លោក ទៀ វិញ យកឥទ្ធិពលអំណាចបងប្រុស របស់គាត់គឺលោក ទៀ បាញ់ ជារដ្ឋមន្ត្រីក្រសួងការពារជាតិ មកប្រើ ជានិច្ច ហើយចាត់ចែងការងារ តាមបែបអត្តនោម័ត ធ្វើឲ្យនាយទាហានជាច្រើននាក់ ដែលគ្មានខ្សែទុយោខ្នងបង្អែក ទទួលរងនូវការឈឺចាប់យ៉ាងខ្លាំង ចំពោះអំពើបក្ខពួកនិយម និងការតែងតាំងមន្ត្រីមិនត្រឹមត្រូវ តាមជំនាញសមត្ថភាព ដូចជាករណីតែងតាំងលោក កាន់ កៅ ជាមេឈ្មួញរកស៊ីរត់ពន្ធប្រេងសាំង ដ៏ល្បីឈ្មោះប្រចាំដែនសមុទ្រ ឲ្យពាក់ផ្កាយ១ កាន់ផ្នែកគណនេយ្យកងទ័ពជើងទឹក និងការតែងតាំងកូនប្រុសរបស់គាត់ឈ្មោះ ទៀ សុខា ឲ្យពាក់ផ្កាយ២ កាន់តួនាទីជាប្រធានផ្នែកសន្តិសុខលំហសមុទ្រ។
អំពើពុករលួយ ក្រោមការចាត់ចែងរបស់លោក ទៀ វិញ ដែលនាំឲ្យពលទាហាន នាយទាហានក្នុងអង្គភាព កងទ័ពជើងទឹក ជាច្រើននាក់មិនសប្បាយចិត្ត កាន់តែរីករាលដាលធំឡើង ដែលរហូតមក ដល់ពេលនេះ គេមិនទាន់ឃើញក្រសួងការពារជាតិ ឬអគ្គមេបញ្ជាការកងទ័ពជាតិ យកចិត្តទុកដាក់ដោះស្រាយភាពអសកម្ម ដែលកំពុងកើតមានក្នុងអង្គភាព កងទ័ពជើងទឹក នៅឡើយទេ ធ្វើឲ្យលោក ទៀ វិញ ចេះតែមានឱកាស តែងតាំងបក្ខពួករបស់ខ្លួន ដែលគ្មានសមត្ថភាព គ្មានអតីតភាពការងារ ឲ្យកាន់តំណែងធំៗផ្ទុយពីក្រឹត្យក្រមរដ្ឋបាល។
នាយទាហានមួយចំនួនទៀត បានលើកឡើងថា ពួកគាត់បានចូលបម្រើការងារ ក្នុងក្របខ័ណ្ឌកងទ័ពជើងទឹក រយៈពេល៣០ឆ្នាំមកហើយ ខ្លះពាក់ត្រឹមស័ក្តិ៣ប៉ុណ្ណោះ ហើយអ្នកខ្លះទៀតមានសំណាងពាក់ស័ក្តិ៥ ប៉ុន្តែគ្រាន់តែពាក់ស័ក្តិឲ្យល្អមើលប៉ុណ្ណោះ ព្រោះគ្មានតួនាទីមុខតំណែងអ្វីទេ។
អាជ្ញាធរខេត្តព្រះសីហនុ ក៏ធ្លាប់បានលើកឡើងផងដែរថា លោក ទៀ សុខា ដែលឡើងបុណ្យស័ក្តិតាម លោក ទៀ វិញ ដែលជាឪពុកមានសិទ្ធិអំណាចធំធេង ក្នុងការឃុបឃិតជាមួយឈ្មួញធំៗ រកស៊ីដឹកជញ្ជូនទំនិញគេចពន្ធ ចូលដែនសមុទ្រកម្ពុជា គ្មាននរណាហ៊ានបង្រ្កាប ។
ក្រុមឈ្មួញដែលរកស៊ីដឹកជញ្ជូន ប្រេងសាំងគេចពន្ធ មកពីតំបន់កោះរ៉ុង កោះខ្យង ក្នុងមួយថ្ងៃៗរាប់ពាន់តោន ចូលខេត្តកំពត និងខេត្តព្រះសីហនុ ការកាប់បំផ្លាញព្រៃឈើតាមដែនកោះ ក៏ដូចជាការឃុបឃិតឲ្យទូកនេសាទ របស់ជនជាតិថៃ វៀតណាម ចូលមកធ្វើអាជីវកម្មក្នុងដែនសមុទ្រខ្មែរ រួមទាំងការដឹកជញ្ជូនទំនិញគេចពន្ធ ឆ្លងកាត់ដែនសមុទ្រ មិនដែលហ៊ានរំលងលោក ទៀ សុខា នោះទេ ហើយនៅពេលផ្នែកសន្តិសុខលំហសមុទ្រ មិនបង្ក្រាបទំនិញគេចពន្ធ និងទំនិញខុសច្បាប់ទាំងនោះ មន្ត្រីជំនាញនិងសមត្ថកិច្ចដទៃទៀត គ្រាន់តែជាជើងក្រោយប៉ុណ្ណោះ។អំពើពុករលួយដែលលោក ទៀ សុខា រួមដៃជាមួយលោក កាន់ កៅ ឃុបឃិតឲ្យមានបទល្មើស នៅក្នុងដែនសមុទ្រកម្ពុជា មិនមែនជារឿងធម្មតាទេ ដែលទាមទារឲ្យអង្កភាពអំពើពុករលួយត្រួតពិនិត្យមើលឡើងវិញផង៕







