គង់គឹមនី ចៅហ្វាយស្រុកស្នួលកំពុងប្រើល្បិចថោកទាប គាំទ្រក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើយ៉ាងពេញទំហឹ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 16 ខែ 09 ឆ្នាំ 2014 វេលាម៉ោង 11:27 នាទី ចំនួនអានៈ 1710

យោង​តាម​ចេស​ក្តី​រាយ​ការណ៍​ពី​​ខេត្ត​ក្រ​ចេះ​​បាន​អោយ​ដឹងថាលោក ​គង់-គឹមនី ចៅ​ហ្វាយ​ស្រុកស្នួល​កំពុង​តែ​បើក​ដៃ​អោយ​ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ឆ្លង​កាត់​​ស្រុក​ស្នួល​យ៉ាង​អា​ណា​ធិប្ប​តេយ្យ​ទាំង​យប់​ទាំង​ថ្ងៃ​ ហើយលោក​ គង់-​គឹមនី ​ក៏​កំពុង​តែ​ប្រើ​អំ​ណាច​របស់​ខ្លួនកាង​បទ​ល្មើស និង​​គំរាម​កំហែង​ដល់​ក្រុម​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​ ព្រោះសមត្ថ​កិច្ច​និង​អ្នក​កាសែត​ ​ជា​ឆ្អឹង​ទទឹង​ក​ដល់​ការ​រក​ស៊ីខុស​ច្បាប់​​របស់​ក្រុម​ឈ្មួញ​បំ​ផ្លាញ​ព្រៃ​ឈើ​ទាំង​នោះ។

តាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹង​ថា ជា​រៀង​រាល​ថ្ងៃ​មាន​រថ​យន្ត​ទាំង​តូច​ទាំង​ធំ​ដឹក​ឈើ​ខុស​ច្បាប់​មិន​ក្រោម​៣០០(បីរយ​)គ្រឿង​នោះ​ទេ ដែ​ល​ធ្វើ​ដំ​ណើរ​ឆ្លង​កាត់​ស្រុក​ស្នួល​ខេត្ត​ក្រ​ចេះ ដោយ​បាន​បង់​លុយ​ជូន​មន្រ្តី​ជំ​នាញ​ និង​បាន​សែន​ព្រេន​យ៉ាង​ដិត​ដល់​ ដល់​លោក​ គង់​-សឹម​នី អភិបាល​ស្រុក​​​កំពូល​ប្រើ​ល្បិច​ខូច​​​​​រូប​នេះ។

ប្រ​ភព​បន្តថា កាល​ពី​ថ្ងៃទី​២០​ ខែ​កក្កដា ឆ្នាំ២០១៤ លោក​ គង់-គឹមនី ចៅ​ហ្វាយ​ស្រុក​ខាង​លើ​បាន​ប្រើ​ក្បាច់គុណ​​ហុង​កុង​អោយ​សមត្ថ​កិច្ច​ចាប់​ខ្លួន លោក ជា-ម៉ាប់ ​ប្រ​ធាន​សាខា ​សមាគមន៍​សា​រព័ត៌​មាន​ឃ្លាំ​មើល​កម្ពុជា​ មួយ​​រូប​បញ្ជូន​ទៅ​តុលាការ​ខេត្ត​ក្រ​ចេះ​ដោយ​ចោទ​ពី​បទ​ជំ​រិត​ទា​ប្រាក់ពី​ឈ្មួញ​ដឹក​ឈើ​ខុស​ច្បាប់​។ ប្រ​ភព​ក៏បាន​បន្ថែមផង​ដែរ​ថា អធិការ​ស្រុក​ស្នួល​ក៏បាន​ឃាត់​ខ្លួន​បុគ្គលិក​ទូរ​ទស្សន៍​ប៉ុស្តិ៍លេខ​៣ម្នាក់ អស់​រយៈពេល​បី​ទៅ​បួន​ម៉ោង​ផង​ដែរ ​ខណៈអ្នក​យក​ព័ត៌មាន​រូប​នោះ​ទៅ​ថត​ខ្លោង​ទ្វារ​អធិការ​ស្រុក​បន្ទាប់​ពី​អធិការ​ឃាត់​ខ្លួន​លោក ជា-ម៉ាប់។

