លោក ឈួនហៃ មិន​ញញើត​ចំណាត់​ការ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ

ដោយៈ cck ក្រុងប៉ោយប៉ែត ថ្ងៃទី 20 ខែ 04 ឆ្នាំ 2014 វេលាម៉ោង 02:24 នាទី ចំនួនអានៈ 1833

លោក ឈួន ហៃ ក្នុង​អំណាច​ជា​ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ប្រចាំ​ច្រក​អន្តរជាតិ ប៉ោយប៉ែត ​ចាត់តាំង​មន្ត្រី​ជំនិតៗ​របស់គាត់​ឲ្យ​ចេញ​ប្រមូល​លុយ​គ្រប់ ច្រកល្ហក​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន មិនទាន់​ព្រឺរោម​ជើង​ចំពោះ​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ សូម្បីតែ​បន្តិច​។ មកដល់ពេលនេះ​គេ​មិនដែល​ឃើញ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ចាត់វិធានការ ស៊ើបអង្កេត​ភាពមិនប្រក្រតី​របស់​ម​ន្ត្រី​គយ​នៅ​ច្រក​ប៉ោយប៉ែត​ម្តងណា​ឡើយ ទើប​មន្ត្រី​គយ​អស់ទាំងនោះ​ចេះតែ​មានឱកាស​ប្រព្រឹត្ត​ខុសឆ្គង​ម្តង​ហើយ ម្តងទៀត​។

លោក ឈួន ហៃ បាន​ចាត់តាំង​មន្ត្រី​ជំនិត​របស់គាត់​២​នាក់ ឲ្យ​ចេញ​ធ្វើ​សកម្មភាព​ប្រមូល​លុយ​តាម​គ្រប់​មធ្យោបាយ គឺមាន​លោក មុយ បញ្ញា​រិ​ទ្ធ ជា​មេ​គយ​ចល័ត​ឈរជើង​នៅ​ចំណុច​កូនដំរី និង​លោក លី ប៊ុន​សុង ជា​អនុប្រធាន​ការិយាល័យ​គ​យ​និង​រដ្ឋាករ​ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ​មន្ត្រី​២​នាក់​នេះ មាន​ជំនាញ​ប្រមូល​លុយ​យកទៅ​ជូន​លោក ឈួន ហៃ តាម​ផែនការ​មិនដែល​ទើសចិត្ត​ម្តងណា​ឡើយ​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​យក​ខេត្តបន្ទាយមានជ័យ​ធ្វើជា​គោលដៅ​ដែល ត្រូវ​លុបបំបាត់​អំពើពុករលួយ​ជា​គំរូ​មុនគេ ប៉ុន្តែ​លោក ឈួន ហៃ មិនដែល​ព្រឺ​រោមជើង​ចំពោះ​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ម្តងណា​ឡើយ ក៏​ព្រោះតែ​មកដល់​ម៉ោង​នេះ លោក ឱម យ៉ិនទៀង មិនទាន់បាន​ចាប់​ឃាត់ខ្លួន​មន្ត្រី​គយ​ណា​ម្នាក់​យកទៅ​ផ្តន្ទាទោស ឲ្យ​ដូច​ការព្រមាន​នៅឡើយ​ទេ​។

