ពលរដ្ឋប្រមាណ១៤០០គ្រួសារទទួលបានទឹកស្អាតប្រើប្រាសនៅខេត្តកំពង់ស្ពឺ

ដោយៈ សុភា កំពង់ស្ពឺ ថ្ងៃទី 16 ខែ 08 ឆ្នាំ 2012 វេលាម៉ោង 09:33 នាទី ចំនួនអានៈ 1788

ពលរដ្ឋនៅជនបទប្រមាណ៨៤០០នាក់ ប្រហែល១៤០០គ្រួសារ រស់នៅក្នុងឃុំចំនួន១០នៃខេត្តកំពង់ស្ពឺ ទទួលបានអត្ថប្រយោជន៍ពីគម្រោងទឹកស្អាតរបស់មូលនិធិអន្តរជាតិសិង្ហ បុរី ។ គម្រោងលើកកម្ពស់វិស័យសុខភាពឈ្មោះថា ”ទឹកសម្រាប់ជីវិត” នេះត្រូវបានបើកសម្ពោធជាផ្លូវការកាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១២ នៅក្នុងទីស្នាក់ការឃុំខ្ទុំក្រាំង ស្រុកសំរោងទង ដោយមានការចូលរួមពីសំណាក់ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា អភិបាលរងខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំមូលនិធិអន្តរជាតិសិង្ហបុរីតំណាងអង្គការប្រជាពលរដ្ឋ និងភ្ញៀវជាតិនិងអន្តរជាតិជាច្រើនរូប។

អ្នកនាង Euleen Goh ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិអន្តរជាតិសិង្ហបុរី បានបញ្ជាក់ថា ទឹកអនាម័យពិតជាមានសារៈសំខាន់បំផុតសម្រាប់សុខភាព ហើយការប្រើប្រាស់ទឹកនេះដើម្បីជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយថាមពល ពេលវេលា ធនធាន និងកែលម្អលំនៅដ្ឋានរបស់ពលរដ្ឋទាំងអស់គ្នា។ អ្នកនាងបន្តទៀតថា គម្រោងទឹកសម្រាប់ជីវិតនេះមានគោលបំណងជួយឲ្យប្រជាជនជនបទជាង៨៤០០ នាក់ក្នុងខេត្តកំពង់ស្ពឺទទួលបានទឹកស្អាតប្រើប្រាស់ជាពិសេសសម្រាប់ ពិសារ ដែលគម្រោងនេះនឹងត្រូវបានអនុវត្តក្នុងរយៈពេល៣ឆ្នាំតាមរយៈការ តំឡើងធុងចម្រោះទឹកស្អាតខ្សាច់ជីវសាស្ត្រចំនួន១៤០០ធុងទៅឲ្យ គ្រួសារនីមួយៗ។ លើលពីនេះគម្រោងក៏នឹងផ្តល់ជូននូវអណ្តូង និងបង្គន់អនាម័យដើម្បីបង្កើនអនាម័យក្នងសហគមន៍ផងដែរហើយតាមរយៈ ការសហការរវាងពលរដ្ឋ និងអង្គការដៃគូ ហើយអ្នកនាងក៏មានគោលបំណងសាងសង់មណ្ឌលសុខភាពផងដែរ។ អ្នកនាងរំពឹងដែរថា នឹងបានឃើញទឹកស្អាតមួយកែវៗដែលបងប្អូនពិសារហូរចុះពីធុងចម្រោះ ទឹកស្អាត ដែលប្រសូតចេញពីចំណងមិត្តភាពដ៏ស្អិតរមួតរវាងប្រទេសសិង្ហបុរី និងប្រទេសកម្ពុជាដែលសម្រេចបាននៅថ្ងៃនេះ។

