សកម្មភាពរថយន្តដឹកឈើគ្រប់ប្រភេទដឹកឆ្លងកាត់ពីស្រុកស្វាយលើមក ក្រុងសៀមរាប ដោយរលូនដែលឆ្លងកាត់ ស្នាក់ការមេព្រៃតាម ដងផ្លូវជា ច្រើនកន្លែងតែពុំមានការទប់ស្កាត់រឺបង្រ្កាបតាមផ្លូវច្បាប់ ណាមួយនោះទេបែជា លេចលឺថា ដាក់ស្នាក់ការយកតែលុយពីឈ្មួញទាំងនោះ ទៅវិញ។
តាមប្រភពព៍ត៌មានច្បាស់ការបានអោយដឹង ថា ជារៀងរាល់យប់មានរថយន្តដឹក ឈើរាប់សឹបគ្រឿង ដែលដឹកចេញ ពីស្រុក ស្វាយលើមកក្រុងសៀមរាបដូចជា រថយន្តធួរីស រថយន្តកាមរី រថយន្តនីកសាន់ដែលខ្លះ ដាក់បង្កប់ខ្លះ ដាក់ជាចំហរគ្របតង់ឈើប្រ ណិត ដូចជាបេង ធ្នង់ គគី នាងនួនយកមកចែកចាយតាមរោងសិប្បកម្ម អាណាធិបតេយ្យជាច្រើនកន្លែង ក្នុងក្រុងសៀមរាប។ប្រភពបន្តថា ឈើដែលក្រុមរថយន្ត ខាងលើដឹកជញ្ជួន នេះមិនមែនជាឈើស្របច្បាប់ របស់ក្រុមហ៊ុនណាមួយនោះទេ គឺជាឈើដែលគេលួចអារកាប់ពីកន្លែងហាមឃាត់ហើយឃុបឃិតជាមួយ មន្រ្តីជំនាញដើម្បីដឹកចេញ។ប្រភពលួចខ្សឹបបន្ថែមថា ឈ្មួញទាំងនោះមានឈ្មោះដូចជា ចែផាត់ថាណា ចែពៅ(ឡាននីកសាន់) លោកឃាន(ឡាននីកសាន់) លោកកុល(ឡានកាមរីពណ៍សំបកឪឡឹក) លោកសេត(ឡានកាមរីពណ៍ស) ចែញ៉ចប្រពន្ធលោកមិនចន្ថាអធិការស្រុកប្រាសាទបាគង(ឡានធួរីសពណ៍ស ជួនកាលយកឡានកូរ៉េ១តោនកន្លះ)របស់លោកភាពមេប៉េអឹមស្រុកស្វាយលើ ដឹកហ៊ុនគ្នា និងមានឈ្មួញផ្សេងជិង២០នាក់ទៀតដែលជួនដឹកជូនអត់។
លោកយ៉ាន់ស៊ីវ័តនាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកស្វាយលើបានបដិសេធយករួចខ្លួនតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៣ នេះថា លោកពុំដែលដឹងថាមានគេដឹកឈើឆ្លងកាត់សង្កាត់របស់លោកនោះទេ។
លោកយឹមស៊ីវននាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកប្រសាទបាគងក៏បានបដិសេធថា លោកមិនដឹងទេលោកនៅតែក្នុងការិយាល័យ ការងារទាំងនេះលោកប្រគល់អោយកូនចៅក្រោមឱវាទជាអ្នកមើល។
មជ្ឈដ្ឋានប្រជាពលរដ្ឋសូមសំនូមពរទៅ លោកម៉ុងប៊ុនលីមនាយផ្នែករដ្ឋបាលព្រៃឈើ និងលោកទាគឹមសុទ្ធនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបមេត្តានែ នាំកូនចៅក្រោយឱវាទអោយទប់ស្កាត់សកម្មភាពដឹកឈើយ៉ាងអាណាធិប តេយ្យទាំងនោះផងក្រែងវាសល់ព្រៃឈើខ្លះអោយកូនចៅជំនាន់ក្រោយទាន ៕






ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមជនល្មើសឆក់យកម៉ូតូគេចខ្លួនដោយសុវត្តិភាព សមត្ថកិច្ច ដុតដៃដុតជើងស្រាវជ្រាវមុខសញ្ញាចោរប្លន់ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០២ខែធ្នូឆ្នា...Read more
នៅគ្រប់ទិសទីក្នុងទឹកដីខេត្តសៀមរាបគេសង្កេតឃើញថា មានប្រជាពលរដ្ឋខ្មែរភាគច្រើនមានការរអូរទាំរិះគន់ដល់រាជរដ្ឋាភិបាលកម្ពុជាថា មិនគួរយកប្រាសាទអង្គរវត្តដែលមានចំណូលក្រាសក...Read more
លោកអគ្គនាយកដ្ឋានទូរគមនាគមន៍កម្ពុជា មិនទាន់បានធ្វើកំណែទម្រង់ឱ្យបានស៊ីជម្រៅទៅតាមទិសដៅ របស់រាជរដ្ឋាភិបាលអាណត្តិទី ៥ នៅឡើយ ។ ការគ្រប់គ្រងនឹងដឹកនាំរបស់អគ្គនាយកបច្ចុប្បន្នកំពុងបង្កើត បក្...Read more
កងរាជអាវុធហត្ថក្រុង និងខេត្តបានចុះប្រតិបត្តិការបង្ក្រាបក្រុមចោរលួចម៉ូតូនៅចំណុចភូមិបឹង សង្កាត់ជ្រាវ ក្រុមសៀមរាបកាលពីវេលាម៉ោងប្រប្រែល៦និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមករា ឆ្...Read more
ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានវៀតណាមបានអោយដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាលអោយមនុស្សម្នាក់បានស្លាប់ និង១០នាក់ទៀតបានបាត់ខ្លួនដោយនាវិកប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបើកសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (ស...Read more
ប្រជាពលរដ្ឋនៅក្រុងភ្នំពេញមានការសង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់ផ្ទះល្វែងលើដីខុសច្បាប់ ខណៈក្រុម ហ៊ុន...Read more
| ថ្ងៃនេះ | 6008 | នាក់ |
| ម្សិលមិញ | 11948 | នាក់ |
| សប្ដាហ៍នេះ | 17967 | នាក់ |
| ខែនេះ | 82980 | នាក់ |
| ឆ្នាំនេះ | 365632 | នាក់ |
| សរុប | 57717028 | នាក់ |
| ថ្ងៃទី 30 ខែ 06 ឆ្នាំ 2026 ម៉ោង 02:43 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

