បែកធ្លាយរឿងអាស្រូវថា គយប៉ោយប៉ែតបើកដៃអោយឈ្មួញនាំទំនិញគេចពន្ធចូលពីថៃ តែគយក្រសួងជាអ្នកចាំចាប់

ដោយៈ សហការី ខេត្តបន្ទាយមានជ័យ ថ្ងៃទី 20 ខែ 06 ឆ្នាំ 2014 វេលាម៉ោង 04:16 នាទី ចំនួនអានៈ 1823

ក្រោយពីសមត្ថកិច្ច គយក្រសួង និងស្ថាប័នតុលាការ ចុះបង្ក្រាបទីតាំងមួយកន្លែង ដកហូតបានប្រេង​ម៉ាស៊ីន​ ជា​ច្រើន​ប្រ​ភេទសុរបជាង ៤៨៤កេស កាលពីកន្លះខែកន្លងទៅនេះ សុទ្ធតែជាប្រេងម៉ាស៊ីនគេចពន្ធ​ ហើយ​ត្រូវ​បាន​សមត្ថកិច្ចដកហូតនាំយកទៅរក្សាទុក​ចាត់​ការ​តាមច្បាប់។ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤ នេះបែកធ្លាយ ពត៌មានថា ទំនិញ​ គេចពន្ធ និង​ប្រេងម៉ាស៊ីន ប្រេង​ហ្រ្វាំង​​ ទាំងនេះគឺឈ្មួញនាំចូល​ តាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាចំនុចដែលគ្រប់គ្រងរបស់លោក ឈួន ហៃ ប្រធានស្នាក់ការគយ និងរដ្ឋករប៉ោយប៉ែត។

ការនាំចូលទំនិញគេចពន្ធជាច្រើនប្រភេទមិនថាតែប្រេងម៉ាស៊ីន ប្រេងហ្រ្វាំងនោះទេ ម៉ូតូ គ្រឿងឡាន​ ម៉ាស៊ីនភ្លើង ក៏ត្រូវបានឈ្មួញនាំចូលបានម៉ាសេរីដែរ ពុំមានការទប់ស្កាត់ និងចាប់បង់ពន្ធឡើយក្រៅពីទំនិញរថ​យន្ត​ធំៗ ដែលគេបង់ពន្ធ ប្រភេទំនិញខាងលើគឺជាប្រភេទចំណូលក្រោមតុរបស់លោកគយ ឈួន ហៃ។

បច្ចុប្បន្នឈ្មួញ ដែលមានឥទ្ធិពលខាងនាំទំនិញគេចពន្ធចូលពីថៃមកកម្ពុជាតាមច្រកអន្តរជាតិប៉ោយ​ប៉ែត បាន​ម៉ាសេរី​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះថាលោក ជា ទី ឈ្មួញម្នាក់នេះនាំចូលទំនិញចាប់ហ៊ួយ មេសាប៊ូ ចានស្នោ ដឹក​តាម​រទេះ​ ជួលកម្មករអូសពីផ្សារថៃមកកម្ពុជាបានបង្កប់ទឹកដោះគោ ស្ករស គ្រឿងឡាន និងម៉ាស៊ីនភ្លើង។ ឈ្មួញ​ឈ្មោះ​ ចែ​ស្រី នាំចូលសារ៉ុងមួយថ្ងៃរាប់ពាន់ និងក្រណាត់រាប់រយដុំ ឈ្មួញឈ្មោះ យាយ ហយ នាំចូលប្រភេទ​ទំ​និញ​ចាប់​ហ៊ួយ និងភេសជ្ជៈ ឈ្មួញឈ្មោះ យាយ ម៉ាប់ នាំចូលទំនិញចាប់ហ៊ួយ ដោយឈ្មួញទាំង នេះនាំចូលទំ​និញ​រាប់​សិប​រទេះក៏មន្ត្រីគយចំនុចប្រាសាទកំពូលបីច្រកអន្តរជាតិប៉ោយប៉ែតគ្រប់គ្រងដោយលោក យិន ផល្លី មិន​ស្ទាក់​ចាប់​ឆែក​ឆេរដែរ គ្រាន់តែមានក្រដាស់មួយសន្លឹកដែលមានឈ្មោះឈ្មួញ និងលេខទូរស័ព្ទ ជាការស្រេច ពេល​ល្ងាច​ទើប​ឈ្មួញ និងគយជួបគ្នាគិតគូលុយកាក់តាមចំនួនក្រដាស់ ប៉ុន០៣ថ្នាប់ដៃ ដែលពុំមែន ជាឯកសារផ្លូវការចេញ​ដោយ​ក្រសួង​ហិរញ្ញវត្ថុឡើយ ជាក្រដាស់សរ មួយសន្លឹកដែលធ្វើឡើង ដោយឈ្មួញ និង គយ ដើម្បីឃុបឃិត គ្នា​នាំ​ចូល​ទំ​និញ​គេច​ពន្ធ តែប៉ុណ្ណោះ។

