ទាហ៊ាន២នាក់ប្រើឈ្មោះកងពលលេខ៦ និងរថយន្តពណ៍ត្រេអ៊ី រកស៊ីដឹកឈើប្រណិតខុសច្បាប់

ដោយៈ សៀមរាប ថ្ងៃទី 20 ខែ 06 ឆ្នាំ 2014 វេលាម៉ោង 06:42 នាទី ចំនួនអានៈ 1799

ទា​ហ៊ាន​២​នាក់ប្រើ​ឈុត​សម្លៀក​បំ​ពាក់​ប៉ារ៉ា បើក​​រថ​យន្ត​ម៉ាក​ឌុយ​មីកពណ៍​ត្រ​អ៊ី ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 2-1475 និង​មាន​កាំភ្លើង​ខ្លី​មួយ​ដើម រក​ស៊ី​ដឹក​ឈើ​ប្រ​ណិត​ យក​ឈ្មោះ​កង​ពល​លេខ​៦ របស់​លោក​ឈុំ-ខេង មក​ប្រើ​ ត្រូវ​បាន​លោក កើត-វណ្ណារ៉េត ព្រះ​រាជ​អាជ្ញា​តុ​លា​ការ​​ខេត្ត​សៀម​រាប បញ្ជា​អោយ​កម្លាំង​សមត្ថ​កិច្ច​ចុះ​ចាប់​បញ្ជូន​ទៅ​រដ្ឋ​បាល​ព្រៃ​ឈើ​​​នៅ​​វេលា​ម៉ោង​១០យប់​ ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ២០១៤ នៅ​ចំណុច៣១៧មណ្ឌល​​ជន​ពិការ ឃុំ​បា​ឡាំង ស្រុក​ប្រា​សាទ​បា​គង។

យោ​ង​តាម​សម្តី​របស់​លោក សំ-រិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​តំ​ណាង​អយ្យ​ការ​​ សាលា​ដំ​បូង​ខេត្ត​សៀម​រាប​បាន​អោយ​ដឹក​ថា លោក​បាន​ទទួល​ទូរ​ស័ព្ទ​ពី​អ្នក​សារ​ព័ត៌មាន​ថា មាន​រថ​យន្ត​ភិន​ភាគ​ខាង​លើ​ដឹក​ឈើ​ខុស​ច្បាប់​ចេញ​ដំ​ណើរ​ពី​ស្រុក​ស្វាយ​លើ​ សំ​ដៅ​មក​ក្រុង​សៀម​រាប តាម​ដង​ផ្លូវ​គ្រួស​ក្រ​ហមមណ្ឌលជនពិការ លោក​ក៏បាន​សុំ​យោបល់​ពី​ព្រះ​រាជ​អាជ្ញាចុះបង្ក្រាប​រថ​យន្ត​ខាង​លើ​បាន​ជោគជ័យទៅ​តាម​ផ្លូវ​ច្បាប់​​ ដែល​មាន​កម្លាំ​ង​សហការ​ពី​កង​រាជ​អាវុធ​ហត្ថ និង​ខាង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត។

លោក​ វែង-លី​ មន្រ្តី​រដ្ឋ​បាល​ព្រៃ​ឈើ​ប្រ​ចាំ​ស្រុក​ប្រាសាទ​បាគង​បាន​អោយ​ដឹង​ថា រថ​យន្ត​ខាង​លើ​ប្រើ​រូបភាព​បន្លំ​ភ្នែក​សមត្ថ​កិច្ច​ដោយ​ ដាក់​ឈើ​ប្រ​ណិត​ប្រ​ភេទនាង​នួន​ជា​ច្រើន​ដុំ​នៅ​ខាង​ក្នុង​ ហើយ​យក​ឈើ​នីវ​សន្លឹក​ដាក់​ព័ទ​ជុំ​វិញ​ គ្រប​កៅ​ស៊ូបាតង់​ជិត​។ លោក​បាន​បន្តថា ចំ​ណែក​នៅ​ក្នុង​កាបីន ក្រោយ​ខ្នង​តៃកុង ម្ចាស់​ឈើ​បាន​ដាក់​ឈើ​នាង​នួន​មុខ​ធំៗ ប្រវែង​១ម៉ែត្រ រួច​យក​ភួយ​ ការ៉ុង​អង្ករ ខោអាវ គ្រប​ពី​លើយ៉ាង​ស្អាត​ បើ​មិន​រើ​មើល​គឺ​ច្បាស់​ជា​មិន​ដឹង​នោះទេ។ លោកលី​បន្ថែមថា វត្ថុតាង​ទាំង​ឈើ​ និង​រថ​យន្ត​បាន​បញ្ជូន​យក​ទៅ​ទុក​នៅ​ ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​បន្ទាយ​ស្រី​ទាំង​យប់​ ចំណែក​ឯទាហ៊ាន​២នាក់​ និង​ថៅ​កែស្រី​ម្នាក់អោយ​​ទៅ​ផ្ទះវិញរង​ចាំ​ការ​ដោះ​ស្រាយតាម​ផ្លូវ​ច្បាប់។