លោក​ ទូច​-ណូរ៉ា ប្រ​ធាន​សមាគមន៍សារ​ព័ត៌​មាន​​ឃ្លាំ​មើ​ល​កម្ពុជា​ បាន​រៀម​រាប់​សាច់​រឿង​ខា​លើ​ ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ថ្ងៃទី២២នេះថា ˝ កាល​ពី​ថ្ងៃទី២០​ ខែ​កក្កដា ឆ្នាំ២០១៤ មាន​រថ​យន្ត​ប៉ូ​លីស​សេដ្ឋ​កិច្ច​មួយ​គ្រឿង​បាន​ដេញ​រថ​យន្ត​ម៉ាក់​សាន់​យ៉ុង​មួយ​គ្រឿង​ពី​ចំ​ណុច ​៩០​ដល់​ចំណុច​២ធ្នូ​ ស្ថិត​ក្នុង​ស្រុក​ស្នួល​ ខេត្ត​ក្រ​ចេះ​ដែល​មាន​ចម្ងាយ​ប្រ​ហែល​ជា​ង​១គីឡូ​ម៉ែត្រតែ​ប៉ុណ្ណោះ​។  ឃើញ​ដូច​នោះ​​ ​លោក​ ជា​-ម៉ាប់​ កូន​ចៅ​របស់​លោក​ក៏​បាន​បើ​ក​រថ​យន្ត​តាម​ពី​ក្រោយ​ ស្រាប់​តែ​ឃើញ​ប៉ូ​លីស​សេដ្ឋ​កិច្ច​អោយ​រថ​យន្ត​សាន់​យ៉ុង​ខាង​លើ​បន្ត​ដំ​ណើរ​ទៅមុខ ​ ខណៈនោះ​លោក​ជា​ម៉ាប់​បាន​ថត​រូប​រថ​យន្ត​សាន់​យ៉ុង​នោះ​ពីរ​បីប៉ុស្តិ៍  ស្រាប់​តែ​ភ្លាម​នោះ​​​រថ​យន្ត​របស់​លោក គង់-គឹម​នី​ ចៅ​ហ្វាយ​ស្រុក​ស្នួល​ បាន​បើក​មក​ពាំង​ពី​មុខ​រថ​យន្ត​លោក​ជា​ម៉ាប់​ជាប់​ ហើយ​ហៅ​អោយ​រថ​យន្ត​សាន់​យ៉ុង​ខាង​លើ​បើក​បក​មក​ក្រោយ​វិញ ដោយ​បញ្ជា​អោយ​រថ​យន្ត​សាន់​យ៉ុង​នោះ​ចត​ពី​ក្រោយ​រថ​យន្ត​អ្នក​កាសែត​(ជាម៉ាប់)​ ហើយ​ចោទ​ថា​លោក​ជា​ម៉ាប់​ដេញ​កាក់​រថ​យន្ត​សាន់​យ៉ុង​ ហើយ​ចៅ​ហ្វាយ​ស្រុក​កំ​ពូល​ល្បិច​រូប​នេះ បាន​​ហៅ​កម្លាំង​អធិការ​នគបាល​មក​នាំ​ខ្លួន​លោក​ជា​ម៉ាប់​ទៅ​សាក​សួរ​​ និង​ឃុំ​ខ្លួន​២៤​ម៉ោង​រួច​បញ្ជូន​ទៅ​តុលាការ​ខេត្តដោយ​ចោទ​ថា ឈ្មួញ​ដឹក​ឈើ​ប្តឹង​ពី​បទ​ជំ​រិត​ទា​ប្រាក់​។ លោក​ណូរ៉ា​បាន​បន្តថា រថ​យន្ត​សាន់​យ៉ុង​ខាង​លើ​មិន​មាន​ដឹក​ឈើ​នោះ​ទេ គឺ​ដឹក​សុទ្ធ​តែ​មនុស្ស លោក​ឆ្ងល់ថា តើ​កូន​ចៅ​លោក​​ទៅ​ទា​ប្រាក់​ពី​ថ្លៃអីដែរ​។ លោក​ណូរ៉ា បន្ត​​ថា ឥឡូវ​កូន​ចៅ​របស់​លោក​ត្រូវ​បាន​តុលាការ​ខេត្ត​ក្រ​ចេះ​សម្រេច​ឃុំ​ខ្លួន​ដោយ​អយុត្តិធម៌។ លោក​ណូរ៉ា​ សុំ អោយ​តុលាការ​ខេត្ត​ក្រ​ចេះ​ស៊ើប​អង្កេត​ឡើង​វិញ​ ព្រោះ​លោក ជា-ម៉ាប់ កូន​ចៅ​របស់​លោក​មិន​បាន​ទាំង​និយាយ​ជា​មួយ​ម្ចាស់​រថ​យន្ត​សាន់​យ៉ុង​ខាង​លើ​សូម្បី​តែ​មួយ​ម៉ាត់​ កុំ​ថា​ឡើយ​បាន​ទៅ​ទាប្រាក់​នោះ នេះ​គឺ​ជា​ល្បិច​របស់​លោក គង់-គឹមនី ដែល​តែង​តែ​​មាន​បំ​ណង​បោស​សំ​អាត​សមត្ថ​កិច្ច​ និង​អ្នក​សារ​ព័ត៌មាន​តាម​ដង​ផ្លូវ​ ដើម្បី​ងាយ​ស្រួល​ដល់​ក្រុម​ឈ្មួញ​ដឹក​ឈើ​ខុស​ច្បាប់​ឆ្លង​កាត់ ហើយ​​ជា​ប្រ​យោជន៍​ក្នុង​ការ​អោយ​ឈ្មួញ​បង់​លុយ​ក្រោម​តុ​អោយ​​លោក​​ ដែល​ជា​ទង្វើ​ដ៏ខ្មៅ​កខ្វក់​ហើយ​ថោក​ទាប​បំ​ផុតរក​លេខ​ដាក់គ្មាន។ លោក​ណូរ៉ា​បញ្ជាក់​បន្ថែម​ថា លោក​និង​ស្វែង​រក​យុត្តិ​ធម៌​ជូន​លោក​ជាម៉ាប់កូន​ចៅ​របស់​លោក អោយ​ខាន​តែ​បាន​។˝

