ង្គភាពប្រឆាំងអំពើពុករលួយ របស់លោក ឱម យ៉ិនទៀង ធ្វើការស្រាវជ្រាវ ស៊ើបអង្កេតពីភាពអសកម្ម របស់ជំនាញគយ ក្រោមការដឹកនាំ របស់លោក ឃុន រ៉ាន់ ឲ្យបានស៊ីជម្រៅ ពិតជាអាចរួមចំណែក ធ្វើឲ្យមានចំណូលថវិកាជាតិ កាន់តែកើនឡើង។ នៅក្នុងសាខាគយ និងរដ្ឋាករ ខេត្តកំពង់ចាម ក្រោមការគ្រប់គ្រប់ របស់លោក ឃុន រ៉ាន់ មានអំពើពុករលួយ បក្ខពួកនិយម យ៉ាងពេញបន្ទុកព្រោះលោក ឃុន រ៉ាន់ បានប្រើប្រាស់តែលេខាជំនិត របស់គាត់ម្នាក់ ឲ្យប្រមូលលុយពីគ្រប់កន្ល្លែង ។
ប្រធានសាខាគយ សម្រាប់ខេត្តដ៏ធំមួយនេះ នៅជាប់ប្រទេសវៀតណាម ដែលមានសក្តានុពលសេដ្ឋកិច្ច លោក ឃុន រ៉ាន់ អាចប្រមូលលាភសក្ការៈ យកទៅច្រកហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួន យ៉ាងងាយស្រួលព្រោះ សកម្មភាពដឹកជញ្ជូនទំនិញ មកពីស្រុកយួន តាមច្រកព្រំដែននានា ក្នុងខេត្តកំពង់ចាម មកកាន់រាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៦ យ៉ាងគគ្រឹកគគ្រេង ទាំងយប់ទាំងថ្ងៃ មានការបង់ចូលជាថវិកាជាតិ តិចតួច ។ បញ្ជាក់ ប្រាក់ចំណូលជាច្រើន បានហូរចូលហោប៉ៅ ជំនាញគយខេត្តកំពង់ចាម ច្រើនជាងចូលជាថវិកាជាតិ បើគ្រាន់តែពិនិត្យ លើតួលេខនៃការដឹកជញ្ជូនទំនិញ តាមរថយន្តយីឌុបធំៗ ពីចំណុចព្រំដែនច្រកដូនរ័ត្ន ច្រកត្រពាំងផ្លុង និងច្រកដូង ៧ដើម ដែលក្នុងមួយថ្ងៃៗ មានចំនួនរាប់រយគ្រឿង ប៉ុន្តែការប្រមូលពន្ធជាក់ស្តែង បានតិចតួចបំផុត មិនមានតុល្យភាពទៅនឹង ទំហំនៃការហូរចូលទំនិញ យ៉ាងច្រើនតាមច្រកព្រំដែន នៃខេត្តកំពង់ចាមនោះទេ។ លោក ឃុន រ៉ាន់ បានចាត់តាំងឲ្យ លេខាម្នាក់កាន់ការងារ ប្រមូលលុយ ធ្វើឲ្យមន្ត្រីគយមួយចំនួន មិនសប្បាយចិត្តហើយទម្លាយ រឿងរ៉ាវពុករលួយ និងបក្ខពួកនិយម របស់លោក ឃុន រ៉ាន់ ចេញមកខាងក្រៅ។
ក្នុងអាណត្តិដែលលោក ឃុន រ៉ាន់ ឡើងធ្វើជាប្រធាន សាខាគយខេត្តកំពង់ចាម គាត់បានចាត់តាំង តែបក្ខពួកនិងលេខារបស់គាត់ ឲ្យកាន់ប្រភពចំណូល ពីផ្នែកចល័ត និងការដាក់ប៉ុស្តិ៍ជជុះ ដែលទីបំផុត ចំណូលទាំងអស់ គឺមូលក្នុងដៃរបស់លោក ឃុន រ៉ាន់ ដែលជាប្រធានសាខាគយ។ ប្រសិនបើអង្គភាពប្រឆាំងអំពើពុករលួយ អាចសហការជាមួយក្រុមជញ្ជីង ថ្លឹងរថយន្តនៅចំណុចថ្នល់កែង នៅស្រុកបាធាយ ខេត្តកំពង់ចាម ស្រង់តែតួលេខរថយន្តដឹកជញ្ជូនទំនិញធំៗ ដែលធ្វើដំណើរពីខេត្តកំពង់ចាម ចូលមករាជធានីភ្នំពេញ ពិតជាអាចដឹងពីទំហំនៃការ នាំចូលទំនិញតាមខេត្តកំពង់ចាម ហើយយកទៅ ប្រៀប ធៀបជាមួយ ចំណូលពន្ធដែលប្រមូលបាន ពិតជាអាចរកឃើញភស្តុតាង នៃអំពើពុករលួយរបស់លោក ឃុន រ៉ាន់ ជាមិនខាន។
ការដឹកជញ្ជូនទំនិញរបស់ក្រុមឈ្មួញ មកពីស្រុកយួនចូលតាមច្រកចំនួន៣ គឺជាប្រភពចំណូល មិនធម្មតាទេ សម្រាប់លោក ឃុន រ៉ាន់ ដូចដែលមន្ត្រីមួយចំនួន បានបង្ហើបឲ្យដឹងថា រថយន្តយីឌុបដឹកទំនិញធំៗតាមខេត្តកំពង់ចាម បង់ពន្ធស្ទើរស្មើនឹង ការដឹកជញ្ជូនទំនិញ តាមរថយន្តទួរីស ដែលក្នុងមួយរថយន្តប្រមាណ ៣ទៅ៤លានរៀល។ បើនិយាយពីការដឹកជញ្ជូន ឈើប្រណីតចេញទៅស្រុកយួន តាមច្រកច័ន្ទមូល និងច្រកដូង៧ដើម របស់ឈ្មួញធំៗមួយចំនួន បើទោះបីជាឈើប្រណីតទាំងនោះមិនស្ថិតក្នុងបញ្ជីទំនិញបង់ពន្ធក៏ដោយ ក៏ជំនាញគយនៅទីនោះបានរៀបចំវាយតម្លៃពន្ធ ឲ្យក្រុមឈ្មួញបង់លុយតាមតែអំពើចិត្ត។
