ប៉ូលីសចរាចរណ៍ស្រុកពួកពេលមានគ្រោះថ្នាក់ចរាចរណ៍​ ចាប់បានតែរថយន្តមិនដឹងខ្យល់ឯរថយន្តបង្កហេតុបែជាបណ្តោយអោ

ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 02 ខែ 08 ឆ្នាំ 2014 វេលាម៉ោង 06:52 នាទី ចំនួនអានៈ 1796

នៅល្ងាចថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១២ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវៀងរថយន្តធួររីសពណ៍ស និងម៉ូតូម៉ាកឌ្រីមពណ៍ខ្មៅ ឆ្នាំ២០១២នៅលើដងផ្លូវ ជាតិលេខ៦ក្នុងភូមិដំណាក់ស្លាញ ឃុំសរសរស្តំស្រុកពួក ខេត្តសៀមរាបបណ្តាល អោយមនុស្សស្រីម្នាក់ស្លាប់នៅហ្នឹងកន្លែងនឹងស្រ្តីម្នាក់រងរបួរ ស្រាល តែប៉ូលីសចរាចរណ៍ ស្រុកពួកចាប់មិនបានរថយន្តបង្កហេតុបែជាទៅចាប់ រថយន្តកាមរីឆ្នាំ៩៣ដែលមិនដឹងអីទៅវិញ។

បើយោងតាមសម្តីលោកនួម-ឆាត់ណាជាម្ចាស់រថយន្តកាមរីឆ្នាំ៩៣បានអោយ ដឹងថា លោកជាអ្នករតតាក់ស៊ី ពីខេត្តបាត់ដំបងមក ខេត្តសៀមរាបលុះមកដល់ចំណុច កើតហេតុខាងលើបានឈប់រថយន្ត អែបខាងស្តាំដៃ ដោយមិនបានពន្លត់ម៉ាស៊ីនទេ ដើម្បីអោយអ្នកជិះក្នុង រថយន្តក្អួតតែប្រហែល១០នាទីក្រោយមក ស្រាប់តែមាន ម៉ូតូម៉ាកឌ្រីម ជិះមកទន្ទឹងរថយន្តរបស់លោកហើយមានរថយន្តធួរីសពណ៍សបើកមកបុក ពីក្រោយបណ្តាលអោយ ម៉ូតូជនរងគ្រោះវិល៣-៤ជុំមកបុកបែកកង់ក្រោយរថ យន្តរបស់គាត់។

លោកឆាត់ណាបន្តថា ទោះជាស្រ្តីម្នាក់ដែលរងរបួសស្រាលនឹងភ្ញៀវជិះលើរថយន្តរបស់លោក ឆ្លើយអះអាងនៅ មុខសមត្ថកិច្ចប៉ូលីសប៉ុស្តិ៍ស្រុកពួកថារថយន្តដែលបង្ក ហេតុគឺជារថយន្តផ្សេងម៉ាកធួរីស មិនមែនរថយន្តរបស់លោក យ៉ាងណាក៏ ដោយក៏ក្រុមប៉ូលីសទាំងនោះព្យាយាមយករថយន្តរបស់លោទៅសាកសួរតាំងពីម៉ោងប្រហែល ៥និង ៣០នាទី រហូតដល់ម៉ោង១០យប់ទើបដោះលែងរថយន្តរបស់លោក តែប៉ូលីសបានដកយកកាតគ្រី ដកប័ណ្ណបើកបរ និងតម្រូវអោយមានមនុស្សធានាដោយដកយកទាំងអត្តសញ្ញាណប័ណអ្នកធានា ទុកទៀតផង។

លោកហល់-ឆវាន់ប៉ូលីសចរាចរណ៍អ្នកធ្វើកំណត់ហេតុសំណុំរឿង ខាងលើបានប្រាប់អ្នកយកព័ត៌មានយើងតាម ទូរស័ព្ទ នៅព្រឹកថ្ងៃទី២៩នេះថា ខាងប៉ូសីលនិងផ្តល់ឯកសារអោយទៅម្ចាស់រថយន្តកាមរី៩៣វិញតែមិនដឹងថ្ងៃណា ទេសុំអោយសាកសួរទៅលោកគង់-សាម៉នប្រធានផ្នែកចរាចរណ៍ស្រុកពួក។

លោកគង់-សាម៉នប្រធានផ្នែកចរាចរណ៍ ស្រុកពួកបានអោយដឹងតាមទូរស័ព្ទ នៅម៉ោង១១និង០៥នាទីថ្ងៃទី២៩ នេះថា ខាងប៉ូលីសដកឯកសាររបស់ម្ចាស់រថយន្តកាមរីឆ្នាំ៩៣នេះទុកដើម្បីស៊ើបអង្កេត ហើយណាមួយខាងប៉ូលីស បានរាយការណ៍ទៅព្រះរាជអាជ្ញារងទៀតផង។ លោកគង់សាម៉នបានបញ្ជាក់បន្ថែមថា បើតាមសាក្សីដែលជិះក្នុង រថយន្តកាមរីខាងលើ និងស្រ្តីរងរបួសស្រាលម្នាក់ បានឆ្លើយថា រថយន្តដែលបុកម៉ូតូគឺជារថយន្តធួរីស ដែលបាន បើកគេចខ្លួនបាត់ហើយ តែមូលហេតុដែលលោកដកឯកសាររបស់លោកឆាត់ណាម្ចាស់រថយន្តកាមរី៩៣ នេះទុកមិន ទាន់អោយព្រោះរងចាំភាគីក្រុមគ្រួសារជនរងគ្រោះដែលបាត់បង់ជីវិត ធ្វើបុណ្យសពរួចបើគេមិន ដាក់ពាក្យបណ្តឹង ទៅលើរថយន្តកាមរីនេះទេគាត់ នឹតប្រគល់ឯកសារអោយលោកឆាត់ណាវិញ។ យើងពុំអាចសុំការបំភ្លឺពី លោកជឹម-សុណ្ណ មេប៉ូលីសចរាចរណ៍ខេត្តសៀមរាបបានទេពាក់ព័ន្ធការណីគ្រោះថ្នាក់ចរាចរណ៍ខាង លើនេះព្រោះ ពេលទូរស័ព្ទចូល លោកឆ្លើយថារវល់ជាប់ប្រជុំ។

