បរិយាយថ្ងៃនេះ៖ អ្នកនយោបាយស្រុកខ្មែរភាគច្រើនមិនមែនជាអ្នកស្នេហាជាតិពិតប្រាកដ

ដោយៈ សៀមរាប ថ្ងៃទី 13 ខែ 05 ឆ្នាំ 2014 វេលាម៉ោង 01:14 នាទី ចំនួនអានៈ 2086

ប្រ​ទេស​កម្ពុជា ​ជា​ប្រ​ទេស​កាន់​លិទ្ធិ​ប្រ​ជា​ធិបតេយ្យ​សេរី​ពហុ​បក្ស ដែល​​មាន​គណបក្ស​នយោ​បាយ​ជា​ច្រើន​ចូល​រួម​ឈរ​ឈ្មោះ​បោះ​ឆ្នោត​៥​​អា​ណត្តិ​កន្លង​ទៅ​ហើយ ក្នុង​នោះ​គេ​សង្កេត​ឃើញ​មាន​គណបក្ស​មួយ​ចំ​នួន​បាន​ដួល​រលំ​ទៅ​វិញ​ដោយ​សារ​មិន​មាន​សំ​លេង​គាំទ្រពី​ពល​រដ្ឋ​ម្ចាស់​ឆ្នោត រហូត​មកទល់​​ពេល​បច្ចុ​ប្បន្ន​មាន​គណបក្ស​មិន​លើស​ពី​ដប់​ទេ​ដែល​កំ​ពុង​តែ​ធ្វើ​ការ​ប្រ​កួត​ប្រ​ជែង​ទាំង​ត្រ​ដរខ្យល់ នេះ​មិន​និយាយ​ពី​គណបក្ស​ប្រ​ជាជន និង​គណបក្ស​សង្គ្រោះជាតិ​ទេ។

តាម​ការ​សង្កេត​រយៈ​ពេល​ជាង​២០​ឆ្នាំ​កន្លង​ទៅ​សរបញ្ជាក់​អោយ​ឃើញ​យ៉ាង​ច្បាស់​ថា អ្នក​នយោ​បាយ​នៅ​កម្ពុជា​មិន​មែន​ជា​អ្នក​ស្នេហា​ជាតិ​ពិត​ប្រាកដ​ឡើយ​ គឺ​ពួក​គេ​ជា​មនុស្ស​ចង់​បាន​តែ​​​ផល​ប្រ​យោជន៍​ផ្ទាល់​ខ្លួនតែ​ប៉ុណ្ណោះ។ ប្រ​ធាន​គណបក្ស​ភាគ​ច្រើន​ដែល​កំពុង​តែ​ស្រែក​ក្តែង​ៗ​ចង់​បាន​សំ​លេង​គាំ​ទ្រ​នោះ គឺ​គេ​ចង់​បាន​អំ​ណាច​ ចង់​ធ្វើ​ធំ​ ចង់​ល្បី ជា​ពិសេស​ចង់​ធ្វើ​ជា​នាយក​រដ្ឋ​មន្រ្តីនៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដើម្បី​រក​ផល​ប្រ​យោជន៍​ផ្ទាល់​ខ្លួន​ មិន​មែន​ដើម្បី​ស្រោច​ស្រង់​ជាតិ​មាតុភូមិ មិន​មែន​ដើម្បី​ប្រ​ជា​រា​ស្រ្ត​កម្ពុជា​នោះទេ។

ប្រ​ធាន​គណបក្ស​តូច​ៗ​ទាំង​អស់​នៅ​កម្ពុជា​ មិន​មែន​មិន​ដឹង​ពី​សមត្ថ​ភាព​របស់​ខ្លួន​ឯង​នោះទេ គឺ​ពួកគេ​ដឹង​យ៉ាង​ច្បាស់​ថា បក្ស​របស់​ខ្លួន​មិនអាច​​យក​ឈ្នះ​គណបក្ស​ប្រ​ជា​ជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិបានទេ តែ​ដោយ​សារ​មាន​ចិត្ត​អាត្មានិយមលោភលន់ សមើ​ស្រ​មៃ ហើយ​ប្រ​ហែល​ជាគិតក្នុង​ចិត្ត​ថា បើ​ខ្លួន​​មិន​បាន​ធ្វើ​ធំ​ខ្លួន​ឯង​ទេ ខ្លួន​មិន​គាំទ្រ​អោយ​អ្នក​ណា​ធ្វើ​ធំ​ជំ​នួស​ខ្លួន​ឡើយ។

