ចំណុះជើងវត្តក្រពុំឈូកតវ៉ាមិនទទួលស្គាល់និងគណៈគ្រប់គ្រងវត្តដែលតែង តាំដោយបក្សពួកនិយម

ដោយៈ ភ្នំពេញ ថ្ងៃទី 05 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 08:48 នាទី ចំនួនអានៈ 1830

ចំណុះជើងវត្តក្រពុំឈូកចំនួនជាង១០០នាក់លើកគ្នាមកតវ៉ាមិន ទទួលស្គាល់គណៈគ្រប់គ្រងវត្តដោយពួកគាត់ចោទប្រកាន់ថាការជ្រើស តាំងនោះមានភាពប្រកតីព្រោះពួកគាត់មិនបានបោះឆ្នោតអោយក្រុម គណៈកម្មការអាចារ្យវត្តទាំងនោះ។

ទាក់ទងការកើតជម្លោះរវាងចំណុះជើងវត្តនិងព្រៈសង្ឃរហូតបែងចែក បក្សពួកជាពីក្រុមក្នុងវត្តតែមួយដោយប្រើរូបភាពការឆាន់អាហារ មិនរួមគ្នា ការសង់រោងបុណ្យផ្សេងគ្នា ការចម្រើនធម៏ផ្សេងគ្នា។ល។ រហូតបានមានគម្រោងថាហ្នឹងរៀបចំប្រារព្វពិធីបុណ្យភ្ជំបិណ្ឌ បែកចែកជាក្រុមនាថ្ងៃខាងមុខនេៈផងដែ។

ដោយសារតែមានសកម្មភាពបែបនេៈទើបដល់ថ្ងៃទី៥ខែកញ្ញានេះព្រះ គ្រូវិន័យគុណ ឃឹម សម្បត្តិជាព្រះចៅអធិការវត្តញ្ញាណរង្សី បាន បើការសម្របសម្រួលដែលមានការចួលរួមពីលោក ប៉ាក់ អែល ចៅសង្កាត់ កោះដាច់ លោក ម៉ាន់ នីស្សា ប្រធានការិយាល័យធម្មការនិងសាសនា ខ័ណ្ឌឬស្សីកែវ ព្រះសង្ឃនិងចំណុះជើងវត្ត គណកម្មការក្នុងវត្តក្រ ពុំឈូក រួមទាំងសមត្ថកិច្ចផងដែរ។ក្នុងឪកាសនោះព្រះគ្រូគុណ  ឃឹម សម្បត្តិ បានមានសង្ឃដឺការថាសូមអោយព្រះសង្ឃទាំងអស់ក្នុង វត្តខណ្ឌទ័យគ្នាសម្របសម្រួលគ្នា ធ្វើអ្វីរួមគ្នាដើម្បីផល ប្រយោជន៏ កុំមានការប្រកាន់បក្សពួក ដណ្តើមអំណាចគ្នាយោគយល់គ្នា កុំអោយសាសនាដ៏ទៃគេមើលងាយដោយយកធម៌ព្រះមកដាក់ក្នុងចិត្តនិង គោរពតាមការរៀបចំរបស់មន្រ្តីសង្ឃ កុំគប្បីធ្វើចិត្តជាពាលបើ ធ្វើជាចិត្តពាលហើយចេះតែពោលនៅសម្តីមិនល្អកើតជារឿងជារាវនោះ។ ហើយចាប់ពីពេលនេះតទៅ ប្រសិនបើព្រះសង្ឃរូបណានៅតែបន្តធ្វើដូចនោះ ទៀត និងត្រូវទទួលទោសតាមវិន័យសង្ឃដែលមានស្រាបជាធរមាន។ចុង បញ្ចប់នៃពិធីសម្របសម្រួលព្រះសង្ឃទាំងអស់ក៏បានសូត្រធម៌រំងាប់ អារមណ្ម៏រួមគ្នា។

ព្រះពិក្ខុ ឃឹម ម៉ៅ គង់នៅវត្តក្រពុំឈូកបានមានសង្ឃដឺការថា ក្នុងការប្រជុំនោះគឺមិនបានធ្វើទៅតាមការស្នើសុំចង់បានរបស់ ចំណុះជើងវត្តនោះទេ។ ដោយការសម្របសម្រួលនោះគេអនុញាត្តអោយតែគណកម្មការវត្តនិងព្រះ សង្ឃមានឋានៈធំៗដែលជាបក្សពួកគេចួលរួមតែប៉ុណ្ណោះដែលឮសម្លេងតែ ម្ខាង។ព្រះអង្គបានបន្តទៀតថាមូលហេតុដែលនាំអោយមានរឿងនោះកើត ឡើងគឺដោយសារមានភាពមិនប្រកតីទាក់ទងនិងលោកព្រះនាម ឡាក់ ឡូ  ជាលោកមកពីទីឆ្ងាយ(ក្រៅស្រុក)ត្រូវបានគេជ្រើសតាំងជាគណៈគ្រប់ គ្រងថ្មីដែលចំណុះជើងវត្តមិនបានបោះឆ្នោតអោយស្រាប់តែស្ងាត់ក៏ចេញ លិខិតប្រកាសតែងតាំងតែម្តង។

