បើយោងតាមការសិក្សាថ្មីៗដោយសម្ព័នការពារសត្វឆ្កែអាស៊ី(ACPA) នៅក្នុងប្រទេសវៀតណាមបានបង្ហាញថាជារៀងរាល់ឆ្នាំមានសត្វឆ្កែ ប្រហែលជា៥លានក្បាលត្រូវបានគេសម្លាប់ ដើម្បីម្រើសេចក្តីត្រូវការរបស់មនុស្ស។ នៅក្នុងប្រទេសវៀតណាមការផ្គត់ផ្គង់សាច់ឆ្កែមានការពេញនិយមបំផុត ប៉ុន្តែអ្នកគួរតែដឹងថាការបរិភោគសាច់ឆ្កែអាចបង្កឲ្យឆ្លងជម្ងឺបីប្រភេទដែលមានគ្រោះថ្នាក់ខ្លាំងណាស់ រហូតដល់ស្លាប់ផងក៏មាន។
ការឆ្លងមេរោគចំពោះសត្វឆ្កែដែលសម្លាប់យូរពេកការឆ្លងជម្ងឺកង្កូវតេនញ៉ា គឺមានគ្រោះថ្នាក់បំផុត ដែលបង្កមកពីអាហារ ភេសជ្ជះ ឬទឹកកខ្វក់ ដែលយើងបរិភោគ។ ជាញឹកញាប់មេរោគទាំងនោះត្រូវបានគេរកឃើញនៅក្នុងសាច់ឆ្កែ ចៀម និងសត្វក្នុងស្រុកផ្សេងទៀត។ បើទោះជាអត្រានៃជម្ងឺនេះពុំមានការរាត្បាតខ្ពស់ ប៉ុន្តែផលវិបាក អាចបណ្តោលឲ្យមនុស្សស្លាប់បាន។
មិនតែប៉ុណ្ណោះអ្នកដែលឆ្លងមេរោគអាចកើតមានបាតុភូត អាឡែហ្ស៊ី, ជម្ងឺហឺត, ពិបាកដកដង្ហើម, កន្ទួលសើរស្បែក, រលាកពេកខ្លួន, មានបញ្ហាសក់, ផ្សិតនៅជាប់សួត, ដង្កូវប៉ារាសិតជាដើម ជម្ងឺទាំងនេះអាចធ្វើឲ្យអ្នកទន់ខ្សោយទៅៗ រហូតដល់បាត់បង់ជីវិត។ជម្ងឺឆ្កួតលោកបណ្ឌិត Chau Hoang Son នៃវិទ្យាស្ថាន Pasteur ទីក្រុងហូជីមីញ បានថ្លែងថា ក្នុងឆ្នាំ ២០០០ ចំនួនអ្នកស្លាប់ ដោយសារជម្ងឺឆ្កួតមាន ២១ នាក់ជាប់ចំណាត់ថ្នាក់ទី ៣ នៃជម្ងឺឆ្លង។ ដល់ពេលនេះមិនមានថ្នាំព្យាបាលជម្ងឺឆ្កួតនៅឡើយ ហើយមេរោគនេះទៀតសោធន៍ តែងតែលាក់ខ្លួននៅក្នុងទឹកមាត់របស់សត្វឆ្កែ និងសត្វឆ្មា។ ដូច្នេះការបរិភោគអាហារដែលធ្វើពីសាច់ឆ្កែ ដោយមិនបានចម្អិនឲ្យបានត្រឹមត្រូវអាចបង្កឲ្យមានជម្ងឺឆ្លងយ៉ាងសាហារបំផុត។
បង្កឲ្យមានជម្ងឺផ្សេងទៀតតាមរបាយការណ៍បង្ហាញថា ជាធម្មតាសត្វឆ្កែត្រូវបានគេសម្លាប់ដោយថ្នាំសម្លាប់សត្វល្អិត (ថ្នាំសម្លាប់សត្វល្អិតត្រូវបានគេហាមឃាត់មិនឲ្យប្រើប្រាស់) និងថ្នាំសម្រាប់បំពុលកណ្តុលដែលមានជាតិ ផូស្វ័រ ស័ង្កសី ស្ពាន់ធ័រ (សារធាតុទាំងនេះមានផលប៉ះពាល់ដល់សុខភាពខ្លាំងណាស់)។
មនុស្សដែលទទួលទានប៉ះចំសាច់ឆ្កែដែលត្រូវបានគេសម្លាប់ដោយថ្នាំប្រភេទនេះ គឺងាយនឹងពុលដូចគ្នា ដែលបណ្តោលឲ្យក្អួតចង្អោរ, ឈឺពោះ, ជម្ងឺរាករួស, ករណីធ្ងន់ធ្ងរអាចសន្លប់, ខូចផ្លូវដង្ហើម និងស្លាប់បាន។ អ្នកជំនាញបានបន្ថែមទៀតថា ការកើតមានករណីនេះអាចបណ្តោលមកពីចុងភៅ កង្វះអនាម័យ និងសុវត្ថិភាពក្នុងការធ្វើម្ហូបទាំងនេះ៕ប្រភពដើមពី KMS