ប្រជាពលរដ្ឋនៅក្រុងភ្នំពេញមានការសង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់ផ្ទះល្វែងលើដីខុសច្បាប់ ខណៈក្រុម ហ៊ុន...Read more
សមត្ថកិច្ចនគរបាលស្រុកកោះធំ ចាប់ខ្លួនបុរសវ័យចំណាស់ម្នាក់ តាមពាក្យបណ្តឹងរបស់ឪពុកម្តាយនារីរងគ្រោះ ពាក់ព័ន្ធករណីទិញពេស្យាចារកុមារ តាំងពីអំឡុងខែមេសា ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី៨ ខែកញ្...Read more
មានសេក្តីរាយករាណ៍មកថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំឈ្មោះ រ័ត្នចាន់ណា មិនបានអនុវត្តន៍ឱ្យបានត្រឹមត្រូវ តាមតួនាទីនិងភារកិច្ចរបស់ខ្លួននោះទេ តែផ្ទុយទៅវិញលោក រ័ត្នចាន់ណា កំព...Read more
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលសៀមរាម លោក អ៊ុំ សំអាន បានប្រាប់ ឲ្យលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
ពលរដ្ឋខេត្តសៀមរាបបានធ្វើការរិះគន់ធ្ងន់ៗថា អ្នកគ្រប់គ្រងអគ្គីសនីខេត្តបានធ្វើការចែកចាយភ្លើងមិនមានតម្លាភាពបន្ទាប់ពីភ្លើងបានដាច់ ដោយសាខ្យល់បក់លាយភ្លៀងបណ្តាលអោយបង្គោលភ្លើងបាន...Read more
មានការរិះគន់ធ្ងន់ៗថា លោក ស៊ុយសែម ថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញ ធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ ដែលធ្វើអោយក្រុមអ...Read more
យោងតាមប្រភពពីមន្ត្រីរាជការនៃ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺបានឲ្យដឹងថារ កន្លងទៅនេះលោក ញិល សំបូរ និងបក្ខពួក ប្រព្រឹត្តអំពើពុករលួយកេង ប្រវ័ញ្ចថវិការដ្ឋ ក្នុងមួយឆ្នាំៗយ៉ាង...Read more
កន្លងមកលោក នូ ស៊ីថា គឺជាមន្ត្រីមួយរូប ដែលថ្នាក់លើចាត់តាំងឱ្យទៅធ្វើជាប្រធាន គយប្រចាំច្រកដូង ៧ដើម នៃស្រុកមេមត់អំឡុងពេលនោះ លោក នូ ស៊ីថា បានយកតួនាទីរបស់ខ្លួនទៅប្រើប្រាស់ ដើម្បីទាញយ...Read more
អ្នកម្តាយជាទីគោរពស្រលាញ់
អ្នកម្តាយជាទីគោរពស្រលាញ់ តើអ្នកម៉ែមានសេចក្តីសុខទុក្ខយ៉ាងណាដែរ? ជាបឋមកូនសូមខន្តីអភ័យទោសដែលខ្វះការគួរសមដោយសរសេរសំបុត្រផ្ញើជូនអ្នកម៉ែ មិនបានទ...Read more
យោងតាមបណ្តាញសង្គម Facebook បានអោយដឹងថា ប្រជាពលរដ្ឋរាប់ម៉ឺននាក់ប្រមូលផ្តុំជួបជុំគ្នានៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ ក្នុងការធ្វើមហាបាតុកម្មអហឹង្សា។
...Read more
| ថ្ងៃនេះ | 741 | នាក់ |
| ម្សិលមិញ | 2082 | នាក់ |
| សប្ដាហ៍នេះ | 13507 | នាក់ |
| ខែនេះ | 36016 | នាក់ |
| ឆ្នាំនេះ | 530480 | នាក់ |
| សរុប | 57881876 | នាក់ |
| ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 07:45 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

