ទំនិញគេចពន្ធជាច្រើន នៅតែ ត្រូវបានគេនាំចូលពីស្រុកថៃ តាមច្រករបៀងជាច្រើនកន្លែង ក្នុងអាណាចក្រ ខេត្តបន្ទាយមានជ័យ និងតាមច្រកអន្តរជាតិប៉ោយតមានចំនួនកើនឡើងដែលធ្វើឱ្យឈ្មួ ញរកស៊ីស្របច្បាប់ត្អូញត្អែរ ដោយក្តៅក្រហាយកើតចេញ ពីអំពើឃុបឃិត រវាងឈ្មួញទុច្ចរិតខិលខូចជាមួយសមត្ថកិច្ច។ ពិសេសលោក ថោង សុខាំភូ ប្រធានសាខាគយ និង រដ្ឋាករ ខេត្តបន្ទាយមានជ័យ គឺជាមន្ត្រីជំនាញដែលទទួលរងនូវការរិះគន់ថា តំណែងរបស់គាត់ពោរពេញដោយអំពើពុករលួយ បក្ខពួកគ្រួសារ និយម និងផ្តល់ការលើកទឹកចិត្ត សម្រាប់ឈ្មួញរកស៊ីខុសច្បាប់ ខណៈបានលាភសក្ការៈផ្ទុយពីតួនាទីរបស់ខ្លួន ដែលជា អ្នកមានភារកិច្ចទប់ស្កាត់បទល្មើសសេដ្ឋកិច្ចប្រមូលពន្ធជូនរដ្ឋ ។
ប្រភពពីមន្ត្រីគយ ដែលមិនសប្បាយចិត្ត នឹងរបៀបរបប ធ្វើការងាររបស់លោក ថោង សុខាំភូ បានឱ្យដឹងថាៈលោក ថោង សុខាំភូ បានទុកឱកាសឱ្យប្អូនស្រី របស់គាត់ ឈ្មោះថោង គឹមឡេងលូកដៃចូលយ៉ាង ជ្រៅចំពោះកិច្ចការផ្ទៃ ក្នុងរបស់សមត្ថ កិច្ចគយ ទាំងច្រកអន្តរជាតិប៉ោយប៉ែត និងក្នុងច្រករបៀងនានា ក្នុងខេត្តបន្ទាយ មានជ័យទាំងមូល ។
ឈ្មួញជាច្រើន ចង់រកស៊ីបានស្រួល ត្រូវមានទំនាក់ទំនង ពឹងពាក់អាស្រ័យអ្នកស្រី ថោង គឹម ឡេង សំរាប់រត់ការសេវា ទំនិញ នាំចូល គេចពន្ធ ហើយឈ្មួញដែលមិនមាន ទំនាក់ទំនងជាមួយប្អូនស្រី លោកថោង សុខាំភូ មន្ត្រីគយដែលពាក់ព័ន្ធមិនហ៊ានទទួលយកសំណូកដាច់ខាត ។ មន្ត្រីគយ ដែលមានភារកិច្ចប្រមូលពន្ធជូន រដ្ឋ និងបង្ក្រាបទំនិញគេចពន្ធមិនហ៊ាន ប៉ះពាល់ ឡើយ ប្រសិនបើទំនិញគេច ពន្ធនាំចូល ហើយមានឈ្មោះអ្នកស្រី ថោង គឹមឡេង ចេញមុខការពារ ។
ជាទូទៅទំនិញគេចពន្ធភាគច្រើន ជា សម្លៀកបំពាក់ ដែលមានតម្លៃខ្ពស់ គ្រឿងក្រអូប ទឹកដោះគោ ហ្គាសត្រូវ បានឈ្មួញដឹក ជញ្ជូន យ៉ាងអនាធិបតេយ្យ ក្នុងនោះសូម្បីតែក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរអង្គរអ៊ិចប្រេស ដែលមានចំណតរបស់ខ្លួន នៅក្រុង ប៉ោយប៉ែត បានក្លាយទៅជាទីតាំងរក្សាទុក ទំនិញគេចពន្ធរបស់ឈ្មួញ ដែលត្រូវ ពឹងផ្អែកក្រុមហ៊ុននេះ ប៉ាវផ្តាច់លើការដឹក ជញ្ជូន ។ ក្នុងមួយថ្ងៃយ៉ាងហោច ណាស់ក៏ក្រុមហ៊ុនអង្គរអ៊ិចប្រេស្ស ដឹក ទំនិញគេចពន្ធចេញ ពីក្រុងប៉ោយប៉ែត ឆ្ពោះមករាជ ធានីភ្នំពេញ ចំនួន៣លើក ផងដែរដែលក្រុមឈ្មួញអះអាងថា ៖ ទំនិញគេចពន្ធគ្រប់ប្រភេទ គឺក្រុមហ៊ុន អង្គរអ៊ិចប្រេស្ស ធានា សេវាដឹកជញ្ជូនដោយគិតតែតម្លៃ ១២០០រៀល ទៅ ១៥០០រៀល ក្នុង១គីឡូក្រាម ហើយ ម្ចាស់ទំនិញ ចាំតែមកទទួលយក ទំនិញរបស់ខ្លួន នៅចំណតឡានក្រុមហ៊ុននេះ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រការដែលគួរឱ្យកត់សំគាល់នៅត្រង់ថា៖ បើមានករណីសមត្ថកិច្ចចាប់ ក្រុមហ៊ុននេះធានាសងវិញ ដោយគ្មានលក្ខខណ្ឌ ដែល ជាការធារារ៉ាប់រងដ៏ធំ សំរាប់អ្នករកស៊ីខុសច្បាប់។ សកម្មភាពចរាចរណ៍ទំនិញគេចពន្ធដ៏គំហុកនៅ ខេត្តបន្ទាយមានជ័យ សុទ្ធ តែឋិតក្នុង ការទទួលខុសត្រូវរបស់លោក ថោង សុខាំភូ ប៉ុន្តែអាចជារឿងផលប្រយោជ ន៍ទើបប្រធានសាខាគយរូបនេះ គ្មាន វិធានការបង្ក្រាប និងផ្តល់ឱកាសឱ្យ ប្អូនស្រីរបស់ខ្លួន ចេញមុខការពារឈ្មួញ ដឹកទំនិញខុសច្បាប់ លក្ខណៈទ្រង់ទ្រាយ ធំទៀត ផង ។
