សកម្មភាពដឹកជញ្ជូនឈើក្រញូង នៅខេត្តសៀមរាប កម្រើកឡើងវិញ សមត្ថកិច្ចពាក់ព័ន្ទ នាំគ្នាររាប់ក្បាលឡាន យកលុយ

ដោយៈ រ៉េត+ចិត្រ សៀមរាប ថ្ងៃទី 05 ខែ 07 ឆ្នាំ 2014 វេលាម៉ោង 11:42 នាទី ចំនួនអានៈ 1850

បន្ទាប់​ពី​បាន​ស្ងប់​ស្ងាត់​មួយ​រយៈ​កន្លង​ទៅ​នេះ​បច្ចុប្បន្ន​នៅ​ខេត្ត​សៀម​រាប​គេ​សង្កេត​ឃើញ​ថា​សកម្ម​ភាព​ដឹក​ជញ្ជូន​ឈើ​គ្រប់​ប្រ​ភេទ​កំ​ពុង​តែ​កម្រើក​សារ​ជា​ថ្មី​ឡើង​វិញ​ជា​ពិ​សេស​ការ​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​បាន​នឹង​កំ​ពុង​តែ​ចាប់​ផ្ដើម​ផង​ដែរ។

តាម​សេច​ក្ដី​រាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា​ សកម្ម​ភាព​ចរាចរណ៍​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​នោះ​គឺ​បាន​កើត​មាន​ជាង​មួយ​អា​ទិត្យ​មក​ហើយ​នៅ​ខេត្ត​សៀម​រាប​ដែល​សកម្ម​ភាព​ទាំង​នោះ​ដឹក​ចេញ​ពី​តំ​បន់​ច្រក​អូ​ស្មាច់​ខេត្ត​ឧត្តរ​មាន​ជ័យ​ឆ្លង​កាត់​ផ្លូវ​លេខ​៦៨​នៃ​ភូមិ​សាស្ត្រ​ស្រុក​ក្រ​ឡាញ់​ខេត្ត​សៀម​រាប​ឆ្ពោះ​ទៅ​កាន់​ខេត្ត​បន្ទាយ​មាន​ជ័យ​។

ដោយ​ឡែក​សកម្ម​ភាព​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​ចេញ​ពី​ស្រុក​អន្លង់​វែង​ឆ្ពោះ​មក​ខេត្ត​សៀម​រាប​តាម​ផ្លូវ​លេខ​៦៧​វិញ​ក៍​មិន​ចាញ់​ផ្លូវ​៦៨​ដែរ​ពោល​គឺ​សកម្ម​ភាព​របស់​ក្រុម​ឈ្មួញ​ទាំង​នោះ​បាន​ធ្វើ​ការ​ដឹក​ជញ្ជូន​ដោយ​រថ​យន្ត​សេ​រី​ទំ​នើបៗ​មាន​ដូច​ជា​លុច​ស៊ិស ​កាម​រី​បាន​ឡែន​ ហាយ​ព្រិទ ហាយ​លិន​ឌែ​និង​រថ​យន្ត​សេ​រី​ខ្ពស់ៗ​ជា​ច្រើន​ទៀត។​

សេចក្ដី​រាយ​ការណ៍​បន្ថែម​ថា​រាល់​ការ​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​របស់​ក្រុម​ឈ្មួញ​ង​ងឹត​ទាំង​អស់​នៅ​ផ្លូវ​លេខ​៦៨​នឹង​៦៧​គឺ​បាន​ទំ​នាក់​ទំ​នង​បង់​ថ្លៃ​សេ​វា​ការ​ពារ​ឲ្យ​ក្រុម​សមត្ថ​កិច្ច​ពាក់​ព័ន្ទ​ដែល​មាន​តួនា​ទី​បង្ក្រាប​ទាំង​អស់​ទើប​អាច​ដំ​ណើរ​ការ​បាន​រលូន​ដូច​ពាក្ស​ចាស់​លោក​ពោល​ថា​(អាសាច់​ជូន​ខ្លា)​ទើប​នៅ​ស្រុក​បា​ន​។

សមត្ថ​កិច្ច​មួយ​រូប​បាន​បង្ហើប​សូម​មិន​បញ្ចេញ​ឈ្មោះ​ថា​បទ​ល្មើស​ការ​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​ដែល​កើត​មាន​នៅ​ខេត្ត​សៀម​រាប​តាម​ផ្លូវ​លេខ​៦៧​នឹង​៦៨​នោះ​សុទ្ធ​តែ​បាន​ទាក់​ទង​ជា​មួយ​សមត្ថ​កិច្ច​ពាក់​ព័ន្ទ​ដូច​ជា​មេ​ព្រៃ ប៉ូលិស ប៉េអឹម ឌឺបេ និង​ចារ​កិច្ច​ផង​ដែរ​ទើប​អាច​ធ្វើ​សកម្ម​ភាព​ដឹក​ជញ្ជូន​ដោយ​មិន​មាន​ការ​បង្ក្រាប​តាម​បទ​បញ្ជារ​ថ្នាក់​លើ។​

