សកម្មភាពឈ្មួញរកស៊ីដឹកឈើក្រញូងខុសច្បាប់ចេញពីខេត្តឧត្តរមានជ័យឆ្លងកាត់ខេត្តសៀមរាប ឆ្ពោះទៅខេត្តកំពង់ចាម ចាប់ផ្តើមកក្រើនឡើងវិញជាងមួយសប្តាហ៍មកហើយ តែគ្មានជំនាញឬសមត្ថកិច្ចណាចុះបង្រ្កាបនោះទេ គឺមានតែអ្នកចាំរាប់ក្បាលឡានយកលុយតែប៉ុណ្ណោះ។
ឈ្មួញដឹកឈើក្រញូងដែលត្រូវបានគេស្គាល់ដូចជា ឈ្នោះលោក អ៊ាឆៃយិន លោកពុំ លោកស្នា លោកចូច លោករិទ្ធ ចែម៉ៃ កំពុងតែនាំគ្នាប្រមូលទិញឈើក្រញូងនៅខេត្តឧត្តរមានជ័យយ៉ាងសស្រាក់សស្រាំ ដឹកទាំងយប់ទាំងថ្ងៃពីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឆ្ពោះយកទៅលក់ឯខេត្តកំពង់ចាម តាមដងផ្លូវលេខ៦៧ (ផ្លូវហៃវ៉ែ) ឆ្លងកាត់ខេត្តសៀមរាប ខេត្តកំពុងធំដោយសមត្ថកិច្ចតាមដងផ្លូវបើកភ្លើងខៀវ អង្គុយចាំរាប់ក្បាលឡានយកលុយយ៉ាងត្រជាក់ចិត្តឥតចុះបង្រ្កាបតាមប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន-សែន នោះទេ។
មជ្ឈដ្ឋានទូទៅរិះគន់ថា អភិបាលខេត្តសៀមរាប ពីមួយជំនាន់ទៅមួយជំនាន់ ហាក់មិនមានឆន្ទៈ ឬផែនការណ៍ ច្បាស់លាស់ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ ទាំងនៅក្នុងខេត្តទាំងបទល្មើសឆ្លងកាត់ខេត្ត។
តើលោក អ៊ុក-រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងកសិកម្មទើបតែឡើងថ្មី ដឹងថាមេព្រៃខេត្តសៀមរាបកំពុងធ្វើព្យុះ ធ្វើភ្លៀងបើកដៃអោយឈ្មួញដឹកឈើក្រញូងខាងលើ ដឹកជញ្ជួនឈើស្ទើបាក់ថ្នល់ទាំងយប់ទាំងថ្ងៃដែរឬទេ? ឬដឹងហើយធ្វើមិនដឹងទុកឱកាសអោយកូនចៅតាមខេត្តរកចំណូលបង់ទៅថ្នាក់លើសំរាប់ថ្លៃបាយកាហ្វេ?
បើលោក អ៊ុក-រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងកសិកម្ម មិនបានទទួលលាភសការៈអ្វីពីក្រុមឈ្មួញរកស៊ីដឹកឈើក្រញូងក្បត់ជាតិខាងលើនេះទេ សូមឯកឧត្តមមេត្តាប្រញាប់ចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ព្រោះបទល្មើសឈើក្រញូងចាប់ផ្តើមកក្រើកឡើងវិញជាងមួយសប្តាហ៍មកហើយ៕ ដោយ៖ ផ្លុង-រ៉េត







លោក យិន ប្រសិទ្ធ នៅតែមានសិទ្ធិអំ ណាចធំធេងក្នុងការចាត់តាំងមន្ត្រីជំនិតៗឲ្យចុះប្រមូលលុយពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធនិងអ្នករកស៊ីដឹកឈើខុសច្បាប់មិនដែលឈឺក្បាលវិលមុខពីចំណ...Read more
ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្តខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។
...Read more
អស់រយៈពេលជាយូរឆ្នាំណាស់មកហើយជំងឺអសកម្ម និងភាពកំសោយរបស់អាជ្ញាធរខេត្តសៀមរាប និងរដ្ឋបាលជលផល ដែលជាមន្រ្តីជំនាញ នៅតែកើតមានឡើងតាំងពីអាណត្តិរបស់លោក ស៊ូ-ភិរិន រហូតមកដល់លោក ឃឹ...Read more
ក្នុងជំនួបមួយដែលមានការចូលរួមរវាងអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៩ មិថុនា នេះ ឯក្រុងខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធានក្រុមប្រឹក្សាអ្នកសារព័ត៌មានកម្ពុជា បានសម្តែងប្រតិកម្មចំពោះស្ថាប័ន អយ្យ...Read more
ឈើក្រញូងខុសច្បាប់ជិត២តោន ត្រូវបានលោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងតំណាងអយ្យការ បញ្ជាអោយកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាបរឹបអូសទៅតាមផ្លូវច្បាប់ នៅរសៀលថ្ងៃទី...Read more
យោងតាមប្រភពព័ត៌មាននៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ នេះបានអោយដឹងថា ឧត្តមសេនីយ៍ផ្កាយ២ឈ្មោះ គឹម-ម៉ាវិន្ថា ត្រូវបានប៉ូលិសក្រសួងមហាផ្ទៃធ្វើការសហការណ៍ជាមួយអាជ្ញាធរប្រទេសថៃចាប...Read more
យោងសេចក្តីរាយការណ៍ពីខេត្តរតនគីរី បានឲ្យដឹងថា លោក ប្រាក់ សាវ័ន្ត មន្ត្រីពន្ធដាខេត្តរតនគីរី មានតួនាទីជាប្រធានផ្នែកបំណុល ត្រូវនគរបាលក្រុងបានលុងចាប់ខ្លួន ពីបទចាប់រំលោភស្ត្រី ជាអ...Read more
មានសេចក្តីរាយការណ៍មកថា មេប៉ូលិសសេដ្ឋកិច្ច៣ខេត្ត មានខេត្តបន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើមល្បីឈ្មោះក្តោបក្តាប់បទល្មើសសេដ្ឋកិច្ច ត្រូវប៉ាន់ស្រង់ដើមយ៉ាងពេញបន...Read more
យោងតាមប្រភពព័ត៌មានពីក្រុងភ្នំពេញនៅព្រឹកថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥នេះ បានអោយដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាសក្នុងអង្គប្រជុំប្រចាំសបា្ដហ៍របស់ខ្លួននៅទីស្ដីការគណរដ...Read more
| ថ្ងៃនេះ | 393 | នាក់ |
| ម្សិលមិញ | 2319 | នាក់ |
| សប្ដាហ៍នេះ | 393 | នាក់ |
| ខែនេះ | 15936 | នាក់ |
| ឆ្នាំនេះ | 298588 | នាក់ |
| សរុប | 57649984 | នាក់ |
| ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 04:56 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

