លោកម៉ូ-សឿមនាយការិយាល័យក២ភូមិភាគ៤ កំពុងរកស៊ីដឹកឈើខុស ច្បាប់ចិញ្ចឹមមេកើយ

ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 17 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 01:39 នាទី ចំនួនអានៈ 1942

សៀមរាប៖ មាននាយការិយាល័យក២ភូមិភាគ៤ម្នាក់ដែលត្រូលបានគេស្គាត់ថា ឈ្មោះម៉ូតសឿមអាយុប្រហែលជាង៥០ឆ្នាំដែលជាកូនចៅរបស់លោកជាម៉ន មេភូមិភាគ៤កំពុងតែយករថយន្តអង្គភាពមកដឹកឈើខុសច្បាប់លក់ចែក ចាយក្នុងក្រុងសៀមរាបយ៉ាងអាណាធិប្បតេយ្យដោយគ្មានជំនាញណាហ៊ាន បង្រ្កាបព្រោះខ្លាចអំណាចលោកសក្តិ៥នេះផងណាមួយគេសង្ស័យថាលោកជា ម៉នជាអ្នកបើកដៃអោយដឹកយកលុយចែកគ្នាផងមិនដឹង។

ជាក់ស្តែងកាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១២វេលាម៉ោង៧និង៣៧ នាទីយប់មានរថយន្តពណ៍ត្រេអ៊ី(គេនិយមហៅថាអាតំរីតឹក)១គ្រឿងដឹកឈើ ពេញអោយទាហ៊ានអង្គុយពីលើធ្វើដំណើរមកពីផ្លូវលេខ៦៧(ផ្លូវហៃវ៉េ) សំដៅចូលក្រុងសៀមរាបតែដោយសារមានរថយន្តមេព្រៃនិងក្រុមអ្នកសារ ព៍ត៌មានដេញតាមពីក្រោយក៏បើកគេចចូលក្នុងបន្ទាយភូមិភាគ៤បាត់ ទៅ។

ថ្ងៃទី១៦ខែឆ្នាំដដែលវេលាម៉ោង៥និង៣០នាទីរថយន្តដដែលនេះបាន ដឹកឈើពេញសាជាថ្មីម្តងទៀតដាក់អោយទាហ៊ានអង្គុយពីលើដដែលដឹកឈើ ចូលមកក្នុងដីឡូរបស់លោកម៉ូតសឿមដែលស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

បើតាមការមើលជាក់ស្តែងឈើដែលលោកម៉ូតសឿមដឹកនេះជាប្រភេទឈើអា លេខ២ដែលមានកំរាស៥ហ៊ុនទទឹង២តឹកបណ្តោយពី៤-៦ម៉ែត្រ ហើយដឹកពេញៗរថយន្តស្ទើរបាក់ថ្នល់ដោយគ្មានជំនាញឬសមត្ថកិច្ចណា គេហ៊ានបង្រ្កាបទេព្រោះខ្លាចអំណាចបុណ្យសក្តិលោកសត្តិ៥ណាមួយ ជាកូនចៅលោកជាម៉នទៀតផង។

បើតាមប្រភពប្រជាពលរដ្ឋនៅក្បែរផ្ទះរបស់លោកម៉ូតសឿមបានអោយ ដឹងថា រថយន្តទាហ៊ានដឹកឈើចូលផ្ទះលោកម៉ូតសឿមនេះមិនមែនទើបតែលើកទី មួយនោះទេវាស្ទើរតែជារៀងរាល់យប់។ ពួកគាត់លូចខ្សឹបទៀតថា តែងតែឃើញរថយន្តដឹកឈើដាក់ក្នុងដីឡូនេះច្រើនឆ្នាំហើយមិនមែន ទើបតែថ្មីៗទេ។ពួកគាត់បន្ថែមថា តែងឃើញសមត្ថកិច្ចនិងអ្នកកាសែតធ្លាប់តាមមកដល់ដែរតែកូនចៅលោកសឿម កុហក់គេថាយកឈើមកធ្វើផ្ទះ តែតាមពិតទំលាក់ពីឡានអស់ពេលស្ងត់ៗអោយរឺម៉កចូលដឹកដាក់អោយតាម អ្នកកម្ម៉ងទិញឬដាក់តាមដេប៉ូលក់ឈើទើបបានជាដឹកតែរហូតមិនចេះ ចប់មិនចេះហើយ។ក្រុមប្រជាពលរដ្ឋសង្ស័យថា គេត្រូវរូវជាមួយលោកជាម៉ន អាចមានភាគហ៊ុនជាមួយលោកជាម៉នទៀតផងបានជាហ៊ានដឹកឈើគេចចូលភូមិ ភាគ៤ពេលមានសមត្ថកិច្ចដេញតាម។