ជាក់​ស្ដែង​កាល​ពី​ម៉ោង​ប្រ​​ហែល​​១​០​​យប់​​ថ្ងៃ​ទី២៥​ ឆ្នាំ២០១៤​​នៅ​​ផ្លូវ​​លេខ​​៦៧ ​មាន​​ការ​​ដឹក​​ជញ្ជូន​​ឈើ​​ក្រ​​ញូង​​តាម​​រថ​​យន្ត​​បា​​ឡែន​​ជា​​ច្រើន​​គ្រឿង​​សំ​​ដៅ​​ចូល​​មក​​ក្រុង​​សៀម​​រាប​​ដោយ​​មិន​​មាន​​ការ​​ទប់​​ស្កាត់​​បង្ក្រាប​​ពី​​សំ​​ណាក់​​ជំ​នាញ​ពាក់​ព័ន្ទ​នោះ​ឡើយ​បើ​ទោះ​បី​ជា​សមត្ថ​កិច្ច​ពាក់​ព័ន្ទ​ទាំង​នោះ​បាន​បោះ​ទី​តាំង​ឈរ​ជើង​បណ្ដាក់​គ្នា​រដូច​ខ្យង​ក៍ដោយ​ គឺបានត្រឹម​តែ​ដេក​រាប់​ក្បាល​ឡាន​យក​លុយ​តែ​ប៉ុណ្ណោះ។​

មិន​ត្រឹម​តែ​​សមត្ថ​កិច្ច​មិន​បាន​ធ្វើ​ការ​ទប់​ស្កាត់​បង្ក្រាប​បទ​ល្មើស​ដែល​ដឹក​ជញ្ជូន​ឆ្លង​កាត់​​​ក្រ​សែ​ភ្នែក​​តែ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​រត់​ការ​នឹង​កាង​ឲ្យ​ក្រុម​ឈ្មួញ​ទុច្ច​រិត​ដឹក​ជញ្ជូន​ឈើ​ដោយ​ខុស​ច្បាប់​បាន​ដោយ​សុ​វត្ថិ​ភាព​ បើ​ទោះ​បី​ជា​មាន​បទ​បញ្ជារ​ពី​​តំ​ណាង​អយ្យ​ការ​អម​សា​លា​ដំ​បូង​ខេត្ត​សៀម​រាប​ក្ដី ក៏​ក្រុម​ឈ្មួញ​និង​សមត្ថ​ទាំង​នោះ​ហាក់​គ្មាន​ការ​អើ​ពើរកោដ​ក្រែង​​ទាល់​តែសោះ។

គួរ​រំ​លឹក​ផង​ដែរ​ថា កាល​ពី​លោក ទី-សុវិន​ថាល់ ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ចាស់​នៅកាន់​ដំណែង​​ លោក​ធ្លាប់​បាន​ចុះ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​យ៉ាង​ក្តៅ​គគុគទាំង​យប់​ទាំង​ថ្ងៃដោយ​មិន​ខ្លាច​នឿយ​ហត់ តែ​បន្ទាប់​ពី​ព្រះ​រាជ​អាជ្ញា​ឡើង​ថ្មីចូល​កាន់​តំ​ណែង​សកម្ម​ភាព​ឈ្មួញ​ដឹក​ឈើ​ខុស​ច្បាប់​ហាក់​បាន​ចិត្ត​រិត​ធ្វេ​គ្មាន​ការ​កោដ​ញញើត​ ព្រោះ​ក្រុម​ឈ្មួញ​និង​សមត្ថ​កិច្ច​ទាំង​នោះ​គិត​ថា លោក​ព្រះ​រាជ​អាជ្ញា​ឡើង​ថ្មី​មិន​ទាន់​ដឹង​រឿង ហើយ​មិន​ដែល​ចុះ​បង្ក្រាប​បទ​ល្មើស​ដោយ​ផ្ទាល់​ទៀត​ផង។

