ចោរស្រីវ័យគ្មេងម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានសមត្ថកិច្ច ដេញប្រផាប់ចាប់ប្រភីង បានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាព បន្លំបុកទូរមាសលួចយក លុយ និង គ្រឿងអលង្កាមូយចំនូន ។
សកម្មភាពបន្លំបុខទូរមាសនេះ បានកើតមានឡើងកាលពីវេលាម៉ោង ៨ និង ២០នាទីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១២ ម្សិលមិញ ស្ថិតក្នុងផ្សារក្រាំងចេក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
លោក សម សាក់ នាយរងការិយាល័យព្រហ្មទណ្ឌ កំរិតធ្ងន់ខេត្តកំពង់ស្ពឺ បាន ប្រាប់ឱ្យដឹងថា ជនរងគ្រោះក្នុងករណីបន្លំលួចនោះ មានឈ្មោះ ខូវ លាងអិត ភេទប្រុស អាយុ៤៥ឆ្នាំ ជាអាជីវករលក់មាស ប្តូរប្រាក់ មានទីលំនៅភូមិត្រពាំងកក់ ឃុំកក្រាំងចេក ។លោកបានបន្តថាករណីនេះបន្ទាប់ពីសម្មភាពបន្លំលួចគ្រឿងអលង្ការ និងលុយភ្លាម សមត្ថកិច្ចដេញតាមចាប់បានម្នាក់ ក្នុងចំណោមបក្ខពួកវា៣នាក់ ។
លោកសម សាក់បានបន្តថា ជនជាប់សង្ស័យដែលឃាត់ខ្លួននោះមានឈ្មោះ យឿន ស្រីរត្ន័ ភេទស្រីអាយុ១៧ ស្នាក់នៅផ្ទះជួល ម្តុំផ្សារសូរិយា ក្រុងភ្នំពេញ មានស្រុកកំណើតព្រែកដង្កូវ ឃុំព្រែកដង្កូវ ស្រុកអារិយក្សត្រ ខេត្តកណ្តាល។ លោកបន្តថាក្រោយពីចាប់ខ្លួនសមត្ថកិច្ចដកហូតបានលុយ៥លានកន្លះរៀល ប្រាក់ដូល្លា១០០ដុល្លា ព្រមទាំងគ្រឿង អល្លងការចំនួន២០ជី ។ លោកបន្តថា បើតាមការអះអាងរបស់ជនរគ្រោះគឺបាត់លុយ៣០០០ដុល្លា និង គ្រឿងអង្ការ១០ជីទៀត ។
តាមការរៀមរាប់របស់សាក្សីបាននិយាយថា មុនពេលកើតហេតុក្រុមជនសង្ស័យបានបន្លំធ្វើទិញឥវ៉ាន់ និង បក្ខពួកវាបានធ្វើសកម្មភាពបន្លំលួចយកតែម្តង ប៉ុន្តែដោយសារតែម្ចាស់តូបឃើញទាន់ ក្រុមនោះបានរត់គេច ហើយត្រូវសមត្ថកិច្ច ដេញប្រផាប់ចាប់ប្រភីង បានម្នាក់ និង គ្នាវា២នាក់ទៀតគេចខ្លួនបាត់ ។
លោកសម សាក់បានបញ្ជាក់ថាករណីនេះកំលាំងជំនាញកំពុងស្រាវជ្រាវរកបក្ខពួកក្រុមចោរបន្តទៀត៕






ក្រុមប្រជាពលរដ្ឋរស់នៅ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង បានសម្ដែងនូវការហួសចិត្ត ស្របពេលដែលសកម្មភាពដឹកជញ្ជូនឈើមកស្តុកក្នុងផ្ទៃអាងកើតមានឡើងជាច្រើនឆ្នាំកន្លងមករហូតដល់ពេលបច្ច...Read more
បន្ទាប់ពីធ្វើការស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃក្នុងករណីគ្រួសារប៉ូលីសប៉ុស្តិ៍ពុលទាំងគ្រួសារកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុងសមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយរងប៉ុស្ដិ៍នគរបាល សង្កាត...Read more
ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ប្រជាពលរដ្ឋនៅខេត្តសៀមរាប និងអ្នកលេងបណ្តាញសង្គម (Facebook) នៅកម្ពុជា បានធ្វើការរិះគន់ខ្លាំងៗថា ក្រុមអ្នករៀបចំកម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បានធ្វើខ្លោងទ្វារពីរនៅចំផ្លូវចូលទៅប្...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី?
ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត
ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់ ស្លូតបូត
វិធីរក្សារព្រហ្មចារីល្អបំផុតគឺរក្សាភាពម៉ឺាងម៉ាត់
ទឹកភ្នែកអាចកាត់បន្...Read more
អគ្គីភ័យមួយបានលេបត្របាក់ក្លឹបកម្សាន្តហីបហបនៅរំលងអាធ្រាត្រថ្ងៃទី១៧ឈានចូលថ្ងៃទី១៨ខែវិច្ឆកាឆ្នាំ២០១៤ ស្ថិតក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលបណ្តាលអោយមនុស្សប...Read more
យោងតាមប្រភពព័ត៌មានពីរដ្ឋសភាបានអោយដឹងថា លោក កឹមសុខា អនុប្រធានទី១នៃរដ្ឋសភាត្រូវបានសមាជិក៨៦សំលេងលើ៨៦សំលេង នៃសមាជិករដ្ឋសភាមកពីគណបក្សកាន់អំណាចបានបោះឆ្នោតទំលាក់ជាផ្លូវក...Read more
លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ចេញដីការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៩ ខ...Read more
Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
| ថ្ងៃនេះ | 737 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8944 | នាក់ |
| ខែនេះ | 78656 | នាក់ |
| ឆ្នាំនេះ | 475664 | នាក់ |
| សរុប | 57827060 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 08:20 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

