កំពង់ស្ពឺ៖ខ្សែភ្លើងនិងខ្សែកាបដែលបាក់បង្គោលធ្លាក់មកដល់ដីអស់ រយះពេលបីខែជាងហើយដែលមន្រ្តីជំនាញនិងលោកប្រធានមន្ទីឧស្សាហ កម្មរ៉ែនិងថាមពលខេត្តកំពង់ស្ពឺមិនមានចំណាត់ការមកដល់ បច្ចប្បន្នដែលជាក្តីបារម្មណ៍ដល់សាធារណះជនទូទៅធ្វើដំណើរឆ្លង កាត់ម្តងៗជាពិសេសពលរដ្ឋដែលមានលំនៅឋានក្បែនោះ។
ក្រុមប្រជាពលរដ្ឋបានឱ្យដឹងថាខ្សែភ្លើងនិងខ្សែកាបខាងលើបាន ធ្លាក់ជាប់និងដីខណះពេលមានភ្លៀងកក់ខែមួយមេធំលាយនិងខ្យល់បក់ បោកយ៉ាងខ្លាំងតាំងតែពីថ្ងៃទី៩ខែកុម្ភះឆ្នាំ២០១២មកម្លេះ គិតមកដល់បច្ចុប្បន្នពីរខែជាងហើយដែលនៅមិនទាន់មានមន្ត្រីជំ នាញនិងអាជ្ញាធរណាម្នាក់ជួសជុលឡើងវិញនៅឡើយទោះជាពួកគាត់បាន បញ្ជូនសារជាច្រើនលើកច្រើនសារក៏ដោយក៏មន្រ្តីទាំងនោះមិនរវល់ ផងដែរជាពិសេសលោកប៊ិញ-ជីវតុងជាប្រធានមន្ទីឧស្សាហកម្មរ៉ែ និងថាមពលខេត្តកំពង់ស្ពឺដែលកាន់ដំណែងថ្មីៗហាក់គ្មានសមត្ថភាព គ្រាន់តែរឿងប៉ុន្នឹង។ក្រុមប្រជាពលរដ្ឋបានបន្តទៀតថាក្រុម មន្ត្រីស្ថិតក្រោមឱវ៉ាទលោកប៊ិញជីវតុងបានត្រឹមតែធ្វើដំណើរ ឆ្លងកាត់ដោយធ្វើមិនឃើញនៅរួបភាពខ្សែភ្លើងដែលធ្លាក់រញេរញៃមាន ខ្លះធ្លាក់ជាប់និងដីខ្លះជាប់និងបង្កាន់ដៃស្ពានរយីងរយោងដែល បង្កភាពភ័យខ្លាចដល់ពលរដ្ឋនោះទេ។
ទាក់ទងនិងបញ្ហាខាងលើលោកកែវសារ៉េតអភិបាលរងក្រុងច្បារមនបាន មានប្រសាសន៏ថាខ្សែភ្លើងដែលធ្លាក់នោះមានរយះពេលពីរខែជាងមែន ហើយលោកក៏បានរាយការណ៏ទៅលោកអភិបាលក្រុងនិងធ្វើសំណើរទៅខាងDEC ផងដែរតែនៅមិនទាន់មានការជួសជុលនៅឡើយ។
លោកប៊ិញ-ជីវតុងបានប្រាប់អ្នកយកព័ត៌មានយើងកន្លងមកថាលោកនិង អោយមន្រ្តីរបស់លោកចុះទៅធ្វើការសិក្សានៅកន្លែងខ្សែភ្លើងធ្លាក់ នោះប៉ុន្តែរយះពេលជាង១ខែហើយដែលមិនមានការជួសជុលនៅឡើយ។រហូត មកដល់ពេលនេះលោកបានត្រឹមតែឆ្លើយថាឱ្យទៅសាកសួរមន្ត្រីជំនាញ ផ្សេងទៀតទៅព្រោះខ្សែទាំងនោះមិនមែនមានតែខ្សែភ្លើង១មុខនោះទេ គឺមានខ្សែកាបនិងខ្សែអុបទិចជាច្រើនស្ថារប័នផ្សេងៗទៀតរញ៉េរញ៉ៃ មិនដឹងជាខ្សែខាងណាខ្លះ។
យើងមិនអាចសុំការបំភ្លឺពីម្ចាស់ខ្សែកាបនិងខ្សែអុបទិចទាំង នោះបានឡើយព្រោះមន្ត្រីទាំងនោះមានចេតនាលាក់ព័ត៌មាន។
ក្រុមប្រជាពលរដ្ឋសូមអំនាវដល់លោកប្រធានមន្ទីឧស្សាហកម្ម រ៉ែនិងថាមពលដែលោកមានតួនាទីជាចំបងក្នុងចាត់ការបញ្ហានេះសូមលោក មេត្តាមានវិធានការផងកុំរវល់ជាប់ត្រគាកមើលមិនឃើញនៅទុកលំបាក់ ដល់សាធារណះជនទូទៅដែលកំពង់មានការភ័យខ្លាច។