ប្រភពពីមន្ត្រី ក្នុងស្នាក់ការ គយ និងរដ្ឋករប៉ោយប៉ែត បានបង្ហើបអោយអ្នក​យក​ព័ត៌មាន​យើង​ដឹងថា រាល់ ថ្ងៃនេះលោក ឈួន ហៃ បានចាត់តាំង​មន្ត្រីគយបីនាក់អោយដើរធ្វើសេដ្ឋកិច្ច និងប្រមូលលុយក្រោមតុ ពីឈ្មួញ នាំទំនិញ គេចពន្ធ។ ហើយមន្ត្រីទាំង នោះ​រួម​មាន ឈ្មោះ ម៊ុយ បញ្ញារឹទ្ធ , លី ប៊ុនស៊ុង និង យិន ផល្លី ។ មន្ត្រីគយទាំង០៣នាក់នេះគឺជាមនុស្សយ៉ាងសំខាន់​របស់​លោក ឈួន ហៃ ហើយមន្ត្រីគយដែល លិចធ្លោ ជាងគេខាង ជម្រិតទាប្រាក់ ពីពួកឈ្មួញដឹកទំនិញ តាមផ្លូវជាតិ​លេខ​៥ ក្នុងក្រុងប៉ោយប៉ែតគឺ ឈ្មោះ ម៊ុយ បញ្ញារឹទ្ធ។

ប្រភពពីក្រុមកម្មករស៊ីឈ្នួលអូសរទេះដឹកទំនិញបានរអ៊ូរទំថា មួយរយៈពេលនេះខណៈប្រទេសថៃមាន​វិប្បត្តិនយោបាយ ពួកគាត់ពុំសូវមានទំនិញដឹកទេ។ អ្វីដែលពួកគាត់ហួសចិត្តនោះគឺពួកលោកគយនៅចំនុចប្រា​សាទ​កំពូល៣​ គ្រប់គ្រងដោយ យិន ផល្លី កូនចៅលោក ឈួន​ ហៃ បានគាបសង្កត់ទាប្រាក់ពីពួកគាត់​ហួស​ពី​សមត្ថ​ភាព ព្រោះមួយរទេះពួកគាត់ស៊ីឈ្នួល ដឹកទំនិញពីផ្សាររោងគ្លឿមកកម្ពុជា បានត្រឹមតែមួយរទេះ៣០០បាត​ប៉ុណ្ណោះ​ ស្រាប់តែមកដល់ចំនុចខាងលើ ត្រូវគយតម្រូវអោយបង់ រហូត៥០០បាត តើគាត់បានអ្វីទិញបាយ អោយ ប្រពន្ធកូនហូប?សូមរដ្ឋាភិបាលមើលចំនុចនេះផង។ បើអោយតែបែបនេះអ្នកក្រ ប្រាកដជាដាច់បាយស្លាប់ អស់ ហើយ។ កម្មករស៊ីឈ្នួលអូសរទេះទាំងនោះបានចាត់ទុកថាសកម្មភាពគយនៅចំនុចប្រាសាទកំពូលបីថាជាចោរប្លន់ស្រប​ច្បាប់។

