ក្រោមការដឹកនាំរបស់លោក សំ សុខា កើតមានភាពអសកម្ម ភាពអនាធិបតេយ្យនៃការរត់ពន្ធទំនិញខុសច្បាប់ បំផ្លាញចំណូលថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ គេមិនដែលឃើញថ្នាក់លើចាត់វិធានការកោះហៅលោក សំ សុខា ឲ្យកែទម្រង់ភាពអសកម្មម្តងណាឡើយ។ ពោលគឺមានមន្ត្រីស្អាតស្អំច្រើនណាស់ដែលស័ក្តិសមនឹងឡើងធ្វើជាប្រធាន សាខាគយខេត្តកំពត ជំនួសលោក សំ សុខា ប៉ុន្តែមិនអាចធ្វើទៅបានក៏ព្រោះតែលោក សំ សុខា ជាមនុស្សមានតម្លៃសម្រាប់លោក ប៉ែន ស៊ីម៉ន។
សមត្ថកិច្ចប្រចាំការនៅចំណុចច្រកព្រំដែនព្រែកចាក ក្នុងស្រុកកំពង់ត្រាច ជាប់ប្រទេសយួនបានឲ្យដឹងថា បច្ចុប្បន្ននេះលោក មេគយ សំ សុខា បានឃុបឃិតបិទភ្នែកឲ្យមេឈ្មួញធំៗនាំចូលទិញគេចពន្ធពីស្រុកយួន រាប់សិបឡានក្នុងមួយថ្ងៃៗដូចជាប្រេងឆារាប់ពាន់ប៊ីដុង ទឹកត្រចៀកកាំ គ្រឿងឧបភោគបរិភោគនិងរបស់របរប្រើប្រាស់ប្រចាំថ្ងៃជាច្រើនប្រភេទទៀត ដោយមិនមានការបង់ពន្ធត្រឹមត្រូវតាមច្បាប់នោះទេ។ ទំនិញគេចពន្ធដែលនាំចូលពីស្រុកយួនតាមច្រកព្រែកចាក ត្រូវបានក្រុមឈ្មួញប្រើប្រាស់រ៉ឺម៉កធំៗសម្រាប់ដឹកជញ្ជូនឆ្លងកាត់ ព្រំដែន ដើម្បីយកមកទម្លាក់នៅខាងទឹកដីខ្មែរ ចម្ងាយប្រមាណ៥០ម៉ែត្រប៉ុណ្ណោះ ពីច្រកព្រំដែន ដោយគេដាក់គរពេញចិញ្ចើមផ្លូវរង់ចាំរថយន្តមកដឹកជញ្ជូនចូលទីរួម ខេត្តកំពតដើម្បីលក់ចែកចាយយ៉ាងអនាធិបតេយ្យ ដោយគ្មានច្បាប់ទម្លាប់អ្វីនោះឡើយ។
ក្រុមឈ្មួញធំៗដែលរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធចូលខេត្តកំពត សុទ្ធតែមានទំនាក់ទំនងល្អ ជាមួយលោក សំ សុខា ដែលជាមេគយដុះស្លែប្រចាំខេត្តកំពត ទើបអ្វីៗអាចដំណើរការដោយរលូនល្អ។ បើទោះបីជានៅតាមច្រកព្រំដែន ឬនៅតាមដងផ្លូវមានមន្ត្រីគយប្រចាំច្រកទ្វារ និងគយចល័តឈរជើងយ៉ាងច្រើនស្អេកស្កះក៏ដោយ ប៉ុន្តែជំនាញគយអស់ទាំងនោះបានត្រឹមតែនាំគ្នាដេកចងអង្រឹងដាក់ ប៉ុស្តិ៍ជជុះចាំកោសរូសគាបជំរិតប្រជាពលរដ្ឋឬឈ្មួញតូចតាចឲ្យចូល បង់លុយតាមរបៀបពុករលួយប៉ុណ្ណោះ។ សម្រាប់ឈ្មួញធំៗដែលរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធយ៉ាងអនាធិបតេយ្យចូល ខេត្តកំពត ជំនាញគយតូចតាចមិនហ៊ានប៉ះពាល់ទេ ព្រោះគេដឹងថា លុយដុំៗត្រូវបានឈ្មួញបង់ជូនលោក សំ សុខា ដែលជាមេគយធំហើយគយចល័ត ឬមេគយប្រចាំច្រកទ្វារ បានត្រឹមតែស៊ីប្រាក់ខែរដ្ឋ និងទទួលបានរបបដែលលោក សំ សុខា បន្តក់ឲ្យប៉ុណ្ណោះ មិនមានឆន្ទៈបង្ក្រាបអំពើរត់ពន្ធទំនិញខុសច្បាប់ឲ្យស្របតាមគោលនយោបាយ កែទម្រង់ស៊ីជម្រៅម្តងណាឡើយ។
ការរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធរបស់ក្រុមឈ្មួញ ឆ្លងកាត់ខេត្តកំពត សុទ្ធតែមានភាគហ៊ុន របស់ជំនាញគយដែលគេនិយមហៅថា ហ៊ុនខ្យល់ តាមរយៈការសម្រយសម្រួលឃុបឃិតបិទភ្នែកឲ្យក្រុមឈ្មួញនាំចូល ទំនិញគេចពន្ធតាមតែអំពើចិត្ត។ សមត្ថកិច្ចនិងមន្ត្រីដទៃទៀតដែលមានវត្តមានប្រចាំការនៅចំណុចព្រំដែន ក៏ដូចជាសមត្ថកិច្ចដែលដាក់ប៉ុស្តិ៍ជជុះតាមដងផ្លូវមិនដែលហ៊ាន ប៉ះពាល់ ឬសុំឆែកឆេរត្រួតពិនិត្យការដឹកជញ្ជូនទំនិញគេចពន្ធទាំងនោះទេ ព្រោះគេដឹងថា លោកមេគយ សំ សុខា ជាអ្នកឃុបឃិតបិទភ្នែកឲ្យក្រុមឈ្មួញធ្វើអ្វីៗតាមតែ ចិត្ត រួចហើយ ដូច្នេះសមត្ថកិច្ចដទៃទៀតគ្រាន់តែជាជើងក្រោយប៉ុណ្ណោះ មិនហ៊ានប៉ះពាល់ទេ ក្រៅពីការលាបាតដៃសុំប្រាក់ពីក្រុមឈ្មួញគ្រាន់នឹងយកទៅបង្គ្រប់ ថ្លៃបាយ។