គួបញ្ជាក់ផងដែរថាខ្សែភ្លើងនិងខ្សែកាបដែលធ្លាក់ជាប់និងដី នោះស្ថិតនៅភូមិបុរីកម្មករសង្កាត់ស្វាយក្រវ៉ាន់ក្រុងច្បារមន ខេត្តកំពង់ស្ពឺត្រង់ចំណុចស្ពានថ្មចាស់(ហៅស្ពានបារាំង)ឆ្លង ទៅរង្វង់មូលផ្សារកំពង់ស្ពឺអស់រយះពេលពីរខែជាងនៅមិនទាន់មាន ការជួសជុលនៅឡើយ៕






ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើមួយដ៏ល្អដែលមិនអាចកាត់ថ្លៃបាន។ ប៉ុន្តែក្នុងនោះក៏មានប៉ូលីសចរាចរណ៍មួយចំនួនតូចមិនគោរពក្រមសីលធម៌របស់...Read more
មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេលនេះមេឆ្នោតទាំងនេះនៅតែបន្តកត់និងប្រមូលលុយព...Read more
អគ្គីភ័យមួយបានលេបត្របាក់ក្លឹបកម្សាន្តហីបហបនៅរំលងអាធ្រាត្រថ្ងៃទី១៧ឈានចូលថ្ងៃទី១៨ខែវិច្ឆកាឆ្នាំ២០១៤ ស្ថិតក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលបណ្តាលអោយមនុស្សប...Read more
នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើសនេសាទខុសច្បាប់អូសអួនទ្រង់ទ្រាយធំ បានធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងនៅដែននេសាទ ជារៀងរាល់ថ្ងៃបាន ម៉ាសេរី ហើយបទល្មើសទាំងនេះមានភ...Read more
សូមមើល រូបភាព និងវីដេអូ សកម្មភាពគណបក្សសង្គ្រោះជាតិដង្ហែក្បួនបាតុកម្មអហឹង្សា ថ្ងៃទី១៥នៅរាជធានីភ្នំពេញ។
...Read more
លោក យិន ប្រសិទ្ធ នៅតែមានសិទ្ធិអំ ណាចធំធេងក្នុងការចាត់តាំងមន្ត្រីជំនិតៗឲ្យចុះប្រមូលលុយពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធនិងអ្នករកស៊ីដឹកឈើខុសច្បាប់មិនដែលឈឺក្បាលវិលមុខពីចំណ...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី?
ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត
ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់ ស្លូតបូត
វិធីរក្សារព្រហ្មចារីល្អបំផុតគឺរក្សាភាពម៉ឺាងម៉ាត់
ទឹកភ្នែកអាចកាត់បន្...Read more
សិប្បកម្មឈ្មោះ ទូ ហៀង (យាយម៉ាប់)កំពុងក្លាយទៅជាទីតាំងស្តុកឈើនិងលក់ឈើប្រណិតនៅក្នុងឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ហើយក៏ជាជើងខ្លាំងល្បីឈ្មោះបោះសំឡេងជាច្រើនឆ្នាំមកហើយ...Read more
| ថ្ងៃនេះ | 791 | នាក់ |
| ម្សិលមិញ | 1772 | នាក់ |
| សប្ដាហ៍នេះ | 9234 | នាក់ |
| ខែនេះ | 11027 | នាក់ |
| ឆ្នាំនេះ | 124544 | នាក់ |
| សរុប | 57475940 | នាក់ |
| ថ្ងៃទី 05 ខែ 03 ឆ្នាំ 2026 ម៉ោង 11:26 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