លោក ព្រីម ជីត ឯកអគ្គរដ្ឋទូតនៃប្រទេសសិង្ហបុរីប្រចាំនៅកម្ពុជាបានថ្លែងថា ប្រជាពលរដ្ឋសិង្ហបុរីសុទ្ធតែបានយល់ច្បាស់ពីគុណតម្លៃរបស់ទឹក ហើយការផ្តល់ជូននូវកម្មវិធីទឹកសម្រាប់ជីវិតនេះក៏ជាការចែករំលែក បទពិសោធន៍របស់ខ្លួនទៅកាន់ប្រទេសជាសមាជិកអាស៊ាន ហើយលោកសប្បាយរីករាយដែលបានចូលរួមធ្វើការជាមួយគម្រោងនេះ។ លោកបន្តទៀតថា កម្មវិធីនេះក៏នឹងជួយជំរុញឲ្យសេវាកម្មសុខភាពកាន់តែល្អ ហើយក៏អាចបន្តរឹតចំណងមិត្តភាណប្រជាជន និងប្រជាជន ប្រទេសនិងប្រទេសទាំងពីរកាន់តែល្អប្រសើរផងដែរ។

លោកប៉ែន សំបូរ អភិបាលរងខេត្តកំពង់ស្ពឺបានលើកឡើងក្នុងកម្មវិធីនេះដែរថាការផ្តល់ ជូនរបស់មូលនិធិអន្តរជាតិសិង្ហបុរីនៅពេលនេះគឺបានឆ្លើយតបចំ គោលដៅ និងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ជនបទ និងអាចជួយឲ្យសម្រេចបានគោលដៅសហវត្សធានាឲ្យមានស្ថេរភាព បរិស្ថាន សុខភាព កាត់បន្ថយភាពក្រីក្រជាដើម។ លោកបញ្ជាក់ដែរថា កម្មវិធីនេះក៏បានបង្ហាញពីទឹកចិត្តអាណិតស្រលាញ់របស់ ប្រជាពលរដ្ឋនៃប្រទេសសិង្ហបុរីចំពោះពលរដ្ឋកម្ពុជាផងដែរ។

លោក អ៊ុំ ជឿនពលរដ្ឋរស់នៅក្នុង ភូមិសំពូង ឃុំខ្ទុំក្រាំង ស្រុកសំរោងទងដែលទទួលបានធុងចម្រោះទឹកស្អាតពីមូលនិធិអន្តរជាតិ សិង្ហបុរីបានបញ្ជាក់ថា លោកក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់ពិតជាមានអារម្មណ៍រំភើបរីករាយ រកអ្វីប្រៀបផ្ទឹមមិនបាន។ លោកបានបន្តទៀតថា មុនពេលទទួលបានធុងចម្រោះនេះសមាជិកគ្រួសារលោក និងពលរដ្ឋជាច្រើនក្នុងតំបន់តែងទទួលទានទឹកទាំងឆ្អិន និងឆៅ ដែលបង្កឲ្យមានជំងឺរាករូស គ្រុនពោះវៀន ជាញឹកញាប់ ប៉ុន្តែបន្ទាប់ពីទទួលបានធុងចម្រោះនេះក្រុមគ្រួសារលោកមិនមាន អាការៈខាងលើទៀតឡើយ។ លោកបន្តទៀតថា ធុងចម្រោះទឹកនេះបានជួយកាត់បន្ថយការចំណាយពេលវេលាថវិកា និងនាំឲ្យក្រុមគ្រួសារមានសុខភាពល្អផងដែរ។

