ជីវិតអ្នកប្រកបរបរ រតតាក់ស៊ីដឹកភ្លៀវទេសចរណ៍មិនមែនជាអ្នកមានផ្ទះធំ ទ្រនុំខ្ពស់អីនោះទេ ជីវភាពបានព្រឹកខ្វះល្ងាច រកមួយរដូវ ដេកស៊ីមួយរដូវ មិនតែប៉ុណ្ណោះថែមទាំងមានការចំណាយផ្សេងៗដូចជាថ្លៃចតឡាន ចតរឺម៉ក រងចាំភ្ញៀវចេញពីប្រាសាទ ដែលជាបន្ទុកបន្ថែមទៅលើជីភាពក្រីក្ររបស់ពួកគេ។
បើតាមសេចក្តីរាយការណ៍ពីបងប្អូនអ្នកដឹកភ្លៀវទេសចរណ៍ ដោយរថយន្ត និងរឺម៉កកង់បី ប្រចាំខេត្តសៀមរាប បានអោយដឹងថា មានចំណតរថយន្ត២កន្លែងដែលយកលុយជារៀងរាល់ថ្ងៃនោះគឺ ចំណតមុខប្រាសាទបន្ទាយស្រី ក្នុងស្រុកបន្ទាយស្រី និងចំណតភ្នំក្បាលស្ពាន ក្នុងស្រុកបន្ទាយដូចគ្នា។ ពួកគាត់និយាយទាំងទឹកមុខក្រៀមក្រំថា ពួកគាត់មិនពេញចិត្តបង់លុយថ្លៃចតឡាននៅប្រាសាទទាំង២ខាងលើនេះទេ។ ពួកគាត់បន្តថា ចំណតទាំង២កន្លែងខាងលើនេះអង្គុយចាំយកតែលុយជារៀងរាល់ថ្ងៃ តែកន្លែងចតឡានមិនមានដំបូលនោះទេ គឺចតឡានកណ្តាលថ្ងៃក្តៅហួតហែង ស្ទើឆេះឡានអស់ទៅហើយ។
ក្រុមអ្នកដឹកភ្លៀវទេសចរណ៍ខាងលើបានត្អូញត្អែថា ពួកគាត់មានជីវភាពលំបាកទើបនាំគ្នាមករតតាក់ស៊ី រតរឺម៉ក ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ ហើយរដូវភ្លៀវច្រើនមានតែប្រហែល៤ខែប៉ុណ្ណោះគឺគិតចាប់ពីខែវិច្ឆិកា ដល់ ខែគុម្ភៈ ឯរដូវអត់ភ្លៀវគឺដេកស៊ី ជួនកាលអត់អីស៊ីខ្ចីលុយអង្គការចាយសិនរងចាំរដូវភ្ញៀវច្រើនឆ្នាំក្រោយមកដល់ចាំរកលុយសងគេវិញ តែថ្នាក់ដឹកនាំខេត្តមើលមិនឃើញពីទុក្ខលំបាកនេះទេ មិនត្រឹមតែមិនបានជួយ ថែមទាំងជាន់កអ្នកក្រ អោយកាន់តែក្រថែមទៀត។
ក្រុមអ្នកដឹកភ្លៀវទេសចរណ៍ខាងលើ សំនូមពរទៅលោក ឃឹម-ប៊ុនសុង អភិបាលខេត្តសៀមរាបថ្មី មេត្តាបញ្ឈប់ការយកលុយថ្លៃចំណតពីអ្នកអ្នកដឹកភ្ញៀវទេសចរណ៍នៅខេត្តសៀមរាបទៀតទៅ ព្រោះលុយទាំងនោះវាមិនអាចយកទៅអភិវឌ្ឈន៍ប្រទេសជាតិបានទេ តែបើមិនយកពីអ្នកដឹកភ្ញៀវទាំងអស់នេះ នោះវាអាចកាត់បន្ថយភាពក្រីក្ររបស់ពួកគាត់បានខ្លះដែរ ព្រោះលុយនេះសំរាប់អ្នកមានគឺវាតិចណាស់ តែសម្រាប់អ្នកក្រគឺច្រើនគួរសមដែរ។
អ្នកយកព័ត៌យើងមានបានធ្វើការសាកសួរទៅអ្នកអង្គុយចាំទាលុយថ្លៃចតឡាន រឺម៉កកង់បី នៅចំណតទាំង២ខាងលើ តែពួកគេហាក់ព្យាយាមលាក់បាំងមិនបញ្ចេញឈ្មោះអ្នកនៅពីក្រោយខ្នងទេ ពួកគេឆ្លើយថា មិនស្គាល់ថៅកែ ឬមេដែលអោយយកថ្លៃចំណតនោះទេ គ្រាន់តែប្រមូលលុយបានមានអ្នកមកយកជារៀងរាល់ថ្ងៃពីពួកគេ។
