ក្រុមប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់នគរធំ ក្រុងសៀមរាប បានធ្វើការរិះគន់ថា លោកជៀម-កោសេន ប្រធានអគ្គីសនីខេត្ត និងលោក ឃឹម-ប៊ុនសុង អភិបាលខេត្តសៀមរាប បានសន្យាខ្យល់មុនពេលបោះឆ្នោតថា និងធ្វើការតភ្ជាប់បណ្តាញអគ្គីសនីអោយពួកគាត់ប្រើប្រាសអោយតែគណបក្សប្រជាជនជាប់ឆ្នោតនៅអាណត្តិទី០៥នេះ។
ប្រជាពលរដ្ឋខាងលើបានអោយដឹងថា នៅដើមខែកក្កដាឆ្នាំ២០១៣ មុនថ្ងៃបោះឆ្នោតក្រុមអគ្គីសនីខេត្តនិងលោកអភិបាលខេត្តសៀមរាបដែលទើបតែឡើងកាន់តំណែងថ្មី បានសម្ភោធន៍កាត់ខ្មែរបូរ និងប្រើប្រាសគ្រឿងចក្រខួងបោះបង្គោលអគ្គីសនីនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ដែលមានមន្រ្តីអ្នកមុខអ្នកការឈរហែរហមអមដំណើរ ឈរតំរៀបជួរអោយគេថតរូបទុកគ្រាន់បង្អួតថ្នាក់លើ និងជាលេសអោយប្រជាពលរដ្ឋមានជំនឿដើម្បីគៀងគររកសន្លឹកឆ្នោតជូនគណបក្សប្រជាជនកម្ពុជា តែបន្ទាប់ពីបោះឆ្នោតរួចមកទល់ពេលនេះជិត១ឆ្នាំហើយ គេមិនឃើញមានអស់លោកខាងលើតភ្ជាប់បណ្តាញអគ្គីសនីអោយពលរដ្ឋប្រើប្រាសទេ គឺឃើញតែបង្គោលភ្លើងដេកស្តូកលើដីដដែល។
ការសន្យាខ្យល់របស់មន្រ្តីក្រោមឱវាតលោកនាយករដ្ឋមន្រ្តី ហ៊ុន-សែន តែងតែកើតមានឡើងជានិច្ចនៅមុនពេលបោះឆ្នោតម្តងៗ តែក្រោមការបោះឆ្នោតមន្រ្តីក្រោមឱវាតទាំងនោះគឺជិះសេះលែងដៃ ចង់អ្នកណាគេជេរថាយ៉ាងណាក៏ពួកគេធ្វើហាក់គរថ្លង់មិនលឺមិនឃើញ មិននឹកឃើញអំពីការសន្យារបស់ខ្លួនទាល់តែសោះ ទង្វើទាំងនេះហើយដែលធ្វើអោយគណបក្សប្រជាជនកម្ពុជាបាត់បង់កៅអី បាត់បង់ប្រជាប្រិយភាព ធ្វើអោយពលរដ្ឋអស់ជំនឿទៅលើការសន្យាខ្យល់ទាំងនេះ ដូចពាក្យចាស់មួយបានពោលថា ˝ពេលឈឺយកដំរីទៅបន់ តែពេលស្រន់យកពងមាន់ទៅសែន“ តែឥឡូវសូម្បីតែពងមាន់ក៏គេមិនបានសែនដែរ។
ពលរដ្ឋខេត្តសៀមរាបធ្វើការរិះគន់ថា ចៅហ្វាយខេត្តសៀមរាបពីមួយជំនាន់ទៅមួយជំនាន់ ហាក់អសមត្ថភាពក្នុងការអភិវឌ្ឈន៍ខេត្តនេះអោយបានសម្បូរសប្បាយ។ បើយើងក្រឡេកមើលជំនាន់លោក ស៊ូ-ភិរិន្ទ អភិបាលខេត្តចាស់ដែលកាន់តំណែងប៉ុន្មានឆ្នាំក្នុងខេត្តនេះ លោកអភិបាលខេត្តរូបនេះបានធ្វើការលក់អាគាររដ្ឋខ្ទេចអស់រហូតជំលៀសសាលាខេត្តទៅដាក់កណ្តាលព្រៃរហោរដ្ឋានដ៏សែនស្ងាត់ច្រងំដែលមានចម្ងាយជាង២០គីឡូម៉ែត្រពីក្រុងសៀមរាប រួចនិយាយយកលេសថា ជាការអភិវឌ្ឈន៍ដើម្បីពង្រីកទីក្រុងសៀមរាប។
បើយើងធ្វើការប្រៀបធៀបរវៀងលោក ស៊ូ-ភិរិន្ទ និងលោក ឃឹម-ប៊ុនសុង ឃើញថា មានការខុសគ្នាបន្តិចបន្ទូចដែរ ត្រង់ចំណុចលោកឃឹមប៊ុនសុងចេះជួសជុលផ្លូវដាច់តិចតូចក្នុងក្រុងអោយធ្វើចរាចរណ៍បានស្រួល និងចេះដាក់ភ្លើងពណ៍លំអរទីក្រុងសៀមរាបដែលមានផ្ទៃដីប៉ុនសំបកក្តាមនេះ ប៉ុន្តែតែពលរដ្ឋរស់នៅចម្ងាយតែ២គីឡូម៉ែត្រពីទីក្រុងនៅតែងងឹតសូន្យសុងដដែល។
លោកនាយករដ្ឋមន្រ្តី ហ៊ុន-សែន ធ្លាប់បានប្រកាសក្តែងៗថា សូមអោយអង្គភាពអគ្គីសនីគ្រប់ខេត្តក្រុង ធ្វើការតភ្ជាប់បណ្តាញអគ្គីសនីអោយប្រជាពលរដ្ឋនៅជាយក្រុងបានប្រើប្រាសផង តែការប្រកាសនេះហាក់គ្មានតំលៃ គ្មានន័យខ្លឹមសាអ្វីទាំងអស់ ព្រោះមន្រ្តីក្រោមឱវាតរបស់លោកគេមិនគោរពតាម ហើយចេះតែឆ្លើយថា ˝បាទសម្តេចៗ ខ្ញុំនិងធ្វើ“ ។
