ប្រជាកសិករ និងអ្នកដឹកទឹកលក់តាមរឺម៉កមួយចំនួននៅខេត្ដសៀមរាប បានរិះគន់មន្ដ្រីពន្ធដារ ដែលបានផាកពិន័យលើគ្រឿងយន្ដកសិកម្មនិងរឺម៉កពួកគេ ដោយសារមន្ដ្រីទាំងនោះមិនបានឲ្យវិក័យប័ត្រ និងសរសេរចំនួនទឹកប្រាក់ពេលផាកពិន័យ។
លោក អែម សាយ នៅភូមិសាសាកំរើក ក្រុងសៀមរាប ថ្លែងថា មានមន្ដ្រីពន្ធដារ ប៉ូលីស និងកងរាជអាវុធហត្ថ បានដាក់គោលដៅចាំត្រូតពិនិត្យ និងផាកពិន័យលើយានយន្ដដែលល្មើសច្បាប់ ហើយបានឃាត់គោយន្ដថាឡេថងរបស់គាត់ បង្ខំឲ្យបង់លុយចំនួន១២ម៉ឺនរៀល។ កសិកររូបនេះ បន្តថា សមត្ថកិច្ចចោទថា គោយន្ដនោះមិនមានពន្ធផ្លូវ។ លោកថា មន្ដ្រីពន្ធដារបានផាកពិន័យគាត់ដោយមិនសរសេរចំនួនទឹកប្រាក់ក្នុងវិកយប័ត្រ ។
លោក អៀប វិបុល ជាអ្នកដឹកទឹកលក់តាមរឺម៉ក និយាយថា គាត់ត្រូវបានមន្ដ្រីពន្ធដារផាកពិន័យរឺម៉កកញ្ចាស់មួយគ្រៀងចំនួន៣ម៉ឺនរៀល តែដោយសារអត់មានលុយគ្រប់ចំនួនគាត់បានបង់តែចំនួន១៥០០០រៀល ហើយមន្ដ្រីនោះ មិនបានប្រគល់វិក័យឲ្យទេ។
អ្នកយកព័ត៌មានយើងមិនអាចទាក់ទងមន្ដ្រីសមត្ថកិច្ច ដែលរងការចោទប្រកាន់នោះបានទេ ដោយសារពលរដ្ឋមិនស្គាល់ឈ្មោះមន្រ្តីទាំងនោះ។
ប្រធានរដ្ឋបាលពន្ធដារ លោក ចៅ ម៉ៅមុន្នី មានប្រសាសន៏ថា ការបង់ពន្ធផ្លូវលើគ្រឿងយន្ដកសិកម្ម មានតំលៃថោក ទៅតាមប្រភេទកំលាំងម៉ាស៊ីន។ លោកបញ្ជាក់ថា តាមច្បាប់ត្រូវពិន័យទាំងឆ្នាំចាស់និងឆ្នាំថ្មីដែលមិនបានបង់ ។ លោកថា រីឯស្ទីកឃរ័សម្រាប់សំគាល់ពន្ធផ្លូវត្រាក់ទ័រមិនអាចយកទៅបិទជាប់ គោយន្ដថាឡេថងបានទេ ។
យ៉ាងនេះក្ដី បើតាមបង្កាន់ដៃផាកពិន័យពន្ធផ្លូវ ដែលសរសេរមិនច្បាស់ ដែលចុះហត្ថលេខាដោយ លោក ហន សម្ភស្ស ដែលអ្នកយកព័ត៌មានយើងទទួលបាន បង្ហាញថា ទឹកប្រាក់នោះមានចំនួនតែបីម៉ឺនរៀលប៉ុណ្ណោះ ខុសពីការលើកឡើងរបស់ប្រជាកសិករថា បានបង់លុយពន្ធផ្លូវចំនួន១២ម៉ឺនរៀល។ រីឯប័ណ្ណបង់ពន្ធផ្លូវលើគោយន្តជាប័ណ្ណសម្រាប់ត្រាក់ទ័រមែន។
មន្ដ្រីសម្របសម្រួល បណ្ដាញរួបរួមគណនេយ្យភាពសង្គម នៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក សនជ័យ មានប្រសាសន៏ថា មន្ដ្រីពន្ធដារដែលទទួលលុយលើសពីចំនួនចុះក្នុងវិក័យប័ត្រ ចាត់ទុកអំពើពុករលួយ ។លោកជម្រុញឲ្យក្រសួងសេដ្ឋកិច្ច សិក្សាឲ្យបានច្បាស់លាស់ ថាតើគ្រឿងចក្រ និងមធ្យោបាយដឹកជញ្ជូនកសិកម្ម មានប៉ុន្មានប្រភេទមាន នៅស្រុកខ្មែរ ដែលត្រូវបង់ពន្ធ ដើម្បី ជៀសវាងមន្ដ្រី ពន្ធដារឆ្លៀតឱកាសពុករលួយ៕ ដោយ៖ បូ សាវី






