មន្រ្តីជំនាញរកឃើញថា នៅប្រទេសកម្ពុជាបច្ចុប្បន្នកំពុងប្រឈមនឹងការជួញដូរមនុស្ស និងការកេងប្រវ័ញផ្លូវភេទយ៉ាងធ្ងន់ធ្ងរនៅតាមតំបន់អភិ វឌ្ឍន៏ទេសចរណ៏មួយចំនួននិងតាមច្រកព្រំដែនក្នុងខេត្ដនានា ដោយសារវិទ្យាសាស្រ្ដជឿនលឿន។
អំពើឧក្រិដ្ឋជួញដូរមនុស្សនេះត្រូវបានមន្រ្តីសង្គមស៊ីវិលរក ឃើញថា ដោយសារជនល្មើសយល់ថា ជាមុខរបរងាយរកប្រាក់បានស្រួល ជាការពុំមានជំរើសការងារ ខ្វះការអប់រំនិងខ្វះការយល់ដឹង ចំណាកស្រុកខុសច្បាប់ ខ្សែស្រឡាយសមាជិកគ្រួសារច្រើន ភាពក្រីក្រ ជំពាក់បំណុលគេ សង្គមសេដ្ឋកិច្ចមិនប្រក្រតី គំលាតអ្នកមាននិងអ្នកក្រ មហន្ដរាយធម្មជាតិ សង្គ្រាម អន្ដោប្រវេសទូលំទូលាយ ការអនុវត្ដន៍ច្បាប់នៅធូរលុង ខ្វះការគាំពារកុមារ តម្រូវការផ្លូវភេទ ពលកម្មតាមផ្ទះ សិប្បកម្ម ឬឧស្សាហកម្ម ភាពព្រងើយកន្ដើយរបស់រដ្ឋាភិបាល និងការអភិវឌ្ឍន៏តាមដងទន្លេមេគង្គ។
នាយកកម្មវិធីទប់ស្កាត់ នៃអង្គការសម្ព័ន្ធចាប់ដៃលោកផេង-ច័ន្ទតារាថ្លែងនៅសិក្ខាសាលាមួយ ក្នុងខេត្តសៀមរាបនៅថ្ងៃទី២៦ខែកក្កដាថាការជួញដូរផ្លូវ ភេទនិងការជួញដូរកំលាំងពលកម្មមានសន្ទុះកើនឡើងច្រើន មានចំនួន៥ទៅ៧ខេត្ដ ដូចជាខេត្ដព្រះសីហនុ សៀមរាប កោះកុង ព្រៃវែង កំពង់ធំ ខេត្ដរតនៈគីរី និងខេត្ដស្វាយរៀង។
អ្នកយកព័ត៌មានយើងមិនអាចទាក់ទងអនុប្រធាននាយកដ្ឋានប្រឆាំងការ ជួញដូរមនុស្សនិងការពារអនីតិជន នៃក្រសួងមហាផ្ទៃ លោក ជីវ ផល្លី បាននៅឡើយទេ ដោយលោកប្រាប់ថា ជាប់រវល់។
យោងតាមរបាយការណ៏ស្ដីពីការជួញដូរមនុស្សរបស់ក្រសួងការបរទេស សហរដ្ឋអាមេរិកបានប៉ាន់ស្មានថា មានបុរសស្ដ្រី និងកុមារ ប្រមាណពី ៦០០.០០០នាក់ទៅ៨០០.០០០នាក់ និងមានច្រើនលើសពីតួលេខនេះ ត្រូវបានគេជួញដូរឆ្លងកាត់ព្រំដែនអន្ដរជាតិហើយចំនួនពាក់ កណ្ដាលនៃជនរងគ្រោះទាំងនេះត្រូវបានគេជួញដូរ សំរាប់កេងប្រវ័ញផ្លូវភេទ។ រីឯរបាយការណ៏ផ្នែកប្រយុទ្ធប្រឆាំងនិងជំងឺអេដស៏ ក្នុងឆ្នាំ២០១០ បង្ហាញថាមានស្ដ្រីរកស៊ីផ្លូវភេទនៅឆ្នាំ២០១០បានកើនឡើងជាង ឆ្នាំ២០០៩ដោយសារបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ។
អ្នកសម្របសម្រួលយុទ្ធនាការដង្ហែតាមដងផ្លូវស្ដីពីការទប់ ស្កាត់ការជួញដូរមនុស្សនៃអង្គការបញ្ចប់ការកេងប្រវ័ញផ្លូវភេទ និងការជួញដូរមនុស្ស ហៅកាត់ជាភាសាអង់គ្លេសថា (MTV exit) ដែលមានមូលដ្ឋាននៅទីក្រុងបាងកកប្រទេសថៃ និងប្រទេសអង់គ្លេស កញ្ញា ហឿន-សុភ័ក្ដ្រ មានប្រសាសន៏ថា ការជួញដូរមនុស្ស ការជួញដូរផ្លូវភេទនិងការកេងប្រវ័ញកំលាំងពលកម្មនៅទូទាំងពិភ ពលោកមានកំរិតខ្ពស់ ព្រោះមនុស្សភាគច្រើនៅតែគិតថា ការណីនេះនៅតែងាយស្រូលរកប្រាក់ចំណូល។
កញ្ញាបន្ដថា បើប្រៀបធៀបជាមួយឆ្នាំមុនៗ ការជួញដូរកំលាំងពលកម្ម មានការកើនឡើង ព្រោះពលករភាគច្រើនពួកគេបានទៅរកការងារធ្វើនៅប្រទេសជិតខាង និងដោយសារកំរិតនៃការហូរចេញតាមច្រកព្រំដែន មានភាពងាយស្រួលជាងមុន៕






ពុទ្ធោ! កូនប្រុសមាសម្តាយ
កូនប្រុសមាសម្តាយ ម្តាយនឹកកូនណាស់ ម្តាយស្មានតែកូនបានទទួលសេចក្តីសុខសាន្តក្នុងសង្គមគ្រួសាររបស់កូនហើយ តែបន្ទាប់ពីម្តាយបានអានសំបុត្ររបស់កូនទើបម្តា...Read more
យោងតាមមន្ត្រីតុលាការថ្លែងអោយដឹងថា នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ លោក លាងសំណាត់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក សុខ ប៊ុន អតីតប្រធានក្រុមហ៊ុន TEHO Devel...Read more
ដួងចិត្តស្រ្តី ១០យ៉ាង
ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ
ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស
ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស
ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
ក្រុមប៉ូលីសរបស់រដ្ឋាភិបាលដែលដឹកនាំដោយលោក ជួនសុវណ្ណ ស្នងការរាជធានី ភ្នំពេញ បានប្រើគ្រាប់បែកផ្សែង ឡានបាញ់ទឹក និងប្រើអំពើហឹង្សា ក្នុងការបង្ក្រាបហ្វូងបាតុករ កាលពីថ្ងៃទី...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖
១- ស្គាល់ហេតុ
២- ស្គាល់ផល់
៣- ស្គាល់ប្រពន្ធ &nb...Read more
ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
ប្រជាពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើសុំមអោយលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ដកលោក ហោណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសចេញពីដំណែង បន្ទាប់ពីមានប្រតិកម្មខ្លាំងៗ ចំពោ...Read more
| ថ្ងៃនេះ | 543 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8750 | នាក់ |
| ខែនេះ | 78462 | នាក់ |
| ឆ្នាំនេះ | 475470 | នាក់ |
| សរុប | 57826866 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 05:05 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

