លោក ​សូ ចាន់​ណារី​ ​លួ​ច​បង្កើត​​ច្រក ​ដើ​ម្បីនាំ​ទំនិញ​គេច​ពន្ធ​និង​ពល​ករចំ​ណា​កស្រុក​ យ៉ាង​អាណា​ធិ

ដោយៈ សៀមរាប ថ្ងៃទី 07 ខែ 07 ឆ្នាំ 2014 វេលាម៉ោង 11:50 នាទី ចំនួនអានៈ 1816

របប​យោធា​ថៃ ដឹកបញ្ជូន​ពលករ មក​ស្រុកកំណើត​វិញ តាម​ច្រក​ប៉ោយប៉ែត គួរ​ឲ្យ​អាម៉ាស់​បំផុត​នោះ មន្ត្រីជាន់ខ្ពស់​មួយចំនួន បាន​ទទួលស្គាល់ថា បញ្ហា​កើតឡើង​ដោយសារ គំនិត​ពុករលួយ របស់លោក សូ ចាន់ណា​រី ដែល​ឃុបឃិត​ឲ្យ​មេខ្យល់ នាំ​ពលករ​ឆ្លងដែន​ដោយ​ខុសច្បាប់ យ៉ាង​អនាធិបតេយ្យ​បំផុត ហើយ​កន្លងមក​ពលក​រ​ខ្មែរ​ជាច្រើន បាន​រងគ្រោះថ្នាក់ ឬ​ត្រូវ​សមត្ថកិច្ច​ថៃ ចាប់ឃុំខ្លួន ធ្វើ​ទារុណកម្ម រហូតដល់​ពលករ​ខ្លះទៀត ជាន់មីន​ផ្ទុះ​រងរបួស សុទ្ធតែ​លួច​ឆ្លងដែន តាម​ច្រករបៀង ដែល​កាន់កាប់​ដោយ​លោក សូ ចាន់ណា​រី​។ ពោលគឺ​លោក សូ ចាន់ណា​រី មានអំណាច​ប្រព្រឹត្ត​អំពើពុករលួយ តាំងពី​ជំនាន់​លោក ខេង ស៊ុម ធ្វើជា​ស្នងការ រហូតដល់ លោក អាត់ ខែម គេ​មិនដែល​ឃើញ​ថ្នាក់លើ កោះហៅ​លោក សូ ចាន់ណា​រី ទៅ​ដាក់ពិន័យ​ម្តងណា​ឡើយ​។​

ក្រុង​ប៉ោយប៉ែត ៖ លោក សូ ចាន់ណា​រី ជា​​មេ​បញ្ជា​ការ​​វរៈ​​សេ​នា​​តូច នគរ​បាល​​ការ​ពារ​​ព្រំ​ដែន លេខ​​៩១១ ដែល​មាន​​ទី​តាំង​​ឈរ​ជើង​​ចាប់​ពី កា​រិយា​ល័យ​ទំ​នាក់​ទំនង​​ព្រំ​ដែន​​ចាស់ រហូត​ដល់​​ច្រក​​បឹង​​សា​គូ មាន​អំ​ណាច​​បង្កើត​​ច្រក​របៀង​​ខុស​ច្បាប់ចំនួន ១១​កន្លែង ដើម្បី​សម្របសម្រួល​ឲ្យ​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់ ឆ្លងកាត់​ព្រំដែន និង​ជា​តំបន់​ក្តៅ សម្រាប់​មេខ្យល់ លួច​នាំ​ពលករ​ឆ្លងដែន ទៅរក​ការងារ​ធ្វើ​នៅ​ស្រុកថៃ ហើយ​គេ​ឆ្ងល់​ថា ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ សឹង​គ្រប់​ជំនាន់ មិនដែល​ហ៊ាន​ហើបមាត់ ជាមួយ​លោក សូ ចាន់ណា​រី ម្តងណា​ឡើយ​។​