ប្រភពព័ត៌មានពីមន្រ្តីរាជការម្នាក់នៅភ្នំប្រាសាទក្បាលស្ពានសុំមិនបញ្ចេញឈ្មោះបានលួចខ្សឹបប្រាប់អ្នកយកព័ត៌មានយើងថា លុយថ្លៃចំណតទាំងនេះគឺយកទៅថ្វាយជូនលោកចៅហ្វាយស្រុកប្រាសាទបន្ទាយស្រី ខេត្តសៀមរាប។ លោកបន្តថា រឿងលុយទាំងអស់នេះយកជូនសាលាខេត្ត ឬចូលជាថវិការរដ្ឋ ឬចូលហោប៉ៅបុគ្គល នោះលោកពុំបានដឹងច្បាស់ទេ។
បញ្ជាក់៖ តំលៃចតឡាន និងរឺម៉កគឺ ម៉ូតូ៥រយរៀល រឺម៉កកង់បី១ពាន់រៀល ឡានតូច២ពាន់រៀល ឡានធំ៤ពាន់រៀល។ ជំរកគ្មាន អាចមានដើមឈើ១ដើម ឬ២ដើម ដណ្តើមប្រជ្រៀតគ្នាចត។ គុណវិបត្តិគឺ ក្តៅឡាន ប្រេះថ្នាំ ចំណាយពេលយូក្នុងការបញ្ឆេះអោយត្រជាក់ ខាតលុយ ខាតពេលវេលា បន្ថែមភាពក្រីក្រដល់អ្នករតតាក់ស៊ី។
យើងពុំអាចសុំការបំភ្លឺពីលោក ឃឹម-ប៊ុនសុង អភិបាលខេត្តសៀមរាបបានទេនៅថ្ងៃនេះ ព្រោះទូរស័ព្ទមិនចូល៕ ដោយ៖ ផ្លុង-រ៉េត






បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយសើចសប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើរូបភាពខាងក្...Read more
លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួនទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍នេសាទចុះបង្រាបបទល្មើសដាក់របាំង...Read more
-ចរិតប្ញកពារដូចប្រុស
-ចាត់ចែងក្នុងគ្រប់រឿង
-ប្រកែកយកឈ្នះគ្មានហេតុផល
-ចូលចិត្តប្រើហិង្សា
-ចូលចិត្តយកឈ្នះដោយគ្មានហេតុ
-អួតអាងក្រអឺក ក្រទម
-ចំណាយពេលវេលាឥតមានប្រយោជន៍
-គ្មានការងារធ្វើច្បាស់លាស់
-ម...Read more
ក្នុងជំនួបមួយដែលមានការចូលរួមរវាងអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៩ មិថុនា នេះ ឯក្រុងខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធានក្រុមប្រឹក្សាអ្នកសារព័ត៌មានកម្ពុជា បានសម្តែងប្រតិកម្មចំពោះស្ថាប័ន អយ្យ...Read more
បុណ្យអ៊ំទូកជាពិធីបុណ្យប្រវត្តិសាស្រ្តមួយដែលប្រជាជនខ្មែរតែងតែប្រារព្វធ្វើជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជាតាំងពីយូរលុងណាស់មកហើយរហូតមកទល់និងបច្ចុប្បន្ន ហើយនៅឆ្...Read more
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលសៀមរាម លោក អ៊ុំ សំអាន បានប្រាប់ ឲ្យលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
| ថ្ងៃនេះ | 284 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8491 | នាក់ |
| ខែនេះ | 78203 | នាក់ |
| ឆ្នាំនេះ | 475211 | នាក់ |
| សរុប | 57826607 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 02:31 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