សកម្មភាព​របស់លោក មុយ បញ្ញា​រិ​ទ្ធ បច្ចុប្បន្ននេះ​កំពុង​បង្ក​ព្យុះភ្លៀង​គ្រប់​ទីកន្លែង​នៅ​ក្រុង​ប៉ោយប៉ែត ហើយ​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ក្រុង​ប៉ោយប៉ែត តាម​ច្រករបៀង សុទ្ធ​តែមាន​ទំនាក់ទំនង​ល្អជា​មួយ​លោក មុយ បញ្ញា​រិ​ទ្ធ នាំ​ឲ្យ​គាត់​អាច​បង្ក​ព្យុះភ្លៀង​តាមតែ​អំពើ​ចិត្ត ឲ្យ​ឈ្មួញ​រាប់រយ​នាក់​ដែល​រកស៊ី​នាំចូល​ទំនិញ​មិន​ប្រក្រតី ក្នុងពេល​បច្ចុប្បន្ននេះ សុទ្ធតែ​មានការ​ត្រូវរ៉ូវ​និង​បង់លុយ​ប្រចាំខែ​ជូន​លោក មុយ បញ្ញា​រិ​ទ្ធ ទើប​ការរកស៊ី​ដឹកជញ្ជូន​ទំនិញ​របស់​ពួកគេ​មិនត្រូវ​បាន​រំខាន​។ លោក មុយ បញ្ញា​រិ​ទ្ធ ក៏មាន​ជំនាញ​ប្រមូល​ឈ្មួញ​ធំៗ​រកស៊ី​នៅ​ក្រុង​ប៉ោយប៉ែត​ឲ្យ​ចូលខ្លួន​ទៅ បង់លុយ​ជូន​លោក ឈួន ហៃ ជាប់​ជាប្រចាំ​ហើយ​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​នេះ​មានការ​បង់លុយ ក្រៅផ្លូវការ​ច្រើនសន្ធឹក​សន្ធាប់ គឺជា​អំពើពុករលួយ​ដែល​កើតមាន​ជា​លក្ខណៈ​ប្រព័ន្ធ​យូរយារ​មកហើយ។

ដោយឡែក​លោក លី ប៊ុន​សុង ដែលជា​អនុប្រធាន​ការិយាល័យ​គ​យ​ប្រចាំ​ច្រក​ប៉ោយប៉ែត ក៏​ជាម​នុស្ស​ជំនិត​បំផុត​របស់លោក ឈួន ហៃ ហើយក៏​ជាម​ន្ត្រី​គយ​ដែលមាន​រឿងអាស្រូវ​ច្រើនជាងគេ ដូចជា​ករណី​ប្រើ​អំពើហិង្សា​វាយ​ទាត់​ធាក់​លើ​កូនក្មេង និង​គំរាម​ប្រើ​អំពើហិង្សា​ទៅលើ​កម្មករ​អូស​រទេះដឹក​ទំនិញ​យ៉ាង​អសីលធម៌ ក៏​ជា​អ្នកប្រមូល​លុយ​យកទៅ​ជូន​លោក ឈួន ហៃ យ៉ាងសកម្ម​ផងដែរ​។ លោក  លី ប៊ុន​សុង ទទួលបន្ទុក​ការងារ​ត្រួតពិនិត្យ​និង​ទំនាក់ទំនង​ផលប្រយោជន៍​ជាមួយ​ក្រុម ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ចេញចូល តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ហើយ​កន្លងមក លោក លី ប៊ុន​សុង ធ្លាប់​ធ្វើជា​អ្នក​បង្ក្រាប​ទំនិញ​ផង និង​ជា​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ខ្លួនឯង​ផង គឺ​ដឹក​តាម​រថយន្ត​ផ្ទាល់ខ្លួន​របស់គាត់​ចូល​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ។