​ដោយឡែក​មានការ​នាំចូល ទំនិញគេចពន្ធ និង​ទំនិញ​ខូចគុណភាព ខុសច្បាប់​គ្រប់​ប្រភេទ ពី​ស្រុកថៃ ចូលមក​ប្រទេស​កម្ពុជា តាម​បណ្តា​ច្រករបៀង ក្នុងភូមិ​សាស្ត្រ ខេត្តបន្ទាយមានជ័យ ពិសេស​ច្រក​បៀ​ង​ទាំង ១១ កន្លែង ដែល​គ្រប់គ្រង​ដោយ​លោក សូ ចាន់ណា​រី បាន​ឃុបឃិត​ជាមួយ ពួក​ឈ្មួញ​ទុច្ចរិត ប្រព្រឹត្ត​អំពើពុករលួយ បើកដៃ​ឲ្យ​មានការ​នាំចូល ទាំងយប់​ទាំង​ថ្ងៃ ធ្វើឱ្យ​បាត់បង់​ចំណូល​រដ្ឋ យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ក្រៅពី​នាំចូល​ទំនិញគេចពន្ធ  ទំនិញ​ខូចគុណភាព លោក សូ ចាន់ណា​រី បាន​បើក​ច្រក​យុទ្ធសាស្ត្រ សម្រាប់​នាំចេញ និង​វិលត្រឡប់ នូវ​ពលករ​ខ្មែរ ដែល​ឆ្លងដែន​ខុសច្បាប់ ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ និយាយ​រួម ដូច​ទ្រូ​ប្រើស​ពីរ ទាំង​ឡើង​ទាំង​ចុះ លោក សូ ចាន់ណា​រី ត្រូវប៉ាន់​ដូចគ្នា ។​

​​ប្រភពព័ត៌មានបាន​ឲ្យ​ដឹងថា តម្លៃ​ឆ្លងកាត់​សម្រាប់​ពលករ ក្នុង​ម្នាក់​ចាប់ពី  ៣០០​បាត ទៅ ៤០០​បាត យោងតាម​ស្ថានការណ៍​ជាក់ស្តែង ចេញចូល ២៤ ម៉ោង ពីព្រោះ​មាន​មេខ្យល់ រង់ចាំ​ទទួល​នៅ​ខាង​ថៃ ដោយឡែក​ប្រជាពលរដ្ឋ ដែល​ចូលទៅ​ត្រឹម​ផ្សារ លុង​កឿ ក្នុង​ម្នាក់ ២០​បាត ទាំង​ចេញ​ទាំង​ចូល ត្រូវ​ចំណាយ ៤០​បាត​។ បើទោះបី​កន្លងមក សម្តេច ហ៊ុន សែន បាន​ស្រែ​កកោកៗ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ទាំង​អនុសាសន៍ កណ្តាប់ដៃ​ដែក​យ៉ាងណា​ក៏ដោយ ក៏​លោក សូ ចាន់ណា​រី និង​កូនចៅ​ក្រោមបង្គាប់ មិន​អនុវត្តតាម​លោកហ៊ុន សែនបន្តិចឡើយ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង   អាន2310ដង តើអ្នកធ្លាប់​ចុះទៅកម្សាន្តនៅ​តំបន់អភិរក្ស បឹងពារាំង ដែរឬទេ? ចុចមើលវីដេអូសាកមើល តើទេសភាព...    អាន2727ដង តំណាងរាស្រ្តគណបក្ស​សង្គ្រោះជាតិ​ទៅ​ស្បថ​មុខ​ប្រាសាទអង្គរ​វត្ត   អាន1865ដង ឱសថនិងសេរ៉ូមក្លែងក្លាយខូចគុណភាពត្រូវបានមន្រ្តីជំនាញដុតចោល    អាន1812ដង លោក ឃឹមប៊ុនសុង ប្រកាសចូលកាន់តំណែងអភិបាលខេត្ត   អាន1680ដង លោកជំទាវបណ្ឌិតឧកញ៉ាលី អ៊ុំអេង លោកជំទាវ ជា ម៉ន និងលោកជំទាវ អ៊ុយសុភា បានអញ្ជើញជួបសំណេះសំណា?...    អាន2035ដង សង្ស័យលោកប្រាក់ចាន់ធឿនដឹកឈើធ្វើផ្ទះជិត១ឆ្នាំមិនគ្រប់ព្រោះលក់ចេញក្រៅ   អាន1845ដង ក្មេងស្រីអាយុ១៤ឆ្នាំត្រូវបានឃាតករំ​លោភ​រួច​សំ​លាប់    អាន2023ដង CCHR បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​អ្នក​សារ​ព័ត៌មាន   អាន1814ដង ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន   អាន2474ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      567នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8774នាក់
ខែនេះ    78486នាក់
ឆ្នាំនេះ   475494នាក់
សរុប   57826890នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 05:23