សកម្ម​ភាព​របស់​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​មួយ​ចំ​នួន​ដែល​យក​ឈ្មោះ​អង្គ​ភាព​ទៅ​ប្រ​មូល​លុយ​ពី​ការ​ដឹក​ជញ្ជូន​ឈើ​នឹង​កាង​ឲ្យ​ក្រុម​ឈ្មួញ​នោះ​ប្រ​ហែល​ជា​ថ្នាក់​ដឹក​នាំ​ខេត្ត​សៀម​រាប​ដែល​មាន​លោក​ ឃឹម-ប៊ុនសុង ជា​ចៅ​ហ្វាយ​ខេត្ត ​លោក​ឧត្តមសេនីយ៍ទោ សត-ណាឌី មេ​ប៉ូ​លិស​ខេត្ត ​លោក​ឧត្តមសេនីយ៍​ ម៉ន-សាម៉ុន មេ​ប៉េ​អឹម​ខេត្ត ​មិន​ទាន់​បាន​ដឹង​ពី​សកម្ម​ភាព​នៃ​ការ​ដឹក​ជញ្ជូន​ឈើ​នឹង​មន្ត្រី​ថ្នាក់​ក្រោម​មួយ​ចំ​នួន​យក​តួ​នា​ទី​ទៅ​ធ្វើ​ទង្វើ​ដោយ​ខុស​ច្បាប់​នៅ​ឡើយ​ទេ។​

មន្ត្រី​រាជ​ការ​កង​កម្លាំង​ប្រ​ដាប់​អាវុធ​នឹង​ប្រ​ជា​ពល​រដ្ឋ​បាន​ទទូច​ស្នើ​សុំ​ឲ្យ​ថ្នាក់​ដឹក​នាំ​អង្គ​ភាព​ខេត្ត​មេ​ត្តា​ជួយ​លុប​បំ​បាត់​ការ​ដឹក​ជញ្ជូន​ឈើ​ដោយ​ខុស​ច្បាប់​រួម​ជា​មួយ​មន្ត្រី​អស​កម្ម​​​មួយ​ចំ​នួន​ដែល​​មិន​បាន​គោ​រព​ទួនាទី​របស់​ខ្លួន។ ជា​ពិសេស​សូម​លោក​ កើត-វណ្ណរ៉េត ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំ​បូង​ខេត្ត​សៀម​រាប មេត្តា​ចុះ​បង្រ្កាប​បទ​ល្មើស​ព្រៃ​ឈើ​នៅ​ខេត្ត​សៀម​រាប​ផង ព្រោះ​មាន​តែ​តុលាការ​​ចុះ​ផ្ទាល់​ទេ​ទើប​អាច​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​បាន​ជោគជ័យ បើ​សង្ឃឹម​ទៅ​លើ​សមត្ថ​កិច្ច​ និង​មន្ត្រី​ជំ​នាញ​ព្រៃ​ឈើ​ច្បាស់​ជា​រលាយព្រៃ​ឈើ​អស់​ជាមិន​ខាន ដែលទង្វើ​ទាំង​នេះ​ផ្ទុយពី​អនុសាសន៍​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រថយន្តដឹកឈើក្រញូង១គ្រឿងត្រូវបានប៉េអឹមផ្ទៃប្រទេសចាប់បាន   អាន1744ដង គជប មិន​អនុញ្ញាតឲ្យ​លោក​សមរង្ស៊ី ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ទេ   អាន1586ដង សំណើ​របស់​លោក សម រង្ស៊ី ជា​លើក​ទី៣ត្រូវបានរដ្ឋាភិបាល​ច្រាន​ចោល​ទៀត   អាន1606ដង សាក្សី​១២នាក់​​តុ​លា​ការ​​ហៅ​​ចូល​​បំ​ភ្លឺ​​​រឿង​​សម្លាប់​​លោក​សិរីឧត្ដម   អាន1891ដង អ៊ិនវរលក្ខណ៍ទេពីទៅ​អូស្ត្រា​លី​ស្ងាត់ៗ​លេច​មន្ទិល​ស្នេហា​ថ្មី   អាន1580ដង លោក សននី ប្រាប់ថា អ្នកគ្រប់គ្រងផ្សារក្រោមធំជាងគេគឺជាអ្នកផ្សេងមិនមែនរូបលោកទេ   អាន1885ដង សុខភាព: សាច់ឆ្កែអាចធ្វើអោយអ្នកទទួលទានឆ្លងជំងឺបីប្រភេទ   អាន2109ដង គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ   អាន2866ដង ពលរដ្ឋក្រីក្រមួយគ្រួសារកំពុងយំស្រែកដង្ហើយហៅសម្តេច ហ៊ុនសែន អោយជួយ   អាន1882ដង ចុចមើលវីដេអូ៖ ស្រីស្អាតស៊ិចស៊ីមួយគូធ្វើ​ម្ហូប គោឡើងភ្នំ ឆ្ងាញ់មិន​គួរអោយជឿ   អាន2497ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      619នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8826នាក់
ខែនេះ    78538នាក់
ឆ្នាំនេះ   475546នាក់
សរុប   57826942នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 05:49