លោក លី ប៊ុន​សុង គឺជា​ជើង​ខ្លាំង​ក្នុងការ​ជ្រែ​ទំនិញ​មានតម្លៃ​ឆ្លងកាត់​ច្រក​អន្តរជាតិ ប៉ោយប៉ែត ក៏​ព្រោះតែ​លោក លី ប៊ុន​សុង មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សមត្ថកិច្ច​នៅ​ស្រុកថៃ ដែល​តែងតែ​ពឹង​អាស្រ័យ​គ្នា​ទៅវិញទៅមក ក្នុងការ​ជ្រែ​ទំនិញ​ឆ្លងកាត់​ច្រកព្រំដែន ហើយ​ឈ្មួញ​ជាច្រើន​សុទ្ធតែ​បាន​ស្គាល់​សារជាតិ​របស់​ជំនាញ​គយ ដែល​ស្រេកឃ្លាន​តែ​អំពើពុករលួយ ហើយ​ពួកគេ​មិនដែល​ខ្វល់ខ្វាយ​ពី​ការខាតបង់​ចំណូល​ថវិកាជាតិ​នោះទេ​។ កាលពី​សម័យ​ដែល​លោក ជួប អេ​ន ធ្វើជា​ប្រធានការិយាល័យ​គយ​ប្រចាំ​ច្រក​ប៉ោយប៉ែត ហើយ​លោក ឈួន ហៃ គឺជា​អនុប្រធាន ទាំង​លោក លី ប៊ុន​សុង និង​លោក មុយ បញ្ញា​រិ​ទ្ធ មិនសូវ​ផ្តល់​តម្លៃ​ឲ្យ​លោក ឈួន ហៃ ប៉ុន្មាន​ទេ ប៉ុន្តែ​ចាប់តាំងពី​លោក ឈួន ហៃ មាន​យីអ៊ុន​ឡើង​ធ្វើជា​ប្រធានការិយាល័យ​គយ​ប្រចាំ​ច្រក​ប៉ោយប៉ែត គឺ​លោក មុយ បញ្ញា​រិ​ទ្ធ និង​លោក លី ប៊ុន​សុង បាន​បន្ទន់ឥរិយាបថ ក្លាយខ្លួនជា​មនុស្ស​ជំនិត​បំផុត​ក្នុង​ការប្រមូល​លុយ​យកទៅ​ជូន​លោក ឈួន ហៃ រាល់ថ្ងៃ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឈ្មួញស្រីវ័យក្មេងដឹកឈើអត់ច្បាប់អត់មានអ្នកចាប់ មានតែអ្នកយកលុយបែបពុករលួយ   អាន1805ដង លោកសៀងណាំដឹកឈើធ្វើសាលប្រជុំជិត២ឆ្នាំហើយនៅតែមិនគ្រប់   អាន1773ដង លោក ច័ន្ទ ឃៀង ហៅង៉ោម៉ៅ ចូលហ៊ុនជាមួយមន្ត្រីយោធាឈ្មោះ ផាន់នី ដឹកជញ្ជូនឈើខុសច្បាប់តាមច្រកត?...    អាន1741ដង ក្រុមហ៊ុនដឹកសំរាម បោះសំរាមធ្លាក់ស្អុយពេញថ្នល់ក្នុងក្រុងសៀមរាប   អាន1660ដង ស្រុកពួក:ករណីគ្រោះថ្នាក់ចរាចរណ៏ ស្លាប់អ្នកបើកបរ LEXUS RX330   អាន1799ដង រថយន្តធួរីសដឹកឈើប្រណិតរបស់ប្រពន្ធអធិការស្រុកប្រាសាទបាគងត្រូវ អ្នកកាសែតហៅមេព្រៃអោយចាប?...    អាន1597ដង លោក ​សូ ចាន់​ណារី​ ​លួ​ច​បង្កើត​​ច្រក ​ដើ​ម្បីនាំ​ទំនិញ​គេច​ពន្ធ​និង​ពល​ករចំ​ណា​កស្រុក?...    អាន1808ដង ចំណងដៃថ្ងៃអាទិទ្យ៖ ចុច អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក?...    អាន3887ដង គ្រឿងញៀនចំនួន០៩ប្រភេទ ត្រូវបានដុតបំផ្លាញចោល នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿនញ...    អាន1747ដង លោក ​គុណញឹម​ជាអគ្គនាយក​គយកំពុង​តែល្បីឈ្មោះ​ខាងប្រព្រឹត្តអំ​ពើពុករលួយ​លោក​នាយករដ្ឋមន្?...    អាន2588ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9978នាក់
ម្សិលមិញ    11948នាក់
សប្ដាហ៍នេះ    21937នាក់
ខែនេះ    86950នាក់
ឆ្នាំនេះ   369602នាក់
សរុប   57720998នាក់
ថ្ងៃទី 30 ខែ 06 ឆ្នាំ 2026 ម៉ោង 04:34