ក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ដែលមានសមាគមជាច្រើនបានចូលរួមនោះ នឹងត្រូវ ដឹកនាំអ្នកកាសែតចំនួន ១០០ នាក់ ទៅចូលរួមក្នុងកិច្ចប្រជុំ មួយនៅប្រទេសថៃនាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២ ខាងមុខ នេះ ។
ទាក់ទងទៅនឹងកិច្ចប្រជុំនៅប្រទេសថៃ ដែលរៀបចំឡើង ដោយសហព័ន្ធបណ្តាញផ្សព្វផ្សាយសាអ៊ាន ត្រូវបានលោក សុខ សុវណ្ណ ប្រធានក្រុមប្រឹក្សា សារព័ត៌មានកម្ពុជា បានមាន ប្រសាសន៍កាលពីព្រឹកថ្ងៃទី១៦ ខែកក្កដាថា កិច្ចប្រជុំនេះមាន សារសំខាន់ណាស់បន្ទាប់ពីយើងបានបង្កើតសហព័ន្ធ បណ្តាញផ្សព្វផ្សាយអាស៊ានអស់រយៈពេលជាងពីរឆ្នាំកន្លងមកនេះ។
លោក សុខ សុវណ្ណ បានមាន ប្រសាសន៍បន្តទៀតថាការប្រជុំ នៅលើកនេះ នឹងមានការចូលរួមពីសមាគមវិទ្យុនៅប្រទេសថៃ ដែលពួកគេនឹងធ្វើការផ្សាយបន្តផ្ទាល់ពីក្នុងកិច្ចប្រជុំនេះនៅទូទាំងប្រទេសថៃផងដែរ ។
លោក សុខ សុវណ្ណ ប្រធាន ក្រុមប្រឹក្សាសារព័ត៌មានកម្ពុជាបានរំលឹកឱ្យដឹងថា ការបង្កើតសហព័ន្ធបណ្តាញផ្សព្វផ្សាយអាស៊ាននេះកាលពីដំបូងគឺផ្តើម ចេញពីអ្នកកាសែតកម្ពុជា និង ថៃប៉ុណ្ណោះ ។
លោកបន្តថានៅពេលនោះទៀតសោត ប្រទេសកម្ពុជានិងប្រទេសថៃកំពុងមានជម្លោះក្តៅលើបញ្ហាព្រំដែន ដែលធ្វើឱ្យការបង្កើត សហព័ន្ធបណ្តាញផ្សព្វផ្សាយអាស៊ាន បានផ្តោត យ៉ាងសំខាន់ទៅលើការកសាងសន្តិភាពរវាងប្រទេសទាំងពីរផងដែរ ។
លោក សុខ សុវណ្ណ បានបញ្ជាក់ថាសហព័ន្ធបណ្តាញផ្សព្វផ្សាយអាស៊ានមកដល់ពេលនេះ មានប្រទេសមីយ៉ាន់ម៉ា(ភូមា) ចូលរួម មួយទៀត ។ ចំណែកប្រទេសឡាវក៏មានការចូលរួមដែរតែគ្រាន់ជាតំណាងធម្មតាប៉ុណ្ណោះ ។
សម្រាប់ប្រទេសវៀតណាមវិញ ត្រូវបានលោក សុខ សុវណ្ណ ប្រាប់ឱ្យដឹងថាសហព័ន្ធបណ្តាញផ្សព្វផ្សាយអាស៊ានបានធ្វើលិខិតមួយ ច្បាប់ ដើម្បីឱ្យមានការចូលរួមហើយ តែមិនទាន់មានការឆ្លើយតបនៅឡើយទេ ។
លោកបានបញ្ជាក់ថា អ្នកកាសែតខ្មែរនឹងបង្ហាញបទពិសោធវិជ្ជាជីវៈរបស់ខ្លួន ក្នុងកិច្ចប្រជុំរយៈពេល២ថ្ងៃនោះ គឺ នៅថ្ងៃទី ២១ និង២២ កក្កដា ឆ្នាំ២០១២ ។
ក្នុងនោះលោក សុខ សុវណ្ណ បានឱ្យដឹងថាយើងបានអញ្ជើញ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះដែរ ។ ហើយ ប្រសិនបើលោករដ្ឋមន្ត្រីមិនបានអញ្ជើញទៅវិញ ក៏ត្រូវតែមានមន្ត្រីតំណាងក្រសួងព័ត៌មានអញ្ជើញទៅចូលរួមដែរ ។
លោក កង ចាន់ចំរ៉ុង ប្រធានរដ្ឋបាលសហព័ន្ធបណ្តាញផ្សព្វផ្សាយអាស៊ានប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា អ្នកដែលត្រូវ ចូលរួមក្នុងកិច្ចប្រជុំនោះរួមមានគ្រប់សមាគម អ្នកសារព័ត៌មាន ដែលស្ថិតក្នុងជួរគណៈកម្មការ UMA និងមាន វិទ្យុអាស៊ីអាគ្នេយ៍ វិទ្យុបាយ័ន វិទ្យុមណ្ឌលព័ត៌មានស្ត្រីកម្ពុជា កាសែតកោះសន្តិភាព កាសែត កម្ពុជាថ្មី កាសែតរស្មីកម្ពុជា កាសែតនគរវត្ត អប្សរាណេត ប៉ុស្តិ៍លេខ ១១ ទូរទស្សន៍ប៉ុស្តិ៍ លេខ ៩ កម្មវិធីបច្ចុប្បន្នភាព ទូរទស្សន៍ហង្សមាស និងអ្នកសារព័ត៌មានមួយចំនួន រួមទាំងទីប្រឹក្សាជំនួយការ UMA សរុប ចំនួន ១០០នាក់ ។
