ប្រជាពលរដ្ឋមួយចំនួនតែងយល់ថា ឧស្ម័នផ្ទះកញ្ចក់ តែងកើតឡើងពីផ្ទះ ធនាគារ សណ្ឋាគារ រឺអាគារផ្សេងៗដែលធ្វើអំពីកញ្ចក់ តែបើយោងតាមការបកស្រាយរបស់ វាគ្មិន មកពីអង្គការក្រៅរដ្ឋាភិបាល និងមន្រ្តីជំនាញរបស់ក្រសួងបរិស្ថាន នៅសណ្ឋាគារសាន់វេកាលពីថ្ងៃទី៣-៥ខែតុលា ឆ្នាំ២០១១ ក្នុងវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន៣៥នាក់ ពីការបំរែបំរួលអាកាសធាតុគឺខុសស្រឡះពីមតិទាំងនោះ។
ពាក់ព័ន្ធនិងករណីឧស្ម័នផ្ទះកញ្ចក់ធ្វើអោយភពផែនដីកើនកំដៅខាងលើនេះ ឯកឧត្តម អ៊ាប-បុណ្ណាប្រធាន វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃរាជបណ្ឌិតសភាកម្ពុជាបានអោយដឹងថាបរិយាកាសនៃ ផែនដីគឺជាស្រទាប់ឧស្ម័នព័ទ្ធជុំវិញភពផែនដី ដែលបានរក្សាទុកដោយកំលាំងទំនាញរបស់ផែនដី ហើយបរិយាកាសជួយការពារនិងទ្រទ្រង់ជីវិតនៅផែនដី ដោយសម្រូបកាំរស្មីព្រះអាទិត្យស្វាយអ៊ុលត្រាធ្វើអោយក្តៅផ្ទៃ ឆ្លងកាត់កំដៅឃាត់ទុក (ផលផ្ទះកញ្ចក់) និងបន្ថយសីតណ្ហភាពហួសប្រមាណរវៀងថ្ងៃនិងយប់។ ឯកឧត្តមបន្តថាបរិយាកាសចែកជា៥ស្រទាប់ដូចជាៈទី១-ស្រទាប់ បរិយាកាសរចល ជាស្រទាប់ទីមួយនៃឧស្ម័នដែលស្ថិតនៅជាប់ផែនដី មានរយៈកំពស់ប្រហែល ១៦គឺឡូមែត្រ ពីផែនដី ទី២-ស្រទាប់បរិយាកាសស្ងប់ មានកំពស់ពី១៥-៥០គម ពីផែនដី ទី៣-ស្រទាប់បរិយាកាសកណ្តាល មានកំពស់ពី ៥០-៩០គម ពីផែនដី ទី៤-ស្រទាប់បរិយាកាសក្តៅមានកំពស់ពី ៨០-៦៤០គម ពីផែនដី ទី៥-ស្រទាប់បរិយាកាសខ្ពស់បំផុត មានកំពស់ពី ៦៤០-៦៤០០០គម ពីផែនដី។ ឯកឧត្តមបន្តទៀតថា ឧស្ម័នផ្ទះកញ្ចក់គឺបកប្រែចេញមកពីពាក្យជាភាសាអង់គ្លេសថា ហ្រ្គីនហៅ(Green House) ហើយឧស្ម័ននេះកើតពីឧស្ម័ន១ចំនួនដូចជាៈទី១-ឧស្ម័នកាបូនិច (CO2) ដែកកើតឡើងពីចំហេះផ្សែងយានយន្ត ផ្សែងពីរោងចក្រឧស្សាហកម្ម ការដុតកាប់បំផ្លាញព្រៃឈើដែលជាអ្នកស្រូបយកឧកស្ម័ននេះ ទី២-ឧស្ម័ននីត្រូសែន (N2O) ដែលកើតពីការប្រើជីគីមី វត្ថុដែលមានក្លិនឆ្អេះដូចជាអាមូញាក់ទី៣-ឧស្ម័នមេតាន (CH4) ដែលកើតពីលាមកសត្វ ផោម សំរាមស្អុយរលួយ ទី៤-ឧស្ម័នក្លរ៉ូភ្លុយអកាបូន(CFC) ដែលកើតពីម៉ាស៊ីនត្រជាក់ ថ្នាំសំលាប់សត្វល្អិត ទូទឹកកកចាស់ៗ សំភារៈ ផលិតពីប្លាស្ទិច ឧបករណ៍អេឡិចត្រូនិច ចាស់ៗជាដើម ហើយឧស្ម័នខាងលើនេះបានភាយទៅកកលើស្រទាប់បរិយាកាសកាន់តែក្រាស ទៅៗ ដេលបណ្តាលអោយ កំដៅជះពីពន្លឺព្រះអាទិត្យ មកលើភពផែនដីពុំអាចត្រឡប់ទៅវិញបាន ជាហេតុដែលបណ្តាលអោយសីតណ្ហភាពនៅលើភពផែនដីកាន់តែក្តៅទៅៗពី មួយថ្ងៃទៅមួយថ្ងៃ នាំអោយទឹកកកនៅតំបន់អេក្វាទ័រ និងតំបន់ប៉ូល រលាយយ៉ាងឆាប់រហ័ស ធ្វើអោយកំណើនទឹកសមុទ្រឡើងខ្ពស់ មានព្យុះខ្យល់ខុសពីធម្មតាដែលជាសញ្ញានៃការប្រែប្រួលអាកាស ធាតុ។ ឯកឧត្តមបន្ថែមថា ដើម្បីប្រយុទ្ធប្រឆាំងនិងការបំរែបំរួលអាកាសធាតុ គឺត្រូវដាំដើមឈើឡើងវិញ ប្រើប្រាសថាមពលជីវម៉ាស ពន្លឺព្រះអាទិត្យទឹកនិងខ្យល់ ទុកដាក់សំរាមកាកសំណល់មិនអោយរលាយ ដូចជា ថ្មពិល គ្រឿងបរិក្ខាពេទ្យ អោយបានត្រឹមត្រូវ កាត់បន្ថយការប្រើជីគីមីកាត់បន្ថយការប្រើប្រាសមធ្យោបាយធ្វើ ដំណើរផ្ទាល់ខ្លួន ដោយរើសយកមធ្យោបាយធ្វើដំណើរជាសាធារណៈដូចជា ជិះរថយន្តក្រុងទៅកន្លែងធ្វើការតែមួយជាមួយគ្នា។ល។
