លោក នុត លីឆូយជាប្រធានការិយាល័យគយ និងរដ្ឋាករប្រចាំការនៅទីនោះ នៅតែមានសកម្មភាព នាំចូលទំនិញប្រភេទ គ្រឿងសំណង់ សម្បកកង់រថយន្ត គ្រឿងបន្លាស់ គ្រឿងម៉ាស៊ីន និងមានការនាំចូល ទូរស័ព្ទទំនើបៗ យ៉ាងគគ្រឹកគគ្រេងហើយការ នាំចូលទំនិញនោះ ដែលអនុវត្តន៍នៅទីនោះ ធ្វើទៅតាមរូបមន្តចាស់ដែល លោក ថោង សុខាំភូ ធ្លាប់បានប្រមូលលុយក្រោមតុ យកទៅអភិវឌ្ឍន៍មុខតំណែង គេមិនដែលឃើញថ្នាក់លើ ឬអង្គភាពប្រឆាំងអំពើពុករលួយ ចាត់វិធានការស៊ើបអង្កេតនោះទេ។
ការនាំចូលទំនិញ ដែលសុទ្ធតែជាប្រភេទ ទំនិញត្រូវបង់ពន្ធថ្លៃៗ នៅតែមានសកម្មភាពដដែល ប៉ុន្តែការរឹតបន្តឹង ប្រមូលពន្ធឲ្យបាន១០០ ភាគរយ ក៏មិនបានជួយឲ្យចំណូលពន្ធ នៅច្រកផែ កែវផុស កើនឡើងនោះដែរ ដែលត្រង់ចំណុចនេះបង្ហាញយ៉ាងច្បាស់ថា អំពើពុករលួយដែលជំនាញគយ ជួយសម្របសម្រួល ឲ្យក្រុមឈ្មួញទាំងតូចទាំងធំ បង់ពន្ធមិនគ្រប់ នៅតែកើតមានយ៉ាងពេញបន្ទុកដដែល ទោះជាមានការរឹតបន្តឹង ព្រោះលោក នុត លីឆូយ មានជំនាញលួចបន្លំពន្ធ តាមជំនាញបច្ចេកទេស ដូចជាការក្លែងភេទទំនិញ ដែលត្រូវបង់ពន្ធខ្ពស់ មកជាការបង់ពន្ធទាប ហើយមានការបន្លំបរិមាណទំនិញជាដើម ដូចជាទូរស័ព្ទទំនើបៗ ដែលនាំចូលតាមច្រកផែកែវផុស គេក្លែងទៅជាប្រភេទទូរស័ព្ទចិន ដែលបង់ពន្ធទាបបំផុត មិនខ្វល់ពីការខាតបង់ ចំណូលថវិកាជាតិនោះទេ។
កាលពីសម័យលោក ថោង សុខាំភូ ធ្វើជាប្រធានការិយាល័យគយ ប្រចាំច្រកផែ កែវផុស លោក នុត លីឆូយ គឺជាអនុប្រធាន កាន់ផ្នែករដ្ឋបាល ដូច្នេះតិចនិចនៃការ ប្រព្រឹត្តអំពើពុករលួយ ក៏ដូចជាការលួចបន្លំពន្ធ តាមជំនាញបច្ចេកទេស ក៏លោក នុត លីឆូយ រៀនសូត្របានច្បាស់លាស់ និងស៊ីជម្រៅ ថែមទាំងមានទំនាក់ទំនងល្អ ជាមួយថ្នាក់លើ ទើបលោក នុត លីឆូយ អាចធ្វើអ្វីៗតាមតែទំនើងចិត្ត គ្មាននរណាដេញដោល។
ច្រកផែ កែវផុស គឺជាផែក្រុមហ៊ុនឯកជន របស់លោកឧកញ៉ា ម៉ុង ប្ញទ្ធី ដូច្នេះសមត្ថកិច្ច និងមន្ត្រីជំនាញមួយចំនួន ចាំបាច់ត្រូវតែអែបអប ឬមានការស្រុះស្រួលគ្នា ជាមួយម្ចាស់កំពង់ផែ ទើបអាចកាន់តំណែង នៅទីនោះបានយូរ ហើយពេលខ្លះទៀត ឈ្មួញដ៏មានអំណាច ធ្លាប់រកស៊ីដឹកជញ្ជូនទំនិញបង់ពន្ធមិនគ្រប់ តាមច្រកផែ កែវផុស ជាអ្នកចាត់ចែង ផ្តល់ផលប្រយោជន៍ ឲ្យជំនាញគយនិងសមត្ថកិច្ចពាក់ព័ន្ធ ទៅតាមទម្លាប់ចាស់។ លោក នុត លីឆូយ មិនដែលខ្វល់ខ្វាយអ្វីទេ ធ្វើយ៉ាងណាឲ្យតែគាត់ អាចជួយសម្របសម្រួល លួចបន្លំពន្ធឲ្យក្រុមឈ្មួញ នាំចូលទំនិញបង់ពន្ធមិនគ្រប់ គឺគាត់អាចទទួលបានកម្រៃជើងសា និងផលប្រយោជន៍ យកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន យ៉ាងរលូនល្អបំផុត។