នៅ​រសៀល​ថ្ងៃទី​២០ ខែ​មិថុនានេះ លោក សំ-រិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​បាន​បញ្ជាក់​បន្ថែមថា តាម​ផ្លូវ​ច្បាប់​បើ​ប្រ​ភេទ​ឈើ​ក្រញូង​គឺ​ត្រូវ​ចាប់​ទាំង​មនុស្ស​បញ្ជូន​មក​តុលាការ តែ​ប្រ​ភេទ​ឈើ​លេ​ខ​២គឺ អនុវត្ត​ទៅ​តាម​ច្បាប់​របស់​​រដ្ឋ​បាល​ព្រៃ​ឈើ​ ត្រូវ​អោយ​ម្ចាស់​ចូល​ខ្លួន​បង់​ពិន័យ​អន្តរកាលតាម​ច្បាប់។​

លោក​ ឈុំ-ខេង ប្រ​ធាន​កង​ពល​លេខ​៦ ប្រ​ចាំ​ដី​ក្រ​ហម​ស្រុក​ត្រ​ពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មាន​ជ័យ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើងតាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​២០​នេះ​ថា ទាហ៊ាន​២​នាក់​ខាង​លើ​ជា​ទាហ៊ាន​នៅ​កង​ពល​លេខ​៩ មិន​មែន​ទាហ៊ាន​កង​ពល​លេខ​៦​របស់​លោកទេ។ លោក​ឈុំ-ខេង​ បន្ថែមថា ទាហ៊ាន​ម្នាក់ក្នុង​ចំ​ណោម​២​នាក់​​ឈ្មោះ​ ចាក មាន​ឋានៈ រង​​វីរៈកង​ពល​លេខ​៩។

តាម​អង្កេត​ឃើញ​ថា រយៈពេល​ប្រហែល​៣​ខែ​នេះ មាន​ឈ្មួញ​រក​ស៊ី​ដឹក​ឈើខុស​ច្បាប់​​ដោយ​ប្រើ​រថ​យន្ត​ប្រ​ភេទ​ ឌុយមីក ពណ៍​ត្រេ​អ៊ី ពាក់​ស្លាក​លេខ​ ខេមរៈភូមិន្ទ រាប់​សិប​គ្រឿង​ ដឹក​ឈើ​ពី​ខេត្ត​ព្រះ​វិហារ ខេត្ត​ឧត្តរមាន​ជ័យ យក​មក​លក់​ចែក​ចាយ​ក្នុង​ខេត្ត​សៀម​រាប ឆ្លង​កាត់​តាម​ដង​ផ្លូវ​ស្រុក​ស្វាយ​លើទាំង​យប់​ទាំង​ថ្ងៃ​ ដោយ​គ្មាន​ការ​បង្ក្រាប​ពី​សមត្ថ​កិច្ច​ពាក់​ព័ន្ទ​ទាល់​តែ​សោះ។

អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បំ​ភ្លឺ​ពី​មេ​កង​ពល​លេខ​៩​បាន​ទេ ព្រោះ​មិន​មាន​លេខ​ទូរ​ស័ព្ទ​ទំ​នាក់​ទំ​នង ពាក់​ព័ន្ទ​សម្តី​បដិសេធ​របស់​លោក​ ឈុំ​-ខេង មេកង​ពល​លេខ​៦ ហើយ​លោក​បាន​អះអាង​ថា ជា​ទាហ៊ាន២នាក់​ខាងលើ​ជា​ទាហ៊ាន​ ​របស់​កង​ពល​លេខ​៩ មិន​មែន​ជា​ទាហ៊ាន​របស់លោកនោះទេ។

