មន្ត្រី មួយចំនួនឲ្យដឹងថា បច្ចុប្បន្ននេះនៅក្នុងខេត្តរតនគិរី លោក សៀង ស៊ីវន មានតួនាទីជាមេបញ្ជាការនគរបាលវរៈការពារព្រំដែនលេខ៣០៣ ប្រចាំខេត្តមណ្ឌលគិរីបានក្លាយជាឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ទ្រង់ទ្រាយធំ ជាងគេគ្មាននរណាហ៊ាននិយាយ នោះទេ សូម្បីតែលោក កែប តក់ ជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ក៏មិនដែលហ៊ានក្អកជាមួយលោក សៀង ស៊ីវន នោះដែរ។
ជាធម្មតាលោក សៀង ស៊ីវន បានប្រើតួរនាទី ជានគរបាលព្រំដែន ក្នុងការប្រមូលទិញឈើប្រណីតប្រភេទធ្នង់ បេង នាងនួន សម្រាប់លក់ដូរបន្តឲ្យក្រុមហ៊ុននិងឈ្មួញកណ្តាល ក្នុងទ្រង់ទ្រាយធំជាងគេ ដែលក្នុងមួយថ្ងៃយ៉ាងហោចណាស់លោក សៀង ស៊ីវន បានរកស៊ីទិញលក់ឈើរង្វង់៦ទៅ១០ម៉ែត្រត្រីគុណ ប្រមូលលុយយកទៅច្រកហោប៉ៅធ្វើមានធ្វើបានផ្ទាល់ខ្លួន និងទុកសម្រាប់ប្រើប្រាស់អភិវឌ្ឍន៍មុខតំណែងយ៉ាងសុខស្រួលបំផុត។ឈើ ប្រណីតខុសច្បាប់ចេញទៅលក់នៅស្រុកយួនយ៉ាង គគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃ ទាំងការដឹកជញ្ជូនចេញតាមច្រកអន្តរជាតិដាក់ដាំ ក៏ដូចជាច្រករបៀងជាច្រើនកន្លែង ស្ថិតក្រោមការគ្រប់គ្រងរបស់នគរបាលវរៈការពារព្រំដែនលេខ៣០៣ នៅខេត្តមណ្ឌលគិរី។
ប៉ុន្តែលោក អេង ប៊ុនហៀង ជាអភិបាលខេត្ត ហាក់ដូចជាធូររលុងមិនបានយកចិត្តទុកដាក់ រឹតបន្តឹងការបង្ក្រាបសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ឲ្យស្របទៅតាម កំណែទម្រង់ស៊ីជម្រៅម្តងណាឡើយ ព្រោះឈ្មួញរកស៊ីឈើខុសច្បាប់ ភាគច្រើនជ្រកក្រោមស្បែកជាកម្លាំងប្រដាប់អាវុធ កំពុងតែក្រអឺតក្រទមយ៉ាងខ្លាំង ដោយសារតែភាពអសកម្មរបស់ពួកគេមិនត្រូវបានអភិបាលខេត្តក្នុងនាមជា ប្រធានគណៈបញ្ជាការឯកភាពខេត្ត ធ្វើការស្តីបន្ទោសឬដាក់ពិន័យ។
លើសនេះទៅទៀត លោក សៀង ស៊ីវន ក៏រងនូវការរិះគន់អំពីករណីឃុបឃិតលួចបើកច្រករបៀងខុសច្បាប់ ស្ថិតក្រោមតំបន់ដែលខ្លួនគ្រប់គ្រងឲ្យក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព នាំចេញឈើប្រណីតទៅលក់នៅស្រុកយួនយ៉ាងអនាធិបតេយ្យបំផុត ហើយលោក សៀង ស៊ីវន ទទួលបានផលប្រយោជន៍ជាច្រើនក្នុងការជួយសម្របសម្រួលបើកច្រករបៀង ខុសច្បាប់សម្រាប់ក្រុមហ៊ុន ទ្រី ភាព រកស៊ីដឹកជញ្ជូនឈើឆ្លងកាត់ព្រំដែន។ យ៉ាងណាក៏ដោយមន្ត្រីជាច្រើនបានដឹងឮពីភាពអសកម្មនិងការប្រព្រឹត្ត អំពើពុករលួយសម្ងំកើបលុយពីការដឹកជញ្ជូនឈើខុសច្បាប់របស់លោក សៀង ស៊ីវន ប៉ុន្តែលោក ញ៉ែម វ៉ាន់នី ដែលជាស្នងការនគរបាលខេត្តមណ្ឌលគិរី បែរជារក្សាភាពស្ងៀមស្ងាត់មិនបានយកចិត្តទុកដាក់កែទម្រង់ភាពអសកម្ម ឬដាក់ពិន័យទៅលើលោក សៀង ស៊ីវន តាមច្បាប់ម្តងណាឡើយ មិនដឹងជាមានអាថ៌កំបាំងអ្វី។
