កាលពីព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១២នេះ ម្សិលមិញនេះ មានការដុតបំផ្លាញចោលនូវឱសថ ហួសកាល កំណត់ប្រើប្រាស់ ឱសថដែលគ្មានការ អនុញ្ញាតិពីក្រសួងសុខាភិបាល និងគ្មានបិតលតាប័ត្រ បន្ទាប់ ពីការរឹបអូសនិងដកហូតបានជាបន្តបន្ទាប់ ពីបណ្តាឱសថស្ថាន និងគ្លីនិកមួយចំនួន នៅក្នុងក្រុងសៀមរាប ក្នុង រយ:ប្រមាណ៧ខែ ដើមឆ្នាំ២០១២ ពិធីដុតបំផ្លាញនេះ បានធ្វើឡើងនៅ មន្ទីរសុខាភិបាលខេត្តសៀមរាប។
មន្ត្រីផ្នែកគ្រប់គ្រងឱសថ នៃមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០១២នេះ បន្ទាប់ពីមន្ត្រី ជំនាញ និងអង្គភាពពាក់ព័ន្ធធ្វើការចុះត្រួតពិនិត្យកន្លែងឱសថស្ថាន ឱសថស្ថានរង ក៍ដូចជាបណ្តាកន្លែងសម្រាក ព្យាបាលមួយចំនួន បានធ្វើការរកឃើញនូវ ឱសថជាច្រើនដែលហួសកាលកំណត់ប្រើប្រាស់។
ម្យ៉ាងឱសថមួយ ចំនួនគឺគ្មានបិតលតាប័ត្រ និងគ្មានការអនុញ្ញាតិពីក្រសួងសុខាភិបាល។ ហើយការដុតកំទេចចោល នូវឱសថ គ្រប់ប្រភេទ ពេលនេះមានចំនួន ៧៩៥មុខ ដែលក្នុងនោះមានថ្នាំគ្រាប់ចំនួន ៣១៥.៥៨៦គ្រាប់ សេរ៉ូមចំនួន ៦២០ដប រួមនិងថ្នាំនិងសេរ៉ូមដែលមិនស្គាល់ឈ្មោះចំនួន ១៦០.៥គីឡូក្រាម។សូមរំឮកថា កាលពីដើមខែមិថុនា ឆ្នាំ២០១២ កន្លងទៅ សមត្ថកិច្ច ដែលមានមន្រ្តីមន្ទីរសុខាភិបាល នគរបាល ការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះពិនិត្យ ឆែកឆេរ និងបានរកឃើញថ្នាំពេទ្យរាប់រយមុខ/ប្រភេទ និងរាប់ម៉ឺនគ្រាប់/ដប/កញ្ចប់ ស្មើនឹង ១២៥គីឡូក្រាមដែលចរាចរឱសថខុសច្បាប់ និងមិនមានការអនុញ្ញាតពីក្រសួងសុខាភិបាលត្រឹមត្រូវ ហើយឱសថមួយ ចំនួនទៀតហួសកាលបរិច្ឆេទប្រើប្រាស់ នៅមន្ទីរសម្រាកព្យា បាលសុភមង្គល ដែលស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លរក្រាម ក្រុង-ខេត្តសៀមរាប។
រហូតចុង ដដែល សមត្ថ កិច្ច អាជ្ញាធរ មន្ត្រីសុខាភិបាល បានចុះអនុវត្តសេចក្ដីសម្រេចរបស់ ក្រសួងសុខាភិបាល ស្ដីពី ការបិទមន្ទីរ សម្រាក ព្យាបាលជំងឺ "សុភង្គល"។
ដោយឡែក នៅដើមខែកក្កដា ឆ្នាំ២០១២ កម្លាំងសមត្ថកិច្ច និងមន្រ្តីសុខាភិបាល ព្រះរាជអាជ្ញារង អមសាលា ដំបូង ខេត្តសៀមរាប បានសម្រេចបញ្ឈប់ជាបណ្តោះ អាសន្ន និងធ្វើការផាកពិន័យ ជាទឹកប្រាក់ចំនួន ៥លាន រៀល ព្រមទាំងដកហូត ថ្នាំពេទ្យជាង ៤០មុខ សរុបទម្ងន់ ៣៥,៥គីឡូក្រាម ក្នុងនោះមានឱសថគ្រាប់ចំនួន ២០.៥១៧គ្រាប់។
ផ្ទះល្វែងលក់និងស្ដុក ឱសថខុសច្បាប់ មួយកន្លែងដែលស្ថិតក្នុងបុរីអង្គរសបភីងអាឃេត ស្ថិតនៅអាគារលេខA19 តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។
មតិមហាជនមួយចំនួនបានដាក់ជាចំណោតថា តើឱសថស្ថាន ឱសថស្ថានរង និងមានទីតាំងលក់ ឱសថ ក្នុង ខេត្តសៀមរាប ប៉ុន្មានទៀតដែលកំពុងប្រកបរបរ ខ្វះគុណតម្លៃនៃវិជ្ជាជីវ: គ្មានក្រមសីលធម៌ មិនមានការទទួល ខុសត្រូវ និងមិនគោរពច្បាប់ ទម្លាប់ដែលបង្ករគ្រោះថ្នាក់ ដល់ពលរដ្ឋ បណ្ដាលមកពីការរកស៊ីលក់ដូរ ចរាចរ ស្ដុក ចែកចាយ នូវឱសថ ហួសកាលកំណត់ ប្រើប្រាស់ឱសថដែលគ្មានការអនុញ្ញាតិពីក្រសួងសុខាភិបាល និងគ្មាន បិតលតាប័ត្រនោះ។ ហើយមន្ត្រី សមត្ថកិច្ច ស្ថាប័ន អាជ្ញាធរ អ្នកពាក់ព័ន្ធ លោកនឹងធ្វើយ៉ាងណា ដើម្បីបន្ត ទប់ស្កាត់ និងឈានទៅលប់បំបាត់នូវរាល់ ការរកស៊ី លក់ដូរ ចរាចរ ស្ដុក ចែកចាយ នូវឱសថ ហួសកាលកំណត់ ប្រើប្រាស់ ឱសថគ្មានការអនុញ្ញាតិពីក្រសួងសុខាភិបាល គ្មានបិតលតាប័ត្រនោះ ប្រកបដោយប្រសិទ្ធភាព និង ការទទួលខុសត្រូវខ្ពស់ ព្រោះប្រជាពលរដ្ឋលោកមិនសូវមាន ឬគ្មានបទពិសោធន៍ យល់ដឹង ស្គាល់ ប្រើប្រាស់ ព្យាបាលឱសថ/ថ្នាំពេទ្យ ត្រឹមត្រូវថា តើក្លែងក្លាយ ឬត្រឹមត្រូវយ៉ាងណានោះ។
