ប៉េអឹមចល័តតាមដងផ្លូវជាតិលេខ៦មិនបង្រ្កាបរថយន្តដឹក ឈើបែជាកំពុងកាងរថយន្តដឹកឈើ ទៅវិញ

ដោយៈ អាណាមឹក សៀមរាប-កំពុងធំ ថ្ងៃទី 18 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 02:32 នាទី ចំនួនអានៈ 1929

សៀមរាប-កំពុងធំ៖ ក្រុមប៉េអឹមចល័តតាមដងផ្លូវជាតិលេខ៦ក្នុងខេត្តសៀមរាបនិងខេត្ត កំពុងធំមិនបានអនុវត្តទួនាទីរបស់ខ្លួនក្នុងការចូលរួមទប់ ស្កាត់បទល្មើសព្រៃឈើនោះទេបែរជាព្យាយាមរារាំងរថយន្តអ្នកកាសែត មិនអោយតាមប្រម៉ាញ់ព័ត៌មានពីរថយន្តដឹកឈើខុសច្បាប់ដោយប្រើរូបភាព កាក់រថយន្តអ្នកកាសែតដើម្បីឆែកឆេក្នុងគោលបំណងពន្យាពេលអោយរថ យន្តដឹកឈើបន្តដំណើរទៅមុខដោយរលូន។

នៅវេលាម៉ោងប្រហែល៨និង៣០នាទីយប់ថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០១២នេះមានប្រភពព័ត៌មានបានរាយការមកថា មានរថយន្តកូរ៉េ៥តោន១គ្រឿងក្បាលពណ៍សទ្រុងឆ្នូតពណ៍ខៀវអត់ស្លាក លេខអត់មានគ្របតង់ដឹកឈើក្រញូងខុសច្បាប់ចុះពីស្រុកស្វាយលើសំ ដៅមកផ្លូវជាតិលេខ៦ក្នុងគោលបំណងសំដៅទៅខេត្តកំពុងចាម។លុះដល់ ម៉ោងជាង៩រថយន្តភិនភាគខាងលើបានមកដល់ចំណុចខាងជើងផ្សារសំរោង ប្រហែល៤គីឡូម៉ែត្រក្នុងឃុំដំដែកស្រុកសូទ្រនិគម ហើយភ្លាមនោះអ្នកយកព័ត៌មានយើងបានបើករថយន្តតាមពីក្រោយស្រាប់ តែរថយន្តកូរ៉េខាងលើបើករេពេញផ្លូវដូចពស់វែកក្នុងគោលបំណងមិន អោយរថយន្តអ្នកកាសែតវ៉ាទៅមុខរហូតជិតដល់ព្រំប្រទល់ស្រុកស្ទោង ខេត្តកំពុងធំនិងស្រុកជីក្រែងខេត្តសៀមរាបក៏ស្រាប់តែមានរថយន្ត ម៉ាកកាមរីឆ្នាំ៩៣ពណ៍ស្លែមានគ្នា២នាក់ម្នាក់ស្លៀកសំលៀកបំពាក់ ជាប៉េអឹមម្នាក់ស្លៀកពាក់ស៊ីវិលបើកបញ្ច្រាសទិសពីកើតទៅលិចហើយ បទមកកើតវិញតាមកាក់រថយន្តអ្នកយកព័ត៌មានយើងសុំឆែកឆេ។ បន្ទាប់ពីការឆែកឆេរួចអ្នកយកព័ត៌មានយើងបានរាយការថាសូមលោកប៉េ អឹមជួយសហការតាមឃាត់រថយន្តដឹកឈើខាងលើផងព្រោះពុំអាចទំនាក់ទំ នងមន្រ្តីជំនាញតាមដងផ្លូវបានទេ។មិនត្រឹមតែលោកប៉េអឹមចល័តរូប នោះមិនបានជួយឃាត់រថយន្តដឹកឈើប៉ុណ្ណោះទេលុះមកដល់ស្រុកស្ទោង ខេត្តកំពុងធំស្រាប់តែមានរថយន្តម៉ាកបាឡែនពណ៍ខ្មៅពាក់ស្លាក លេខភ្នំពេញ2R-7739មានគ្នា៣នាក់២នាក់ស្លៀកសំលៀកបំពាក់ជាប៉េ អឹមម្នាក់អង្គុយបើកឡានស្លៀកឈុតអង្គរក្សពណ៍ត្រាវមកកាក់រថយន្ត អ្នកកាសែតយើងម្តងហើយម្តងទៀតដោយបញ្ជាអោយបើកភ្លើងក្នុងរថយន្ត បើកគូទរថយន្តអោយពួកគេមើល។ក្រុមប៉េអឹមពីរបីនាក់ខាងលើបានលូក ដៃបោចបោះៗកំរាលគូទរថយន្តអ្នកកាសែតខាងលើដូចចោរប្លន់ហើយព្យាយាម រកលេសរករឿងដើប្បីអោយរថយន្តដឹកឈើខាងលើបើកគេចបាត់ទៅ បើទោះជាអ្នកកាសែតប្រាប់ថារថយន្តគាត់គ្មានដឹកអីទេ ហើយសូមលោកប៉េអឹមជួយឃាត់រថយន្តដឹកឈើខាងលើយ៉ងណាក៏ដោយក៏នៅតែ ធ្វើមិនដឹងមិនព្រមសហការនោះទេ។

