ករណីអារីណាក្លិបដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ប្រជាពលរដ្ឋដែលរស់នៅជិតខាងធ្លាប់នាំគ្នាផ្តិតមេដៃប្តឹងជាញឹកញាប់ រួចហើយ ដល់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ខណៈដែលក្លិបអារីណាបង្កផលប៉ះពាល់ដល់ការទទួលទាន ដំណេករបស់ពួកគាត់ លើករណីវាយតប់គ្នាពីក្រុមក្មេងទំនើងកើតមានមិនលស់ថ្ងៃនោះ ។ ប៉ុន្តែជា លទ្ធផលបើទោះជាមានការប្តឹងពីប្រជាពលរដ្ឋ ក៏ក្លិបកកម្សាន្តនេះនៅតែដំណើរការបានដដែល។
ជាក់ស្តែងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១២ អារីណាក្លិប បានក្លាយទៅជាទីតាំងដែលក្រុមក្មេងទំនើងបើកឆាកប្រយុទ្ធគ្នាដូច សព្វមួយដងសារជាថ្មីទៀត ដោយគូជម្លោះ ពីរក្រុមមានគ្នាវាយតប់គ្នាក្នុងក្លិបមិនអស់ចិត្ត ក៏នាំគ្នាមកសាកកម្លាំងមុខក្លិប បន្ទាប់ពីមានសន្តិសុខ និងនគរបាលមូលដ្ឋានឈរមើលប្រៀបដូចជាអាជ្ញាកណ្តាលនោះ។
សាក្សីដែលបានឃើញហេតុការណ៍នេះនិយាយថា គូជម្លោះពីរក្រុមដែលមួយក្រុមមានគ្នាប្រមាណជា ១០នាក់ បើកឆាកវាយតប់បង្ករបួសស្នាមដូចជាក្នុងរឿងកុន និងមានរយៈពេលជិតកន្លះម៉ោង ប៉ុន្តែសន្តិ សុខ និងនគរបាលមូលដ្ឋានដែលមានវត្តមាននៅទីនោះមិនដឹងជាពួកគាត់ដើរតួជា អាជ្ញាកណ្តាល ឬខ្លាចរអារចំពោះក្រុមក្មេងទំនើងបើកឆាកប្រយុទ្ធគ្នានោះ ឬមួយយ៉ាងណា បែរជានាំគ្នាឈរមើលការ វាយទាត់ធាក់គ្នាស្ទើរតែមិនចោលក្រសែភ្នែកទៅវិញ។
ប្រជាពលរដ្ឋដែលជាអ្នករស់នៅជិតខាងបានបង្ហាញពីការខ្លាចរអារ ជាទីបំផុតលើបញ្ហាសន្តិសុខដែលទីតាំងនេះមានការវាយតប់គ្នា ហើយក្រុមក្មេងទំនើងមួយចំនួនសុទ្ធតែមានកាំភ្លើង បំពងសំឡេងរំខានដល់ការទទួលទានដំណេកស្ទើររាល់យប់ ប៉ុន្តែអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមិនអើពើរ ដូច្នេះការវាយតប់គ្នាដែលកើតឡើងជាញឹកញាប់ដ៏អនាធិបតេយ្យ ប្រសេកប្រសាចពេញក្លិប និងមុខក្លិបអារីណានេះ មិនដឹងថា អាជ្ញាធរមានវិធានការបែបណាទេ បើបើកអាជីវកម្មចាប់ពីម៉ោង៦និង៣០នាទីល្ងាច រហូតដល់ម៉ោង៣និង៣០នាទីរំលងអធ្រាត្រឃើញតែរូបភាពនៃឆាកប្រយុទ្ធ គ្នារបស់ក្មេងទំនើង ប៉ុន្តែអាជ្ញាធរមិនចាត់ការ ទើបប្រជាពលរដ្ឋដែលធ្លាប់ផ្តិតមេដៃប្តឹងពីក្លិបអារីណានេះនិយាយ គ្រប់ៗគ្នា ថា«ឯណាទៅ ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពនោះ»៕






នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិតនៅក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង+ខេត្តសៀមរាប កម្លាំងសមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃ២កន្លែង និងផ្ទះពលរដ្ឋមួយកន្លែង...Read more
លោក ម៉ៃ ទិត្យថារ៉ា ជាអ្នកកាសែតពីរភាសា (ភាសាខ្មែរ និងភាសាអង់គ្លេស) ធ្វើការនៅសារព័ត៌មានភ្នំពេញប៉ុស្តិ៍ បានបង្កើតសាលាបង្រៀនភាសាអង់គ្លេស និងកុំព្យូទ័រ មិនយកប្រាក់មួយ នៅស្រុកកំណើត រប...Read more
ដីភ្នំនៅស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យជាច្រើនកន្លែងកំពុងប្រឈមនឹងការឈូសឆាយ កាយយកអាចម៏ដីលក់យ៉ាងអណាធិបតេយ្យ បំភ្លេចបំផ្លាញភ្នំធម្មជាតិ ពីសំណាក់ក្រុមជនខិលខូច ដោយគេពុំដឹងថា ការ...Read more
កូន
អាឡូ ជំរាបសួរ អ្នកម៉ែ!
ម៉ែ
អាឡូ ចាស! កូនសម្លាញ់ ម៉ែនឹកកូនណាស់ បាត់កូនមួយរយៈពុំដែលឃើញទូរស័ព្ទមកលេងម៉ែសោះ តើកូនរវល់ម...Read more
នារីវ័យក្មេងម្នាក់ចុះលេងទឹក នៅបឹងយក្សឡោម មិនបានប្រុងប្រយ័ត្នពាក់អាវពោងការពារលង់ទឹកស្លាប់ខណៈមកកំសាន្តនៅខេត្តរតនគីរីដែលធ្វើអោយមហាជនភ្ញាក់ផ្អើលចោមរោមមើលឈូឆរ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់អាណាក្បាលអាហ្នឹង" អាជ្រឹមកំពុងធ្វើការងារនេះរាល់ថ្ងៃ។
យុត្តិសាស្ត្រ ទី២. "ដា...Read more
ច្បាប់ស្តីពីព្រៃឈើ
ជំពូក៨: ការហាមឃាត់ការប្រមូលផល អនុផលព្រៃឈើ និងការការពារព្រៃឈើ
មាត្រា ៣២: ព្រៃឈើត្រូវបានការពារប្រឆាំងនឹងរាល់សកម្មភាពដែលធ្វើអោយខូចខាត បណ្តាលមកពី...Read more
| ថ្ងៃនេះ | 261 | នាក់ |
| ម្សិលមិញ | 2053 | នាក់ |
| សប្ដាហ៍នេះ | 6422 | នាក់ |
| ខែនេះ | 6422 | នាក់ |
| ឆ្នាំនេះ | 289074 | នាក់ |
| សរុប | 57640470 | នាក់ |
| ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 03:05 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