លោក សុខ សុវណ្ណ ប្រធាន ក្រុមប្រឹក្សាសារព័ត៌មានបានអះ អាងថា ការប្រជុំលើកនេះពិត ជាទទួលបាននូវលទ្ធផលល្អប្រ- សើរសម្រាប់អ្នកកាសែតដែល ស្ថិតនៅក្នុងសហព័ន្ធបណ្តាញ ផ្សព្វផ្សាយអាស៊ាន ៕






Important
Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
គ្រួសារអ្នកលក់ភេជ្ជៈត្រូវជនមិនស្គាល់មុខម្នាក់ជិះម៉ូតូ មកគប់គ្រាប់បែកចូលដល់ក្នុងផ្ទះ ស្ថិតនៅក្នុងភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបណ្តាលឲ្យក្មេងម្នាក់ស្...Read more
ប្រជាពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើសុំមអោយលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ដកលោក ហោណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសចេញពីដំណែង បន្ទាប់ពីមានប្រតិកម្មខ្លាំងៗ ចំពោ...Read more
ប្រជាពលរដ្ឋខេត្តសៀមរាបបានសាទរចំពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទរ...Read more
នគរបាលការិយាល័យអន្តោរប្រវេសន៍នៃស្នងការខេត្តសៀមរាបបានធ្វើការហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ចបញ្ឈប់លែងអោយដើរបិណ្ឌបាតបន្តទៅទៀតនេះបើយោងតាមការអោយដឹងពីសមត្ថកិច្ច។
មន្ត្រីនគរបាល ការិយាល...Read more
នៅម៉ោងប្រហែល១១យប់ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មានប៉េអឹមស័ក្ត២ម្នាក់ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បានប្រើអំពើហឹង្សាទៅលើស្ត្រីម៉ាស្សា ដែលហាងមានយីហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិតនៅភូមិត...Read more
នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិតនៅក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង+ខេត្តសៀមរាប កម្លាំងសមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃ២កន្លែង និងផ្ទះពលរដ្ឋមួយកន្លែង...Read more
យោងតាមប្រភពពីមន្ត្រីរាជការនៃ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺបានឲ្យដឹងថារ កន្លងទៅនេះលោក ញិល សំបូរ និងបក្ខពួក ប្រព្រឹត្តអំពើពុករលួយកេង ប្រវ័ញ្ចថវិការដ្ឋ ក្នុងមួយឆ្នាំៗយ៉ាង...Read more
ប្រភពពីឈ្មួញរកស៊ីឈើបានឲ្យដឹងថាមេឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា) មានមេការម្នាក់ឈ្មោះ សាន ចយជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័ទើប ប្រព្រឹត្តទៅដោយរលូនបើសិនជាមិនល...Read more
| ថ្ងៃនេះ | 490 | នាក់ |
| ម្សិលមិញ | 1919 | នាក់ |
| សប្ដាហ៍នេះ | 6480 | នាក់ |
| ខែនេះ | 76192 | នាក់ |
| ឆ្នាំនេះ | 473200 | នាក់ |
| សរុប | 57824596 | នាក់ |
| ថ្ងៃទី 23 ខែ 07 ឆ្នាំ 2026 ម៉ោង 05:56 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