លោក ឃុន រ៉ាន់ សប្បាយប្រមូលលុយ ពីគ្រប់ច្រកល្ហក ទាំងការនាំចូលទំនិញពីស្រុកយួន តាមច្រកព្រំដែននានា ក្នុងខេត្តកំពង់ចាម ក៏ដូចជាការដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកំពង់ចាម ដែលមួយរយៈចុងក្រោយនេះ ឈ្មួញមួយចំនួនបាននាំចូលទំនិញ តាមច្រកត្រពាំង ស្រែ-វ៉ាលឺ នៃស្រុកស្នួល ខេត្តក្រចេះ ដែលនៅទីនោះ អាចលួចពន្ធបានច្រើន គឺបង់ពន្ធប្រហែល ១៥ ភាគរយប៉ុណ្ណោះ ហើយពេលក្រុមឈ្មួញត្រូវដឹកជញ្ជូន ឆ្លងកាត់ខេត្តកំពង់ចាម ក៏ត្រូវបង់លុយជូនលោក ឃុន រ៉ាន់ ដូចគ្នា៕







បើយោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងឃុំរកាត និងឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា រយៈពេលប៉ុន្មានខែកន្លងទៅនេះបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពី ព្រៃក្នុងត...Read more
មន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូប ត្រូវបានលោក លឹម មករន្ទ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ ដោះលែងឲ្យនៅក្រៅឃុំ...Read more
លោក ឯម មុន្នី នាយរងរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ក្រោមការដឹកនាំរបស់លោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារងតំណាងអយ្យការសាលាដំបូងខេត្តសៀមរាប បានចាប់រថយន្តឡិចស៊ិសដឹកឈើក្រញូង ១គ្រឿ...Read more
ក្រុមក្មេងទំនើងពីរក្រុម បានបើកឆាកប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហុតឈាម បន្ទាប់ពីមានការឌឺដងដាក់គ្នាទៅវិញទៅមក បណ្តាលឲ្យអ្នកចាញ់២នាក់ របួសធ្ងន់ធ្ងរ ត្រូវបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែក...Read more
នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
យោងតាមប្រភពពីប្រជាពលរដ្ឋអ្នករកស៊ីដឹកដំណាំកសិផលយកទៅលក់នៅទឹកដីថៃ បានត្អូញត្អែរទាំងទឹកភ្នែកថា មានមត្ថកិច្ចប្រចាំនៅច្រកទ្វារអន្តរជាតិព្រំ ចំណុះខេត្តប៉ៃលិន៣ទៅ៤ស្ថាប័ន បាន...Read more
គ្រួសារអ្នកលក់ភេជ្ជៈត្រូវជនមិនស្គាល់មុខម្នាក់ជិះម៉ូតូ មកគប់គ្រាប់បែកចូលដល់ក្នុងផ្ទះ ស្ថិតនៅក្នុងភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបណ្តាលឲ្យក្មេងម្នាក់ស្...Read more
តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅលោក ឃឹម ប៊ុនសុង អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះមួយកន្លែងស្ថិតនៅមុខបុរ...Read more
នៅរសៀលម៉ោង១២និង២៧នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មានបុរស់ម្នាក់ខលទូរស័ព្ទជេរប្រមាត និងគំរាមកំហែងដល់លោក ផ្លុង-រ៉េត ចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ នេះបើតាមការអោយដឹងព...Read more
| ថ្ងៃនេះ | 8412 | នាក់ |
| ម្សិលមិញ | 11948 | នាក់ |
| សប្ដាហ៍នេះ | 20371 | នាក់ |
| ខែនេះ | 85384 | នាក់ |
| ឆ្នាំនេះ | 368036 | នាក់ |
| សរុប | 57719432 | នាក់ |
| ថ្ងៃទី 30 ខែ 06 ឆ្នាំ 2026 ម៉ោង 03:48 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

