កម្មករ​វីង​ស្តា​ផ្ទុះ​កូដ​កម្ម​ជាង​១០០០​នាក់​ទាមទា​លក្ខ័ណ​ការ​ងារ

ដោយៈ សុភា កំពង់ស្ពី ថ្ងៃទី 01 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 05:55 នាទី ចំនួនអានៈ 1581

កូដកម្មមួយបានកើតឡើងតាំងពីព្រឹកថ្ងៃទី២៨ ខែមិថុនារហូតមកដល់ថ្ងៃទី២៩ឆ្នាំ២០១២ ស្ថិតនៅក្នុងឃុំមហាឬស្សីស្រុកកងពិសីខេត្តកំពង់ស្ពឺរវាងកម្មករ-ការិនី រោងចក្រវីងស្ដាប្រមាណជាង១០០០នាក់ បាននាំគ្នាធ្វើកូដកម្មមិនព្រមចូលធ្វើការដោយបានទាមទារឲ្យថៅកែ គោរពលក្ខ័ណការងាររបស់ពួកគេជាច្រើនចំណុច ទើបព្រមចូលធ្វើការវិញ។ 

ប្រភពព័ត៌មានបានអោយដឹងថាមូលហេតុដែលនាំអោយផ្ទុះកូដកម្មនេះគឺនៅពេល ដែលកម្មការិនីទាំងនោះទ្រាំពុំបាននៅទង្វើរបស់ក្រុមនិយោជកដែលមិន គោរពសិទ្ធិកម្មករនិងមានលក្ខ័ណការងារមិនល្អចំពោះពួកគាត់។ ប្រភពព័ត៌មានបានឲ្យដឹងទៀតថាមូលហេតុដែលនាំអោយពួកគេចេញធ្វើកូដកម្មនេះ ដោយសារតែ ពួកគាត់មិនទទួលបានសិទ្ធិគ្រប់គ្រាន់      ក៏មិនទទួលបានប្រាក់គ្រប់គ្រាន់សម្រាប់ទ្រទ្រងជីវភាពរបស់ពួកគាត់ដែល ពី១ថ្ងៃទៅ១ថ្ងៃទំនិញកាន់តែឡើងថ្លៃឯប្រាក់បៀវត្តន៏នៅតែដដែល។

មុនដំបូងការទាមទារបស់កម្មករមានតែ៤ចំណុចដែលរួមមាន ទី១.សុំបន្ថែម ប្រាក់ថ្លៃបាយក្នុងមួយថ្ងៃ ៤០០០រៀល ទី២. សុំបន្ថែមប្រាក់ថ្លៃស្នាក់នៅសម្រាប់កម្មការិនីដែលមានផ្ទះឆ្ងាយក្នុង មួយខែ១៥ដុល្លារ ទី៣. មិនឲ្យម្ចាស់រោងចក្រឬមេការរើសអើងចំពោះកម្មករ-ការិនី ព្រមទាំងអនុញ្ញាត្តឲ្យមានការបង្កើតសហជីពផងដែរ ទី៤. ត្រូវបញ្ឈប់កិច្ចសន្យាដែលមានរយៈពេលខ្លី។ បច្ចុប្បន្ននេះការទាម ទារបស់កម្មករបានកើងឡើងរហូតជាង១០ចំណុចហើយដែលក្រុមកម្មករបានរក ឃើញចំណុចអវិជ្ជមានរបស់ក្រុមនិយោជកនៃរោងចក្រមួយនេះ។ក្រុមកម្មករ បានអោយដឹងទៀតថា ពួកគាត់ នៅតែបន្តការតវ៉ាទាមទារឲ្យ ក្រុមនិយោជកអនុវត្តន៏ការគោរពសិទ្ធិកម្មករនិងមានលក្ខ័ណការងារល្អដល់ពួក គាត់ជាពិសេសអនុវត្តន៏គោរពច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា ដោយមានចុះជាលាយលក្ខអក្សរឲ្យបានត្រឹមត្រូវចំពោះមុខមន្ត្រីជំនាញនិង តំណាងកម្មករទើបពួកគាត់ព្រមចូលធ្វើការងារវិញ។

