អ្នកកាសែតក្នុងស្រុក២រូបត្រូវបានតុលាការចាប់ដាក់ពន្ធនាគារ តាំងតែពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២ នៅចំណុច ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាបពីបទកំហែងទាប្រាក់ពីឈ្មួញដឹកឈើខុសច្បាប់ឈ្មោះផាត់ថាណា ភេទស្រី ដែលជាប្អូនថ្លៃរបស់លោកមិន-ចន្ថាអធិការស្រុកប្រាសាទពាគង ត្រូវបានចៅក្រមសាលាដំបូងខេត្តសៀមរាបធ្វើការប្រកាសសាលក្រមនៅ វេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២នេះ បន្ទាប់ពីបានចូលខ្លួនសវនាការកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១២សប្តាហ៍មុន។
អ្នកកាសែត២រូបខាងលើត្រូវបានគេស្គាល់ថាឈ្មោះប្រាក់-សុខឡេងភេទប្រុស អាយុ៤៥ឆ្នាំ និងឈ្មោះប្រន-ស៊ានភេទ ប្រុសអាយុ៣៦ឆ្នាំជាអ្នក យកព័ត៌មានឲ្យកាសែតការពិតប្រចាំខេត្តសៀមរាបដែលត្រូវបានលោកហេង ផេងព្រះរាជអាជ្ញារងតំណាងអយ្យការសាលាដំបូងខេត្តសៀមរាប បញ្ជាអោយនគរបាល នាំខ្លួនយកទៅសាកសួរ នៅអធិការដ្ឋានស្រុកប្រាសាទបាគងបន្ទាប់ពីមានការចោទប្រកាន់ថា ពួកគេបានស្ទាក់ឃាត់ឡានធួរីសដឹកឈើខុសច្បាប់មួយគ្រឿង ជារបស់ប្អូនថ្លៃលោកមិន ចន្ថា ហើយគំរាមទារប្រាក់ចំនួន១០០ដុល្លាអាមេរិក។
តាមការប្រកាសសាលក្រមលេខ ៨៣ឃ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ របស់ចៅក្រមសាលាដំបូងខេត្តសៀមរាបនាព្រឹកនេះបានអោយដឹងថា លោក ប្រន-ស៊ាន និង លោក ប្រាក់-សុខឡេង ត្រូវបានតុលាការផ្តន្ធាទោសអោយជាប់ពន្ធនាគារចំនួន២ឆ្នាំ តែដាក់ពន្ធនាគារចំនួន៤ខែចាប់ពីថ្ងៃជាប់ពន្ធនាគារដំបូង ហើយសល់ប៉ុន្មានគឺព្យួរទោសអោយនៅក្រៅឃុំ។
ដំណើររឿងៈ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលមានការឃាត់ខ្លួននេះ មានឡានដឹកឈើប្រភេទធួរីស ១៥កៅអី ពណ៌ទឹកសមុទ្រមួយគ្រឿងពាក់ស្លាកលេខ ភព2-1963 បានធ្វើសកម្មភាពដឹកឈើពីច្រកឃុំខ្វាវ ស្រុកជីក្រែង ចូលមកក្នុងក្រុងសៀមរាប តាមបណ្តោយផ្លូវជាតិលេខ៦។ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានឡានអ្នកកាសែតពីរគ្រឿងបានបើក ពាំងផ្លូវហើយក្នុងពេលនោះស្ត្រីម្ចាស់ឈើខុសច្បាប់ ដែលគេស្គាល់យ៉ាងច្បាស់ថាឈ្មោះផាត់-ថាណាជាឈ្មួញដឹកឈើដ៏ចាស់ វស្សាប្រចាំខេត្តសៀមរាប និងត្រូវជាប្អូនថ្លៃរបស់លោកមិន-ចន្ថា អធិការនគរបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប បានចេញមកចចារឲ្យលុយអ្នកកាសែតទាំងពីរនាក់ចំនួន២០ដុល្លារតែ ពួកគេមិនព្រមទទួល ហើយថែមទាំងបានទូរស័ព្ទទៅលោកយឹម-ស៊ីវន នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកប្រាសាទបាគង តែលោកមិនទទួលទូរស័ព្ទ ហើយពួកគេក៏បានទូរស័ព្ទទៅអ្នកកាសែតផ្សេងទៀត និងទូរស័ព្ទទៅលោកចន្ទីហៅម៉ៅជាគ្រលាបញ្ជីអោយជួយអន្តរាគមទៅលោកព្រះ រាជអាជ្ញា និងសមត្ថកិច្ចមន្រ្តីជំនាញអោយមកចាប់រថយន្តដឹកឈើ ខាងលើតែគ្មានអ្នកណាគេទៅចាប់ឈើនោះទេ។
ចុងចោទ២រូបនេះបាននិយាយដូចគ្នាថា លោកមិនបានហាមាត់ទារលុយពីឈ្មួញឈើនេះទេ តែអ្នកស្រីផាត់ថាណាម្ចាស់ឈើបានយកលុយ២០ដុល្លារមកអោយពួកគាត់ តែពួកគាត់មិនព្រមយកទើបម្ចាស់ឈើភ័យខ្លាចគេចាប់ឈើក៏ប្តឹងសមត្ថ កិច្ចថាពួកគាត់ទៅកំហែងទាប្រាប់១០០ដុល្លារទៅវិញ។
ចំណែកឈ្មួញរកស៊ីដឹកឈើខុសច្បាប់ផាត់-ថាណាធ្លាប់បាននិយាយ អះអាងថា អ្នកកាសែតទាំង២នាក់ពិតជាបានទារលុយចំនួន១០០ដុល្លាអាមេរិកពី គាត់តែគាត់គ្មានលុយឲ្យទេគឺអោយ២០ដុល្លារតែពួកគេមិនយក។ នៅថ្ងៃកើតហេតុស្ត្រីឈ្មួញឈើខាងលើបន្តថា រឿងនេះគាត់មិនបានប្តឹងផ្តល់ទៅសមត្ថកិច្ចនោះទេ មិនដឹងជាអ្នកណាគេជាអ្នកប្តឹង។