លោក​ទី-សុវិនថាល់ ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​ក្រ​ចេះ​បាន​ប្រាប់​​កម្ពុជា​សុវណ្ណ​ភូមិ កាល​ពី​រសៀល​ថ្ងៃទី​២១​ម្សិល​មិញ​ថា លោក​ពុំ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ទៅ​លើ​លោក​ ជា-ម៉ាប់​ ទេតែ​ឈ្មួញ​គេ​មិន​ដក​ពាក្យ​បណ្តឹង ដូច្នេះមាន​តែ​ប្រ​គល់​អោយ​ចៅ​ក្រម​ស៊ើប​សួរ​ជា​អ្នក​សាក​សួរ​ទៅ​តាម​និតិ​វិធីច្បាប់​តែ​ប៉ុណ្ណោះ។

បើ​យោង​តាម​សម្តី​លោក ​ទូច​ណូរ៉ា ​ប្រ​ធាន​សមាគមន៍​សារ​ព័ត៌​មាន​ឃ្លាំ​មើល​កម្ពុជា​ បាន​អោយ​ដឹង​ថា លោក​បាន​ទៅ​ជួប​ចៅ​ក្រម​ស៊ើប​សួរកាល​ពី​រសៀល​ថ្ងៃទី២១​ម្សិល​មិញ ​ដើម្បី​សុំ​ធានាលោក​ជា​ម៉ាប់​អោយ​នៅ​ក្រៅ​ឃុំ​ តែ​ចៅ​ក្រម​បាន​ប្រាប់​ថា ព្រះ​រាជ​អាជ្ញា​បាន​ចោទ​ប្រកាន់​ ហើយ​មាន​ទាំង​លិខិតដែល​ព្រះ​រាជ​អាជ្ញា​ចារ​​ស្មើ​សុំ​អោយ​ចៅ​ក្រម​ឃុំ​ខ្លួន​លោក ជា-ម៉ាប់​ ទៀត​ផង ដូច្នេះ​ចៅ​ក្រម​មិន​អាច​ដោះ​លែង ឬ​អោយ​ធានាក្រៅ​ឃុំ​បាន​ទេ។

កម្ពុជា​សុវណ្ណ​ភូមិ​មិន​អាច​សុំ​ការ​បំ​ភ្លឺ​ពី​ម្ចាស់​រថ​យន្ត​សាន់​យ៉ុង​ និង​លោក គង់-សឹម​នី ចៅ​ហ្វាយ​ស្រុក​ខេត្ត​ក្រ​ចេះ​បាន​ទេពាក់​ព័ន្ធ​ករណី​ខាងលើព្រោះ​គ្មាន​លេខ​ទូរ​ស័ព្ទ តែ​បើ​យោង​តាម​ព័ត៌មាន​ដែល​ទូរ​ទស្សន៍ហង្ស​មាស​​បាន​ចុះ​ផ្សាយ​ថ្ងៃទី២២កក្កដានេះគឺ៖ ម្ចាស់​រថយន្ត​សាន់​យ៉ុង​បាន​ផ្តល់​បទ​សំ​ភាស​ន៍​អោយ​ហង្ស​មាសថា ក្រុម​រថ​យន្ត​ខាង​លើ​ដេញ​កាក់​រថ​យន្ត​របស់​លោក​តែ​រហូត​  ដេញ​រាល់​តែ​ថ្ងៃ។ ចំ​ណែក​ឯលោក​ គង់-គឹមនី ចៅ​ហ្វាយ​ស្រុក​ស្នួល​វិញ​លោក​ និយាយ​ថា លោក​និង​ធ្វើ​ការ​បោស​សំ អាត​ក្រុម​អាណាធិប្បតេ​យ្យ​តាម​ដង​ផ្លូវ​អោយ​អស់។

