ក្រសួង​ព័ត៌មាន​ថ្កោលទោស​ការ​ប្រើ​ហិង្សា​ទៅ​លើ​អ្នក​កាសែត

ដោយៈ ទេព សុរ៉ាវី សៀមរាប ថ្ងៃទី 05 ខែ 05 ឆ្នាំ 2014 វេលាម៉ោង 03:21 នាទី ចំនួនអានៈ 1939

ក្រុម​អ្នក​សារព័ត៌មាន​កំពុង​តែ​ព្រួយ​បារម្ភ​ចំពោះ​ការ​វាយ​ប្រហារ​ហិង្សា​ពី​កងកម្លាំង​បង្ក្រាប​បាតុកម្ម​របស់​រដ្ឋាភិបាល នៅ​ពេល​ដែល​ពួកគេ​ទៅ​យក​ព័ត៌មាន និង​ថត​ផ្តិត​យក​រូបភាព។ ការ​វាយ​ប្រហារ​មិន​រើស​មុខ​របស់​កម្លាំង​បង្ក្រាប​បាតុកម្ម​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​ទៅ​លើ​អ្នក​កាសែត​ជាតិ អន្តរជាតិ​នេះ ធ្វើ​ឲ្យ​មានការ​រិះគន់​ជាច្រើន ពិសេស​ទៅ​លើ​ស្ថាប័ន​ក្រសួង​ព័ត៌មាន ដែល​ជា​អាណាព្យាបាល​របស់​អ្នក​កាសែត បន្ទាប់ពី​ថ្នាក់ដឹកនាំ​ក្រសួង​មួយ​នេះ​លើក​ឡើង​ថា ការ​ប្រើ​ហិង្សា​លើ​អ្នក​កាសែត​គឺ​ជា​រឿង​ចៃដន្យ ខណៈ​ដែល​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​កម្ពុជា អំពាវនាវ​យ៉ាង​ទទូច​ដល់​រដ្ឋាភិបាល​អោយ​គោរព​សេរីភាព និង​ធានា​សុវត្ថិភាព​អ្នក​សារព័ត៌មាន។

ការ​រិះគន់​ផ្ទួនៗ​ចំពោះ​ការ​វាយ​ប្រហារ​ហិង្សា​ទៅ​លើ​អ្នក​កាសែត​ជាតិ អន្តរជាតិ ពី​កងកម្លាំង​បង្ក្រាប​បាតុកម្ម​របស់​រដ្ឋាភិបាល ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន ចេញ​សេចក្ដី​ថ្លែងការណ៍​ដ៏​កម្រ​មួយ​ចំ​ថ្ងៃ​អាទិត្យ ជា​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ថ្កោល​ទោស​ចំពោះ​ការ​គំរាម​កំហែង​ហិង្សា​ទៅ​លើ​អ្នក​កាសែត។

​ក្រសួង​ព័ត៌មាន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី​៤ ឧសភា ដោយ​ចាត់​ទុក​ការ​គំរាម​កំហែង​អំពើ​ហិង្សា ការ​រឹប​អូ​សម្ភារៈ និង​ការ​ប្រមាថ​ចំពោះ​អ្នក​កាសែត ជា​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ដល់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។

ក្រសួង​ព័ត៌មាន អំពាវនាវ​ដល់​ក្រុម​អ្នក​តវ៉ា បាតុករ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច កងកម្លាំង​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ ត្រូវ​ប្រកាន់​យក​នូវ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព និង​សមត្ថកិច្ច​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់។

​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​នេះ ធ្វើ​ឡើង​២​ថ្ងៃ ក្រោយ​មាន​ការ​វាយប្រហារ​ហិង្សា​ទៅ​លើ​អ្នក​កាសែត វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) និង​អ្នក​កាសែត​បរទេស កាល​ពី​ថ្ងៃ​ទី​២ ឧសភា នៅ​ពេល​ដែល​ពួកគេ​ទៅ​យក​ព័ត៌មាន និង​ថត​ផ្ដិត​យក​សកម្មភាព​ដែល​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ វាយ​ទៅ​លើ​ពលរដ្ឋ និង​អ្នក​តវ៉ា នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ។

​ក្រុម​អ្នក​សារព័ត៌មាន​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​ការវិវត្តន៍​ចុង​ក្រោយ​របស់​កម្លាំង​បង្ក្រាប​បាតុកម្ម​ប្រឆាំង​អ្នក​តវ៉ា ហើយ​យុទ្ធសាស្ត្រ​នៃ​ការ​បង្ក្រាប​នេះ បាន​ងាក​ទិសដៅ​មក​លើ​អ្នក​សារព័ត៌មាន នៅ​ពេល​ដែល​កម្លាំង​បង្ក្រាប​ទាំង​នោះ មិន​ចង់​ឲ្យ​ធ្លាយ​រូបភាព ឬ​ព័ត៌មាន​ពី​ការ​ប្រើ​អំពើ​ហិង្សា​ផ្សព្វផ្សាយ​ជា​សាធារណៈ តាម​ទំព័រ​សារព័ត៌មាន​នានា។

