សុស-រុង ប៉េអឹមរងស្រុកត្រពាំងប្រាសាទផឹកស៊ីស្រវឹងបាញ់បោះសេរីទាំងកណ្តាលយប់

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 11 ខែ 07 ឆ្នាំ 2014 វេលាម៉ោង 03:13 នាទី ចំនួនអានៈ 1782

មេ​បញ្ជា​ការរង​​​​​ប៉េ​អឹម ​ប្រ​ចាំ​​ស្រុក​ត្រ​ពាំង​ប្រា​សាទ​ម្នាក់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ សុស-រុង ផឹក​ស៊ី​ស្រ​វឹង​ធ្លាក់​ភ្នែក​ បាញ់​កាំ​ភ្លើង​មួយ​គ្រាប់​​ទាំង​កណ្តាល​យប់​ធ្វើ​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រ​ជា​ពល​រដ្ឋ​​នៅ​ទី​នោះ តែ​លោក ពុធ-សារ៉ាន់ មេបញ្ជាការ​ម៉េអឹម​ខេត្ត​ហាក់​ធ្វើ​មិន​ដឹង​មិន​លឺ។

យោង​តាម​ប្រ​ភព​ព័ត៌​មាន​ពី​ស្រុក​ត្រ​ពាំង​ប្រាសាទ​ខេត្ត​ឧត្តរ​មានជ័យ​បាន​រាយ​ការ​កាល​ពី​ម្សិល​មិញ​ថា នៅ​វេលា​យប់ម៉ោង​១១ និង​៣០​នាទី ​ថ្ងៃទី​០៩ ខែ​កក្កដា ឆ្នាំ២០១៤​ លោក ​សុស-រុង មេ​បញ្ជា​ការ​រង​ប៉េអឹម​ស្រុក​​ត្រ​ពាំង​ប្រាសាទ បាន​ជួប​ជុំ​មិត្ត​ភ័ក្របួន​ប្រាំនាក់ផឹក​ស៊ី​សប្យាយ​សើច​ក្អាកក្អាយ​នៅ​ស្រុក​អន្លង់​វែងតាំង​តែ​ពី​ល្ងាច ហើយ​ថែម​ទាំង​ថត​រូប​ភាពផឹក​ស៊ី​​បង្ហោះ​តាម​បណ្តាញ​សង្គមទៀត​ផង។ ប្រ​ភព​បន្ត​ថា មិន​ដឹង​ជា​មូល​ហេតុ​អ្វីលុះ​ដល់​ម៉ោង​១១ និង​៣០​នាទី ស្រាប់​តែ​លោក សុស-រុង​ បាន​បើក​រថ​យន្ត​ទៅ​ដល់​រង្វង់​មូល​ស្រុក​ត្រ​ពាំង​ប្រាសាទ​ ក៏បាញ់​កាំ​ភ្លើង​មួយ​គ្រាប់​ បណ្តាល​អោយ​ប្រ​ជា​ពល​រដ្ឋ​ដែល​រស់​នៅ​ជុំ​វិញ​ទី​នោះ​មាន​ការ​ភ្ញាក់​ផ្អើល​ ហើយ​មាន​ការ​ភ័យ​ខ្លាច ស្មាន​ថា ជា​ចោរ​ប្លន់​។ ប្រ​ភព​បន្ថែម​ថា បន្ទាប់​ពី​ការ​បាញ់​កាំ​ភ្លើង​ខាង​លើ គេ​មិន​ឃើញ​មាន​សមត្ថ​កិច្ច​ ឬ​អាជ្ញា​ធរ​ដែន​ដី​ណា​គេ​អើ​ពើ​ធ្វើ​ដឹង​ធ្វើ​លឺ​​នោះ​ទេ ព្រោះ​ថា​លោក​ សុស-រុង ជា​មនុស្ស​កាច​សាហាវ ​ហើ​យ​មាន​ខ្នង​បង្អែកជា​នាយ​ប៉េ​អឹម​ម្នាក់​នៅ​ស្រុក​អន្លង់វែង​​ចាំ​ជួយ​ដោះ​ស្រាយ​​រាល់​កំ​ហុស​ឆ្គង​ទៀត​ផង។