ប្រធាន​គណបក្ស​តូច​ៗ​ទាំង​អស់​នៅ​កម្ពុជា​គឺ​សុទ្ធ​តែ​ជា​មនុស្ស​មាន​វ័យ​ចំណាស់គ្រាន់​បើ​ដែរ ​ដែល​អាច​ស្គាល់​ពី​កាលៈ​ទេសៈ ស្គាល់​ពី​ប្រ​វត្តិ​សាស្រ្ត​ ហើយ​ក៏​ស្គាល់​ពី​ស្ថាន​ភាព​ប្រ​ទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​ដែរ បើ​អ្នក​ទាំង​អស់​នោះ​មានឧត្តម​គតិ​​ស្នេហា​ជាតិ​មាតុភូមិ ស្នេ​ហា​សេរី​ភាព​និង​យុត្តិ​ធម៌ និង​ចង់​យក​ជ័យ​ជំ​នះ​លើ​គណបក្ស​ប្រ​ជាជនកម្ពុជា គឺ​វា​គ្មាន​អី​លំ​បាក​នោះ​ទេ វាស្រួល​ជាង​បក​ចេក​ទៅ​ទៀត នោះបើ​​គ្រាន់តែ​ប្រ​ធាន​គណបក្ស​ទាំង​អស់​ប្រ​កាស​អោយ​អ្នក​គាំ​ទ្រ​ និង​សមាជិក​របស់​ខ្លួន​ចូល​រួម​បោះ​ឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ​ ឬ​វិញ​គ្នា​ជា​ធ្លុង​មួយជា​មួយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​ផ្លាស់​ប្តូរ​អ្នក​ដឹក​នាំ​កំ​ពូលនាពេល​បច្ចុប្បន្ន​មួយ​គ្រាសិន ដើម្នី​ឈាន​ទៅ​រក​ការ​ផ្លាស់​ប្តូរ​ថ្នាក់​ដឹក​នាំ​ប្រ​ទេស​​ជា​រៀង​រាល់​អាណត្តិ ឬយ៉ាង​យូរពីរ​អាណត្តិម្តង​ដូច​នៅ​សហរដ្ឋ​អា​មេរីក។

បើ​អ្នក​នយោបាយ​ជា​ប្រ​ធាន​គណបក្ស​តូច​ៗ​ទាំង​អស់​មិន​ធ្វើ​តាម​វិធី​ខាង​លើ​នេះ​ទេ នោះ​អ្នក​កុំ​សង្ឃឹម​កុំ​ស្រ​មើ​ស្រ​មៃ​ថា អាច​មាន​វាសនាក្លាយ​ជា​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​នៅ​ថ្ងៃ​អនាគត​អោយ​សោះ។ ពាក្យ​ស្លោក​មួយ​បាន​ពោល​ថា​ ˝ពេល​វេលា​និង​ខ្សែ​ទឹក​ហូរ​មិន​រង​ចាំ​នរណា​ម្នាក់ឡើយ˝ ដូច្នេះ​អ្នក​ន​យោ​បាយគួរ​ប្រ​ញាប់​គិត​ពិចារណា​អោយ​ដឹត​ដល់ ហើយ​គួរ​ធ្វើ​ជា​អ្នក​ស្នេហា​ជាតិ​ពិត​ប្រាកដ ទើប​រាស្រ្ត​ខ្មែរ​គេ​គាំ​ទ្រ​អ្នក​។

ប្រ​ជា​រាស្រ្ត​ខ្មែរ​បច្ចុប្បន្ន​មាន​ការ​វិត្តន៍ មាន​ភាព​វ័យ​ឆ្លាត ចេះ​ពិចារណា ហើយ​រាស្ត្រ​ទាំង​ជាង​១៤​លាន​នាក់​កំ​ពុង​តែ សម្លឹង​មើល​ការ​ធ្វើ​នយោបាយ​របស់​អ្នក​ បើ​អ្នក​គ្រាន់តែ​​ឡើង​ឆាក​ដើម្បី​សម្តែង​ល្ខោន​ លេង​សៀក​ ឬ​ធ្វើ​នយោ​បាយ​ម៉ាៗ​យក​តែង​ស៊ងទេនោះ អ្នក​កុំ​សង្ឃឹមថា រាស្រ្ត​ខ្មែរ​គាំ​ទ្រអ្នក បោះ​ឆ្នោត​ជូន​អ្នកអោយ​សោះ​។​