លោក សៀង ស៊ីវន មិនត្រឹមតែប្រើតូនាទី ជាមេបញ្ជាការនគរបាលវរៈការពារព្រំដែន លេខ៣០៣ ប្រចាំខេត្តមណ្ឌលគិរីទៅប្រឡូកក្នុងជំនួញឈើខុសច្បាប់ទ្រង់ទ្រាយធំ ប៉ុណ្ណោះទេ គឺថែមទាំងបំពានលើភារកិច្ចតួនាទីរបស់ខ្លួន តាមរយៈការឃុបឃិតបិទភ្នែកលួចបើកច្រករបៀងខុសច្បាប់ឲ្យក្រុមហ៊ុន ទ្រី ភាព ដឹកជញ្ជូនឈើយកទៅលក់នៅស្រុកយួនយ៉ាងអនាធិបតេយ្យបំផុត។ សព្វថ្ងៃលោក សៀង ស៊ីវន កំពុងប្រព្រឹត្តផ្ទុយទៅនឹងសេចក្តីណែនាំរបស់លោក ហ៊ុន សែន និងបំពានទៅលើយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅដល់ទៅ១៨០អង្សារឯណោះ ប៉ុន្តែគ្មាននរណាហ៊ានហើបមាត់ជាមួយលោក សៀង ស៊ីវន នោះទេទើបរហូតមកដល់ពេលនេះលោក សៀង ស៊ីវន បានក្លាយជាមេឈ្មួញរកស៊ីឈើដ៏ធំជាងគេប្រចាំខេត្តមណ្ឌលគិរី និងជាមន្ត្រីនគរបាលដែលហ៊ានឃុបឃិតបិទភ្នែកលួចបើកច្រករបៀង ខុសច្បាប់ឲ្យក្រុមហ៊ុន ទ្រី ភាព ដឹកឈើចេញទៅលក់នៅស្រុកយួន យ៉ាងក្រអឺតក្រទមបំផុត៕







សកម្មភាពរថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ពីស្រុកវ៉ារិនមកក្រុងសៀមរាបរាប់សិបគ្រឿងនៅពេលយប់ តែមិនមានមន្រ្តីជំនាញ ឬក្រុមសមត្ថកិច្ចណាធ្វើដឹងធ្វើលឺ...Read more
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះម្នាក់ក្នុងចំណោមប្រជាពលរដ្ឋដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថាអស់រយៈ...Read more
អ្នកនយោបាយនៅកម្ពុជាត្រូវបានគេមើលឃើញថា ធ្វើនយោបាយដើម្បីតែអំណាចផ្ទាល់ខ្លួន អំណាចប្រមូលផ្តុំ បក្ខពួកនិយម ទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងគេចមិនផុតពីការតែងតាំង...Read more
បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាពប្រឆាំងអំពើពុករលួយដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមានប្រធានសាខាពន្ធដារនៅខេត្តបន្ទាយមានជ័យជាលើកទី២ ឲ្យបញ្ឈប់កា...Read more
បើយោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងឃុំរកាត និងឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា រយៈពេលប៉ុន្មានខែកន្លងទៅនេះបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពី ព្រៃក្នុងត...Read more
រទេះគោដឹកឈើខុសច្បាប់ចំនួន១៥គ្រឿងត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើឃុំស្រែណូយរឹបអូសទាំងតឹងដើមទ្រូងបន្ទាប់ពីមានជំនាញមួយចំនួនបានទៅយកលុយអស់ជាង២លានរៀលរួចមក។
មន្ត្រីរដ្ឋបាលព្រៃ...Read more
ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមជនល្មើសឆក់យកម៉ូតូគេចខ្លួនដោយសុវត្តិភាព សមត្ថកិច្ច ដុតដៃដុតជើងស្រាវជ្រាវមុខសញ្ញាចោរប្លន់ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០២ខែធ្នូឆ្នា...Read more
| ថ្ងៃនេះ | 4120 | នាក់ |
| ម្សិលមិញ | 11948 | នាក់ |
| សប្ដាហ៍នេះ | 16079 | នាក់ |
| ខែនេះ | 81092 | នាក់ |
| ឆ្នាំនេះ | 363744 | នាក់ |
| សរុប | 57715140 | នាក់ |
| ថ្ងៃទី 30 ខែ 06 ឆ្នាំ 2026 ម៉ោង 01:54 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