បើ​តាម​សេច​ក្តី​រាយ​ការ​ណ៍​ពី​សមត្ថ​កិច្ច​ពីរ​បី​នាក់​នៅ​ស្រុក​អន្លង់​វែង​បាន​អោយ​ដឹង​ថា បន្ទាប់​ពី​លោក​សុស-រុង​មាន​រឿង​អាស្រូវ​ខាង​លើ​ លោក​រុង​បាន​ពឹង​ពាក់​នាយ​ប៉េអឹម​ម្នាក់​នៅ​ស្រុក​អន្លង​វែង​អោយ​ជួយ​រត​ការ​ណ៍​បិទ​រឿង​មិន​អោយ​លេច​លឺ​ដល់​នាយ​ឧត្តម​សេនីយ៍​ សៅ-សុខា ព្រោះ​ខ្លាច​បាត់​បង់​តំ​ណែង។​

នៅ​រសៀល​ថ្ងៃ​ទី​១០​ម្សិល​មិញ​អ្នក​យក​ព័ត៌មាន​យើង​បាន​ព្យាយាម​ទូរ​ស័ព្ទ​ជា​​ច្រើន​ដង​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ សុស-រុង តែ​ទូរ​ស័ព្ទ​រោទ៍​គ្មាន​អ្នក​ទទួល​។

អ្នក​យក​ព័ត៌មាន​យើង​បាន​ទូរ​ស័ព្ទ​ទៅ​លោក ពុធ-សារ៉ាន់ មេបញ្ជា​ការ​ប៉េអឹម​ខេត្ត​ឧត្តរមាន​ជ័យ​ដើម្បី​សុំ​ការ​បំ​ភ្លឺ​ពី​ករណី​លោក​ សុស-រុង ផឹក​ស៊ី​ស្រ​វឹង​បាញ់​បោះ​សេរី តែ​លោក​លើក​ទូរ​ស័ព្ទ​ហើយ​ឆ្លើយ​ថា ជាប់​រវល់​ក៏​បិទ​ទូរ​ស័ព្ទ​បាត់​ទៅ។

អ្នក​យក​ព័ត៌មាន​យើង​ក៏​បាន​រាយ​ការណ៍​ករណី​ខាង​លើ​តាម​ទូរ​ស័ព្ទ​ទៅ​ នាយ​ឧត្តម​សេនីយ៍​ សៅ-សុខា ផង​ដែរ ហើយ​លោក​មាន​ប្រ​សាសន៍​ថា ចាំ​អោយ​គេ​ស៊ើប​អង្កេត​​ពី​បញ្ហា​ខាង​លើ​នេះ។

គួរ​រំ​លឹក​​ផង​ដែរថា នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​​តែង​តែ​មាន​ប៉េអឹម​មួយ​ចំ​នួនមិន​គោរព​តួនាទី​របស់​ខ្លួន​ ដូច​ជា​កាល​ពី​ឆ្នាំ​២០១៣​មាន​មេប៉េអឹម​ស្នាក់​ការ​សន្តិ​សុខ​ អ ២០៦ ឈ្មោះ​ សូ-វិបុល​ រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ បាននាំ​បក្ខ​ពួក​ជិត​១០​នាក់​ ប្រើ​អំពើ​ហឹង្សា​ទៅ​លើ​​ចាង​ហ្វាង​​កាសែត កម្ពុជា​សុវណ្ណ​ភូមិ ​ដែល​តាម​ថត​រូប​រថ​យន្ត​ដឹក​ឈើ​របស់​ខ្លួន។ ហើយ​នៅ​ពេ​ល​ថ្មី​ៗនេះ​​​មាន​សេចក្តី​រាយ​ការ​ថ្មី​មួយ​ទៀត​ថា លោក​ សូ-វិបុល​ ផឹក​ស៊ី​ស្រ​វឹង​បាន​វាយ​ដុំ​ប្រ​ជា​ពល​រដ្ឋ​នៅ​ចំ​ណុច​ភូមិ​តា​សំ ឃុំ​អូ​ស្វាយ ស្រុក​ត្រ​ពាំង​ប្រា​សាទ ខេត្ត​ឧត្តរ​មាន​ជ័យ តែ​បន្ទាប់​ពី​មាន​រឿង​លោក​សូ-​វិ​បុល ​ក៏​បាន​រត​ការ​បិទ​រឿង​អាស្រូវ​នេះ​​មិន​អោយ​ថ្នាក់លើ​ដឹង​។

