នាយកវិទ្យុសំបុកឃ្មុំម៉ម សុណង់ដូបានធ្លាក់ខ្លួនឈឺក្រោយពីជាប់ក្នុងពន្ធនាគារបានជិតមួយ ខែ។ នេះបើតាមការអះអាងរបស់លោកស្រី ឌីន ផាន់ណារ៉ា ភរិយារបស់លោក ម៉ម សុណង់ដូ។ លោកស្រីបញ្ជាក់ថាស្វាមីរបស់គាត់បានធ្លាក់ខ្លួនឈឺជាលើកទី២ហើយ។

ភរិយាលោកម៉ម សុណង់ដូ (ស្តាំ)
លោក ម៉ម សុណង់ដូ អាយុ៧១ឆ្នាំ ដែលជាប្រធានសមាគមអ្នកប្រជាធិបតេយ្យដែរត្រូវបានអាជ្ញាធរកម្ពុជា ចាប់ខ្លួនកាលពីអំឡុងខែកក្កដា។ រួចហើយត្រូវបានតុលាការក្រុងភ្នំពេញបានចេញដីការឃុំខ្លួនបណ្តោះ អាសន្ន នៅពន្ធនាគារព្រៃស ក្រោមបទចោទប្រកាន់ចំនួនបួនចំណុចធំៗ ពាក់ព័ន្ធទៅនឹងការបង្កើតតំបន់អបគមន៍ខុសច្បាប់ប្រឆាំងនឹង រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោកស្រី ឌីន ផាន់ណារ៉ា ដែលបានទៅសួរសុខទុក្ខលោកម៉ម សុណង់ដូ នៅថ្ងៃពុធនេះ បានអះអាងថាស្វាមីរបស់លោកស្រីមានជំងឺរាកធ្ងន់ធ្ងរ ទន់ដៃទន់ជើងអស់កម្លាំង និងហើមមុខ។ លោកស្រីបានបញ្ជាក់ថាសុខភាពរបស់លោកម៉ម សុណង់ដូ បានទ្រុឌទ្រោម បន្ទាប់ពីបានជាប់ពន្ធនាគារអស់រយៈពេលជិតមួយខែមកនេះ។
លោកស្រីបានបន្ថែមថា៖
«សុខភាពរបស់គាត់ទ្រុឌទ្រោម ពិសារអ្វីឥតបាន ហើយអស់កម្លាំងខ្លាំង គឺរាក។ ប៉ុន្មានថ្ងៃមុនហ្នឹង គាត់ឈឺមិនទាន់នឹងបាត់ផង។ គាត់ហើមមុខផ្នែកខាងស្តាំហ្នឹង មួយចំហៀង។ ហើមទៅ វាមានកម្តៅក្តៅអ៊ុនៗ វាឈឺបន្តិចៗ។ ឥឡូវហ្នឹងស្រកបានបន្តិច មិនទាន់នឹងអស់ផងហ្នឹង ក៏ចាប់ផ្តើមរាកគ្រុនក្តៅខ្លាំង»។
លោក ស្រ៊ុន លាង ប្រធានពន្ធនាគារព្រៃសបាននិយាយថាដោយសារតែអាកាសធាតុក្តៅ អ្នកទោសដទៃផ្សេងទៀត ដោយរាប់បញ្ចូលទាំងលោកម៉ម សុណង់ដូ មានជំងឺរាករូស និងមួយចំនួនទៀត បានគ្រុនក្តៅ។ លោកបានបញ្ជាក់ថាសុខភាពរបស់លោក ម៉ម សុណង់ដូ បានធូរស្រាលឡើងវិញហើយ បន្ទាប់ពីលោកបានទទួលការព្យាបាលពីក្រុមគ្រូពេទ្យ។
លោកស្រ៊ុន លាងបញ្ជាក់ថា៖
«គាត់ឈឺពោះ និងហើមពោះ។ បើនិយាយរួម ហើមពោះបន្តិចៗទេ ប៉ុន្តែដល់ពេលដែលគាត់ដាក់សេរ៉ូម គាត់ត្រូវការសម្រាក។ ហើយពេលគាត់ដាក់សេរ៉ូម គាត់ថាគាត់មិនចេះដេក ដោយសារមានសេរ៉ូម ខ្លាចក្រែងវាចេញឈាមចេញអី។ គាត់ក៏ដកចេញ ហើយដកចេញបានមួយរយៈពេលខ្លី គាត់ក៏ចាប់ផ្តើមក្តៅ។ ហើយក៏ឲ្យពេទ្យយកប្រដាប់វាស់កម្តៅ ក៏ធ្វើការព្យាបាលគាត់តាំងពីយប់ម៉ិញនោះ។ វេលាម៉ោង៩ជាង ខ្ញុំទៅមើលដែរហ្នឹង»។
សមាគមអ្នកប្រជាធិបតេយ្យរបស់លោកម៉ម សុណង់ដូ បានធ្វើយុទ្ធនាការប្រមូលស្នាមផ្តិតមេដៃដែលរហូតមកដល់ពេលនេះមាន ចំនួនប្រមាណជាង១០ម៉ឺននាក់ ដើម្បីស្នើសុំទៅតុលាការ និងស្ថានទូតនានាប្រចាំទីក្រុងភ្នំពេញ ជួយអន្តរាគមន៍ដោះលែងលោកម៉ម សុណង់ដូ ឲ្យមានសេរីភាពឡើងវិញ ដោយពួកគេបានអះអាងថាលោកមិនបានប្រព្រឹត្តខុសដូចមានការចោទប្រកាន់ របស់តុលាការទេ។
លោក សុខ សំអឿន មេធាវីការពារក្តីលោកម៉ម សុណង់ដូ បានមានប្រសាសន៍ថាឥឡូវនេះចៅក្រមស៊ើបអង្កេតបានបញ្ចប់ការស៊ើបអង្កេត របស់ខ្លួនហើយ។
លោកបានមានប្រសាសន៍ថា៖
«ចាំឲ្យគេចេញដីការដំណោះស្រាយសិន។ តែមុននឹងដីការដំណោះស្រាយប្រហែលជាខ្ញុំនឹងធ្វើលិខិតមួយសុំឲ្យថា ឲ្យចៅក្រមគេសម្រេចការលើកលែងការចោទប្រកាន់តែម្តង»។
