ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ អ្នករតរឺម៉ក អ្នករតតាក់ស៊ី មគ្គុទេសទេសចរណ៍ បាននិយាយរិះគន់ថា សៀមរាបជាតំបន់ទេសចរណ៍ដ៏សំខាន់ក្នុងព្រះរាជាណាចក្រកម្ពុជា តែផ្លូវថ្នល់តាមប្រាសាទអង្គរវត្ត (ផ្លូវវង់តូច) ស្ថិតក្នុងឃុំនគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ដាច់ខូចអស់តែគ្មានឃើញអ្នកណាគេធ្វើដឹងធ្វើលឺនោះទេ។
ក្រុមអ្នករិះគន់ខាងលើបានលើកឡើងថា ថវិការចំណូលជាច្រើនពីភ្ញៀវទេសចរណ៍ជារៀងរាល់ឆ្នាំមិនដឹងយកទៅ ណាបានជាទុកផ្លូវថ្នល់អោយដាច់ពិបាកធ្វើដំណើរបែបនេះទៅវិញ ដែលជាហេតុធ្វើអោយភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋក្រវីក្បាលងឿងឆ្ងល់យ៉ាងខ្លាំង។
នៅរសៀលថ្ងៃទី១៧ខែសីហាឆ្នាំ២០១២នេះ ក្រុមអ្នករិះគន់ខាងលើបានទូរស័ព្ទ មកសុំអោយសារព័ត៌មានកម្ពុជាសុវណ្ណភូមិ ជួយចុះផ្សាយអំពីបញ្ហាខាងលើ ព្រោះពួកគាត់មិនដឹងទៅប្រាប់អ្នកណានោះទេ អំពីទុក្ខលំបាកទាំងនេះ។ ក្រុមអ្នករិះគន់បន្តចោទសួរថា តើអ្នកណាជាអ្នកទទួលខុសត្រូវ ក្នុងការជួសជុលផ្លូវថ្នល់ខាងលើ? តើជាទួនាទីរបស់អាជ្ញាធរខេត្ត ឬជាទួនាទីរបស់អាជ្ញាធរអប្សរា ឬជាទួនាទីរបស់ក្រុមហ៊ុនលក់សំបុត្រអង្គរ?
ក្រុមអ្នករិះគន់ខាងលើ សង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធ គួរតែសាងសង់ ឬជួសជុលផ្លូវថ្នល់ដែលខូចខាតខាងលើអោយបានមុនរដូវភ្ញៀវទេស ចរណ៍មកទស្សនាច្រើននាពេលខាងមុខឆាប់ៗនេះ(High Season) ព្រោះពួកគាត់មិនចង់អោយភ្ញៀវទេសចរណ៍ ថតផ្តិតយករូបភាពផ្លូវដាច់បែកភគ់ដូចថ្លុកឈាម យកទៅចែកគ្នាគេមើលឯប្រទេសគេវិញនោះទេ។ ម្យ៉ាងវិញទៀតវាពិបាកធ្វើដំណើរទៅមក ហើយវាធ្វើអោយយានជំនិះឆាប់ពុកផុយដោយសារតែបើកបរកាត់ភគ់ជ្រាំ ដែលជាហេតុខាងបង់ថវិការរបស់ពួកគាត់ នាំអោយឈានទៅរក ភាពក្រីក្រខុសពីយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា៕






នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអាទិត្យនេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។
...Read more
ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវបាត់បង់ជីវិតភ្លាមៗគួរអោយរន្ធត់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដន្លងរបស់ខ្លួនថយក្រោយបុកពេញទំហឹងនៅវេលាម៉ោង១១និង៤៥នាទ...Read more
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលសៀមរាម លោក អ៊ុំ សំអាន បានប្រាប់ ឲ្យលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
លោក យិន ប្រសិទ្ធ នៅតែមានសិទ្ធិអំ ណាចធំធេងក្នុងការចាត់តាំងមន្ត្រីជំនិតៗឲ្យចុះប្រមូលលុយពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធនិងអ្នករកស៊ីដឹកឈើខុសច្បាប់មិនដែលឈឺក្បាលវិលមុខពីចំណ...Read more
ប្រជាពលរដ្ឋជាច្រើនរូបរស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ពួកគាត់ទៅធ្វើសំបុត្រកំណើត និងលិខិតស្នាមផ្សេងៗជាច្រើនលើកច្រើនសានៅតែធ្វើមិនបាន ព្រោះមិនឃើញចៅសង្កាត...Read more
លោក ចាបសុផារិទ្ធ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ កំពុងតែសប្បាយ ក្នុងការប្រមូលលុយក្រោមតុពីក្រុមឈ្មួញរកស៊ីនាំទំនិញខុសច្បាប់ចូលពីប្រទេសថៃ មកកម្ពុជាតាមច្រកមួយចំនួន...Read more
ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើមួយដ៏ល្អដែលមិនអាចកាត់ថ្លៃបាន។ ប៉ុន្តែក្នុងនោះក៏មានប៉ូលីសចរាចរណ៍មួយចំនួនតូចមិនគោរពក្រមសីលធម៌របស់...Read more
លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគីរី បានដឹកនាំកម្លាំងគណៈកម្មការសុខាភិបាលថ្នាក់ខេត្ត ចុះត្រួតពិនិត្យច្បាប់កន្លែងធ្វើអាជីវកម្ម ព្យាបាលដាក់ធ្មេញ និងធ្វើការផ្អាក ធ្វើអ...Read more
យោងតាមប្រភពព័ត៌មានពីរដ្ឋសភាបានអោយដឹងថា លោក កឹមសុខា អនុប្រធានទី១នៃរដ្ឋសភាត្រូវបានសមាជិក៨៦សំលេងលើ៨៦សំលេង នៃសមាជិករដ្ឋសភាមកពីគណបក្សកាន់អំណាចបានបោះឆ្នោតទំលាក់ជាផ្លូវក...Read more
ច្បាប់ស្តីពីព្រៃឈើ
ជំពូក៨: ការហាមឃាត់ការប្រមូលផល អនុផលព្រៃឈើ និងការការពារព្រៃឈើ
មាត្រា ៣២: ព្រៃឈើត្រូវបានការពារប្រឆាំងនឹងរាល់សកម្មភាពដែលធ្វើអោយខូចខាត បណ្តាលមកពី...Read more
| ថ្ងៃនេះ | 302 | នាក់ |
| ម្សិលមិញ | 2182 | នាក់ |
| សប្ដាហ៍នេះ | 10704 | នាក់ |
| ខែនេះ | 80416 | នាក់ |
| ឆ្នាំនេះ | 477424 | នាក់ |
| សរុប | 57828820 | នាក់ |
| ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 05:51 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

