ខេត្តសៀមរាប៖អ្នកកាសែតក្នុងស្រុក២នាក់ត្រូវបានតុលាការចាប់ ដាក់ពន្ធនាគារតាំងតែពីថ្ងៃទី២៧ខែមេសាឆ្នាំ២០១២នៅភូមិ សាស្ត្រឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាបពីបទកំហែងទាប្រាក់ឈ្មួញដឹកឈើខុសច្បាប់រហូតមកដល់ ពេលនេះពួកគេនៅតែជាប់ឃុំដោយគ្មានការអន្តរាគមពីស្ថាប័ណឯក រាជ សង្គមស៊ីវិល ឬអង្គការសិទ្ធិមនុស្សណាមួយដើម្បីផ្តល់យុត្តិធម៌ជូនពួកគាត់ នោះទេ។
អ្នកកាសែតទាំងពីរនាក់ដែលត្រូវឃាត់ខ្លួនត្រូវបានគេ ស្គាល់ថាឈ្មោះប្រាក់-សុខឡេងភេទប្រុស អាយុ45ឆ្នាំ និងឈ្មោះប្រន-ស៊ានអាយុ 36ឆ្នាំជាអ្នក យកព័ត៌មានឲ្យកាសែតការពិតប្រចាំខេត្តសៀមរាបដែលត្រូវបានលោកហេង ផេងព្រះរាជអាជ្ញារងតំណាងអយ្យការសាលាដំបូងខេត្តសៀម រាបបញ្ជាអោយនគរបាល នាំខ្លួនយកទៅសាកសួរ នៅអធិការដ្ឋានបន្ទាប់ពីមានការចោទប្រកាន់ថា ពួកគេបានស្ទាក់ឃាត់ឡានដឹកឈើខុសច្បាប់មួយគ្រឿង ជារបស់ប្អូនថ្លៃលោកមិន ចន្ថា អធិការនគរបាលស្រុកប្រាសាទបាគង ហើយគំរាមទារលុយចំនួន១០០ដុល្លាអាមេរិក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលមានការឃាត់ខ្លួននេះ មានឡានដឹកឈើប្រភេទទួររីស ១៥កៅអី ពណ៌ទឹកសមុទ្រមួយគ្រឿងពាក់ស្លាកលេខភព2-1963 បានធ្វើសកម្មភាពដឹកឈើពីច្រកឃុំខ្វាវ ស្រុកជីក្រែង ចូលមកក្នុងក្រុងសៀមរាប តាមបណ្តោយផ្លូវជាតិលេខ៦ ។ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានឡានអ្នកកាសែតពីរគ្រឿងបានបើក ពាំងផ្លូវហើយក្នុងពេលនោះស្ត្រីម្ចាស់ឈើខុសច្បាប់ ដែលគេស្គាល់យ៉ាងច្បាស់ថាឈ្មោះ ផាត់-ថាណាជាឈ្មួញដឹកឈើដ៏ចាស់វស្សាប្រចាំខេត្តសៀមរាប និងត្រូវជាប្អូនថ្លៃរបស់លោកមិន-ចន្ថា អធិការនគរបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប បានចេញមកចចារឲ្យលុយអ្នកកាសែតទាំងពីរនាក់តែពួកគេមិនព្រម ហើយថែមទាំងបានទូរស័ព្ទទៅលោកយឹម-ស៊ីវន នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកប្រាសាទបាគង តែលោកមិនទទួលទូរស័ព្ទ ហើយពួកគេក៏បានទូរស័ព្ទទៅអ្នកកាសែតផ្សេងទៀត និងទូរស័ព្ទទៅលោកចន្ទីហៅម៉ៅជាគ្រលាបញ្ជីអោយជួយអន្តរាគមទៅលោកព្រះ រាជអាជ្ញា និងសមត្ថកិច្ចមន្រ្តីជំនាញអោយមកចាប់រថយន្តដឹកឈើ ខាងលើតែគ្មានអ្នកណាគេទៅចាប់ឈើនោះទេ។
លោកឡេងនិងលោកស៊ានចុងចោទបាននិយាយដូចគ្នាថា លោកមិនបានហាមាត់ទារលុយពីឈ្មួញឈើនេះទេ តែអ្នកស្រីផាត់ថាណាម្ចាស់ឈើបានយកលុយ២០ដុល្លារមកអោយពួកគាត់ តែពួកគាត់មិនព្រមយកទើបម្ចាស់ឈើភ័យខ្លាចគេចាប់ឈើក៏ប្តឹងសមត្ថ កិច្ចថាពួកគាត់ទៅកំហែងទាប្រាប់១០០ដុល្លារទៅវិញ។
ចំណែកឈ្មួញឈើផាត់-ថាណាធ្លាប់បាននិយាយអះអាងថា អ្នកកាសែតទាំង២នាក់ពិតជាបានទារលុយចំនួន១០០ដុល្លាអាមេរិកពី គាត់តែគាត់គ្មានលុយឲ្យទេគឺអោយ២០ដុល្លារតែពួកគេមិនយក។ នៅថ្ងៃកើតហេតុស្ត្រីឈ្មួញឈើខាងលើបន្តថា រឿងនេះគាត់មិនបានប្តឹងផ្តល់ទៅសមត្ថកិច្ចនោះទេ មិនដឹងជាអ្នកណាគេជាអ្នកប្តឹង។
លោកហ៊ុយ-វណ្ណរាមេធាវីឯកជនការពារក្តីអោយអ្នកកាសែតទំាង២នាក់នេះបានប្រាប់ថា លោកបានដាក់លិខិត ទៅតុលាការខេត្តសៀមរាបសុំធានាអ្នកទាំង២ក្រៅឃុំបណ្តោះអាសន្តតែខាង តុលាការមិនអនុញ្ញាត្តអោយនៅក្រៅឃុំទេ។
លោកទី-សុវិនថាល់ព្រះរាជអាជ្ញាសាលាដំបូងខេត្តសៀមរាបបានប្រាប់តាមទូរស័ព្ទថា ខាងព្រះរាជអាជ្ញាព្រមអោយធានាគ្រៅឃុំតែខាងចៅក្រមស៊ើបសួរមិនព្រមដូច្នេះមានតែរងចាំ ថ្ងៃសវនការតែប៉ុណ្ណោះ ថាតើពួកគាត់ជាប់គុគបន្តឬរួចខ្លួន។