លោក​ ផ្លុង-រ៉េត​ ចាង​ហ្វាង​កាសែត​កម្ពុជា​សុ​វណ្ណ​ភូមិ​បាន​អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃទី១១នេះ​ថា កាល​ពី​ក្រុម​បក្ខ​ពួក​លោក​ សូ-វិបុល​ ប្រើ​អំ​ពើ​ហឹង្សា​មក​លើ​រូប​លោក​នោះ លោក​ពុំ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការទេ ដោយ​លោក​ សូ-វិបុល​ សុំ​អង្វ​ថា​ដោយ​ខ្លួន​ស្រ​វឹង​បាត់​បង់​ស្មារ​តី​ ហើយ​លោក​សូ​វិបុល​សុំ​បង់​លុយ​២០០ដុល្លារ​ថ្លៃ​ថ្នាំ​ពេទ្យ។ តែ​រហូត​ដល់​ពេល​នេះ​លោក​សូវិបុល ​អោយ​លុយ​លោក​បាន​តែ​១០០ដុល្លារតែ​ប៉ុណ្ណោះ​ ឯ១០០ដុល្លារ​ទៀត​សន្យា​ថ្ងៃនេះ​ថ្ងៃនោះ​ រហូត​លែង​លើក​ទូរ​ស័ព្ទ​របស់​លោក​ទៅ​ហើយ។ លោក​ផ្លុង​រ៉េត​ បន្ថែម​ថា លោក​និង​ផ្ញើ​លុយ​១០០ដុល្លារ​អោយ​លោក​ សូ-វិល​បុល​ វិញ​ហើយ​លោក​និង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​តាម​ផ្លូវ​ច្បាប់​ ព្រោះ​លោក​សូវិបុល​ក្បត់​សន្យា ហើយ​លោក​រ៉េត​បញ្ជាក់​ថា លោក​មាន​រូបភាព​ មាន​សាក្សី គ្រប់​គ្រាន់​ក្នុងការ​ដាក់​ពាក្យ​បណ្តឹង​រក​យុត្តិ​ធម៌​តាម​ផ្លូវ​ច្បាប់៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ឡៅសុម៉េង បានបកស្រាយថាលោកទិញដីនិងផ្ទះពីលោក ធីវលី និងអ្នកស្រី ហូប៉ោះ ដោយស្របច្បាប់ពីក?...    អាន2336ដង លោក ស្វាងសីហា និងម្តាយបង្កើត សង្ឃឹមថាតុលាការនឹងផ្តល់ភាពយុត្តិធម៌រឿងជម្លោះដីធ្លីក្នុងគ?...    អាន1722ដង កូនប្រុសនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើត្រូវបានគេរាយការណ៍ថាកំពុងដឹកឈើយ៉ាងអាណាធិ?...    អាន397ដង ពលរដ្ឋជាង៤០គ្រួសារស្នើសុំអាជ្ញាធរខេត្តសៀមរាបអោយបើកផ្លូវ១ខ្សែរ   អាន1744ដង មន្ទីរសំរាកព្យាបាលពន្លឺជ័យត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងពេញទំហឹង    អាន1768ដង ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស   អាន3017ដង ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌   អាន6470ដង កងរាជអាវុធហត្ថចាប់ខ្លួនស្រ្តីមុខសញ្ញជួញដូរគ្រឿងញៀននៅក្រុងប៉ោយប៉ែត   អាន1858ដង លោក ឡុង​​ស្រេ​ង ​ល្បី​ឈ្មោះ​ក្លា​យ​ជាឧ​ត្តម​សេ​នី​យ​ត្រី ​អនុ​ប្រ​ធាន​នា​យ​ដ្ឋាន ​ន​គរ?...    អាន1852ដង លោកជំទាវឧកញ្ញាបណ្ឌិត លី អ៊ុំអេង ចែកអំណោយអ្នកសារពត៌មានជាងមួយរយគ្រួសារនៅខេត្តសៀមរាប ថ្ងៃ?...    អាន10591ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      838នាក់
ម្សិលមិញ    2319នាក់
សប្ដាហ៍នេះ    838នាក់
ខែនេះ    16381នាក់
ឆ្នាំនេះ   299033នាក់
សរុប   57650429នាក់
ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 06:18