មជ្ឈដ្ឋាន​ទូទៅ​បាន​ធ្វើ​ការ​រិះ​គន់​ធ្ងន់​ៗថា លោក​ គង់-គឹមនី ចៅ​ហ្វាយ​ស្រុក​ក្រ​ចេះ​ជា​មនុស្ស​ថោក​ទាប​គ្មាន​ពីរ​នៅ​លើ​លោក​នេះ ព្រោះ​បើ​ក​រថ​យន្ត​របស់​ខ្លួន​ទៅ​ពាំង​ពី​មុខ​រថ​យន្ត​អ្នក​កាសែត រួច​ហៅ​រថ​យន្ត​សាន់​យ៉ុង​ដែល​ប៉ូលីស​សេដ្ឋ​កិច្ច​កាក់​សួរ​អោយ​បើក​បក​ក្រោយ​ មក​ចត​ពីក្រោយ​រថ​យន្ត​អ្នក​កាសែត រួច​ចោទថា អ្នក​កាសែត​កាក់​រថ​យន្ត​គេ​ជំ​រិត​ទាប្រាក់។

ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្ត​ក្រ​ចេះ​សម្តែង​ការ​សោក​ស្តាយថា មិន​គួរ​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​តេជោ ហ៊ុន-សែន មាន​ចៅ​ហ្វាយ​ស្រុក​ដែល​មាន​ល្បិច​ពិស​ពុល​ថោក​ទាប​រក​លេខ​ដាក់​គ្មាន​បែប​នេះសោះ។

ពល​រដ្ឋ​សូម​ផ្ញើ​សារ​ទៅលោក ស-ចំរុង ​ចៅ​ហ្វាយ​ខេត្ត​ក្រចេះ និង​ជា​ពិសេស​សម្តេច​ហ៊ុន​សែន​ មេត្តា​នែ​នាំ​លោក គង់-សឹម​នី ចៅ​ហ្វាយ​ស្រុក​ស្នួល​ខាង​លើ​នេះ​ផង ព្រោះ​កំ​ពុង​តែ​យក​អំ​ណាច​របស់​ខ្លួន​ទៅ​ប្រើ​ល្បិច​ខូច បង្ក​ព្យុះ​ភ្លៀង​អោយ​រាស្រ្ត​ស្លួត​ត្រង់​រង​ទុក្ខ​ពេញ​ស្រុក​ស្នួល​ ខេត្ត​ក្រចេះ៕ ដោយ​៖ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សំណុំ​រឿង​លោក ឈូក បណ្ឌិត ​អាច​នឹង​ត្រូវ​ដក​ចេញ​   អាន1813ដង បុរស់ម្នាក់ជិះរថយន្តធុនត្រាប្រើកាំភ្លើងជ័រ និងអាវប៉េអឹមសក្តិ៤កន្លះកៀរថយន្តព្រះរាជអាជ?...    អាន54ដង ត្រពាំងបុរាណឈ្មោះ(ត្រពាំងគ្រួស)កំពុងរងការ បំផ្លាញ តាមរយ:ជីកយកអាចម៍ដីលក់ ពីសំណាក់ក្រុមឈ្?...    អាន1521ដង លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែ?...    អាន2439ដង លោក ឈាងវុន បានទូរស័ព្ទមកចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ ស្នើសុំអោយដកអត្តបទបែកធ្លា?...    អាន1824ដង ប្រជាពលរដ្ឋជាង៦៦០គ្រួសារ នៅសង្កាត់ជ្រាវទឹកភ្នែករហេករហាមព្រោះតែអាជ្ញាធរអប្សរា   អាន1809ដង ពិធីសម្ពោធដាក់អោយប្រើប្រាស់ អាគារសិក្សាមត្តេយ្យវត្តព្រិន១ខ្នងមាន៤បន្ទប់   អាន1706ដង ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បើកដៃអោយខ្មែរ និងថៃ បាញ់កាំជ្រូវភ្នាល់ដាក់លុយយ៉ាង?...    អាន1970ដង សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល   អាន2502ដង អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​និង​សហគមន៍​ដីធ្លី​ហែ​ក្បួន​បាតុកម្ម​នៅ​សៀមរាប   អាន1615ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      292នាក់
ម្សិលមិញ    2319នាក់
សប្ដាហ៍នេះ    292នាក់
ខែនេះ    15835នាក់
ឆ្នាំនេះ   298487នាក់
សរុប   57649883នាក់
ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 03:49