ឈ្មួញនាំចូល ជ្រូក និងមាន់ តាមច្រករបៀង ឃុំអូរបីជាន់ គ្មានសមត្ថកិច្ចជំនាញ ទប់ស្កាត់ និងបង្ក្រាប មានតែអ

ដោយៈ សហការី សៀមរាប ថ្ងៃទី 20 ខែ 06 ឆ្នាំ 2014 វេលាម៉ោង 07:51 នាទី ចំនួនអានៈ 1737

បើទោះបីជា រាជរដ្ឋាភិបាល​កម្ពុជា ​បានចេញសារចរណ៍ណែនាំ អោយ​មន្រ្ទី​ជំនាញ និង​ស្ថាប័នមាន​សមត្ថ​កិច្ច​ គ្រប់​លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់​ ទប់ស្កាត់សង្កាត់ បទល្មើសឈ្មួញលួចនាំចូលទំនិញ​គេចពន្ធ ពិសេស​គឺ​​​ការ​នាំ​ចូល​ជ្រូក​ក្រហម សាច់ឆ្កែ បក្សី ផលិតផល​ធ្វើពីបក្សី ព្រោះ​របស់​ទាំង​នេះ​វា​អាច​ធ្វើ​អោយ​ប្រ​ជា​ពល​រដ្ឋ​ទទួល​​ផល​ប៉ះ​​ពាល់​​ យ៉ាង​ធ្ងន់ធ្ងរផ្នែកសុកមាភាព បើឈ្មួញ និងសមត្ថកិច្ចត្រូវរ៉ូវគ្នា បើកអោយឈ្មួញ នាំចូលពីថៃ តាមព្រំដែន ​យ៉ាងគគ្រឹកគគ្រែងបែបនេះ។

ជាក់ស្តែង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ កន្លងទៅនេះ គេបានឃើញបទល្មើសនាំចូលជ្រូក ក្រហម មាន់ ប្រហិត សាច់ឆ្កែ តាមច្រករបៀង ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ យ៉ាងភ្លូកទឹក​ភ្លូកដី តែគ្មានសមត្ថកិច្ចជំនាញណាម្នាក់ហ៊ានអើតក្បាលចាប់ ឬទប់ស្កាត់ ឬមួយឈ្មួញបានដាក់ថ្នាំសណ្តំអោយ​ងងុយដេកអស់?

ច្រករបៀងដែលមានប្រជាប្រិយនាំចូលបទល្មើស ជ្រូកក្រហម មាន់ ប្រហិត និងសាច់ឆ្កែ ហ្គាស់ គឺ ច្រករបៀង ​ទំនប់ដាច់ គ្រប់គ្រងដោយលោក កែវ ណារិន មេបញ្ជាការរង វរះការពារព្រំដែនគោក លេខ៥១៥ ចំណុះកងពលតូចថ្មើរជើងលេខ៥១។មួយទៀតគឺច្រករបៀង ​ចំការ​គោ គ្រប់គ្រងដោយទាហាន ការពារព្រំដែន គោក លេខ៥១៥ កូនចៅលោក ឃួន ជឿន មេបញ្ជាការវរៈខាងលើ។

អាជីវកររកស៊ីនាំជ្រូកចូលពីថៃមកកម្ពុជាស្របច្បាប់ម្នាក់បានបង្ហើបអោយអង្គរថែមស៍ដឹង នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤ នេះថា ពេលនេះពួកគាត់ ជួបការលំបាកខ្លាំងនៅពេលគាត់បង់ពន្ធ ១០០%​ នាំជ្រូកទៅលក់​តាម​ខេត្ត និងរាជធានី​ បានចំណេញតិចតួច។

ប្រភពដដែល​ បានបន្តថាចំពោះឈ្មួញដែលគេឃុបឃិតជាមួយសមត្ថកិច្ច នៃច្រករបៀងទំនប់ដាច់ ច្រក​របៀង​អូរបីជាន់​ ច្រករបៀងចំការគោ បាននាំចូលទំនិញគេចពន្ធគ្រប់ប្រភេទមាន ជ្រូក មាន់ ទា សាច់ឆ្កែ ប្រហិត និង​ហ្គាស យ៉ាងភ្លូកទឹកភ្លូកដី គ្មានសមត្ថកិច្ចណាចេញមុខទប់ស្កាត់ និងបង្ក្រាបឡើយ មានតែអ្នកដាក់កុងត្រូល​យក​ប្រាក់​ និង​ដើររាប់ក្បាលឡានឈ្មួញយកលុយតែប៉ុណ្ណោះ។

