ថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០៥០
ទីស្នាក់ការកណ្តាល/ភូមិដើមស្លែង/សង្កាត់ច្បារអំពៅ២/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនងផ្សាយព័ត៍មាន/Tel.017797686/086797686
គ្រឿងញៀន១៥គីឡូឆ្លងពីប្រទេសថៃមកកម្ពុជាត្រូវកម្លាំងប៉ូលិសប្រឆាំងគ្រឿងក្របួចជាប់
Mon,10 February 2020 (Time 06:16 PM)
ដោយ ៖ (KS)ព័ត៍មានកញ្ចក់សង្គម ថ្ងៃទី10ខែ02ឆ្នាំ2019អ៑ុង.ប៑ុនឆោម (ចំនួនអ្នកអាន: 310នាក់)

គ្រឿងញៀន១៥គីឡូឆ្លងពីប្រទេសថៃមកកម្ពុជាត្រូវកម្លាំងប៉ូលិសប្រឆាំងគ្រឿងក្របួចជាប់

ភ្នំពេញៈ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១១) នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្រ្កាបករណីជួញដូរគ្រឿងញៀនឆ្លងដែនពីប្រទេសថៃមកកម្ពុជា ដោយរឹបអូសបានថ្នាំញៀនជាង១៥គីឡូក្រាម ព្រមទាំងឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងវត្ថុតាងមួយចំនួនទៀត។
មន្ត្រីជាន់ខ្ពស់នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានប្រាប់ឲ្យដឹងនាថ្ងៃទី០៩ ខែកុម្ភៈនេះថា ប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ឯក (ស៊ី ផល្លា) នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងចូលរួមដឹកនាំសម្របសម្រួលពី លោក (សាយ ណូរ៉ា )ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ការបង្ក្រាបនេះធ្វើឡើងនាយប់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតតាមផ្លូវលេខ១១៣ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ( ភី សុផល) អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ និងបានដកហូតគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១៥,៣៥៨.៦៥ក្រាម (ជាង១៥គីឡូក្រាម) ជញ្ជីថ្លឹង២គ្រឿង និងម៉ូតូ ១គ្រឿង។
កិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ ធ្វើឡើងដោយអនុវត្តតាមបញ្ជាដឹកនាំរបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន៕

ព័ត៌មានគួរចាប់អារម្មណ៍

ឡានខេមរភូមិន្ទ ដឹកឈើធ្នង់ បើកបុកម៉ូតូ បណ្ដាលឲ្យ របួសធ្ងន់ស្រាល២នាក់.... ((KS)ព័ត៍មានកញ្ចក់សង្គម ថ្ងៃទី01ខែ11,ឆ្នាំ2019អ៑ុង.ប៑ុនឆោម)

ព័ត៌មានគួរចាប់អារម្មណ៍

សាច់ញាត្តិចំបុីខ្មៅចេញមកគុកទៀតហើយបងប្អូន ((KS)ព័ត៍មានកញ្ចក់សង្គម ថ្ងៃទី12ខែ04,ឆ្នាំ2019អ៑ុង.ប៑ុនឆោម)

ព័ត៌មានគួរចាប់អារម្មណ៍

ដក​ប្រធាន និងអនុប្រធានស្ថានីយជញ្ជីង​​ខេត្តស្ទឹងត្រែង ព្រោះភាពអសកម្ ((KS)កញ្ចក់សង្គម ថ្ងៃទី30ខែ01,ឆ្នាំ2019)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញពិសារបាយជាមួយអ្នកសារព័ត៌មាន​ ៤,៥០០ នាក់ នៅកោះពេជ្រ (ks-news កញ្ចក់ សង្គម)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងខណ័្ឌច្បារអំពៅនិងចៅសង្កាត់ច្បារអំពៅ២ចុះត្រូតពិនិត្យប្រពន្ធ័លូ ((KS)កញ្ចក់សង្គម ថ្ងៃទី03ខែ12,ឆ្នាំ2018)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11 នាក់
ម្សិលមិញ :
108 នាក់
សប្តាហ៍នេះ :
744 នាក់
ខែនេះ :
3536 នាក់
3 ខែនេះ :
10364 នាក់
សរុប :
147363 នាក់