ព្រះពិក្ខុនិងចំណុះជើងវត្តផ្សេងៗគ្នាក្នុងទីអារាមនោះបាន មានសង្ឃដីការដូចៗគ្នាថាតាំងតែពីព្រះសង្ឃឡាក់ ឡូ មកគ្រប់គ្រង គឺមានការតឹងរឹងចំពោះពិក្ខុក្នុងវត្តដោយលោកតម្រូវអោយពិក្ខុទាំង អស់មុននឹងនិមន្តទៅប្រស់សត្វឬក៏ទៅណាក្នុងទីធ្លាវត្តអារាមក៏ ត្រូវមកថ្វាយបង្គំជម្រាបជាមុនសិន ជាពិសេសជាងនេះបើចង់ដឹងពី សកម្មភាពព្រះសង្ឃឡាក់ឡូនោះសូមអោយគណកម្មការសង្ឃប្រចាំខណ្ឌ័ឬមន្ត្រី សង្ឃចុះធ្វើការស្រាវជ្រាវផ្ទាល់ដល់ទីអារាមនោះ ចំណែការសម្របសម្រួល ពីព្រះគ្រូ ឃឹម សម្បត្តិពិក្ខុទាំងអស់និងអនុវត្តតាមក៏អាស្រ័យ ទៅលើភាពសមរម្យនិងទទួលបានផងដែរពីសកម្មភាពលោកឡាក់ឡូ។

ក្រុមចំណុះជើងវត្តបានមានប្រសាសន៍ថាចាប់តាំងពីមានគណកម្ម ការវត្តថ្មីទាំងបីអង្គនោះមកមានការកើតជម្លោះជាបក្សពួកមិនដូច កាលពីមុនពួកគាត់មិនទទួលស្គាល់ជាដាច់ខាតគណៈគ្រប់គ្រងវត្តទាំង បីអង្គនោះព្រោះលោកទាំងបីគ្មានសមត្ថភាពធ្វើជាអ្នកដឹកនាំ ហើយជា ព្រះសង្ឃជ្រើសតាំងដោយបក្សពួកនិយមមកពីក្រៅស្រុកមិនមែនជាលោក ក្នុងស្រុកភូមិដែលពួកគាត់មិនបានបោះឆ្នោតអោយ។ពួកគាត់បានបន្ត ទៀតថាលោកជាច្រើនក្នុងស្រុកភូមិមានសមត្ថភាពហេតុអ្វីមិនដាក់ ជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសតាំង ទោះជាមានការសម្របសម្រួលបែប នេះក្តីក៏ពួកគាត់មិនបានបញ្ចេញមិតិព្រោះគេមិនអោយចូល ហើយពួកគាត់ នៅតែបដិសេធមិនទទួលស្គាល់លោកទាំងបីអង្គនោះជាគណគ្រប់គ្រងវត្ត ក្រពុំឈូកដដែល លុះត្រាតែមានដំណោះស្រាយអោយបានត្រឹមត្រូវនិងយុទ្ធធម៌។

ព្រះសង្ឃឡាក់ឡូជាគណគ្រប់គ្រងវត្តទើបនិងតែងតាំងនោះបានមានស ង្ឃឌឺការថាព្រះអង្គមិនមានពាក្យពេចអ្វីនិយាយផ្សេងនោះទេ គឺព្រះ អង្គស្តាប់តែការណែនាំនិងការសម្របសម្រួលរបស់ព្រះគ្រូវិន័យគុណ ឃឹម  សម្បត្តិ ដែលបានមានសង្ឃដីការតែប៉ុណ្ណោះ៕ដោយ៖ឪរ៉ាល់

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បរិយាយថ្ងៃនេះ៖ អាជ្ញាធរគួរតែចុះនែនាំប្រជាពលរដ្ឋអោយយល់ដឹង​ អំពីរបៀបបង្កាទឹកជំនន់ឆ្នាំន...    អាន1832ដង ចាងហ្វាងកាសែតម្នាក់ត្រូវបានតុលាការចេញដីកាកោះឱ្យចូលបំភ្លឺ   អាន1963ដង បទល្មើសព្រៃឈើមានការបង្រ្កាបជាហូរហែបន្ទាប់ពីព្រះរាជអាជ្ញាថ្មីឡើងកាន់តំណែង   អាន1676ដង និស្សិតពេទ្យ អូស្ត្រាលីចុះកម្មសិក្សា ជួយពង្រឹងការថែរទាំសុខភាព ជូនប្រជាពលរដ្ឋ   អាន1628ដង លោក កឹមសុខា ត្រូវបានព្រះរាជអាជ្ញាជូនដំណឹងទៅរដ្ឋសភានៅព្រឹកមិញនេះពាក់ព័ន្ធរឿងកោះហៅ២លើកម...    អាន2759ដង គោយន្តកន្រ្តៃដឹកឈើដូចហែកឋិនឆ្លងកាត់ស្រុកវ៉ារិនគ្មានអ្នកបង្រ្កាប   អាន1834ដង អង្គការសង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​ស្នើឲ្យ​រដ្ឋាភិបាល ​ដក​កំលាំង​ប្រដាប់​អាវុធ​ចេញ​?...    អាន1845ដង បកស្រាយបំភ្លឺ៖ លោក ស៊ុន បូរ៉ា មេបញ្ជាការរង គ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទបានបដិសេធដាច់?...    អាន1616ដង សិប្បករចម្លាក់ឈើផ្ទុះការតវ៉ាក្រុមហ៊ុនអាទីសង់អង្គរ    អាន1849ដង បែកធ្លាយរឿងលោក គង់ គ្រឹង បង់លុយអោយអាជ្ញាធរនិងសមត្ថកិច្ច ជាថ្នូរក្នុងការបិតបាំងមុខជំនួញ?...    អាន1697ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      410នាក់
ម្សិលមិញ    1919នាក់
សប្ដាហ៍នេះ    6400នាក់
ខែនេះ    76112នាក់
ឆ្នាំនេះ   473120នាក់
សរុប   57824516នាក់
ថ្ងៃទី 23 ខែ 07 ឆ្នាំ 2026 ម៉ោង 05:05