គួរបញ្ជាក់ដែរថា មូលនិធីអន្តរជាតិសិង្ហបុរីបានធ្វើប្រតិបត្តិការបង្កើតសម្ព័ន្ធភាព ជាមួយកម្ពុជាតាមរយៈការចងមិត្តភាពរវាងប្រជាជន និងប្រជាជននេះអស់រយៈពេល១០ឆ្នាំកន្លងមកហើយ តាមរយៈការបញ្ជូនក្រុមអ្នកស្ម័គ្រចិត្តសិង្ហបុរីដូចជាអ្នកជំនាញ អប់រំ  និងគ្រូពេទ្យទៅកាន់ភ្នាក់ងារដៃគូ និងសហគមជាច្រើនមករាជធានីភ្នំពេញ សៀមរាប កណ្តាល និងកំពង់ស្ពឺ។ ក្រៅពីនេះក៏នៅមានគម្រោងជាច្រើនទៀតដែលមូនិធិមួយនេះបាននឹង កំពុងបន្តធ្វើប្រតិបត្តិការដែលមានទាំងកម្មវិធីអ្នកស្ម័គ្រចិត្ត អន្តរជាតិសិង្ហបុរី គម្រោងបណ្តុះបណ្តាលអ្នកជំនាញ និងគម្រោងលើកកម្ពស់វិស័យសុខាភិបាលជាច្រើនទៀតផងដែរ។ គម្រោង”ទឹកសម្រាប់ជីវិត”នេះគឺជាគម្រោងទី២បន្ទាប់ពីការ ប្រតិបត្តិការនៅខេត្តសៀមរាប ហើយការដំឡើងធុងចម្រោះទឹកស្អាតនៅខេត្តកំពង់ស្ពឺនេះនឹងធ្វើជាពី តំណាក់កាលដែលដំណាក់កាលទី១មានការដំឡើងធុងចម្រោះទឹកស្អាតដែល បង្កើតឡើងដោយមូលនិធីSao Sary ចំនួន៨០០ធុង និងអណ្តូងស្នប់ចំនួន៤។ រីឯតំណាក់កាលទី២គឺការដំឡើងធុងចម្រោះទឹកស្អាតខ្សាច់ជីវសាស្ត្រ ៦០០ធុង កសាងបង្គន់១២០ ព្រមទាំងមណ្ឌលសុខភាព និងអាហារូបត្ថម្ភប្រចាំសហគមន៍ផងដែរ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សារគោរបជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា   អាន2407ដង វិនាសភ្លាមទៅ ឱ! បាបជន   អាន1590ដង សុខភាព: សាច់ឆ្កែអាចធ្វើអោយអ្នកទទួលទានឆ្លងជំងឺបីប្រភេទ   អាន2109ដង តើបេក្ខភាពប្រធាន គ.ជ.ប ថ្មី គួរតែបុគ្គលដែលមានលក្ខណៈសម្បត្តិយ៉ាងណា?   អាន2355ដង ក្រសួងមហាផ្ទៃយល់ព្រមអោយគណបក្ស​សង្គ្រោះជាតិធ្វើ​បាតុកម្មបីថ្ងៃ   អាន1600ដង ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្?...    អាន2492ដង ក្រុមអ្នកកាងបនល្បែងគំរាមកំហែង ប្រើហឹង្សា និងធ្វើអោខូចម៉ាស៊ីនថតរូបរបស់អ្នកកាសែត   អាន1648ដង មនុស្សបីនាក់ស្លាប់ដោយប៉ះគ្នាជាមួយរថយន្តហែសព គ្រួសារកើតទុក្ខមិនសុខចិត្ត   អាន1816ដង សេចក្តី​ជូន​ដំ​ណឹងះ ស្តី​ពី​ស្ថាន​ភាព​​អា​កាស​ធាតុ​ និង​ស្ថាន​ភាព​ទឹក​ជំ​នន់   អាន1657ដង ក្រុមប្រឹក្សាសារព័ត៌មានកម្ពុជាដឹកនាំអ្នកកាសែត១រយ​នាក់ ​ទៅ​បង្ហាញ​បទ​ពិសោធ​នៅ​ប្រទេស​?...    អាន1842ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      410នាក់
ម្សិលមិញ    1919នាក់
សប្ដាហ៍នេះ    6400នាក់
ខែនេះ    76112នាក់
ឆ្នាំនេះ   473120នាក់
សរុប   57824516នាក់
ថ្ងៃទី 23 ខែ 07 ឆ្នាំ 2026 ម៉ោង 05:09