លោក​ទេព-ពុំសែន​អធិការ​ស្រុកពួក​បាន​បញ្ជូន​សំណុំ​រឿង​គ្រោះ​ថ្នាក់ចរាចរណ៍​កាល​ថ្ងៃទី​២៨​ទៅ​តុ​លា​ការ​

ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 03 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 02:34 នាទី ចំនួនអានៈ 1798

តាំងពីលោកពុំសែនឡើងជាអធិការស្រុកពួកមកករណី គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនចាប់ពុំបានរថយន្តបង្កហេតុឬជនល្មើសមកផ្តន្ទាទោសនោះទេតែបែរជាល្បីរន្ទឺខាង ចាប់រថយន្តផ្សេងមកធ្វើជាកំណត់ហេតុបណ្តាលអោយប្រជារាស្រ្តខាតបង់ការងារបាត់បង់ចំណូលមានញ្ហាផ្លូវចិត្តអស់ ជំនឿទៅលើសមត្ថកិច្ចកាន់តែខ្លាំងឡើងៗពី១ថ្ងៃទៅ១ថ្ងៃ។

នៅល្ងាចថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១២មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវៀងរថយន្តធួររីសពណ៍សនិងម៉ូតូ ម៉ាកឌ្រីមពណ៍ខ្មៅឆ្នាំ២០១២នៅលើដងផ្លូវជាតិលេខ៦ក្នុងភូមិដំណាក់ស្លាញឃុំសរសរស្តំស្រុកពួកខេត្តសៀមរាប បណ្តាលអោយមនុស្សស្រីម្នាក់ស្លាប់នៅហ្នឹងកន្លែងនឹងស្រ្តីម្នាក់រងរបួរស្រាលតែប៉ូលីសចរាចរណ៍ស្រុកពួកចាប់មិន បានរថយន្តបង្កហេតុបែជាទៅចាប់រថយន្តកាមរីឆ្នាំ៩៣របស់ម្ចាស់ឈ្មោះនូម-ឆាត់ណាដែលមិនដឹងអីទៅវិញ។

បើយោងតាមសម្តីលោកនួម-ឆាត់ណាជាម្ចាស់រថយន្តកាមរីឆ្នាំ៩៣បានអោយដឹងថាលោកជាអ្នករតតាក់ស៊ីពី ខេត្តបាត់ដំបងមកខេត្តសៀមរាបលុះមកដល់ចំណុចកើតហេតុខាងលើបានឈប់រថយន្តអែបខាងស្តាំដៃដោយមិន បានពន្លត់ម៉ាស៊ីនទេដើម្បីអោយអ្នកជិះក្នុងរថយន្តក្អួតតែប្រហែល១០នាទីក្រោយមកស្រាប់តែមានម៉ូតូម៉ាកឌ្រីមជិះ មកទន្ទឹងរថយន្តរបស់លោកហើយមានរថយន្តធួរីសពណ៍សបើកមកបុកពីក្រោយបណ្តាលអោយម៉ូតូជនរងគ្រោះ វិល៣-៤ជុំមកបុកបែកកង់ក្រោយរថយន្តរបស់គាត់។លោកឆាត់ណាបន្តថាទោះជាស្រ្តីម្នាក់ដែលរងរបួសស្រាលនឹង ភ្ញៀវជិះលើរថយន្តរបស់លោកឆ្លើយអះអាងនៅមុខសមត្ថកិច្ចប៉ូលីសស្រុកពួកថារថយន្តដែលបង្កហេតុគឺជារថយន្ត ផ្សេងម៉ាកធួរីសមិនមែនរថយន្តរបស់លោកយ៉ាងណាក៏ដោយក៏ក្រុមប៉ូលីសទាំងនោះព្យាយាមយករថយន្តរបស់ លោកទៅសាកសួរតាំងពីម៉ោងប្រហែល៥និង៣០នាទីរហូតដល់ម៉ោង១០យប់ទើបដោះលែងរថយន្តរបស់ លោកតែប៉ូលីសបានដកយកកាតគ្រីដកប័ណ្ណបើកបរនិងតម្រូវអោយមានមនុស្សធានាដោយដកយកទាំង អត្តសញ្ញាណប័ណអ្នកធានាទុកទៀតផង។

លោកទេពពុំសែនអធិការស្រុកពួកបានប្រាប់អ្នកយកព័ត៌មានយើងយ៉ាងកំបុតឆ្កុយតាមទូរស័ព្ទនៅរសៀល ថ្ងៃទី២ខែកក្កដាថា(ខ្ញុំបានបញ្ជួនរឿងទៅតុលាការហើយចង់សួរនាំអីសួរតុលាការទៅ)រួចបិតទូរស័ព្ទប្លឹប។

លោកទី-សុវិនថាល់ព្រះរាជអាជ្ញាសាលាដំបូងខេត្តសៀមរាបបានមានប្រសាសន៍តាមទូរស័ព្ទនៅរសៀលដដែលថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើលោកបានដឹងហើយតែបើចង់ច្បាស់សាកសួរទៅលោកសុខ-កែវបណ្ឌិតព្រះរាជអាជ្ញារងប្រចាំស្រុកពួកព្រោះគាត់ជាអ្នកកាន់រឿង។