បើយោងតាមប្រភពព័ត៌មានបានអោយដឹងថា រថយន្តដឹកឈើខាងលើនេះគឺជារថយន្តរបស់របស់មេប៉េអឹមម្នាក់ដែល តែងតែរកស៊ីដឹកឈើក្រញូងស្ទើរ១០ឆ្នាំទៅហើយតែគ្មានអ្នកណាគេ ហ៊ានបង្រ្កាបនោះទេ ទើបបានជាមានក្រុមប៉េអឹមតាមដងផ្លូវហ៊ានចេញមុខជួយកាងបែបនេះ។

ឯកឧត្តមម៉ន-សាម៉ុនមេប៉េអឹមខេត្តសៀមរាបបានមានប្រសាសន៍ប្រាប់ អ្នកយកព័ត៌មានយើងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៨នេះថា ប៉េអឹមគេមានមេមានកើយទាល់តែយើងទាក់ទងទៅមេគេ ហើយមេគេបញ្ជាមកទើបគេធ្វើការ។ ឯកឧត្តមបន្តថា កូនចៅរបស់ឯកឧត្តមមិនអោយខ្វះក្រមសីលធម៌ដែលទៅរើបោចបោះ បែបនោះទេ ហើយឯកឧត្តមតែងតែធ្វើអន្តរាគមរហូតពេលមានអ្នកសារព័ត៌មានរាយការ ពីបទល្មើសមិនថាយប់ឬថ្ងៃនោះទេ។

អ្នកយកព័ត៌មានយើងពុំអាចសុំការបំភ្លឺពីឯកឧត្តមសៅ-សុខាមេប៉េ អឹមប្រចាំប្រទេសកម្ពុជាបានទេនៅព្រឹកថ្ងៃដដែលនេះព្រោះទូរ ស័ព្ទនៅក្រៅតំបន់សេវា។

សូមបញ្ជាក់ថា អ្នកយកព័ត៌មានយើងបានរាយការទៅលោកតុង-យីនាយផ្នែករដ្ឋបាល ព្រៃឈើខេត្តកំពុងធំផងដែរអំពីរថយន្តដឹកឈើខាងលើ ហើយលោកតុងយីបានត្រៀមកំលាំងជាស្រេចដើម្បីឃាត់ឆែកឆេតែដោយសារ លោកប៉េអឹម៣នាក់ជិះរថយន្តបាឡែនខាងលើកាក់រថយន្តអ្នកយកព័ត៌ មានយើងនៅស្រុកស្ទោង២ដងបណ្តាលអោយរថយន្តដឹកឈើនោះគេចបាត់តែ ម្តង។