អ្នកយកព័ត៌មានជាច្រើននាក់បានរាយការណ៍ទៅលោកឡឹង-សុខាមន្រ្តី រដ្ឋបាលព្រៃឈើក្រុងសៀមរាបតែលោកមានប្រសាសន៍ថាពុំដែលមាននរណា គេហ៊ានបង្រ្កាបផ្ទះនេះទេ ណាមួយលោកជាកូនចៅតូចតាចសូមអោយរាយការណ៍ទៅថ្នាក់លើចុះ។

លោកយឹម-ស៊ីវននាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកប្រាសាទបាគងនិង ក្រុងសៀមរាបបានប្រាប់តាមទូរស័ព្ទនៅល្ងាចដដែលនេះថា លោកនៅឆ្ងាយកំពុងតែលវាស់ដីជូនប្រជាពលរដ្ឋជាមួយយុវជនស្ម័ក្រ ចិត្តសូមរាយការណ៍ទៅអ្នកផ្សេង។

លោកជាម៉នមេភូមិភាគ៤បានបដិសេធនៅល្ងាចថ្ងៃទី១៦ដដែលថា លោកពុំដែលស្គាល់ឈ្មោះសឿមខាងលើនេះទេ មិនដឹងសឿមណា ឡានតឹងមឹងឡានតំរីតឹកអីទេមិនដឹងទេ។

លោកនួននៅនាយរងភូមិភាគ៤បានមានប្រសាសន៍តាមទូរស័ព្ទនាថ្ងៃដដែល ថា លោកស្គាល់ឈ្មោះសឿមនៅខាងក២មែន បន្ទាប់មកលោកប្រាប់ថា លោកជាប់លើកទូរស័ព្ទមួយខ្សែទៀតក៏បិទទូរស័ព្ទបាត់ទៅ។

សូមបញ្ជាក់ថា នៅខេត្តសៀមរាបនាពេលបច្ចុប្បន្នគ្មានមន្រ្តីជំនាញណាឬសមត្ថកិច្ច ណាគេហ៊ានទប់ស្កាត់ឬបង្រ្កាបក្រុមអ្នករកស៊ីខុសច្បាប់ដែលមានអំ ណាចនោះទេ គេបង្រ្កាបបានតែក្រុមអ្នកក្រដឹកអុសដឹកធ្យូងតែប៉ុណ្ណោះ។

ក្រុមប្រជាពលរដ្ឋសូមផ្ញើសារជូនសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនសូមមេត្តាដាក់បញ្ជាអោយបានតឹងរឹងចំពោះអ្នកយកអំណាច បុណ្យសត្តិមករកស៊ីខុសច្បាប់ដែលខ្លួនជាអ្នកកាន់ច្បាប់បែរជាយក ច្បាប់មកទ្រាប់គូទអង្គុយទៅវិញ ដែលជាគំរូដ៏អាក្រក់សំរាប់អ្នកដទៃគេធ្វើតំរាប់តាម៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ផ្ទះសំណាក់អង្គរតូចត្រូវភ្លើងឆេះភ្ញៀវរត់បាតជើងសព្រាត   អាន3057ដង លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែ?...    អាន4387ដង លោក ជំទាវឧកញ៉ា លី អ៊ុំអេង និងស្វាមី យកថវិការ៥០០០ដុល្លារប្រគេនព្រះសង្ឃ   អាន1796ដង លោក សុខអាន ត្រូវបានសម្តេច ហ៊ុនសែន បន្ទោសរឿងដីនៅតាកែវ   អាន1632ដង អូរធម្មជាតិអាយុរាប់រយឆ្នាំត្រូវបានគេឃុបឃិតជាប្រព័ន្ធចាក់ដីលុបធ្វើជាកម្មសិទ្ធិ   អាន848ដង ពលរដ្ឋ​ថា ទឹកលិចស្រុកអង្គរធំដោយសាអាជ្ញាធរអប្សរា   អាន1805ដង តុលាការនិងសមត្ថកិច្ចចំរុះចុះអនុវត្តសាលដីការលើកទី៣ពាក់ព័ន្ធរឿងដីធ្លី បានជោគជ័យដោយសន្ត?...    អាន1532ដង ពលរដ្ឋចោទថាសមត្ថកិច្ច ផាកពិន័យពន្ធផ្លូវលើសពីការសរសេរលើបង្កាន់ដៃ    អាន1744ដង ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់   អាន2499ដង លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហ?...    អាន2478ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      570នាក់
ម្សិលមិញ    2053នាក់
សប្ដាហ៍នេះ    6731នាក់
ខែនេះ    6731នាក់
ឆ្នាំនេះ   289383នាក់
សរុប   57640779នាក់
ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 07:04