បុរសម្នាក់អួតថានាំយុវជនប្រុស០៤នាក់ទៅធ្វើការនៅថៃ មកដល់ប៉ោយប៉ែតបោកគេយកលុយទៅលែងល្បែងអស់ត្រូវកងរាជអាវុធហត្ថ ចាប់ញាត់ទ្រុង កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ នេះខណះមេខ្យល់និងកូនខ្យល់កំពុងឈ្លោះទាស់ទែងគ្នា នៅចំនុចរង្វង់មូល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ហម-ម៉ុត មេបញ្ជាការ អ ហ ក្រុងប៉ោយប៉ែតបានឲ្យដឹងថា មេខ្យល់បោកប្រាស់គេដែលកម្លាំង អ ហ ឃាត់ខ្លួនមានឈ្មោះ ម៉ឺ-សេងហ៊ួ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិលេខ៧ សង្កាត់លេខ៧ រាជធានីភ្នំពេញ ជាមុខសញ្ញានាំមនុស្សឆ្លងដែនទៅថៃ។ រីឯជនរងគ្រោះ០៤នាក់បងប្អូនរួមមាន១-ឈ្មោះ អ៊ុត-ថន ភេទស្រី អាយុ៣០ឆ្នាំ ២-ឈ្មោះអ៊ុត-ប៉យ ភេទស្រី អាយុ២១ឆ្នាំ ៣-ឈ្មោះ អ៊ុត-ម៉ុយ ភេទស្រី អាយុ២៦ឆ្នាំ និង៤-ឈ្មោះ ផន-សូវៀត ភេទប្រុស អាយុ៣៥ឆ្នាំ ជនទាំងនេះគឺជាបងប្អូននឹងគ្នា មានស្រុកកំណើតនៅ ភូមិក្រសាំង ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត។
លោក ហម-ម៉ុត បានបន្តទៀតថា មុនធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ឺ-សេងហ៊ួ នេះបាននាំពួជនរងគ្រោះពីខេត្តកំពតមកជាយដែនប៉ោយប៉ែត ក្នុងគោលបំណងនាំឆ្លងដែនទៅធ្វើការរោងចក្រនៅប្រទេសថៃ ដោយក្នុងម្នាក់ត្រូវបង់ថ្លៃជូនផ្លូវឲ្យជនសង្ស័យមុន១៥០០បាត និង២០ដុល្លារ ដើម្បីធ្វើបណ្ណ័ឆ្លងដែន។ លុះដេកនៅក្រុងប៉ោយប៉ែតបានមួយយប់ព្រឹកមិញនេស្រាប់តែជនសង្ស័យយក ប្រាក់ទៅលេងល្បែងនៅកាស៊ីណូអស់ ហើយត្រលប់មកទារប្រាក់ពីពួកជនរងគ្រោះបន្ថែមដោយគ្មានឃើញយកឯក សារអ្វីមកឲ្យ ពួកជនរងគ្រោះមានការសង្ស័យដឹងថាពួកខ្លួនកំពុងចាញ់បោកគេ ជនរងគ្រោះទាំងនោះបានទារលុយវិញស្រាប់តែពេលនោះមក៏មានការប្រ កែកគ្នានិងមានជម្លោះរហូតដក់តឹងសរសៃកដាក់គ្នា នៅលើរង្វង់មូលប៉ោយប៉ែត ភ្លាមនោះជនរងគ្រោះម្នាក់បានប្តឹងឲ្យកម្លាំង អ ហ ប្រចាំការក្បែរនោះជួយអន្តរាគមន៍ទើបឈានដល់ការចាប់ខ្លួនជន សង្ស័យមេខ្យល់បានតែម្តង។
បច្ចុប្បន្នទាំងជនសង្ស័យ និងជនរងគ្រោះកំពុងស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ចនៅមូល ដ្ឋាន អ ហ ក្រុងប៉ោយប៉ែត ដើម្បីចាត់ការតាមច្បាប់៕






ការប្រព្រឹត្តិអំពើពុករលួយរបស់លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ត្រូវបានមន្ត្រីក្រោមឱវាទលាតត្រដាងជាសាធារណៈ ហើយជំរុញឲ្យក្រសួងធនធានទឹក និងអង្គភាពប្រឆាំងអំពើពុក...Read more
អាជ្ញាធរក្រុង ហែរហមអមដោយសមត្ថកិច្ចចំរុះ និងដឹកនាំដោយលោក សោម សម្បត្តិ អភិបាលរងក្រុងទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់ និងចូលរួមដោយកញ្ញា ទីវ គឹមកល្យាណ ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត...Read more
ប្រជាពលរដ្ឋខេត្តសៀមរាបបានសាទរចំពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទរ...Read more
កាភ្លើតភ្លើន ការជ្រុលនិយម ការគាំទ្រតែវប្បធម៌បរទេស ការត្រេកត្រអាលនិងកាមតណ្ហាស្នេហាដូរផ្កា១ទងនៅថ្ងៃទិវនៃក្តីស្រលាញ់ ឬហៅថា Valentine’s Day របស់យុវជនយុវតី នាសម័យកាលបច្ចុប្បន្ន...Read more
ប្រជាពលរដ្ឋជាច្រើនរូបរស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ពួកគាត់ទៅធ្វើសំបុត្រកំណើត និងលិខិតស្នាមផ្សេងៗជាច្រើនលើកច្រើនសានៅតែធ្វើមិនបាន ព្រោះមិនឃើញចៅសង្កាត...Read more
យោងតាមមន្ត្រីតុលាការថ្លែងអោយដឹងថា នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ លោក លាងសំណាត់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក សុខ ប៊ុន អតីតប្រធានក្រុមហ៊ុន TEHO Devel...Read more
បើយើងសង្កេតតាមដានមើលអោយបានដិតដល់អំពីជីវភាព និងជីវិតរបស់ប្រជាជនខ្មែរតាំងពីយូរលុងណាស់មកហើយ រហូតមកទល់កំលុងប្រហែលជាង១០ឆ្នាំមុននោះ គេឃើញថា ប្រជាជនខ្មែរមានសុខភាពល្អ...Read more
មានការរិះគន់ធ្ងន់ៗថា លោក ស៊ុយសែម ថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញ ធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ ដែលធ្វើអោយក្រុមអ...Read more
| ថ្ងៃនេះ | 452 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8659 | នាក់ |
| ខែនេះ | 78371 | នាក់ |
| ឆ្នាំនេះ | 475379 | នាក់ |
| សរុប | 57826775 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 04:18 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

