គេសង្កេតឃើញថា តាំងពីលោកកើតវណ្ណារ៉េត ឡើងកាន់តំណែងជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបប៉ុន្មានខែកន្លងទៅនេះ បទល្មើសព្រៃឈើហាក់មានការបង្រ្កាបយ៉ាងក្តៅគគុគគួរអោយកត់សម្គាល់។
ជាក់ស្តែងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ វេលាម៉ោង៩ព្រឹកនេះ លោក លី-សុផា នាយសង្កាត់រដ្ឋបាលព្រៃឈើស្តីទី ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប បានដឹកនាំកម្លាំងចុះបង្ក្រាបគោយន្តកែច្នៃដឹកឈើអត់ច្បាប់មួយគ្រឿង ក្រោមបញ្ជារបស់លោក ទា-គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប និងលោក កើត-វណ្ណារ៉េត ព្រះរាជអាជ្ញាសាលាដំបូងខេត្តសៀមរាប នៅចំណុចភូមិព្រៃខ្នុរ ឃុំស្រែណូយ ស្រុកវ៉ារិន។
តាមប្រភពច្បាស់ការពីប្រជាពលរដ្ឋនៅឃុំស្រែណូយបានអោយដឹងថា ម្ចាសគោយន្តដឹកឈើខាងលើមានឈ្មោះ ចិត្រ ភេទប្រុស អាយុប្រហែល ជាង៣០ឆ្នាំ មានអាស័យដ្ឋានភូមិព្រៃខ្នុរខាងលើ។ ពលរដ្ឋបន្តថា លោកចិត្រដឹកឈើពីចំណុចភូមិអូរកូនតឹង ឃុំស្រែណូយ យកទៅលក់ចែកចាយនៅស្រុកវ៉ារិន ស្រុកស្រីស្នំ ស្រុកពួក ខេត្តសៀមរាប។ ពលរដ្ឋបន្តទៀតថា លោកចិត្រដឹកឈើស្ទើជារៀងរាល់ថ្ងៃដោយមិនមានសមត្ថកិច្ចណាគេអើពើនោះទេ ដោយពួកគាត់សង្ស័យថា ប្រហែលជាមានការត្រូវរូវគ្នារវាងអ្នករកស៊ី និងសមត្ថកិច្ចពាក់ព័ន្ទ។
ប្រភពពីអ្នកសារព័ត៌មានជាច្រើននៅឃុំស្រែណូយបានបង្ហើបដែរថា លោកចិត្រ មិនត្រឹមតែរកស៊ីដឹកឈើអត់ច្បាប់នោះទេ ថែមទាំងយករថយន្តពណ៍ត្រេអ៊ី ពាក់ស្លាក់លេខ ខេមរភូមិន្ទ 2-9740 បើកកាង និងរតការឈើតាមដងផ្លូវ ដែលរថយន្តខាងលើជារថយន្តរបស់រដ្ឋ និងជាកម្មសិទ្ធរបស់កងទ័ព។ ពួកគាត់បន្ថែមថា ទង្វើបែបនេះធ្វើអោយមជ្ឈដ្ឋានទូទៅគេរិះគន់ថា យករថយន្តកងទ័ពទៅរតការឈើបែបនេះធ្វើអោយប៉ះពាល់ដល់សេចក្តីថ្លៃថ្លូររបស់អង្គភាពកងទ័ពដែលជាអង្គភាពធ្លាប់តែមានគេរឈ្មោះស្អាតស្អំ។
យោងតាមប្រភពព័ត៌មានមិនទាន់ជាផ្លូវការណ៍បានលួចបង្ហើបថា លោកចិត្រ កំពុងរតរកធ្វើឯកសារពីអាជ្ញាធរ បញ្ជាក់ថា ឈើរបស់គាត់ជាឈើទិញទុកធ្វើផ្ទះ បន្ទាប់ពីរដ្ឋបាលព្រៃឈើសង្កាត់ស្រែណូយចាប់យកឈើ និងគោយន្តកែច្នៃទៅដាក់ទុកជាវត្ថុតាងនៅឯសង្កាត់នៅព្រឹកនេះ។
ពលរដ្ឋឃុំស្រែណូយសាទរចំពោះរដ្ឋបាលព្រៃឈើ និងតុលាការ ដែលបានបង្ក្រាបបទល្មើសព្រៃឈើខាងលើនេះ ព្រោះកន្លងមកឈ្មួញដឹកឈើខុសច្បាប់រូបនេះ (លោកចិត្រ) អួតក្អេងក្អាងថា គ្មានអ្នកណាហ៊ានចាប់ឈើរបស់គេទេនៅទឹកដីខេត្តសៀមរាបនេះ។