ប្រជាពលរដ្ឋខេត្តសៀមរាបឆ្ងល់ថា តុលាការកាត់ទោសអោយអ្នកកាសែតកំហែងទាប្រាក់ជាប់ពន្ធនាគាររហូត ដល់ទៅ២ឆ្នាំទាំងទោសព្យួរ ចុះចំណែកឯលោកស្រី ផាត់-ថាណា វិញតើច្បាប់គេអនុវត្តទៅលើលោកស្រីយ៉ាងណាដែរ? ក្នុងនាមលោកស្រីជាឈ្មួញរកស៊ីដឹកឈើប្រណិតគ្មានច្បាប់ ដែលមានភស្តុតាងជាក់ស្តែងនៅតំកល់ទុកទាំងឡានទាំងឈើ នៅឯរដ្ឋបាលព្រៃឈើខេត្តសៀមរាបរហូតដល់ថ្ងៃនេះនៅឡើយ។ ពួកគាត់បន្តថា គួរតែច្បាប់ដាក់ទោសលោកស្រីផាត់ថាណាផង ព្រោះគាត់ជាអ្នករកស៊ីដឹកឈើខុសច្បាប់ ២នាក់ចុងចោទជាអ្នកទាលុយគេខុសច្បាប់ សរុបសេចក្តីទៅវាខុសដូចតែគ្នាតែបែជាឈ្មួញរូបនេះនៅបន្តការរក ស៊ីសើចក្អាកក្អាយលើគំនរទុក្ខអ្នកជាប់គុគ៤ខែបែបនេះទៅវិញ៕






-ចរិតប្ញកពារដូចប្រុស
-ចាត់ចែងក្នុងគ្រប់រឿង
-ប្រកែកយកឈ្នះគ្មានហេតុផល
-ចូលចិត្តប្រើហិង្សា
-ចូលចិត្តយកឈ្នះដោយគ្មានហេតុ
-អួតអាងក្រអឺក ក្រទម
-ចំណាយពេលវេលាឥតមានប្រយោជន៍
-គ្មានការងារធ្វើច្បាស់លាស់
-ម...Read more
ពលរដ្ឋខេត្តសៀមរាបបានធ្វើការរិះគន់ធ្ងន់ៗថា អ្នកគ្រប់គ្រងអគ្គីសនីខេត្តបានធ្វើការចែកចាយភ្លើងមិនមានតម្លាភាពបន្ទាប់ពីភ្លើងបានដាច់ ដោយសាខ្យល់បក់លាយភ្លៀងបណ្តាលអោយបង្គោលភ្លើងបាន...Read more
Important
Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើសនេសាទខុសច្បាប់អូសអួនទ្រង់ទ្រាយធំ បានធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងនៅដែននេសាទ ជារៀងរាល់ថ្ងៃបាន ម៉ាសេរី ហើយបទល្មើសទាំងនេះមានភ...Read more
យោងតាមប្រភពពីមន្ត្រីរាជការនៃ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺបានឲ្យដឹងថារ កន្លងទៅនេះលោក ញិល សំបូរ និងបក្ខពួក ប្រព្រឹត្តអំពើពុករលួយកេង ប្រវ័ញ្ចថវិការដ្ឋ ក្នុងមួយឆ្នាំៗយ៉ាង...Read more
តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅលោក ឃឹម ប៊ុនសុង អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះមួយកន្លែងស្ថិតនៅមុខបុរ...Read more
ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
យោងតាមប្រភពព័ត៌មានបានអោយដឹងថា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថកិច្ចក្រុងបាត់ដំបងចាប់បានជនសង្ស័យ ដែលបានចាប់ខ្លួននាងក្រមុំអាយុ១៨ឆ្នាំ កំពុងលាងសណ្តែកនៅផ្ទះ...Read more
ចៅក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការឃាត់ខ្លួនបុរសម្នាក់ដែលតាំងខ្លួនជាឧកញ៉ា។
ការឃាត់ខ្លួនជនសង្ស័យនេះដោយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងបានលុង នៅ...Read more
មនុស្សយើងគ្រប់រូប តែងតែចង់អោយមានសុខភាពល្អ មានរូបរាងស្អាតសង្ហា មានប្រាជ្ញាវៀងវៃ មានទ្រព្យសម្បត្តិស្តុកស្តម្ភ មានលុយកាក់ច្រើន ចង់ទទួលទានអាហារឆ្ងាញៗ។ តែនាពេលបច្ចុប្បន្ន មានម្ហូប...Read more
| ថ្ងៃនេះ | 468 | នាក់ |
| ម្សិលមិញ | 2053 | នាក់ |
| សប្ដាហ៍នេះ | 6629 | នាក់ |
| ខែនេះ | 6629 | នាក់ |
| ឆ្នាំនេះ | 289281 | នាក់ |
| សរុប | 57640677 | នាក់ |
| ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 05:58 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