មជ្ឈដ្ឋានប្រជាពលរដ្ឋឆ្ងល់ថា តើអស់លោកប៉េអឹមទាំងនោះធ្វើការតាមដងផ្លូវពេលយប់ដើម្បីឃាត់រថ យន្តអ្នកកាសែតមិនអោយតាមយកព័ត៌មានឡានដឹកឈើឬដើម្បីបង្រ្កាបបទ ល្មើស? នៅពេលដឹងថាជារថយន្តអ្នកកាសែតអត់មានដឹកអីទេ ហើយអ្នកកាសែតរាយការពីរថយន្តដឹកឈើខុសច្បាប់ដែលកំពុងចរាចរណ៍លើដង ផ្លូវ ហេតុអ្វីក៏មិនឃាត់សួរនាំ? ហេតុអ្វីកាក់រថយន្តអ្នកកាសែតមិនសុំយោលបល់ពីមេ តែកាក់រថយន្តដឹកឈើទាល់តែមានបញ្ជាពីមេទៅវិញ?

មជ្ឈដ្ឋានប្រជាពលរដ្ឋសូមសំនូមពរទៅឯកឧត្តមសៅ-សុខាមេត្តាត្រួត ពិនិត្យក្រុមប៉េអឹមចល័តទាំងនោះផង អោយពួកគាត់ធ្វើការមានតម្លាភាព មានភាពយុត្តិធម៌ ដើម្បីចូលរួមក្នុងការបង្ក្រាបបទល្មើសព្រៃឈើជូនសង្គមជាតិ កុំអោយពួកគាត់ព្យាយាមប្រើល្បិចតាស៊ីក្លូបែបនេះតទៅទៀត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ​ឯម​ ​សុវ​ណ្ណា​រ៉ា ​នាំរ​ថយ​ន្ត​ថៃច​ង្កូ​តស្តាំ​ចូល​ម​កក​ម្ពុ​ជាបា​ត់​ពន្ធ​រដ្ឋ   អាន1831ដង លោក ម៉ឹងកំសត់ ចាងហ្វាងកាសែតសម្លេងចៅកម្សត់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដែលត្រូវបានគេសង្ស័យ?...    អាន2045ដង លោក ទីសុគន្ធ​ បើកឡាន​​បុក​បុរស​ម្នាក់​បាក់​ជើង​ម្ខាង   អាន1932ដង ក្រ​សួង​​ព្រ​មាន​​បិទ​ ​ក្រុម​ហ៊ុន​​ដឹក​ជញ្ជូន​​៤ ​បើ​​ការ​បង្ករ​​គ្រោះ​ថ្នាក់​​មិន​​...    អាន1912ដង ក្រុមដាវសាំម៉ូរៃប្រាំមួយនាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីកាប់មនុស្សស្លាប់   អាន1785ដង រថយន្តក្រុមហ៊ុនដឹកសំរាម Gaea បើកបុកម៉ូតូ១គ្រឿងបណ្តាលអោយមនុស្ស២នាក់ស្លាប់   អាន1828ដង លោក​ហ៊ុ​សែន ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ចាប់អ្នក​​លក់​ដី​រដ្ឋ   អាន1861ដង iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ   អាន3502ដង ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន   អាន2249ដង CCHR ចេញ​របាយការណ៍​​អំពី​ការ​បំពាន​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា   អាន1632ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      304នាក់
ម្សិលមិញ    1919នាក់
សប្ដាហ៍នេះ    6294នាក់
ខែនេះ    76006នាក់
ឆ្នាំនេះ   473014នាក់
សរុប   57824410នាក់
ថ្ងៃទី 23 ខែ 07 ឆ្នាំ 2026 ម៉ោង 03:38