ម្តាយបង្កើតនិងឳពុកចុងគ្មានព្រហ្មវិហ៊ារធម៌វាយកូនអាយុ៥ឆ្នាំជិតស្លាប់

ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 23 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 03:16 នាទី ចំនួនអានៈ 1720

មនុស្ស​គ្រប់​គ្នា​នៅ​លើ​លោក​យើង​នេះ​ធ្លាប់​តែ​លឺ​ពេញ​ត្រ​ចៀក​ថា ម្តាយ​ឳ​ពុក​ជា​អ្នក​មាន​គុណ​​ដែល​ផ្តល់​កំ​ណើត​អោយ​កូន​គ្រប់​គ្នា​ហើយ​ស្រ​លាញ់​កូន​ស្មើ​និង​កែវ​ភ្នែក​របស់​ខ្លួន​សូម្បី​តែ​សត្វ​ស្រ​ម៉ោច​១​ក្បាល​ក៏​មិន​អោយ​វា​លើ​ប៉ុន្តែ​ឥ​ឡូវ​មាន​ម្តាយ​ខ្វះ​ព្រហ្ម​វិ​ហ៊ារ​ធម៌​ម្នាក់​និង​ឳ​ពុក​ចុង​ក្រៅ​ក្រប​ខ័ណ​បាន​វាយ​កូន​ប្រុស​អាយុ​ទើប​តែ​៥​ឆ្នាំ​រហូត​ជិត​ស្លាប់​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​ជាង​១​សប្តាហ៍​មក​ហើយ​នៅ​មិន​ទាន់​ជា​សះ​ស្បើយ​នៅ​ឡើយ។ បើតាមសម្តី​របស់លោក​ជុំ-ទីណា(ហៅវែង)​មេការផ្ទះជួល​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​ទ្រាំង​សង្កាត់​ស្លក្រាម​ក្រុង​​ខេត្ត​សៀម​រាប​បាន​អោយ​ដឹង​ថា លោក​បាន​ជួល​បន្ទប់​លេខ​៧​អោយ​ទៅ​ស្រ្តី​ឈ្មោះ​កែវ-ស្រីខួច​អា​យុប្រ​ហែល​ជាង​២០ឆ្នាំ​មានមុខ​របរជា​កម្ម​ករនិង​ប្តីឈ្មោះ​ចាន់-ចៃ​អាយុ​ស្របា​គ្នាមុខ​របរមិន​ច្បាស់​លាស់​ និង​មាន​កូនប្រុស​ម្នាក់អាយុ​ប្រហែល​៥ឆ្នាំហើយ​​ពួក​​គេ​មានស្រុក​កំណើត​នៅភូមិ​សំរោង​ ឃុំ​ឬស្សី​ក្រោក​ ស្រុក​មង្គល​បូរី ខេត្តបន្ទាយ​មានជ័យ ​បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ខាងលើ។​លោក​វែង​បន្ត​ថា កាល​ពីថ្ងៃ​កើត​ហេតុ​ស្រ្តី​ខាង​លើ​និង​ប្តី​ចុង​ហេង​ស៊យ​រូប​នោះ​បាន​វាយ​កូន​រហូត​ផ្អើល​អ្នក​ជួល​បន្ទប់​ជិត​ខាង​ដោយ​គេ​អើត​មើល​ពីក្រៅ​ទៅឃើញ​ម្តាយ​រូប​នោះ​ទះកំ​ផ្លៀង​កូន​ ឯ​ចាន់​ចៃឳ​ពុកក្រៅ​ខោរូបនោះ​បានចាប់កូន​បោកទៅ​នឹងជញ្ជាំង​បណ្តាលអោយ​ជិតដាច់​ខ្យល់​ស្លាប់​ក៏ស្រាប់​តែនាង​ស្រីខូច​ភ័យ​ស្រែកហៅ​គាត់អោយ​ដឹកយក​ទៅ​មន្ទីពេទ្យ​ធំ(សាល់​សង្គ្រោះ​បន្ទាន់)។​ លោកវែង​បន្តទៀត​ថា កាល​ថ្ងៃទី២០​មានលោក​គ្រូពេទ្យ​ម្នាក់​ជិះម៉ូតូ​មកសាក​សួររក​ឈ្មោះស្រីខួច​ធ្លាប់​ធ្វើ​​ការនៅ​ហាង​ម្លប់​ស្បូវ​ផ្លូវ៦០​ម៉ែត្រ​ពាក់ព័ន្ធ​ពី​បញ្ហាកូន​ប្រុស​ខាង​លើ ​ហើយលោក​បានប្រាប់​គ្រូពេទ្យ​រូបនោះ​ថា ធ្លាប់លឺគេ​ប្រាប់ថា​ក្មេងប្រុស​ខាង​លើ​នេះ​ម្តាយ​វាតែង​តែវាយ​ដំជាញឹក​ញាប់តែរឿង​អីផ្សេង​គាក់​ មិន​​ដឹង​ទេ។​លោក​វែង​បន្ថែម​ថា ​តាំងតែ​ពីលោក​ជូន​ម្តាយ​កូន​ខាង​លើទៅ​មន្ទីពេទ្យ​អស់រយះ​ពេលជាង​១សប្តាហ៍​នេះពុំមាន​នរណាមក​មើលបន្ទប់​ជួល​នេះទេ​ រហូត​មាន​ពាក្យ​ចចាម​អារាម​ថាក្មេង​រង​គ្រោះបាន​ស្លាប់​បាត់​បង់​ជីវិត​បាត់ទៅ​ហើយ​ ឯនាងស្រីខួច​និងប្តីហេង​ស៊យ​បាន​រត​បាត់​ស្រ​មោល។​ នៅព្រឹកថ្ងៃទី២៣​នេះចំពេលអ្នក​យកព័ត៌មាន​យើងកំពុង​សាកសួរ​លោកវែង​មេកាផ្ទះជួល​ស្រាប់តែ​មានស្រ្តី​ម្នាក់វ័យ​ប្រហែល​ជាង​៣០​ឆ្នាំស្លៀក​សំពត់​ពណ៍​ក្រហម​ស្រអាប់​សក់​រួញ​អង្គាស​ដីបីកូន​តូច​នឹង​ដៃម្នាក់​ដឹកដៃកូន​តូចប៉ុនៗ​គ្នា២នាក់​មកសុំ​ចូលបន្ទប់​លេខ៧​ដើម្បីបោស​សំអាត​និង​បោក​ខោអាវ​អោយ​ម្ចាស់​បន្ទប់។​ស្រ្តីរូប​នោះបាន​ប្រាប់​ថា ​ម្ចាស់បន្ទប់​ជួល​គាត់​អោយ​មក​បោស​សំអាត​បន្ទប់​និងបោក​ខោអាវព្រោះស្រី​ខួចជាប់មើល​កូនឈឺ​នៅ​ពេទ្យ ​បើមិនជឿ​អាច​ចុច​ទូរ​ស័ព្ទ​ជួបម្ចាស់​គេផ្ទាល់​ក៏បាន​ព្រោះស្រី​ខួចបាន​អោយ​លេខ​ទូរស័ព្ទ​មក​តាម​គាត់។​ កែវស្រីខួច​បានប្រាប់អ្នក​យកព័ត៌មាន​យើងនៅព្រឹក​ថ្ងៃទី​២៣​នេះថា​ ខាង​មន្ទី​ពេទ្យ​ខេត្តគេ​បាន​បញ្ជួន​កូន​នាង​អោយ​មក​ព្យាបាល​នៅមន្ទីរ​ពេទ្យ​កុម៉ារ​គន្ធបុប្ផា។​ស្រីខួបន្ត​ទៀតថា​ ខាង​គ្រូពេទ្យ​គេ​ចោទ​ថា នាង​វាយ​ប្រើ​អំពើហឹង្សា​លើកូន​បន្ទាប់ពី​គ្រូពេទ្យពិ​និត្យ​ព្យាបាល​បើទោះ​ជានាង​ខំព្យាយាម​ពន្យល់​ថា មិន​បាន​វាយ​ក៏​ដោយ។​ ស្រីខួច​បដិសេធ​តាម​ទូរស័ព្ទ​យ៉ាង​រដិបរដុប​ទៀត​ថានាង​មិន​បាន​វាយ​កូន​ទេ ​មូល​ហេតុ​ដែល​កូន​ឈឺហើយ​មានស្នាម​លើ​ខ្លួន​នេះគឺកូន​នាងបាន​រតលេង​ឆ្កែពណ៍​ខ្មៅ១​ក្បាល​ដេញ​ខាំវា​ភ័យ​ក៏រតបុក​អីមួយ​ក៏មិន​ដឹង។​ តែបើតាម​សម្តីអ្នកបោក​ខោអាវដែល​បានទៅដល់​មន្ទីពេទ្យ​កុម៉ារបាន​ប្រាប់ថា​ កូន​របស់​នាង​ស្រីខួច​រាង​គ្រាន់​បើហើយ​ តែនៅហើម​ភ្នែកម្ខាង​និងពេល​ក្រោកឈរ​អង្គុយនៅរាង​វិលមុខ​នៅឡើយ។​ លោកស៊ីន-ណារ៉ា​នាយរងប៉ុស្តិ៍​ស្លក្រាមបាន​ប្រាប់តាម​ទូរស័ព្ទ​នៅព្រឹកដដែល​នេះថា​ លោក​ពុំ​ទាន់​បាន​ដឹង​​ពីករណី​ខាងលើនេះ​ទេណា១​លោកជាប់​រវល់​ចាំអោយ​កូនចៅ​គេចុះស៊ើប​អង្កេត​ករណីខាង​លើនេះ។​ អ្នកយកព័ត៌​មានយើង​ពុំទាន់អាច​សុំការបំ​ភ្លឺពីក្រុម​គ្រូពេទ្យ​នៅមន្ទី​ពេទ្យកុ​ម៉ាគន្ធ​បុប្ផាបាន​ទេ ព្រោះ​មន្ទី​ពេទ្យ​នេះកន្លង​មក​មិនអ្នក​អុញ្ញាត្ត​អោយ​អ្នក​កាសែត​ចូល​ថត​រូប​ឬយក​ព័ត៌​នោះទេ។ អ្នកជួលបន្ទប់​ក្បែរ​ខាង​ដែល​ដឹង​រឿង​ខាង​លើ​បាន​និយាយ​ថា គួរតែ​សមត្ថកិច្ច​ស៊ើប​អង្កេត​ចាត់​ការ​តាម​ផ្លូវ​ច្បាប់នូវ​ករណី​ការប្រើ​អំ​ពើ​ហឹង្សា​ខាង​លើ ទៅ​លើ​ឳ​ពុក​ចុង​ខាង​លើ​អោយ​បាន​សមរម្យ​ព្រោះក្មេង​ទើប​មាន​អាយុ​៥​ឆ្នាំសោះហ៊ាន​វាយធ្វើ​បាប​បែប​នេះអាង​តែមិន​មែន​កូន​ខ្លួន​បង្កើត៕
ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ផ្កាយ៣អង្គរក្សនាយករដ្ឋមន្ត្រីសុំច្បាប់ដឹកឈើទៅធ្វើផ្ទះមិនចេះអស់   អាន1563ដង តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេបានផ្តល់យុត្តិធម៌ដល់ភាគីកម្ពុជា   អាន1666ដង សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងព?...    អាន342ដង អង្គការលីកាដូ បន្ទោសអាជ្ញាធរថាប្រើកងទ័ពដែលមិនមានជំនាញទៅបង្ក្រាបករណីវិវាទដីធ្លី និងស្ន...    អាន2410ដង ឯកឧត្តម នេតសាវឿន គួរស៊ើប​អង្កេតរឿងការដោះដូរទីតាំងប៉ុស្តិ៍​នគរបាលឃុំដារផង   អាន1775ដង លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំ?...    អាន1404ដង ស្មៀនសង្កាត់ម្នាក់តែងតែជំរិតទាលុយពីរាស្រ្តក្រីក្រ    អាន1713ដង ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​ក...    អាន2596ដង ប្រជាពលរដ្ឋ៨គ្រួសារអំពាវនាវសុំអាជ្ញាធរក្រុងនិងខេត្តជួយពួកគាត់ផង   អាន1789ដង យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្ប...    អាន2527ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      393នាក់
ម្សិលមិញ    2319នាក់
សប្ដាហ៍នេះ    393នាក់
ខែនេះ    15936នាក់
ឆ្នាំនេះ   298588នាក់
សរុប   57649984នាក់
ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 04:58