ថ្មីៗនេះជនសង្ស័យទាំង២នាក់បានប្រាប់អ្នកយកព័ត៌មានយើងថា ពួកគាត់ជិតដាច់ខ្យល់ហើយព្រោះការហូបចុកមិនគ្រប់គ្រាន់ ក្រុមគ្រួសារក្រីក្រគ្មានប្រាក់អោយពួកគាត់ទិញបានហូបបន្ថែម។ ពួកគាត់សូមសំនូមពរថា(អ្នកណាក៏បាន)ជួយឧបត្ថមគាត់ផង ជួយរកយុត្តិធម៌ជូនពួកគាត់ផងព្រោះពួកគាត់ពិតជាស្អាតស្អំមិនដូចអ្វីដែលឈ្មួញឈើចោទប្រកាន់នោះទេ។
មជ្ឈដ្ឋានប្រជាពលរដ្ឋរិះគន់ថាចោររួចខ្លួនម្ចាស់ជាប់គុគ អ្នកដឹកឈើមិនដែលឃើញជាប់គុគជាប់គុគតែអ្នកកាសែត វាមិនដែលឃើញអ្នកកាសែតធ្វើជាមហាសេដ្ឋីទេ បើពួកដឹកឈើក្បត់ជាតិទើបអាចក្លាយជាមហាសេដ្ឋី៕






វីរបុរស់អ្នកការពារព្រៃឈើលោក ឈុត-វុទ្ធី បានលាចាកលោកយើងនេះទៅហើយក្តី តែកិត្តិនាមដ៏ឧត្តុងឧត្តមល្បីសុះសាយគ្រប់ទិសទី អំពីស្នាដៃរបស់លោក នៅតែដក់ជាប់ក្នុងក្រអៅហេះដូងជនជាតិខ្ម...Read more
មានសេចក្តីរាយការណ៍ពីក្រុមអ្នកដឹកភ្ញៀវទេសចរណ៍មកថា នៅក្បែរប៉ុស្លិ៍យាមចាំចែកសំបុត្រខាងកើតនៃផ្លូវចូលប្រាសាទអង្គរវត្តត្រូវបានគេកកាយរណ្តៅដីថម្ងាយប្រហែល១០ម៉ែត្រពីមាត...Read more
ប្រទេសកម្ពុជា ជាប្រទេសដែលមានវប្បធម៌ អរីយ្យធម៌វ័យចំណាស់មួយនៅលើសកលលោក ហើយជាពិសេសប្រទេសមួយនេះសំបូរទៅដោយធនធានធម្មជាតិ ដូចជារ៉ែមាស រ៉ែត្បូង ទឹកដីព្រៃព្រឹក្សា មច្ឆារស់នៅព...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ!
១-គម្រោងដីឡូតិ៍
២-ផ្ទះល្វែងអាជីវកម្ម
៣-ផ្ទះវីឡាលំហែបែបថៃ
សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
ការប្រព្រឹត្តិអំពើពុករលួយរបស់លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ត្រូវបានមន្ត្រីក្រោមឱវាទលាតត្រដាងជាសាធារណៈ ហើយជំរុញឲ្យក្រសួងធនធានទឹក និងអង្គភាពប្រឆាំងអំពើពុក...Read more
ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិសេសពន្ធដាក្រុងសិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូចជាភាពយឺតយ៉ាវក្នុងការប្រមូលពន្ធជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
បនល្បែងស៊ីសងបានក្លាយជាសត្រូវរបស់ប្រជាពលរដ្ឋនិងបំពានទៅនឹងគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពហើយក៏ត្រូវមានវិធានករលុបបំបាត់ជាបន្ទាន់ផងដែរប្រយោជន៍ ដើម្បីការពារសន្ដិសុខ សណ្ដាប...Read more
ប្រជាពលរដ្ឋជាច្រើនរូបរស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ពួកគាត់ទៅធ្វើសំបុត្រកំណើត និងលិខិតស្នាមផ្សេងៗជាច្រើនលើកច្រើនសានៅតែធ្វើមិនបាន ព្រោះមិនឃើញចៅសង្កាត...Read more
ជនសង្ស័យ២នាក់ត្រូវនគរបាលចាប់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ដកហូត បានថ្នាំញៀនមួយចំនួនធំ នៅលើផ្ទះសំណាក់ហ្គោដឡាក់ ក្នុងភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ កាល...Read more
កន្លងមកលោក នូ ស៊ីថា គឺជាមន្ត្រីមួយរូប ដែលថ្នាក់លើចាត់តាំងឱ្យទៅធ្វើជាប្រធាន គយប្រចាំច្រកដូង ៧ដើម នៃស្រុកមេមត់អំឡុងពេលនោះ លោក នូ ស៊ីថា បានយកតួនាទីរបស់ខ្លួនទៅប្រើប្រាស់ ដើម្បីទាញយ...Read more
| ថ្ងៃនេះ | 582 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8789 | នាក់ |
| ខែនេះ | 78501 | នាក់ |
| ឆ្នាំនេះ | 475509 | នាក់ |
| សរុប | 57826905 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 05:33 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

