មានសេចក្តីរាយការណ៍ ពីខេត្តមណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្ននេះមានក្រុមហ៊ុនមួយ កំពុងរកស៊ីធ្វើអាជីវកម្មរ៉ែមាស ដោយគ្មានច្បាប់ទម្លាប់ ហើយគេមិនដែលស្គាល់មុខ ប្រធានក្រុមហ៊ុននេះនោះទេ ឃើញតែមេការ ដ៏មានអំណាចម្នាក់ឈ្មោះ មាស ស៊ីណា ហៅ ឌី ស៊ីណា តឺនុយឯកសណ្ឋានប៉ារ៉ា ដើរអួត ល្បីពេញខេត្តមណ្ឌលគិរី ហើយការធ្វើអាជីវកររ៉ែមាស របស់ មាស ស៊ីណា ហៅ ឌី ស៊ីណា កំពុងដំណើរការយ៉ាងរលូនល្អ គ្មាននរណាហ៊ានបង្រ្កាប ។
ការធ្វើអាជីវកម្មរ៉ែមាស ដ៏អនាធិបតេយ្យ កំពុងកើតឡើង យ៉ាងពេញបន្ទុកនៅចំណុចស្រុកពេជ្រាដា និងស្រុកកោះញែក លើទីតាំងជាច្រើនដូចជា នៅចំណុចភ្នំង៉ត យ៉ាំងប៉ និងអូរង៉េះ ដោយលោក មាស ស៊ីណា ហៅ ឌី ស៊ីណា ចាត់ចែងឲ្យឈ្មួញកណ្តាល ជាច្រើនក្រុមចុះទៅ ធ្វើអាជីវកម្មជីករករ៉ែមាស ហើយប្រមូលយកទៅលក់ ឲ្យឈ្មួញយួនយកលុយទៅច្រកហោប៉ៅ សឹងក្លាយជាមហាសេដ្ឋីទៅហើយ។
បច្ចុប្បន្ននេះ ក្រុមឈ្មួញមានលុយមានអំណាច និងក្រុមហ៊ុនមិនស្របច្បាប់ជាច្រើន កំពុងធ្វើសកម្មភាព ជីករុករករ៉ែមាស និងលោហធាតុ ដ៏មានតម្លៃជាច្រើនទៀត យ៉ាងអនាធិបតេយ្យ នៅក្នុងទឹកដីខេត្តមណ្ឌលគិរីគេ មិនដែលឃើញ ប្រធានគណៈបញ្ជាការឯកភាពខេត្ត ជាពិសេសលោក សាន់ ដារិទ្ធ ជាប្រធានមន្ទីររ៉ែនិងថាមពល ខេត្តមណ្ឌលគិរី ចាត់វិធានការទប់ស្កាត់ ឲ្យមានប្រសិទ្ធភាពម្តងណាឡើយ ហើយក្នុងចំណោមក្រុមឈ្មួញ រកស៊ីធ្វើអាជីវកម្មរ៉ែមាស យ៉ាងអនាធិបតេយ្យ គេសង្កេតឃើញ សមត្ថកិច្ចប្រដាប់អាវុធជាច្រើន ជាអ្នកឃុបឃិតបិទភ្នែក ឲ្យក្រុមឈ្មួញទាំងនោះ ធ្វើអ្វីៗតាមតែអំពើចិត្ត។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា លោក មាស ស៊ីណា ហៅ ឌី ស៊ីណា បានឃុបឃិតជាមួយ មន្ត្រីការពារព្រំដែនមួយចំនួន អនុញ្ញាតឲ្យគ្រឿងចក្រ របស់ជនជាតិយួន រាប់សិបគ្រឿង ចូលមកប្រទេសកម្ពុជា តាមច្រករបៀងប៉ុស្តិ៍បី និងស្រុកកោះញែក ដើម្បីយកមកជីកកកាយ និងធ្វើអាជីវកម្មរ៉ែមាស ដោយខុសច្បាប់ ផងដែរ។ ការនាំចូលគ្រឿងចក្រ តាមច្រកប៉ុស្តិ៍បីនេះ មានការឃុបឃិតពីឈ្មោះ ម៉ាយ ម៉ៅ ជាប្រធានប៉ុស្តិ៍បី និងជាមន្ត្រីយោធាព្រំដែន ក្រោមការគ្រប់គ្រង របស់លោក សាំង កុសល ជាប្រធានគ៣ ប្រចាំស្រុកកោះញែក ហើយគេជឿថាឈ្មោះ ម៉ាយ ម៉ៅ និងលោក សាំង កុសល ដែលប្រើអំណាចតួនាទីរបស់ខ្លួន ឃុបឃិតឲ្យលោក មាស ស៊ីណា ហៅ ឌី ស៊ីណា នាំចូលគ្រឿងចក្រ មកជជីកកកាយរ៉ែមាស យ៉ាងអនាធិបតេយ្យនោះ ទំនងជាទទួលបានប្រយោជន៍ ច្រើនក្រាស់ក្រែល ហើយមើលទៅទើបលោក មាស ស៊ីណា ហៅ ឌី ស៊ីណា អាចធ្វើអ្វីៗបានតាមតែ អំពើចិត្តរបស់ខ្លួន។