ទោះជាយ៉ាងណា មន្ត្រីការិយាល័យគ្រប់គ្រងឱសថ បានមានប្រសាសន៍ថា សម្រាប់ពេលខាងមុខទៀតនេះ ការិយាល័យ ជំនាញ និងបន្តធ្វើការចុះត្រួតពិនិត្យជាបន្តទៀត ដើម្បីគ្រប់គ្រងឲ្យបាននូវការប្រើប្រាស់ឱសថ ដែលមិនប្រក្រតី និងគ្មានការអនុញ្ញាតិ ពីក្រសួងសុខាភិបាល ដើម្បីជាប្រយោជន៍ ដល់ការថែរក្សា សុខមាល ភាពរបស់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ទូទៅ៕ដោយ ccj-media.com






ប្រជាពលរដ្ឋនៅខេត្តសៀមរាប និងអ្នកលេងបណ្តាញសង្គម (Facebook) នៅកម្ពុជា បានធ្វើការរិះគន់ខ្លាំងៗថា ក្រុមអ្នករៀបចំកម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បានធ្វើខ្លោងទ្វារពីរនៅចំផ្លូវចូលទៅប្...Read more
ស្ត្រីជនជាតិយួន វ័យ៦០ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយពីធ្វើការឆែកឆ...Read more
ក្រុមប្រជាពលរដ្ឋរស់នៅ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង បានសម្ដែងនូវការហួសចិត្ត ស្របពេលដែលសកម្មភាពដឹកជញ្ជូនឈើមកស្តុកក្នុងផ្ទៃអាងកើតមានឡើងជាច្រើនឆ្នាំកន្លងមករហូតដល់ពេលបច្ច...Read more
សហភាពអឺរ៉ុប (EU) បានព្រមានជាបន្តទៀត សម្រាប់បន្លែរបស់វៀតណាមដែលនាំចូលទៅក្នុងតំបន់របស់ខ្លួនដោយសារតែ EU រកឃើញថាមានបាក់តេរីដែលបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់នៅក្នុងបន្លែទាំ...Read more
ច្បាប់ស្តីពីព្រៃឈើ
ជំពូក៨: ការហាមឃាត់ការប្រមូលផល អនុផលព្រៃឈើ និងការការពារព្រៃឈើ
មាត្រា ៣២: ព្រៃឈើត្រូវបានការពារប្រឆាំងនឹងរាល់សកម្មភាពដែលធ្វើអោយខូចខាត បណ្តាលមកពី...Read more
បើយើងសង្កេតតាមដានមើលអោយបានដិតដល់អំពីជីវភាព និងជីវិតរបស់ប្រជាជនខ្មែរតាំងពីយូរលុងណាស់មកហើយ រហូតមកទល់កំលុងប្រហែលជាង១០ឆ្នាំមុននោះ គេឃើញថា ប្រជាជនខ្មែរមានសុខភាពល្អ...Read more
នៅម៉ោងប្រហែល១១យប់ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មានប៉េអឹមស័ក្ត២ម្នាក់ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បានប្រើអំពើហឹង្សាទៅលើស្ត្រីម៉ាស្សា ដែលហាងមានយីហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិតនៅភូមិត...Read more
ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។
...Read more
សំណុំរឿងឈ្មួញរកស៊ីដឹកឈើក្រញូង បើករថយន្តបំបុករថយន្តអ្នកកាសែត ប៉ុនប៉ងមនុស្សឃាតដោយចេតនា តាំងពីឆ្នាំ២០១៣នោះ ត្រូវបានតុលាការ ខេត្តសៀមរាបធ្វើការតម្កល់ឥតចាត់ការនេះបើយោងតាម...Read more
មានសេក្តីរាយករាណ៍មកថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំឈ្មោះ រ័ត្នចាន់ណា មិនបានអនុវត្តន៍ឱ្យបានត្រឹមត្រូវ តាមតួនាទីនិងភារកិច្ចរបស់ខ្លួននោះទេ តែផ្ទុយទៅវិញលោក រ័ត្នចាន់ណា កំព...Read more
| ថ្ងៃនេះ | 633 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8840 | នាក់ |
| ខែនេះ | 78552 | នាក់ |
| ឆ្នាំនេះ | 475560 | នាក់ |
| សរុប | 57826956 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 06:03 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

