អង្គស្នួល ៖ កម្មករកម្មការិនីរោងចក្រ ខាំវែល និងតៃយាន ឬតៃយ៉ាង ដែលមានរយៈពេលជិត១០ថ្ងៃកន្លងមកហើយ នៅមិនទាន់មានដំណោះស្រាយដែលកម្មករអាចទទួលយកបាននៅឡើយ រហូតឈានដល់ការធ្វើបាតុកម្មបិទកំណាត់ផ្លូវជាតិ លេខ៤បង្កើតនូវបញ្ហាកាន់តែធ្ងន់ធ្ងរ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៨និង ១០នាទីព្រឹកថ្ងៃទី៤ កក្កដា នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខផ្សារបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ។
ក្រុមបាតុករដែលមានគ្នាប្រមាណជាង៣ពាន់នាក់ ក្នុងចំណោមកម្មករសរុបជាង៦ពាន់នាក់ ដឹកនាំដោយលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បាននាំគ្នាឈរយ៉ាងត្រៀបត្រានៅលើកំណាត់ផ្លូវជាតិលេខ ៤ពេញណែនតែម្តង បង្កឱ្យមានការកកស្ទះចរាចរណ៍រយៈពេលជិតមួយថ្ងៃ ។ រថយន្តតូចធំគ្រប់ប្រភេទរាប់រយគ្រឿងបានជាប់គាំនៅលើ កំណាត់ផ្លូវនោះ ទៅមុខក៏មិនរួច ទៅក្រោយមិនរួច ជាពិសេសក្រុមរថយន្តធុនធំៗដូចជា រថយន្តកុងតឺន័រជាដើម ។ ទោះបីជាមានការនិយាយចរចាពីសំណាក់អាជ្ញាធរមូល ដ្ឋាន និងមន្ត្រីក្រសួង មន្ទីរពាក់ព័ន្ធនានាបែបណាក្តី ក៏ក្រុមកម្មករមិនបានយល់ព្រមដែរ ។ ក្រុមកម្មករឱ្យដឹងថា ពួកគេធ្វើកូដកម្មមានរយៈពេលជិត១០ថ្ងៃមកហើយ ដើម្បីទាមទារឱ្យថៅកែដោះស្រាយនូវលក្ខខណ្ឌការងារមួយ ចំនួន ក្នុងនោះទាមទារនូវប្រាក់អតីតភាពការងារ និងសុំឱ្យមានការបញ្ជាក់ឱ្យច្បាស់លាស់ពីបញ្ហាដែលថៅកែ ប្តូរឈ្មោះរោងចក្រពីតៃយាន ឬតៃយ៉ាង និងខាំវែល ទៅជាតៃណាន ដោយស្ងាត់ៗមិនប្រាប់ឱ្យពួកគេដឹង និងមិនបានគិតពីប្រាក់អតីតភាពការងារឱ្យពួកគេទៀត ផង ។ រោងចក្រនេះមានទីតាំងស្ថិតនៅក្នុងភូមិត្នោត១ដើម ឃុំបែកចាន ស្រុកអង្គស្នួល ចម្ងាយពីផ្លូវជាតិលេខ៤ប្រមាណ ជាង២គីឡូម៉ែត្រ ហើយពួកគេធ្លាប់ធ្វើកូដកម្មបិទផ្លូវជាតិលេខ៤នេះរយៈ ពេលជិត២០នាទីម្តងរួចមកហើយ កាលពីប៉ុន្មានថ្ងៃមុននេះ ។ កាលនោះដោយសារតែមានការណែនាំពីសមត្ថកិច្ចមូលដ្ឋានពួ កគេបានដកថយវិញ បន្ទាប់មកក៏ធ្វើការតវ៉ានៅមុខរោងចក្រតែប៉ុណ្ណោះ ដោយសង្ឃឹមថានឹងមានដំណោះស្រាយតាមការទាមទារ ប៉ុន្តែរហូតមកដល់ព្រឹកថ្ងៃទី៣ កក្កដា មានគណៈកម្មការចម្រុះទៅធ្វើការដោះស្រាយដែរ ប៉ុន្តែគ្មានលទ្ធផលនោះឡើយ ។
កម្មករនិយាយថា ពេលនេះតុលាការខេត្តកណ្តាលបានចេញដីការបង្គាប់មួយបង្ខំ ឱ្យពួកគេចូលធ្វើការវិញក្នុងរយៈពេល៤៨ម៉ោងជាកំហិត ហើយបន្ទាប់ពីបានដីកាបង្គាប់ពីតុលាការ ខាងថៅកែរោងចក្របានដាក់មេក្រូអានដីកានោះលាន់ឮ ខ្លាំងៗយ៉ាងកងរំពងប្រឆាំងតប និងក្រុមកម្មករវិញ ។ ដោយសារតែមូលហេតុនេះហើយ ទើបពួកគេសម្រេចចិត្តចាកចេញពីរោងច្រកទៅធ្វើបាតុកម្មលើ ផ្លូវជាតិលេខ៤វិញ ព្រោះពួកគេមិនអាចឈរតវ៉ានៅមុខរោងចក្របានទេ ដោយសារតែថ្លង់មេក្រូ និងធុងបាសដែលថៅកែចាក់បំពងសំឡេងនោះខ្លាំងពេករកនិយាយ តវ៉ាមិនបាន ។
ប្រភពព័ត៌មានបានឪ្យដឹងថា បើអាជ្ញាធរចង់ចូលទៅជួបលោក រ៉ុង ឈុន គឺទាល់តែមានការអនុញ្ញាតពីក្រុមកម្មករ សិន ។ ម្យ៉ាងទៀតអាជ្ញាធរមានសិទ្ធិចូលទៅជួបត្រឹមតែម្នាក់ ប៉ុណ្ណោះ មិនឱ្យទៅច្រើននាក់ទេ ។ ទោះបីជាបែបណា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីមកពីក្រសួងមន្ទីរពាក់ព័ន្ធនានាបានព្យា យាមទៅជួបជាមួយលោក រ៉ុង ឈុន នោះទាល់តែបាន ប៉ុន្តែការចរចានោះនៅតែគ្មានលទ្ធផលផ្លែផ្កាណាមួយ ឡើយ ។