នៅរសៀលថ្ងៃដដែលនេះលោក លី-សុផា នាយរងសង្កាត់រដ្ឋបាលព្រៃឈើស្តីទីឃុំស្រែណូយបានអោយដឹងថា ឈើដែលចាប់បានខាងលើខាងរដ្ឋព្រៃឈើបានដកហូតទុកជាសម្បត្តិរដ្ឋ ឯគោយន្តកែច្នៃដែលជាមធ្យោបាយដឹកជញ្ជួន ម្ចាសសុំបង់ពិន័យអន្តរកាលនៅឯខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីយកទៅប្រើប្រាស ឬដឹកឈើខុសច្បាប់បន្តទៀត។
លោក ចិត្រ ថៅកែរកស៊ីដឹកឈើខុសច្បាប់ខាងលើបានឆ្លើយដោះសារប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៨នេះថា លោកដឹកឈើតែ១ម៉ែត្រគូប យកមកធ្វើផ្ទះសោះអ្នកកាសែតទៅថតរូបហៅមេព្រៃអោយទៅចាប់អស់រលីង។ លោកចិត្របន្តថា លោកឈប់ដឹកទៀតហើយ បើឃើញដឹកទៀតសូមអោយសមត្ថកិច្ចចាប់ចុះ។
អ្នកយកព័ត៌មានបីនាក់នៅឃុំស្រែណូយបានអោយដឹងថា ឈើនៅលើរថយន្តខាងលើគឺនៅសល់តែពាក់កណ្តាលទេ ឯពាក់កណ្តាលទៀតត្រូវបានលោកចិត្រប្រើកម្មករ អោយទំលាក់ចុះនៅព្រៃក្រោយផ្ទះរបស់គាត់មុនមេព្រៃទៅដល់។ ពួកគាត់បន្ថែមថា លោកចិត្រជាមេឈ្មួញរកស៊ីដឹកឈើដុះស្លែយូរហើយ មិនមែនដឹកឈើយកមកធ្វើផ្ទះនោះទេ ហើយឈើដែលមេព្រៃចាប់ខាងលើនេះ បើសរុបទាំងនៅលើគោយន្ត និងឈើដែលបានទំលាក់ចុះមុនមេព្រៃទៅដល់នោះវាមានចំនួនប្រហែល១០ម៉ែត្រគូប មិនមែន១ម៉ែត្រគូបទេ(សូមមើលរូបភាព)៕ ដោយ៖ ផ្លុង-រ៉េត






សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអាទិត្យនេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។
...Read more
ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់ឆ្នាំង ឲ្យជួយផ្សាយព័ត៌មានរកកូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ នៅក្នុងភូមិជាមួយគ្...Read more
កូន
អាឡូ ជំរាបសួរ អ្នកម៉ែ!
ម៉ែ
អាឡូ ចាស! កូនសម្លាញ់ ម៉ែនឹកកូនណាស់ បាត់កូនមួយរយៈពុំដែលឃើញទូរស័ព្ទមកលេងម៉ែសោះ តើកូនរវល់ម...Read more
តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅលោក ឃឹម ប៊ុនសុង អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះមួយកន្លែងស្ថិតនៅមុខបុរ...Read more
លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួនទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍នេសាទចុះបង្រាបបទល្មើសដាក់របាំង...Read more
| ថ្ងៃនេះ | 673 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8880 | នាក់ |
| ខែនេះ | 78592 | នាក់ |
| ឆ្នាំនេះ | 475600 | នាក់ |
| សរុប | 57826996 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 07:21 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

