សៀមរាប៖សកម្មភាពរថយន្តដឹកដីខ្សាច់ពីស្រុកប្រាសាទបាគង ចូលចែកចាយក្នុងក្រុងសៀមរាបហុយនិងហូរទឹកធ្លាក់ពេញថ្នល់តែ គ្មានសមត្ថកិច្ចឬមន្រ្តីជំនាញណាគេធ្វើដឹងធ្វើលឺទាល់តែសោះ ដែលបណ្តាលអោយមហាជនសង្ស័យថាប្រហែលជាលោកថៅកែបូមខ្សាច់និងដឹក ដីខ្សាច់លក់សែនព្រេនបានដឹតដល់ហូរហៀរដល់មន្រ្តីជំនាញទាំងនោះ មិនខាន។
ខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍ជាតិនិងអន្តរជាតិឥឡូវផ្លូវ ថ្នល់កៅស៊ូជិតក្លាយជាផ្លូវលំដែលគ្របដណ្តប់ទៅដោយដីខ្សាច់ ធ្លាក់ពីរថយន្តដឹកដីដែលដឹកស្ទើរតែពេញ២៤ម៉ោងពីភូមិរុណតាឯក ឃុំបាគងស្រុកប្រាសាទបាគងចូលក្រុងសៀមរាបដែលមានមេកាបូមខ្សាច់ ឈ្មោះហៀតហើយមានយីហោលើវិក័យប័ត្រឈ្មោះ(ការដ្ឋានផលិតខ្សាច់ តំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក)។
លោកហៀតមេកាបូមខ្សាច់ខាងលើបានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃ ទី០៧ខែកក្កដាឆ្នាំ២០១២នេះថា ការដ្ឋានរប់គាត់មានច្បាប់ត្រឹមត្រូវ ឯចំណែករថយន្តដឹកដីខ្សាច់គឺជារថយន្តរបស់ខាងក្រុមហ៊ុនដឹកដី ខ្សាច់ដែលគេមកទិញ ហើយរឿងហុយឬហូរធ្លាក់តាមថ្នល់វាជាការទទួលខុសត្រូវរបស់ភាគី អ្នកទិញដឹកជញ្ជូនយកទៅម្យ៉ាងវិញទៀតខាងការដ្ឋានលោកធ្លាប់បាន ធ្វើការប្រមាននែនាំដល់អ្នកដឹកដីខ្សាច់ទាំងនោះដែរពីករណីហុយ និងហៀរហូរទឹក។លោកហៀតបន្ថែមថា ខ្សាច់របស់លោកលក់ទៅអោយក្រុមហ៊ុនមួយចំនួយដូចជាអេងសុហ្កិច តាំងគឹមឈៀង តុងសេងស្ថិតក្នុងក្រុងសៀមរាប។
អ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកលុនកាណែលប្រធានមន្ទីរ បរិស្ថានខេត្តបានទេព្រោះទូរស័ព្ទមិនមិនអាចទំនាក់ទំនងបាននៅ ព្រឹកថ្ងៃទី០៧ដដែលនេះ។






លោក ចេង ដារ៉ាវុធ អតីតប្រធានស្តីទី នាយកដ្ឋានសុខមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ច បានប្រាប់កម្ពុជាសុវណ្ណភូមិថា លោកមានរឿងអយុត្តិធម៌ ដែលធ្វើអោយលោកមានការឈឺចុចចាប់ខ្លោចផ្សាជាទី...Read more
ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើសនេសាទខុសច្បាប់អូសអួនទ្រង់ទ្រាយធំ បានធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងនៅដែននេសាទ ជារៀងរាល់ថ្ងៃបាន ម៉ាសេរី ហើយបទល្មើសទាំងនេះមានភ...Read more
យោងតាមប្រភពព័ត៌មានពីបណ្តាញសង្គម (Facebook) ដែលអាចជឿងទុកចិត្តនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះបានអោយដឹងថា លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចប...Read more
គ្រួសារអ្នកលក់ភេជ្ជៈត្រូវជនមិនស្គាល់មុខម្នាក់ជិះម៉ូតូ មកគប់គ្រាប់បែកចូលដល់ក្នុងផ្ទះ ស្ថិតនៅក្នុងភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបណ្តាលឲ្យក្មេងម្នាក់ស្...Read more
នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក អ៊ុំសំអានតំណាងរាស្រ្តមណ្ឌលសៀមរាប មកពីគណបក្សសង្គ្រោះជាតិបានបង្ហោះរូបភាពផែនទីដែលោកបានរកឃើញនៅអង្គការសហប្រជាជាតិ (UN) ដែលមានការសរសេររៀប...Read more
| ថ្ងៃនេះ | 964 | នាក់ |
| ម្សិលមិញ | 2319 | នាក់ |
| សប្ដាហ៍នេះ | 964 | នាក់ |
| ខែនេះ | 16507 | នាក់ |
| ឆ្នាំនេះ | 299159 | នាក់ |
| សរុប | 57650555 | នាក់ |
| ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 07:13 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