គេចង់ឃើញ អគ្គនាយកដ្ឋាន គយនិងរដ្ឋាករ ជាពិសេសអង្គភាព ប្រឆាំងអំពើពុករលួយ ត្រួតពិនិត្យមើល ការហូរចូលទំនិញបង់ពន្ធមិនគ្រប់ ដែលគេសង្ស័យថា ទំនិញរបស់ឈ្មួញធំៗខ្លះ បង់ពន្ធត្រឹមតែ ៥០ភាគរយប៉ុណ្ណោះ កើតឡើងដោយសារតែ គំនិតពុករលួយ របស់លោក នុត លីឆូយ។
រឿងបែបនេះ កើតឡើងដោយសារតែ មានការសម្របសម្រួលនិងបើកភ្លើងខៀវ ពីលោក នុត លីឆូយ ធ្វើឲ្យខាតបង់ចំណូលថវិកាជាតិ យ៉ាងច្រើនសន្ធឹកសន្ធាប់ ៕







តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅលោក ឃឹម ប៊ុនសុង អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះមួយកន្លែងស្ថិតនៅមុខបុរ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
ក្បួនរថយន្ដរបស់សម្ដេចក្រុមព្រះដែលកំពុងធ្វើដំណើរត្រឡប់ទៅទីក្រុងភ្នំពេញវិញ ត្រូវបានរថយន្ដដឹកដីមួយគ្រឿងបានបើកចូលក្បួនរថយន្តរបស់ព្រះអង្គ ហើយគៀររថយន្ដរបស់ព្រះអង្គបណ្តាលអោ...Read more
នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក អ៊ុំសំអានតំណាងរាស្រ្តមណ្ឌលសៀមរាប មកពីគណបក្សសង្គ្រោះជាតិបានបង្ហោះរូបភាពផែនទីដែលោកបានរកឃើញនៅអង្គការសហប្រជាជាតិ (UN) ដែលមានការសរសេររៀប...Read more
សិប្បកម្មឈ្មោះ ទូ ហៀង (យាយម៉ាប់)កំពុងក្លាយទៅជាទីតាំងស្តុកឈើនិងលក់ឈើប្រណិតនៅក្នុងឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ហើយក៏ជាជើងខ្លាំងល្បីឈ្មោះបោះសំឡេងជាច្រើនឆ្នាំមកហើយ...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារ ត្រូវបានគេសង្កេតឃើញថា ធ្វើការដោយគ្មានភាពទទួលខុសត្រូវបាយបិណ្ឌជាបាយបាទដូចក្មេងបៀបដៃ អនុវត្តន៍ការងារក្នុងតុលាការឆ្លើយដាក់គ្នាទៅវិញទៅមក ម...Read more
មន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូប ត្រូវបានលោក លឹម មករន្ទ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ ដោះលែងឲ្យនៅក្រៅឃុំ...Read more
មានសេក្តីរាយករាណ៍មកថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំឈ្មោះ រ័ត្នចាន់ណា មិនបានអនុវត្តន៍ឱ្យបានត្រឹមត្រូវ តាមតួនាទីនិងភារកិច្ចរបស់ខ្លួននោះទេ តែផ្ទុយទៅវិញលោក រ័ត្នចាន់ណា កំព...Read more
| ថ្ងៃនេះ | 282 | នាក់ |
| ម្សិលមិញ | 2082 | នាក់ |
| សប្ដាហ៍នេះ | 13048 | នាក់ |
| ខែនេះ | 35557 | នាក់ |
| ឆ្នាំនេះ | 530021 | នាក់ |
| សរុប | 57881417 | នាក់ |
| ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 03:09 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