ពលរដ្ឋបន្តរិះគន់ថា គ្រាន់តែបណ្តាញអគ្គីសនីដែលបានកាត់ខ្សែបូរខួងបោះបង្គោលជាផ្លូវការរួចទៅហើយ នៅតែមិនធ្វើតាមការសន្យា ចុះទំរាំការងារធំៗផ្សេងៗទៀតធ្វើម្តេចនិងកើត បើការងារប៉ុនអាចម៌រុយធ្វើមិនកើតផង។ ពលរដ្ឋថា ពួកគាត់ច្បាស់ជាចងចាំជានិច្ចនូវការសន្យាខ្យល់របស់ ប្រធានអគ្គីសនីខេត្ត និងលោកអភិបាលខេត្តរូបនេះ។ ពលរដ្ឋចង់ដឹងថា តើបន្តទៅទៀតលោក ឃឹម-ប៊ុនសុង និងលោក ជៀម-កោសេន នៅមានសន្យាខ្យល់អ្វីទៀត? ពួកគាត់កំពុងរងចាំមើល៕ ដោយ៖ នាយពាង






ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ!
១-គម្រោងដីឡូតិ៍
២-ផ្ទះល្វែងអាជីវកម្ម
៣-ផ្ទះវីឡាលំហែបែបថៃ
សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
ប្រទេសជាតិជាច្រើននៅលើពិភពលោកយើងនេះ គឺរមែងតែងតែមានមេដឹកនាំ និងប្រជានុរាស្រ្តតិច ឬច្រើនអាស្រ័យទៅលើប្រទេសនោះតូចឬធំតែប៉ុណ្ណោះ ប្រទេសខ្លះគ្មានស្តេច តែមានប្រធានាធិបតី ឯប្រទេសខ្ល...Read more
ប្រភពព័ត៌មានពីមន្ត្រីស្និទ្ធនឹងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងមន្ត្រីស្និទ្ធនឹងឯកឧត្តម នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីវេលាម៉ោង១៥រសៀល នាថ្ង...Read more
ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
កីឡាករ-កីឡាការិនីជាតិ និងអន្តរជាតិចំនួន១៨រូប មកពី៩ប្រទេស ដែលត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រដាល់ក្នុងទ្រង់ទ្រាយជាលក្ខណៈអន្តរជាតិ One FC: Rise of the Kingdom បានថ្លឹងទម្ងន់...Read more
កងរាជអាវុធហត្ថក្រុង និងខេត្តបានចុះប្រតិបត្តិការបង្ក្រាបក្រុមចោរលួចម៉ូតូនៅចំណុចភូមិបឹង សង្កាត់ជ្រាវ ក្រុមសៀមរាបកាលពីវេលាម៉ោងប្រប្រែល៦និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមករា ឆ្...Read more
មនុស្សកំបុតដៃ
កំបុតជើង
កំបុតទាំងដៃកំបុតទាំងជើង
មនុស្សកំបុតត្រចៀក
មនុសកំបុតច្រមុះ
មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ
មនុស្សកំបុតម្រាមដៃ
មនុស្សកំបុតម្រាមដៃម្រា...Read more
ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាប ប្រាំនាក់ពុលទាំងអស់នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ បន្ទាប់ពីបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជន ប្តីបានស្លាប់បាត់បង់ជីវិត ឯកូនបីនាក់ និង...Read more
ថ្មីៗនេះមេប៉ុស្តិ៍លោក ពេជ មុនីរតន៍ នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនកោះរកា ដែលស្ថិតនៅក្នុងឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង កំពុងរងនូវការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋថា កំពុងបាន...Read more
ប្រជាពលរដ្ឋ២៥០គ្រួសា នៅឃុំកំពង់ភ្លុគ បានលើកគ្នាមកតវ៉ានៅចំណុចភូនិកំពង់ថ្កូវ ឃុំមានជ័យ ស្រុកបានសាទបាគង តាំងពីម៉ោង៩ព្រឹករហូតដល់ល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ ដោយពួកគាត់...Read more
| ថ្ងៃនេះ | 555 | នាក់ |
| ម្សិលមិញ | 2082 | នាក់ |
| សប្ដាហ៍នេះ | 13321 | នាក់ |
| ខែនេះ | 35830 | នាក់ |
| ឆ្នាំនេះ | 530294 | នាក់ |
| សរុប | 57881690 | នាក់ |
| ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 05:59 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