ជាយូរណាស់មកហើយដែលឈ្មួញឈើក្រញូងដ៏ល្បីល្បាញម្នាក់ឈ្មោះ តឿ បានធ្វើសកម្មភាពដឹកជញ្ជូនឈើក្រញូងចេញពីស្រុកអន្លង់វែង ឆ្លងកាត់ខេត្តសៀមរាបយកទៅលក់នៅព្រំដែនប្រទេសវៀតណាមយ៉ាងសកម្មបំផ...Read more
ហាងកាហ្វេណូគាររបស់វៀតណាមបីកន្លែង ស្ថិតនៅក្នុងក្រុងសៀមរាប រងការចោទថា គៀបសង្កត់ទៅលើកម្មករស្រីខ្មែរដែលបំរើក្នុងរបស់ខ្លួន និងគំរាមសម្លាប់ បើសិនពួកគេទៅធ្វើការកន្លែងផ្សេង ព្រ...Read more
មនុស្សយើងគ្រប់រូប តែងតែចង់អោយមានសុខភាពល្អ មានរូបរាងស្អាតសង្ហា មានប្រាជ្ញាវៀងវៃ មានទ្រព្យសម្បត្តិស្តុកស្តម្ភ មានលុយកាក់ច្រើន ចង់ទទួលទានអាហារឆ្ងាញៗ។ តែនាពេលបច្ចុប្បន្ន មានម្ហូប...Read more
សកម្មភាពក្រុមឈ្មួញធំៗរកស៊ីដឹកឈើអត់ច្បាប់ ដោយក្លែងរូបភាពជាដឹកជញ្ជូនតាមរឺម៉កពីស្រុកប្រាសាទបាគង ចូលក្រុងសៀមរាប ហាក់មានការកើនឡើងជារៀងរាល់ថ្ងៃ ដោយសារអាជ្ញាធរដែនដី ស...Read more
ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់ឆ្នាំង ឲ្យជួយផ្សាយព័ត៌មានរកកូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ នៅក្នុងភូមិជាមួយគ្...Read more
នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើសនេសាទខុសច្បាប់អូសអួនទ្រង់ទ្រាយធំ បានធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងនៅដែននេសាទ ជារៀងរាល់ថ្ងៃបាន ម៉ាសេរី ហើយបទល្មើសទាំងនេះមានភ...Read more
អ្នកមិនឯកោទេប្រសិនបើលោកអ្នកមានបុត្រធីតាធ្វើរោគវិនិច្ឆ័យទៅកើតមាននូវជំងឺ ទឹកនោមផ្អែម។ ជារៀងរាល់ឆ្នាំ នៅសហរដ្ឋអាមេរិក មានកុមារប្រមាណជាង ១៣០០០ នាក់ កើតមានជំងឺទឹកនោមផ្អែមប្រភេទ...Read more
| ថ្ងៃនេះ | 327 | នាក់ |
| ម្សិលមិញ | 2053 | នាក់ |
| សប្ដាហ៍នេះ | 6488 | នាក់ |
| ខែនេះ | 6488 | នាក់ |
| ឆ្នាំនេះ | 289140 | នាក់ |
| សរុប | 57640536 | នាក់ |
| ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 04:14 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