លោកស៊ិន ឈាងប្រធានមន្ទីការងារខេត្តកំពង់ស្ពឺមិនអាចសុំការបំភ្លឺបានទេ ដោយទូរស័្ទរបស់លោកមិនដំណើរការនៅវេលាម៉ោង២និង១៨នាទីថ្ងៃទី២៩ ខែមិថុនានេះ។តំណាងនយោជកនៃរោងចក្រវៃស្តាមិនអាចធ្វើការទំនាក់ទំនង សុំការបំភ្លឺបានផងដែរទាក់ទងនិងបញ្ហាខាងលើ។

ក្រុមកម្មករសុំអំពាវនាវដល់មន្រ្តីមន្ទីការងារខេត្តកំពង់ស្ពឺនិង សមត្ថកិច្ចដែលពាក់ព័ន្ធមេត្តារុះរាន់ចុះអនុវត្តន៏កាតព្វកិច្ចរបស់ខ្លួន ឪ្យបានឆាប់រហ័សដើម្បីដោះស្រាយបញ្ហាជូនពួកគាត់ខណះពេលដែលពួកគាត់នៅមិន ទាន់បានទទួលលិទ្ធផលពីក្រុមនិយោជកនិងមិនមានការអើពើពីមន្ត្រីជំនាញណា មួយចូលខ្លួនមកដោះស្រាយនៅឡើយ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

តើសម្តេច ហ៊ុនសែន ពិតជាមិនដឹងរឿងអយុត្តិធម៌ របស់លោក ចេងដារ៉ាវុធ មែនទេ?   អាន2063ដង ក្រុម​ចលនា​យុវជន​​គណបក្ស​សមរង្ស៊ី​​គ្រោង​ធ្វើ​ការ​តវ៉ា​​នៅ​ថ្ងៃទី​៨វិច្ឆិកា   អាន1907ដង សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ជាទីគោរពដ៍ខ្ពង់ខ្ពស់! មេត្តាផ្តល់យុត្តិធម៌អំពី ការ?...    អាន1848ដង អាគារខ្ពស់សន្លឹមសាងសង់គ្មានច្បាប់អនុញ្ញាត យកឈ្មោះអ្នកធំ២នាក់មកប្រើ   អាន1867ដង កក្រើកឡើងវិញហើយមេឈ្មួញបំផ្លាញព្រៃឈើដ៏ល្បី ឈ្មោះ ហូវ ជីវ៉ៃ ប្រចាំទិសឦសាន   អាន2062ដង តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមកកាន់បិណ្ឌនៅខេត្ត សៀមរាបខណៈរដ្ឋសភាបើកអង្គប្រជុំលើកដំប?...    អាន1621ដង កាត់ទោស​ក្រឡាបញ្ជី​បន្ទាយមានជ័យ​ម្នាក់ និង​ពាណិជ្ជករ​២​នាក់ ពីបទ​ប្រព្រឹត្ត​អំពើពុករល...    អាន1595ដង លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម   អាន2482ដង បនល្បែងស៊ីសងដុះដូចផ្សិតនៅស្រុកពួកគ្មានអ្នកបង្រ្កាប   អាន1594ដង លោកអគ្គស្នងការនគបាលជាតិគួរតែតំឡើងឋានៈលោក យិនថាវ ជាស្នងការទើបសមព្រោះគាត់ពូកែរកស៊ីដឹកឈើ...    អាន1741ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      418នាក់
ម្សិលមិញ    2319នាក់
សប្ដាហ៍នេះ    418នាក់
ខែនេះ    15961នាក់
ឆ្នាំនេះ   298613នាក់
សរុប   57650009នាក់
ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 05:02