ឈ្មួញទាំងនោះបាននិយាយចំៗថា ឈ្មួញដែលនាំជ្រូកក្រហម តាមច្រករបៀង ឃុំអូរបីជាន់ដែលលិចធ្លោ ជាងគេ មាន​ឈ្មោះធា ឈ្មោះម៉ៅ ឈ្មោះប្រុស ឈ្មោះសឿន ទាំង៤នាក់នេះជាឈ្មួញរកស៊ីនាំជ្រូកអត់ច្បាប់ និងគេចពន្ធ​ចូលពីថៃ។ ឈ្មោះធី និងឈ្មោះអ៊ិត ជាឈ្មួញនាំមាន់ចូលថៃ។

ក្នុងមួយរថយន្ត ត្រូវបានសមត្ថកិច្ចតម្រង់ជួរឈរយកលុយពីឈ្មួញ ប៉ូលីសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត​ និង​ក្រសួងមួយរថយន្ត៤០,០០០រៀល  ប៉េអឹមយក៥០,០០០រៀល  កាំកុងត្រូល២០,០០០រៀល ទាហ៊ានភូមិ​ភាគ៥ និងទាហ៊ានការពារព្រំដែនគោកលេខ៥១៥រាប់ក្បាលជ្រូកយកលុយ១ក្បាល៥០បាត ពេទ្យសត្វជ្រូក១​ក្បាល១០០បាត (មានអ្នកខ្លះបង់ជាខែ មួយខែ៣០០$ ទៅ៥០០$ អោយលោក ហ៊ុយ ទូច ប្រធានការិយាល័យ​ផលិត​កម្ម​ និងបក្សព្យាបាល នៃមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ។ ​ដោយសារតែមានការបើក​ភ្លើងខៀវពី​សំណាក់​​សមត្ថកិច្ចគ្រប់ស្ថាប័ននេះហើយ ទើបឈ្មួញនាំទំនិញគេច​ពន្ធ​ និងជ្រូកក្រហម មាន់ ចូលពីថៃបាន​យ៉ាង​រលូន និងគ្មានការបង្ក្រាបដូច្នេះ។

បើទោះបីដឹងថាបទល្មើស ទាំងនោះជាអំពើរខុសច្បាប់ គេចពន្ធ ម្ហូបអាហារទាំងនេះជារបស់ធ្វើអោយប៉ះ​ពាល់ដលសុខភាពប្រជាពលរដ្ឋក៏ដោយ សមត្ថកិច្ចគោលដៅខាងលើមិនខ្វល់ឡើយ អោយតែឈ្មួញអោយលុយ​ដល់​ ចង់នាំទំនិញគេចពន្ធ និងជ្រូក មាន់ចូលមកប៉ុន្មានតោនក៏បាន។ បទល្មើសនេះភាគច្រើនត្រូវបានឈ្មួញ និង​សមត្ថកិច្ចធ្វើសកម្មភាពនៅពេលយប់ជ្រៅ គឺម៉ោង១០យប់ឡើងទៅ។

ប្រជាពលរដ្ឋជាច្រើនសម្តែងការព្រួយបារម្មណ៍ពីសុខភាព ហើយក៏បានអំពាវនាវដល់ លោក អ៊ុក​ រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ពិនិត្យមើលពីភាពមិនប្រកតី​ ពិសេសភាពពុករលួយ របស់មន្ទីរ កសិកកម្ម ខេត្តបន្ទាយមានជ័យ។ហេតុអ្វីបានជាបណ្តោយ អោយឈ្មួញនាំចូល​មាន់រស់ សាច់ឆ្កែ និង ជ្រូកក្រហម គ្មានការត្រួតពិនិត្យ សុខភាពត្រឹមត្រូវ តាមក្បួនខ្នាតពេទ្យសត្វ? មានតែអ្នក ទៅ​រាប់​ក្បាល​ជ្រូកគិត លុយពីឈ្មួញ ប៉ុណ្ណោះ។ សូមលោករដ្ឋមន្ត្រី មេត្តាដុសក្អែលមន្ត្រីទាំងនោះម្តងចេញហើយ។