ដោយឡែកសមត្ថកិច្ចប៉ូលិស និងប៉េអឹមមូលដ្ឋានដែលមានកម្លាំងតិចតួចជាងកម្មករបានត្រឹមតែ ឈរមើលកម្មករប៉ុណ្ណោះ ហើយភ្លាមៗនោះមិនមានការវាយ ឬរុញច្រានបំបែកនោះទេ ។ អាជ្ញាធរបានហៅការធ្វើបាតុកម្មបិទផ្លូវរបស់កម្មករខាងលើថា ជាអំពើខុសច្បាប់មួយ ពួកគេគួរតែរកវិធីផ្សេងពីនេះ ដើម្បីធ្វើការតវ៉ាវិញ ទើបប្រសើរជាង ព្រោះការធ្វើបែបនេះនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍អ្នកដទៃ។
ប្រភពដដែលបានបន្តទៀតថា កម្មករបានក្រាញននៀលធ្វើការតវ៉ារយៈពេលជិត១ថ្ងៃ ឯសមត្ថកិច្ចបានបង្កើនកម្លាំងបន្ថែមទៀត ដើម្បីទប់ទល់ជាមួយអំពើនេះ ។ លទ្ធផលចុងក្រោយការធ្វើបាតុកម្មនោះត្រូវបានរំសាយទៅវិញ នាវេលាម៉ោងជាង២រសៀល មុនពេលដែលកម្លាំងសមត្ថកិច្ចដែលត្រូវបញ្ជូនបន្ថែមទៅដល់ ដោយលោក រ៉ុង ឈុន យល់ព្រមចរចារជាមួយអាជ្ញាធរ និងតំណាងរោងចក្រដើម្បីរកដំណោះស្រាយ និងបានប្រកាសឱ្យកម្មករទៅធ្វើការតវ៉ានៅមុខរោងចក្រវិញ ។ ឯចរាចរណ៍លើផ្លូវជាតិលេខ៤ក៏ធូរស្រាលឡើងវិញដែរ ៕






លោកអគ្គនាយកដ្ឋានទូរគមនាគមន៍កម្ពុជា មិនទាន់បានធ្វើកំណែទម្រង់ឱ្យបានស៊ីជម្រៅទៅតាមទិសដៅ របស់រាជរដ្ឋាភិបាលអាណត្តិទី ៥ នៅឡើយ ។ ការគ្រប់គ្រងនឹងដឹកនាំរបស់អគ្គនាយកបច្ចុប្បន្នកំពុងបង្កើត បក្...Read more
សេចក្ដីរាយការណ៏បានឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្ដីប្រកាសជាសាធារណៈដល់ម្ចាស់កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែរចូលទៅលេងល្បែងស៊ីសងនៅក្នុងកាស៊ីណូរបស់ខ្លួន ម្ចាស់កាស៊ីណ...Read more
ស្ត្រីជនជាតិយួន វ័យ៦០ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយពីធ្វើការឆែកឆ...Read more
ដីភ្នំនៅស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យជាច្រើនកន្លែងកំពុងប្រឈមនឹងការឈូសឆាយ កាយយកអាចម៏ដីលក់យ៉ាងអណាធិបតេយ្យ បំភ្លេចបំផ្លាញភ្នំធម្មជាតិ ពីសំណាក់ក្រុមជនខិលខូច ដោយគេពុំដឹងថា ការ...Read more
យោងតាមប្រភពពីប្រជាពលរដ្ឋអ្នករកស៊ីដឹកដំណាំកសិផលយកទៅលក់នៅទឹកដីថៃ បានត្អូញត្អែរទាំងទឹកភ្នែកថា មានមត្ថកិច្ចប្រចាំនៅច្រកទ្វារអន្តរជាតិព្រំ ចំណុះខេត្តប៉ៃលិន៣ទៅ៤ស្ថាប័ន បាន...Read more
ប្រជាពលរដ្ឋនៅក្រុងភ្នំពេញមានការសង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់ផ្ទះល្វែងលើដីខុសច្បាប់ ខណៈក្រុម ហ៊ុន...Read more
កងរាជអាវុធហត្ថក្រុង និងខេត្តបានចុះប្រតិបត្តិការបង្ក្រាបក្រុមចោរលួចម៉ូតូនៅចំណុចភូមិបឹង សង្កាត់ជ្រាវ ក្រុមសៀមរាបកាលពីវេលាម៉ោងប្រប្រែល៦និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមករា ឆ្...Read more
នគរបាលការិយាល័យអន្តោរប្រវេសន៍នៃស្នងការខេត្តសៀមរាបបានធ្វើការហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ចបញ្ឈប់លែងអោយដើរបិណ្ឌបាតបន្តទៅទៀតនេះបើយោងតាមការអោយដឹងពីសមត្ថកិច្ច។
មន្ត្រីនគរបាល ការិយាល...Read more
| ថ្ងៃនេះ | 1090 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 9297 | នាក់ |
| ខែនេះ | 79009 | នាក់ |
| ឆ្នាំនេះ | 476017 | នាក់ |
| សរុប | 57827413 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 12:10 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