គេសង្កេតឃើញថា ជាញឹកញាប់ប៉ូលីសចរាចរណ៍ស្រុកពួក តែងតែធ្វើការរបៀបដដែលៗគឺរបៀបចាប់ រថយន្តដទៃ មក ជំនួសរថយន្តបង្កហេតុព្រោះអសមត្ថភាពក្នុងការចាប់អ្នក ដែលប្រព្រឹត្តខុសពិតប្រាកដ់ដូចពាក្យស្លោកពោលថា (ឆ្មាស៊ីត្រីអាំងមិនចាប់ចាប់ឆ្មាដេកផេះអោយទទួលទោសជំនួស)។

លោកឆាត់ណាគ្រាន់តែសង្ឃឹមថា ប៉ូលីសចរាចណ៍ស្រុកពួកនឹងប្រគល់ឯកសារឡានអោយគាត់វិញ ក្នុងពេលឆាប់ៗ និងសង្ឃឹមថាប៉ូលីសអាចចាប់រថយន្តធួរីសនោះ អោយទទួលទោសចំពោះមុខច្បាប់និងសង កង់រថយន្តរបស់គាត់ ព្រមទាំងកញ្ជក់រថយន្តខាងឆ្វេងរបស់គាត់ដែលម៉ូតូជន រងគ្រោះខ្ទាតមកបុក។

មជ្ឈដ្ឋានប្រជាពលរដ្ឋរិះគន់ថា នេះមកពីលោកជឹមសុវណ្ណមេប៉ូលីសចរាចរណ៍ ដែលទើបឡើងថ្មីមិនបានបង្ហាត់ បង្រៀនកូនចៅក្រោមឱវាតអោយធ្វើការត្រឹមត្រូវមានភាពយុត្តិធម៌ចេះ តែដើរចាប់គេចាប់ឯងផ្តេសផ្តាសបែបនេះ ហើយតើមានករណីបែបនេះប៉ុន្មានដងហើយដែលពុំបានលេចធ្លាយចេញអោយគេដឹង?៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ខ្សឹបដាក់មេក្រូ៖ ក្រុមហ៊ុន ធីកាលឡឺរី និងសារមន្ទីរជាតិអង្គរ ចាត់ទុកអ្នករត់តាក់ស៊ី និងរឺម...    អាន2077ដង នាយក​រដ្ឋមន្ត្រី​រិះគន់​សារព័ត៌មាន​ដែល​សរសេរ​ពី​បញ្ហា​អវិជ្ជមាន​នៅ​កម្ពុជា   អាន1594ដង តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន   អាន3645ដង លទ្ធផលនៃការ​ជួបពិភាក្សា រវាងគណបក្ស​ធំទាំង២នៅ​ព្រឹកនេះ   អាន1575ដង អាងខ្លួនជា​ប្អូន​ម្ចាស់​ហាង​អា​ប៉ូ​ឡូ​ផ្លា​ស្សា​បើកឡាន​ដេញបុកអ្នករត់រឺម៉កសំលាប់   អាន1612ដង គយចល័ត ចាប់ទូរស័ព្ទគេចពន្ធមានតម្លៃ រ៉ាប់ម៉ឺនដុល្លា លាក់បាំងអ្នកកាសែត   អាន1678ដង អជ្ញាធរថៃពង្រឹងការទប់ស្កាត់ការរីករាលដាលជម្ងឺEV-71 លើកុមារនៅច្រកទ្វារអន្តរជាតិអារញ្ញ័   អាន1956ដង មេឈ្មួញជើងខ្លាំងប្រចាំខេត្តស្ទឹងត្រែង ឈ្មោះ ធារ៉ា រកស៊ីដឹកឈើប្រណិតខុសច្បាប់ ឆ្លងដែនទៅល?...    អាន1777ដង ដកតំណែងប្រធានមណ្ឌលសុខភាពកាចាញព្រោះទុកអោយស្ត្រីម្នាក់សម្រាលកូនលើបង់មុខមន្ទីរពេទ្យ   អាន2160ដង ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប   អាន2616ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      292នាក់
ម្សិលមិញ    2319នាក់
សប្ដាហ៍នេះ    292នាក់
ខែនេះ    15835នាក់
ឆ្នាំនេះ   298487នាក់
សរុប   57649883នាក់
ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 03:46