លោកសុខ-កែវបណ្ឌិតព្រះរាជអាជ្ញារងទទួលបន្ទុកស្រុកពួកបានប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទនៅម៉ោង៣និង១៦នាទី ថ្ងៃទី២ដដែលថា ករណីដែលលោកតម្រូវអោយមន្រ្តីយុត្តិធម៌បញ្ជួញសំណុំរឿងនិងឯកសារថយន្តរបស់លោកឆាត់ណាអ្នករតតាក់ ស៊ីទៅតុលាការគឺដើម្បីធ្វើការស៊ើបអង្កេតបន្ថែមក្នុងស្វែងរកយុត្តិធម៌ជូនជនរងគ្រោះដែលបានបាត់បង់ជីវិតទៅ។ លោកបន្តថា ខាងមន្រ្តីយុត្តិធម៌បានរាយការជូនលោកថា រថដែលបុកជនរងគ្រោះគឺជារថយន្តផ្សេងមិនមែនរថយន្តលោកនូម-ឆាត់ណាទេ តែទោះជាយ៉ាងណាក៏តុលាការមិនអាចស្តាប់តែសម្តីភាគីម្ខាងបានដែរត្រូវតែធ្វើការស៊ើបអង្កេតអោយច្បាស់លាស់។ លោកសុខ-កែវបណ្ឌិតបន្តថា ខាងតុលាការនឹងធ្វើការប្រគល់ឯកសាររថយន្តអោយទៅលោកឆាត់ណាម្ចាស់រថយន្តកាមរីឆ្នាំ៩៣នោះវិញបើការ ស៊ើបអង្កេតទៅឃើញថារថយន្តរបស់គាត់ពិតជាមិនបានបុកជនរងគ្រោះមែនដូចសម្តីរបស់សមត្ថកិច្ចស្រុកពួក ហើយការដកឯកសាររថយន្តខាងលើជាបណ្តោះអាសន្តនេះគឺគ្មានគោលបំណងផ្សេងទេគឺគោលបំណងតែមួយ គត់ស្វែងរកជនបង្កហេតុរកយុត្តិធម៌ជូនជនរងគ្រោះ។លោកសុខ-កែវបណ្ឌិតបន្ថែមថាខាងអ្នករតតាក់ស៊ីដែលសមត្ថកិច្ចដកយកឯកសារឡានអាចសុំអោយប៉ូលីសធ្វើលិខិតបញ្ជាក់ ទុកគ្រាន់បង្ហាញសមត្ថកិច្ចតាមដងផ្លូវត្រួតពិនិត្យជាបណ្តោះអាសន្ត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

​រំលោភ​កូនស្រី​​ខ្លួនឯង​​៦​ដង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​   អាន1953ដង ថៅ​កែ​ហាង​លក់​សម្លៀក​បំ​ពាក់​កែ​សម្ជស្សប៉ូ​ទិច​សា​ឡនត្រូវចោរប្លន់   អាន1823ដង ដើមរាំងទឹក២៦ដើមធំៗត្រូវបានលោកឧកញ៉ាម្នាក់ដកទំាងឬសពីព្រៃលិចទឹកក្បែរបឹងអភិរក្ស   អាន2018ដង ប៉េអឹមខេត្តសៀមរាបម្នាក់ផឹកស៊ីស្រវឹងបាញ់បោះសេរីទាំងកណ្តាលអាធ្យាត្យ   អាន1849ដង មេខ្យល់បោកគេថានាំទៅធ្វើការនៅស្រុកថៃត្រូវ អ ហ ចាប់ដាក់ទ្រុង   អាន1714ដង ថ្ងៃនេះ​ជនបរទេស១០នាក់​ត្រូវ​បាន​បញ្ជូនខ្លួនមកតុលាការ បន្ទាប់​ពីសមត្ថកិច្ចឃាត់​ខ្លួនក?...    អាន1767ដង រថយន្តយួយគ្រឿងក្រឡាប់ផ្ងាជើងខណៈរថយន្តមួយគ្រឿងទៀតបុកបញ្ច្រាសទិសគ្នា   អាន1676ដង និស្សិតស្រីសាលាន័រតុនត្រូវចោរបាញ់របួសធ្ងន់ប្លន់យក ទូរស័ព្ទអាយហ្វូន    អាន1882ដង ប្រធានមន្ទីរបរិស្ថានខេត្តបើកដៃអោយរថយន្ត ដឹកដីខ្សាច់ដឹកហូរទឹកធ្លាក់ពេញថ្នល់និងមិនគ្រប?...    អាន1994ដង ចាងហ្វាងកាសែតម្នាក់ត្រូវបានតុលាការចេញដីកាកោះឱ្យចូលបំភ្លឺ   អាន1970ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      667នាក់
ម្សិលមិញ    2082នាក់
សប្ដាហ៍នេះ    13433នាក់
ខែនេះ    35942នាក់
ឆ្នាំនេះ   530406នាក់
សរុប   57881802នាក់
ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 06:54