និយាយ​បែប​នេះ​មិន​មែន​មាន​ន័យ​ថា យើង​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ស្អប់​ខ្ពើម​គណបក្ស​ប្រ​ជា​ជន ឬ​មាន​ចេត​នា​ចង់​ផ្តួល​រំលំ​គណបក្ស​ប្រ​ជា​ជន​​នោះទេ តែ​ក្នុង​នាម​យើង​ជា​កូន​ខ្មែរ យើង​ចង់​អោយ​ប្រ​ទេស​របស់យើង​​ក្លាយ​ជា​ប្រ​ទេស​ដែល​កាន់​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​សេរី​ពហុ​បក្ស​ពិត​ប្រាកដ ហើយ​យើង​ចង់​អោយ​មាន​ការ​ផ្លាស់​ប្តូរ​ថ្នាក់​ដឹក​នាំ​កំពូល​ជា​រៀង​រាល់​អាណត្តិ ឬយ៉ាង​យូរ​ពីរ​អាណត្តិ​ម្តង ដើម្បី​​អោយ​កូន​ខ្មែរ​​ជំ​នាន់​ក្រោយ​ អាច​មាន​ឱកាស​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រ​ទេស​ អាច​បញ្ចេញ​ស្នាដៃ និង​សមត្ថ​ភាព​ដែល​ខ្លួន​មាន​។

ប្រ​ជា​រាស្ត្រ​ខ្មែរ​ជាង​១៤​លាន​នាក់ បាន​ផ្ញើ​វាសនា និង​ទឹក​ដីកម្ពុជា​​ដ៏​កំ​សត់​នេះ​ ទៅ​លើ​អស់​លោក​អ្នក​នយោ​បាយ​ហើយ ដូច្នេះ​អស់​លោក​គួរ​តែ​ចេះ​ស្រ​លាញ់​ជាតិ​មាតុភូមិ ចេះ​ស្រលាញ់​រាស្រ្ត​ខ្លួន ចេះ​ការ​ពារ​ទឹក​ដី​ដែល​សេស​សល់​ពី​ចោរ​ឈ្លាន​ពាន​ជុំ​វិញ​ខ្លួន​នេះ​អោយ​បាន​គង់​វង់ កស្អាង​ជាតិ​អោយ​បាន​រុង​រឿង​ ទុក​អោយ​ប្រ​វត្តិ​សាស្រ្ត​ចារ​ទុក​ថា អ្នក​ជា​មនុស្ស​ស្នេហាជាតិ ចេះ​ការពារ​ទឹក​ដី ចេះ​បណ្តេញ​ខ្មាំង​សត្រូវ ដែល​តែង​តែ​យាយី​ចង់​រំលោភបំ​ពានមក​លើ​ប្រ​ទេស​ជាតិ​របស់​យើង​ កុំ​អោយ​ប្រ​វត្តិ​សាស្រ្ត​តិះ​ដៀល​អ្នក​ថា ជា​ជន​ក្បត់​ជាតិ​ ជា​មនុស្ស​ឥតប្រ​យោជន៍ ជា​មនុស្ស​ចង្រៃ ជាមនុស្ស​បំ​ផ្លាញ​ជាតិ៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បទល្មើសកាប់ឈើប្រណិតតំបន់ក្រៅបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២កើតពេញបន្ទុកគ្មានអ្នក?...    អាន1818ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៦ខែតុលាឆ្នាំ២០១២   អាន1793ដង អ្នកកាសែត២រូបជាប់ពន្ធនាគារអំពាវនាវ(អ្នកណាក៏បាន)សុំជួយរកយុត្តិធម៌ផង   អាន1674ដង កាំជ្រូចម៉ីស៊ីលកំពង់តែផ្ទុះលាន់លឺកងរំពងនៅច្រកជាំសាងំាខេត្តឧត្តរមានជ័យក្រោមការដឹកនាំ?...    អាន1656ដង លោ​ក​ស្រី ​ថោង​គឹម​ឡេ​ង អា​ងជា​ប្អូន​ស្រី​មេគ​យ​នំា​ទំនិ​ញចូល​មិន​បង់ពន្ធ   អាន1634ដង ព្រះកោដ្ឋ ដង្ហែចូលព្រះបរមរាជវាំង   អាន1668ដង គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង?   អាន1145ដង ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​រឿង​បោះ​ឆ្នោត​ត្រូវ​បរាជ័យ   អាន1856ដង ពលរដ្ឋ​ខេត្តសៀម​រាប​ត្អូញត្អែថាខ្វះទឹកស្អាតប្រើប្រាស   អាន1776ដង សារជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   អាន2443ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      314នាក់
ម្សិលមិញ    2053នាក់
សប្ដាហ៍នេះ    6475នាក់
ខែនេះ    6475នាក់
ឆ្នាំនេះ   289127នាក់
សរុប   57640523នាក់
ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 04:10