លោកផ្លុងរ៉េតត្រូវបានលោក ប៊ុលបាន មេការដឹកឈើអោយក្រុមហ៊ុន ហួតម៉េងរីតាគំរាមប្តឹងតាមទូរស័ព្ទ

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 27 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 10:47 នាទី ចំនួនអានៈ 1740

បន្ទាប់ពីលោកផ្លុង-រ៉េតអ្នកយកព័ត៌មានអោយកាសែត ខ្មែរម្ចាស់ស្រុក និងជាចាងហ្វាងកាសែត កម្ពុជាសុវណ្ណភូមិ បានសរសេរហែកកកាយរឿងសម្ងាត់របស់លោកប៊ុល-បានមេការរតការរថយន្ត យីឌុបដឹកឈើរបស់ក្រុមហ៊ុនហួតម៉េងរីតាកាលពីថ្ងៃទី២៦ខែ កក្កដានេះបណ្តាលអោយលោក ប៊ុល-បាន មានការខឹងសម្បារហើយទូរស័ព្ទទៅគំរាមលោកផ្លុង-រ៉េតទាំងកណ្តាល ថ្ងៃត្រង់។

លោកផ្លុង-រ៉េតបានប្រាប់អ្នកយកព័ត៌មានយើងថា កាលពីវេលាម៉ោង១និង៥០នាទីថ្ងៃត្រង់នេះលោកប៊ុល-បានទូរស័ព្ទទៅ គំរាមរកប្តឹងគាត់ ដោយសារតែគាត់បានសរសេរអត្ថបទ១ដែលមានចំណងជើងថា ” លោកប៊ុល-បានដឹកឈើអោយក្រុមហ៊ុនហួតម៉េងរីតា កំពុងយកដៃបាំងមេឃបន្លំភ្នែករដ្ឋ និងបំផ្លាញផ្លូវថ្នល់ “។លោកផ្លុង-រ៉េតបានបន្តថា លោកសរសេរព័ត៌មានតាមវិជ្ជាជីរៈ លោកគ្មានការព្រួយបារម្ភណ៍ចំពោះសម្តីរបស់លោកប៊ុល-បានដែលថារក ប្តឹងលោកនោះទេ ម្យ៉ាងវិញទៀតនៅក្នុងអត្ថបទនោះលោកបានដកស្រង់សម្តីលោកប៊ុល-បាន ដែលលោកបានធ្វើបទសំភាសន៍តាមទូរស័ព្ទយកមកចុះផ្សាយផងដែរ។ លោករ៉េតបន្ថែមថា មានឈ្មួញរកស៊ីដឹកឈើច្រើនណាស់ដែលគំរាមរកប្តឹង   និងធ្លាប់ប្រើអំពើហឹង្សាមកលើរូបលោក ដោយសារតែលោកបានចុះផ្សាយពីការរកស៊ីខុសច្បាប់របស់ឈ្មួញទាំងនោះ ហើយលោកធ្លាប់បានឡើងតុលាការ២-៣ឆ្នាំជាមួយឈ្មួញដឹកឈើខុសច្បាប់ទៀត ផង ដូច្នេះលោកថានេះមិនមែនជាលើកទី១សំរាប់រូបលោកនោះទេ លោកធ្លាប់លឺឡើងសាំច្រចៀកទៅហើយ។

លោក ប៊ុល-បាន បានប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទនៅរសៀលថ្ងៃដដែលនេះថា លោកពិតជាបានទូរស័ព្ទទៅគំរាមលោកផ្លុង-រ៉េតមែន។ លោកបានបន្ថែមថា លោកនឹងប្តឹងលោករ៉េតបើលោករ៉េតគ្មានភស្តុតាងគ្រប់គ្រាន់ក្នុងការ សរសេរពីលោក តែបើលោករ៉េតមានភស្តុតាងគ្រប់គ្រាន់ នោះលោកនឹងទទួលខុសត្រូវ ហើយមិនប្តឹងទេ៕

មជ្ឈដា្ឋនប្រជាពលរដ្ឋសង្ឃឹមថា ថៅកែក្រុមហ៊ុនហួតម៉េងរីតា ច្បាស់ជាមិនព្រមអោយលោក ប៊ុល-បាន យកដៃបាំងមេឃ លួចកេងក្រោមភ្នែករបស់គាត់បន្តទៀតនោះទេ ហើយក៏សង្ឃឹមថា មន្រ្តីជំនាញតាមដងផ្លូវធ្វើការតាមផ្លូវច្បាប់ ហើយសាធារណការ និងដឹកជញ្ជួនសូមមេត្តាថ្លឹងរថយន្តដឹកឈើទាំងនោះអោយបានត្រឹម ត្រូវកុំអោយលើសទម្ងន់ដែលនាំអោយខូចផ្លូវថ្នល់របស់រដ្ឋបន្ត ទៅទៀត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អនិច្ចា​សីលធម៌​សង្គម​ខ្មែរ​   អាន1695ដង គ្រាន់តែរឿងកម្មង់ម្ហូបយូរក៏អាចវាយ​គ្នាបែកក្បាលបានដែរ   អាន1718ដង លោក មឿងសុន ផ្ញើសេចក្តីអំពាវនាវជូនសម្តេច​ ហ៊ុនសែន   អាន1738ដង ថៅកែហាងធ្វើសរសៃបង្កប់សេវាផ្លូវភេទម្នាក់ត្រូវបានសមត្ថកិច្ចឃុំខ្លួន   អាន1635ដង សមត្ថកិច្ចមិន​ទាន់អាចបំភ្លឺ រឿងស្នងការខេត្តព្រះវិហារប្រើកាំភ្លើងបាញ់បោះសេរី   អាន1595ដង សមត្ថកិច្ចឃាត់ខ្លួនលោកម៉មសុណង់ដូនៅរាជធានីភ្នំពេញព្រឹកថ្ងៃទី១៥នេះ   អាន2034ដង រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប   អាន2440ដង អ្នក​ភូមិ​បឹងកក់​និង​អ្នក​បុរីកីឡា​ដាក់​បណ្ដាសា​មន្ត្រី​ពុករលូយ   អាន1639ដង ក្រសួងមហាផ្ទៃយល់ព្រមអោយគណបក្ស​សង្គ្រោះជាតិធ្វើ​បាតុកម្មបីថ្ងៃ   អាន1559ដង លោក យ៉ាន់ស៊ីវ៉ាត់ និង រឹមស៊ុមអុន សប្បាយកើបលុយពីឈ្មួញដឹកឈើខុសច្បាប់ទាំងយប់ទាំងថ្ងៃ   អាន1817ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      479នាក់
ម្សិលមិញ    1648នាក់
សប្ដាហ៍នេះ    3497នាក់
ខែនេះ    15565នាក់
ឆ្នាំនេះ   60944នាក់
សរុប   57412340នាក់
ថ្ងៃទី 11 ខែ 02 ឆ្នាំ 2026 ម៉ោង 06:34