រ៉ែមាស រ៉ែថ្មសម្អាង ជាវត្ថុដ៏មានតម្លៃបំផុត សម្រាប់ខេត្តមណ្ឌលគិរី កំពុងរងនូវភាពវិនាសហិនហោច ដោយសារតែការធ្វើអាជីវកម្ម គ្មានច្បាប់ទម្លាប់ពីសំណាក់ ឈ្មួញមានលុយមានអំណាច ហើយអ្នកដែលហ៊ានចេញមុខ ចេញមាត់ជាងគេគឺលោក មាស ស៊ីណា ហៅ ឌី ស៊ីណា ជាមេការក្រុមហ៊ុនមួយល្បីឈ្មោះ ជាយូរមកហើយ ក្នុងការធ្វើអាជីវកម្មរ៉ែមាស ដោយខុសច្បាប់ គ្មានអាជ្ញាប័ណ្ណ គ្មានការបង់ពន្ធជូនរដ្ឋ ឲ្យបានត្រឹមត្រូវនោះទេ កើតឡើងដោយសារតែ ការឃុបឃិត ពីប្រធានគណៈបញ្ជាការ ឯកភាពខេត្តមណ្ឌលគិរី ៕







ច្បាប់ស្តីពីព្រៃឈើ
ជំពូក៨: ការហាមឃាត់ការប្រមូលផល អនុផលព្រៃឈើ និងការការពារព្រៃឈើ
មាត្រា ៣២: ព្រៃឈើត្រូវបានការពារប្រឆាំងនឹងរាល់សកម្មភាពដែលធ្វើអោយខូចខាត បណ្តាលមកពី...Read more
ដីភ្នំនៅស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យជាច្រើនកន្លែងកំពុងប្រឈមនឹងការឈូសឆាយ កាយយកអាចម៏ដីលក់យ៉ាងអណាធិបតេយ្យ បំភ្លេចបំផ្លាញភ្នំធម្មជាតិ ពីសំណាក់ក្រុមជនខិលខូច ដោយគេពុំដឹងថា ការ...Read more
សកម្មភាពក្រុមឈ្មួញធំៗរកស៊ីដឹកឈើអត់ច្បាប់ ដោយក្លែងរូបភាពជាដឹកជញ្ជូនតាមរឺម៉កពីស្រុកប្រាសាទបាគង ចូលក្រុងសៀមរាប ហាក់មានការកើនឡើងជារៀងរាល់ថ្ងៃ ដោយសារអាជ្ញាធរដែនដី ស...Read more
ប្រទេសកម្ពុជា ជាប្រទេសដែលមានវប្បធម៌ អរីយ្យធម៌វ័យចំណាស់មួយនៅលើសកលលោក ហើយជាពិសេសប្រទេសមួយនេះសំបូរទៅដោយធនធានធម្មជាតិ ដូចជារ៉ែមាស រ៉ែត្បូង ទឹកដីព្រៃព្រឹក្សា មច្ឆារស់នៅព...Read more
ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិសេសពន្ធដាក្រុងសិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូចជាភាពយឺតយ៉ាវក្នុងការប្រមូលពន្ធជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖
១- ស្គាល់ហេតុ
២- ស្គាល់ផល់
៣- ស្គាល់ប្រពន្ធ &nb...Read more
ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
| ថ្ងៃនេះ | 724 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8931 | នាក់ |
| ខែនេះ | 78643 | នាក់ |
| ឆ្នាំនេះ | 475651 | នាក់ |
| សរុប | 57827047 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 08:17 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