ថ្មីៗនេះមានព័ត៌មានលេច ឮថាៈ សមត្ថកិច្ចចំរុះការពារផ្លូវថ្នល់ ពេលមានគ្រោះទឹកជំនន់ បានឃាត់ រថយន្តដឹកជញ្ចូនអ្នក ដំណើរ រកឃើញ មានទំនិញរបស់លោកស្រី ថោង គឹមឡេង បង់ពន្ធប្រមាណតែ ៥ភាគរយប៉ុណ្ណោះ។ ករណី រកឃើញទំនិញ គេច ពន្ធរបស់អ្នកស្រី ថោង គឹមឡេង នេះសារព័ត៌មានយើងមិនអាចសុំការពន្យល់ពីមន្ត្រីគយ ខេត្តបន្ទាយមានជ័យបានទេ៕







កម្មករជនជាតិវៀតណាម២៣នាក់ ដែលឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា ហើយបានមកលាក់ខ្លួន និងធ្វើការនៅក្នុងក្រុមហ៊ុនសំណង់មួយឈ្មោះថា ហត្ថពលកម្ម ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានក្រុម...Read more
ប្រជាពលរដ្ឋជាច្រើនរូបរស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ពួកគាត់ទៅធ្វើសំបុត្រកំណើត និងលិខិតស្នាមផ្សេងៗជាច្រើនលើកច្រើនសានៅតែធ្វើមិនបាន ព្រោះមិនឃើញចៅសង្កាត...Read more
ក្នុងជំនួបមួយដែលមានការចូលរួមរវាងអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៩ មិថុនា នេះ ឯក្រុងខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធានក្រុមប្រឹក្សាអ្នកសារព័ត៌មានកម្ពុជា បានសម្តែងប្រតិកម្មចំពោះស្ថាប័ន អយ្យ...Read more
សូមមើល រូបភាព និងវីដេអូ សកម្មភាពគណបក្សសង្គ្រោះជាតិដង្ហែក្បួនបាតុកម្មអហឹង្សា ថ្ងៃទី១៥នៅរាជធានីភ្នំពេញ។
...Read more
មន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូប ត្រូវបានលោក លឹម មករន្ទ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ ដោះលែងឲ្យនៅក្រៅឃុំ...Read more
ប្រជាពលរដ្ឋ មន្ត្រីគយ និងឈ្មួញធំតូច មួយចំនួនបានរអ៊ួរទាំថា ចរិកគយគឺដូចៗតែគ្នាហ្នឹងឯង ! គឺគេប្រើស្ទីលគោះថ្លៃបាយ ក្នុងការចចារស្គាល់គ្នាជាដំបូង តំលៃថ្លៃបាយទឹកគឺខ្ពស់...Read more
នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
អ្នកម្តាយជាទីគោរពស្រលាញ់
អ្នកម្តាយជាទីគោរពស្រលាញ់ តើអ្នកម៉ែមានសេចក្តីសុខទុក្ខយ៉ាងណាដែរ? ជាបឋមកូនសូមខន្តីអភ័យទោសដែលខ្វះការគួរសមដោយសរសេរសំបុត្រផ្ញើជូនអ្នកម៉ែ មិនបានទ...Read more
យោងតាមប្រភពព័ត៌មានបានអោយដឹងថា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថកិច្ចក្រុងបាត់ដំបងចាប់បានជនសង្ស័យ ដែលបានចាប់ខ្លួននាងក្រមុំអាយុ១៨ឆ្នាំ កំពុងលាងសណ្តែកនៅផ្ទះ...Read more
| ថ្ងៃនេះ | 518 | នាក់ |
| ម្សិលមិញ | 2082 | នាក់ |
| សប្ដាហ៍នេះ | 13284 | នាក់ |
| ខែនេះ | 35793 | នាក់ |
| ឆ្នាំនេះ | 530257 | នាក់ |
| សរុប | 57881653 | នាក់ |
| ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 05:33 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