ជាក់ស្តែងបើយោងតាមសម្តីរបស់ លោកគង់-គឹមស្រេង មន្រ្តីជាន់ខ្ពស់របស់អង្គការ IUCN បានអោយដឹងថា មានការប្រែប្រួលអាកាសធាតុធំមួយកាលពីឆ្នាំ២០០០ និងឆ្នាំ ២០០១-២០០២ ផងដែរនៅប្រទេសកម្ពុជា បើតាមការដកស្រង់ឯកសារពីក្រសួងបរិស្ថាន។
ការចុះទស្សនកិច្ចសិក្សាមួយរបស់អ្នកសារព័ត៌មាន ៣៥នាក់ នៅឃុំពាមក្រសោប និងឃុំកោះកាពិនៃខេត្តកោះកុងជាមួយប្រជាពលរដ្ឋ សហគម និងអាជ្ញាធរដែមដី កាលពីថ្ងៃទី ៦-៧ ខែតុលា ឆ្នាំ២០១១បានអោយដឹងថា រយៈពេលប៉ុន្មាឆ្នាំចុងក្រោយនេះ អាកាសធាតុប្រែប្រួលខុសពីធម្មតា មានខ្យល់ព្យុះ ភ្លៀងហើយទឹកសមុទ្រកើនឡើងលិចលំនៅដ្ឋានចាស់រស់នៅលែងកើត ខ្យល់បោកដាច់ឆ្នេរឃុំពាមក្រសោបដាច់ស្រែបង្គារជាដើម ដែលបណ្តាលអោយប៉ះពាល់ដល់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះ៕






យោងតាមបណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡបានផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែចរាចរណ៍នៅទីផ្សាអាស៊ីយើងនេះ ដូចជាមាននៅក្នុងប្រទេស ចិន និងកំពុងបោះជំហានចូលមកកា...Read more
លោក ឯម មុន្នី នាយរងរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ក្រោមការដឹកនាំរបស់លោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារងតំណាងអយ្យការសាលាដំបូងខេត្តសៀមរាប បានចាប់រថយន្តឡិចស៊ិសដឹកឈើក្រញូង ១គ្រឿ...Read more
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
នៅលើភិភពលោកនេះ គ្មាននរណាម្នាក់ចង់អោយប្រទេសជាតិមានសង្គ្រាមកើតឡើងនោះទេ សង្គ្រាមអាចធ្វើអោយប្រទេសជាតិធ្លាក់ដុនដាមខាងផ្នែកសេដ្ឋកិច្ច សង្គ្រាមអាចធ្វើអោយមនុស្សស្លាប់ បែកបាក់ព...Read more
លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាង ឡោតិចសេងភិភពផ្លែឈើនៅម៉ោងជាង៧យប់ នៅចំណុចបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវ២៥០ សង្កាត់ទូលស្វាយព្រៃ២ ខណ...Read more
បើទោះជារដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលបានប្រកាសអោយក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យនានាមិនអោយប្រព្រឹត្តិអំពើពុករលួយក្តែងៗយ៉ាងណាក៏ដោយ ក៏ទង្វើរបស់ក្រុមគ្រូពេទ្យ...Read more
រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈក្រុម ឈ្មួញដឹកចេញ ពីភូមិសាស្ត្រ ខេត្តឧត្តរមានជ័យ បម្រុងឆ្ពោះទៅ ទីផ្សារងងឹតឯព្រំប្រទល់ ប្រទ...Read more
អាជ្ញាធរក្រុង ហែរហមអមដោយសមត្ថកិច្ចចំរុះ និងដឹកនាំដោយលោក សោម សម្បត្តិ អភិបាលរងក្រុងទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់ និងចូលរួមដោយកញ្ញា ទីវ គឹមកល្យាណ ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត...Read more
| ថ្ងៃនេះ | 292 | នាក់ |
| ម្សិលមិញ | 2319 | នាក់ |
| សប្ដាហ៍នេះ | 292 | នាក់ |
| ខែនេះ | 15835 | នាក់ |
| ឆ្នាំនេះ | 298487 | នាក់ |
| សរុប | 57649883 | នាក់ |
| ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 03:50 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