គួរបញ្ជាក់ផងដែរថា ការចាប់ខ្លួនរបស់លោកម៉ម សុណង់ដូ បានកើតមានឡើងបន្ទាប់ពីការបង្ក្រាបដោយអំពើហិង្សាមួយពាក់ព័ន្ធនឹង ការចាប់ទន្ទ្រានយកដីធ្លីនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីខែឧសភា។ រដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់កម្លាំងរាប់រយនាក់ប្រដាប់ដោយអាវុធស្វ័យប្រវត្តិ ដោយបូករួមទាំងឧទ្ធម្ភាចក្រចំនួនពីរគ្រឿង ហើយនៅក្នុងប្រតិបត្តិការនោះបានបណ្តាលឲ្យកុមារីម្នាក់ឈ្មោះ ហេង ចន្ថា អាយុ១៤ឆ្នាំ ត្រូវបានសមត្ថកិច្ចបាញ់សម្លាប់។
រដ្ឋាភិបាលកម្ពុជា បានប្រកាសចាប់ខ្លួនជនសង្ស័យចំនួនប្រាំពីរនាក់ ហើយលោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាមានជនសង្ស័យបួននាក់យ៉ាង តិច បានចេញមកសារភាពហើយ។ ហើយលោកកំពុងតែស្វែងរកចាប់ខ្លួនលោកប៊ុន រដ្ឋា ដែលជាមេគំនិតនៅក្នុងរឿងនេះ ចេញមកសារភាព៕ ហេង រស្មី (វីអូអេ)






ប្រភពព័ត៌មានពីមន្ត្រីស្និទ្ធនឹងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងមន្ត្រីស្និទ្ធនឹងឯកឧត្តម នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីវេលាម៉ោង១៥រសៀល នាថ្ង...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
កងរាជអាវុធហត្ថក្រុង និងខេត្តបានចុះប្រតិបត្តិការបង្ក្រាបក្រុមចោរលួចម៉ូតូនៅចំណុចភូមិបឹង សង្កាត់ជ្រាវ ក្រុមសៀមរាបកាលពីវេលាម៉ោងប្រប្រែល៦និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមករា ឆ្...Read more
តុលាការបានចំណាយពេលជាង៥ម៉ោង ពោលគឺចាប់ពីម៉ោង៨និង៣០នាទី ក្នុងការសាកសួរលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងសំណុំរឿង ញុះញង់ឱ្យ ប្រព្រឹត្តបទឧក្រឹដ្ឋ ឬ ប្រព្រឹត្តអំពើបង្កឱ្យម...Read more
រថយន្តដឹកសាំងដែលមានស្លាកយីហោ សូគឺម៉ិច ដែលត្រូវបានគេស្គាលថា ជារបស់លោកសុកគង់មហាសេដ្ឋីស្រុកខ្មែរ លួចដឹកឈើក្រញូងពេញស៊ីតេនសាំង ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបាន...Read more
ក្រុមប៉ូលីសរបស់រដ្ឋាភិបាលដែលដឹកនាំដោយលោក ជួនសុវណ្ណ ស្នងការរាជធានី ភ្នំពេញ បានប្រើគ្រាប់បែកផ្សែង ឡានបាញ់ទឹក និងប្រើអំពើហឹង្សា ក្នុងការបង្ក្រាបហ្វូងបាតុករ កាលពីថ្ងៃទី...Read more
មានសេចក្តីរាយការណ៍មកថាលោក រស់ជុគ មានឋានៈជាវីរៈសេនីយទោ នាយរងការិយាល័យទី២ នៃកងពលតូចស្មើជើងលេខ៤២ បានកំពុងតែដឹកជញ្ជូនឈើតាមរថយន្តយីឌុបលើសចំនួនកំណត់ និងមិនមែនជាឈ...Read more
មន្ត្រីរាជការនៃមន្ទីរធម្មការខេត្តពោធិ៍សាត់បានឲ្យដឹងថា ការដែលឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្តអំពើពុករលួយតាមរយៈកេងប្រវ័ញ្ចថវិកាជាតិ និងថវិកាចំណាយលើគម្រោងផ្សេងៗនោះគឺមានការបើកដៃពីលោក នូ...Read more
សូមចុចមើល វីដេអូ ដែលជាស្នាដៃនិពន្ធរបស់សម្តេចតា ថតនៅប្រទេសកូរ៉េ
...Read more
| ថ្ងៃនេះ | 403 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8610 | នាក់ |
| ខែនេះ | 78322 | នាក់ |
| ឆ្នាំនេះ | 475330 | នាក់ |
| សរុប | 57826726 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 03:46 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