នៅលើភិភពលោកនេះ គ្មាននរណាម្នាក់ចង់អោយប្រទេសជាតិមានសង្គ្រាមកើតឡើងនោះទេ សង្គ្រាមអាចធ្វើអោយប្រទេសជាតិធ្លាក់ដុនដាមខាងផ្នែកសេដ្ឋកិច្ច សង្គ្រាមអាចធ្វើអោយមនុស្សស្លាប់ បែកបាក់ព...Read more
Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
កន្លងមកលោក នូ ស៊ីថា គឺជាមន្ត្រីមួយរូប ដែលថ្នាក់លើចាត់តាំងឱ្យទៅធ្វើជាប្រធាន គយប្រចាំច្រកដូង ៧ដើម នៃស្រុកមេមត់អំឡុងពេលនោះ លោក នូ ស៊ីថា បានយកតួនាទីរបស់ខ្លួនទៅប្រើប្រាស់ ដើម្បីទាញយ...Read more
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគេសង្កេតឃើញថា មានមន្ទីរពេទ្យឯកជនជាច្រើនបានបើកព្យាបាលអ្នកជំងឺនៅក្នុងខេត្តសៀមរាប ក្នុងនោះមានមន្ទីរពេទ្យមួយដែលមានយីហោ មន្ទីរសំរាកព្យាបា...Read more
ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
ក្រោយពីមានការរិះគន់និងកាសែត ក្នុងស្រុកមួយចំនួនចុះផ្សាយពីភាពពុករលួយ របស់មន្ត្រីគយនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដែលបានបើកដៃឲ្យឈ្មួញតូចធំនាំចូលទំ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
តុលាការបានចំណាយពេលជាង៥ម៉ោង ពោលគឺចាប់ពីម៉ោង៨និង៣០នាទី ក្នុងការសាកសួរលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងសំណុំរឿង ញុះញង់ឱ្យ ប្រព្រឹត្តបទឧក្រឹដ្ឋ ឬ ប្រព្រឹត្តអំពើបង្កឱ្យម...Read more
បើយោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងឃុំរកាត និងឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា រយៈពេលប៉ុន្មានខែកន្លងទៅនេះបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពី ព្រៃក្នុងត...Read more
| ថ្ងៃនេះ | 1111 | នាក់ |
| ម្សិលមិញ | 2319 | នាក់ |
| សប្ដាហ៍នេះ | 1111 | នាក់ |
| ខែនេះ | 16654 | នាក់ |
| ឆ្នាំនេះ | 299306 | នាក់ |
| សរុប | 57650702 | នាក់ |
| ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 08:56 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