ពល​រដ្ឋ​អ្នក​តាម​ដាន​ហេតុការ​សូម​សំ​នូម​ពរ​ទៅ​ស្ថាប័ណ​កង​ទ័ព​ដែល​មាន​លោក​ ជា-ម៉ន មេភូមិ​ភាគ៤ លោក នួន-នៅ រង​ភូមិ​ភាគ​៤ មេត្តា​បើក​នេត្រា​មើ​ល​ក្រុម​ឈ្មួញ​ទុចរិតយក​រថ​យន្ត​កង​ទ័ព​ទៅ​ដឹក​ឈើ​ខុស​ច្បាប់​យ៉ាង​អាណា​ធិប្ប​តេយ្យទាំង​នេះផង ជាស​វៀង​ខូច​ឈ្មោះ​ដល់​សម្តេច​តេជោ​ ហ៊ុន​-សែន ដែល​ជា​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា មិន​តែ​ប៉ុណ្ណោះ​ពល​រដ្ឋ​ក៏សូម​សំណូម​ពរ​ទៅ​លោក អ៊ុក-រ៉ាប៊ុន រដ្ឋ​មន្រ្តី​ក្រសូង​កសិកម្ម​មេត្តា​នែ​នាំ​លោក​ ទា-គឹមសុទ្ធ អោយ​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​បង្រ្កាប​បទ​ល្មើសព្រៃ​ឈើ​ផងទាន៕ ដោយ៖ ផ្លុង-រ៉េត 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ឃឹមប៊ុនសុង គួរតែពិនិត្យមើលបាឡុងហោះផង ជៀសវាងគ្រោះថ្នាក់ដល់ភ្លៀវទេសចរណ៍ ព្រោះធ្លាក់ញ?...    អាន1673ដង មេប៉ុស្តិ៍សង្កាត់ជ្រាវថា៖ ឱ្យតែពួកអាចេញពីគុគ ឬ ធ្លាប់ជាប់គុគ មិនអាចធ្វើលិខិតបញ្ជាក់កិរ?...    អាន1895ដង ពលរដ្ឋជិតកើតល្បេងទាំងចាស់ទាំងក្មេងដោយសាផ្លូវក្រោយ តេលាធ្វើមិនរួចដីហុយងងឹតមេឃ   អាន1866ដង លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការ?...    អាន2762ដង អង្គរក្សលោក ហ៊ីងប៊ុនហៀង រកស៊ីដឹកឈើគំរាមកំហែងអ្នកកាសែត ត្រូវបានមេព្រៃបង្ក្រាប   អាន1984ដង តុលាការ​កោះ​ហៅ​តំណាង​យុវជន​បក្ស​សមរង្ស៊ី​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​៧ ធ្នូ   អាន1805ដង គោយន្តកន្រ្តៃដឹកឈើដូចហែកឋិនឆ្លងកាត់ស្រុកវ៉ារិនគ្មានអ្នកបង្រ្កាប   អាន1829ដង លោកស៊ីមកំពុងប្រើរថយន្តយីឌុបដឹកឈើលើសទម្ងន់បំផ្លាញផ្លូវថ្នល់   អាន1655ដង ឧកញ្ញា គិតម៉េង បណ្តោយអោយលោក ជ័យ និងលោក សេង ជាមេការក្រុមហ៊ុនសំអាតបាតអាងទិញឈើខុសច្បាប់ចូល?...    អាន1781ដង បំភ្លឺ: ពាក្យថាអ្នកជាប់គុគឬចេញពីគុគមិនធ្វើលិខិតបញ្ជាក់កិរិយាមាយាទគឺជាការយល់ច្រឡំ   អាន2017ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9783នាក់
ម្សិលមិញ    11948នាក់
សប្ដាហ៍នេះ    21742នាក់
ខែនេះ    86755នាក់
ឆ្នាំនេះ   369407នាក់
សរុប   57720803នាក់
ថ្ងៃទី 30 ខែ 06 ឆ្នាំ 2026 ម៉ោង 04:27