បច្ចុប្បន្នគ្រប់ឈ្មួញទាំងអស់គេខ្លាចរអាជាងគេ និងក្តៅក្រហាយបំផុតគឺ លោក ហ៊ុយ​ ទូច ​ប្រធាន​ការិយា​ល័យ​ផលិតកម្ម និងបក្សព្យាបាល និងលោក តោ មេសា អនុប្រធានត្រូវបានគេសរសើរថាជាបុរសសម្តីផ្អែម ចិត្ត​ជា​ផ្លែល្វាបើឈ្មួញណារកស៊ីនាំជ្រូក និងមាន់ចូលពីថៃមកកម្ពុជាត្រូវបង់លុយតាមអោយគ្រប់រួចខ្លួន បើបង់លុយ​មិន​គ្រប់​ គឺត្រូវគេនាំគ្នាដេញចាប់ ប្រផាប់ប្រភីង មិនខុសពីចោរប្លន់នោះទេ ក្រោមលេសចោទថាឈ្មួញ រកស៊ី គ្មានច្បាប់ ជ្រូក និងមានកើតរោគមិនខាន។

ជុំវិញការចោទប្រកាន់នេះ អង្គរថែមស៍ ពុំអាចសុំការបំភ្លឺពីលោក កែវ ណារិន មេបញ្ជាការរងវរះ ការពារ ព្រំដែនគោកលេខ៥១៥ និង លោក ហ៊ុយ ទូច ប្រធានការិយាល័យ ផលិតកម្ម និង បក្សុព្យាបាល នៃមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ បាននៅឡើយទេ ព្រោះទូរសព្ទ័មិនអាចទំនាក់ទំនងបាន៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឯកឧត្តមជាចំរើនម្ចាស់កាសែតវិទ្យាសាស្រ្តខ្មែរថាបើកលុយឲ្យបុគ្គលិកនៅចុងខែមករា   អាន2055ដង លិខិត​ជូនដំណឹង​ ដល់សាធារណជន សមត្ថកិច្ច និង​មន្រ្តីរាជការ   អាន1691ដង សង្ស័យលោកប្រាក់ចាន់ធឿនដឹកឈើធ្វើផ្ទះជិត១ឆ្នាំមិនគ្រប់ព្រោះលក់ចេញក្រៅ   អាន1828ដង ពលរដ្ឋរាយការណ៍មកថា ឧកញ្ញា គិតម៉េង កំពង់យកដៃបាំងមេឃកាត់ឈើប្រណិតខុសច្បាប់ពីក្រៅចូលក្រុម?...    អាន2118ដង តើលោក ផ្លុងរ៉េត ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ គួរចូលតុលាការតាមដីកាកោះឬទេ?   អាន1663ដង ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ?...    អាន2243ដង គ.ជ.ប​បើក​កញ្ចប់​សុវត្ថិភាព​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត​នៅ​ក្រចេះ   អាន1794ដង មេឧក្រិដ្ឋជនព្រៃឈើពីររូបជាមេបញ្ជាការរងយោធាសឹករងស្រុកអន្លង់វែង   អាន1699ដង តើសម្តេច ហ៊ុនសែន ពិតជាមិនដឹងរឿងអយុត្តិធម៌ របស់លោក ចេងដារ៉ាវុធ មែនទេ?   អាន2064ដង រថយន្តយីឌុបដឹកឈើក្រញូង២គ្រឿងរបស់ក្រុម ហ៊ុន ប៊ុនសុខា ត្រូវសមត្ថកិច្ចក្រសូងបង្រ្កាប   អាន1811ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1087នាក់
ម្សិលមិញ    2319នាក់
សប្ដាហ៍នេះ    1087នាក់
ខែនេះ    16630នាក់
ឆ្នាំនេះ   299282នាក់
សរុប   57650678នាក់
ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 08:40