គេនៅចាំបានថា កន្លងទៅថ្មីៗនេះ កាលពីដើមឆ្នាំ២០១៤ អស់លោកមន្ត្រីគយចល័ត ស្នាក់ការគយរដ្ឋាករ​ប៉ោយប៉ែត ប្រចាំផ្លូវ៥០ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតធ្លាប់ទទួលរងភាពអាម៉ាស់យ៉ាងខ្លាំង ព្រោះពីចាប់រថយន្ត​តាក់ស៊ីដឹកម្ទេសក្រៀម និងស្រោមជើង ចំនួន៣ថង់ធំយកទៅជម្រិតទារប្រាក់ចំនួន៥០០ដុល្លា ក្រោយមកត្រូវ​ក្រុម​អ្នកតាក់ស៊ី លើកគ្នា មកតវ៉ាយករថយន្ត បិតផ្លូវស្ទះអស់រយះពេល២ម៉ោង រថយន្តរាប់រយគ្រឿងមិនអាចធ្វើ​ចរាចរណ៍​បាន​ ផ្អើលដល់ ថ្នាក់លើ និង អាជ្ញាធរខេត្ត ទើបគយចល័តផ្លូវ៥០ ក្រោមការគ្រប់គ្រង របស់លោក ម៊ុយ បញ្ញារឹទ្ធ ព្រមដោះលែង រថយន្តដឹកម្ទេសក្រៀមនោះឲ្យទៅវិញ។
 
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៤ កន្លងទៅលោក ឈូន សុទ្ធាវណ្ណរី ប្រធានគយចល័ត​ក្រសួង​ និងលោក ផាន់ ភីរម្យ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តបន្ទាយមានជ័យបានដឹកនាំកម្លាំងនគរបាល កម្លាំង អ.ហ ចុះបង្ក្រាបទីតាំងមួយកន្លែងរបស់ឈ្មោះ យុន កែវ ជាប្តី និងឈ្មោះ ជា សុគន្ធា ជាប្រពន្ធនៅភូមិប្រជា​ធម្ម​លិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដកហូតបានប្រេងម៉ាស៊ីន ប្រេងហ្រ្វាំង ប្រេងបូម ជាង៤៨៤កេស ជា​ទំនិញកេចពន្ធដែលឈ្មួញនាំចូលពីថៃតាមច្រកប៉ោយប៉ែត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រជុំអន្តរស្ថាប័ន ដើម្បីពង្រឹងសន្តិសុខសាធារណៈ និងការបង្...    អាន1581ដង លិខិតថ្លែង​អំណរគុណ របស់បញ្ញត្តិករទូរគមនាគមន៍កម្ពុជា   អាន1645ដង សារគោរបជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា   អាន2407ដង ពិធីផ្លាស់ប្តូរតំណែងប្រធានសាខាគយនិង រដ្ឋាករខេត្តសៀមរាប   អាន1853ដង ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មា?...    អាន2302ដង លោក​ រៀម​វណ្ណរ៉ា អ្នក​យកព័ត៌មាន​អោយ​អប្សរា​ណិត​បាន​ទទួល​មរណភាព   អាន1586ដង អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោល?...    អាន2680ដង លោក សម រង្ស៊ី ស្វែង​រក​​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ   អាន1885ដង លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន នៅតែប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយ...    អាន1237ដង ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្ស...    អាន1819ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      377នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8584នាក់
ខែនេះ    78296នាក់
ឆ្នាំនេះ   475304នាក់
សរុប   57826700នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 03:29