​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​ផ្នែក​សារព័ត៌មាន លោក មឿន ឈានណារិទ្ធ បារម្ភ​ថា ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ព័ត៌មាន​នៅ​ពេល​នេះ គឺ​មិន​មាន​ប្រសិទ្ធភាព​និង​ឥទ្ធិពល​អ្វី​ជា​ដុំកំភួន ដើម្បី​រារាំង​ចំពោះ​ក្រុម​កម្លាំង​បង្ក្រាប​របស់​រដ្ឋាភិបាល​ដែល​វាយ​ប្រហារ​ទៅ​លើ​ពលរដ្ឋ និង​អ្នក​សារព័ត៌មាន​ឡើយ។

លោក មឿន ឈានណារិទ្ធ៖ «សូម្បី​តែ​រាជរដ្ឋាភិបាល​ក៏​តែងតែ​អះអាង​ថា ប្រទេស​កម្ពុជា​យើង​គោរព​នូវ​សេរីភាព​បញ្ចេញ​មតិ សេរីភាព​សារព័ត៌មាន​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​ជា​អកុសល ការ​អនុវត្ត​ជាក់ស្ដែង​តែងតែ​រំលោភ​លើ​សេរីភាព​សារព័ត៌មាន សេរីភាព​បញ្ចេញ​មតិ។ អ៊ីចឹង​យើង​មិន​ដឹង​ថា តើ​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ព័ត៌មាន មាន​ឥទ្ធិពល ឬ​មាន​អំណាច​កម្រិត​ណា​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នក​អនុវត្ត​ច្បាប់។ អ្វី​ដែល​យើង​សោក​ស្ដាយ​នោះ គឺ​នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​ត្រូវ​គេ​វាយ​ប្រហារ គឺ​ក្រុម​អ្នក​វាយ​ប្រហារ គឺ​ក្រុម​អ្នក​អត់​យល់​ច្បាប់​សោះ»

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​អោយ​គោរព​សេរីភាព និង​ធានា​សុវត្ថិភាព​អ្នក​សារព័ត៌មាន។ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ជំរុញ​អោយ​រដ្ឋាភិបាល​ចេញ​បញ្ជា​ភ្លាមៗ អោយ​កងកម្លាំង​អាជ្ញាធរ​បញ្ចៀស​ការ​ដៅ​មុខសញ្ញា​លើ​អ្នក​សារព័ត៌មាន និង​ស៊ើបអង្កេត​រាល់​ការ​ប្រើ​ហិង្សា​លើ​អ្នក​សារព័ត៌មាន។

​សម្រាប់​ឆ្នាំ​២០១៤ នេះ អង្គការ​ឃ្លាំមើល​សេរីភាព​សារព័ត៌មាន ឈ្មោះ  ហ្វ្រីឌឹម ហោស (Freedom House) បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា ជាប់​លេខ​រៀង​ទី​១៤៧ ជា​ប្រទេស​គ្មាន​សេរីភាព​ក្នុង​ចំណោម​ប្រទេស​១៩៧។ គិត​មក​ត្រឹម​ឆ្នាំ​២០១៤ នៅ​កម្ពុជា មាន​អ្នកសារព័ត៌មាន​ចំនួន ១២​នាក់​ត្រូវ​បាន​សម្លាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ ប្រភពដើមពី វិទ្យុអាស៊ីសេរី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ម្តាយក្មេងស្រីអាយុ៤ឆ្នាំរងគ្រោះបានប្តីងគ្រូពេទ្យ ពីបទសម្លាប់មនុស្សដោយអចេតនា   អាន1825ដង ចុចមើលវីដេអូ៖ ស្រីស្អាតស៊ិចស៊ីមួយគូធ្វើ​ម្ហូប គោឡើងភ្នំ ឆ្ងាញ់មិន​គួរអោយជឿ   អាន2493ដង លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ   អាន2313ដង ចំណងដៃថ្ងៃអាទិទ្យ៖ ចុច អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក?...    អាន3887ដង សេចក្តីជូនដំណឹង   អាន2640ដង លោ​ក ​ឃុ​ន​ រ៉ា​ន់ ​នាំ​ទំ​និញ​បង់​ពន្ធ​មិន​គ្រប់​ និង​ការនាំ​ចេ​ញឈើ​ខុស​ច្បាប់​លោក ​ឱម...    អាន1826ដង សមត្ថកិច្ចបង្រ្កាបទីតាំងមួយកន្លែងលួចផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1743ដង តើអ្នកធ្លាប់​ចុះទៅកម្សាន្តនៅ​តំបន់អភិរក្ស បឹងពារាំង ដែរឬទេ? ចុចមើលវីដេអូសាកមើល តើទេសភាព...    អាន2717ដង ពិធីសម្ភោធន៍ការិយាល័យគណៈគ្រូពេទ្យ   អាន1755ដង លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ   អាន2508ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10136នាក់
ម្សិលមិញ    11948នាក់
សប្ដាហ៍នេះ    22095នាក់
ខែនេះ    87108នាក់
ឆ្នាំនេះ   369760នាក់
សរុប   57721156នាក់
ថ្ងៃទី 30 ខែ 06 ឆ្នាំ 2026 ម៉ោង 04:40