គេចង់ឃើញលោក ប៉ែន ស៊ីម៉ន ជាអគ្គនាយកគយនិងរដ្ឋាករពិនិត្យមើលឡើងវិញផងពីភាពអនាធិបតេយ្យនៃ ការហូរចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់គ្រប់ប្រភេទដែលកើតឡើងពី ការឃុបឃិតបិទភ្នែករបស់លោក សំ សុខា នាំឲ្យមានការបំផ្លាញចំណូលថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុង មួយខែៗជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរមើលរំលងពីភាពអនាធិបតេយ្យនៃការឃុបឃិតឲ្យក្រុមឈ្មួញ ឃុបឃិតដឹកទំនិញគេចពន្ធមកពីស្រុកយួនចូលខេត្តកំពតដោយគ្មាន ការត្រួតពិនិត្យ ឬបង់ពន្ធត្រឹមត្រូវតាមច្បាប់ ដែលកើតឡើងដោយសារតែគំនិតពុករលួយរបស់លោក សំ សុខា នោះទេ ៕







បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាមផ្លូវជាតិលេខ៦ ខាងកើតភ្លើងស្តុបទន្លេសាប បានព្...Read more
មន្ត្រីតុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បានចេញដីកាកោះហៅលោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេត នៃសមាគមសិទ្ធិមនុស្សអាដហុក ឲ្យចូលបំភ្លឺ ...Read more
នគរបាលការិយាល័យអន្តោរប្រវេសន៍នៃស្នងការខេត្តសៀមរាបបានធ្វើការហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ចបញ្ឈប់លែងអោយដើរបិណ្ឌបាតបន្តទៅទៀតនេះបើយោងតាមការអោយដឹងពីសមត្ថកិច្ច។
មន្ត្រីនគរបាល ការិយាល...Read more
Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារ ត្រូវបានគេសង្កេតឃើញថា ធ្វើការដោយគ្មានភាពទទួលខុសត្រូវបាយបិណ្ឌជាបាយបាទដូចក្មេងបៀបដៃ អនុវត្តន៍ការងារក្នុងតុលាការឆ្លើយដាក់គ្នាទៅវិញទៅមក ម...Read more
ពាក្យស្លោកមួយបានពោលថា កូលាបតែងមានបន្លា រីឯស្នេហាតែងមានឧប្បសក្តិ អ្នកខ្លះមានស្នេហាមានសេចក្តីសុខ អ្នកខ្លះមានស្នេហាបែជាមានទុក្ខ ដោយសាការព្រាត់ប្រាស បែកបាក់ មិនទទួលប...Read more
សហភាពអឺរ៉ុប (EU) បានព្រមានជាបន្តទៀត សម្រាប់បន្លែរបស់វៀតណាមដែលនាំចូលទៅក្នុងតំបន់របស់ខ្លួនដោយសារតែ EU រកឃើញថាមានបាក់តេរីដែលបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់នៅក្នុងបន្លែទាំ...Read more
កីឡាករ-កីឡាការិនីជាតិ និងអន្តរជាតិចំនួន១៨រូប មកពី៩ប្រទេស ដែលត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រដាល់ក្នុងទ្រង់ទ្រាយជាលក្ខណៈអន្តរជាតិ One FC: Rise of the Kingdom បានថ្លឹងទម្ងន់...Read more
ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
| ថ្ងៃនេះ | 555 | នាក់ |
| ម្សិលមិញ | 2082 | នាក់ |
| សប្ដាហ៍នេះ | 13321 | នាក់ |
| ខែនេះ | 35830 | នាក់ |
| ឆ្នាំនេះ | 530294 | នាក់ |
| សរុប | 57881690 | នាក់ |
| ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 05:59 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

