ក្រុមហ៊ុនចំនួនពីររងការចោទថា រំលោភយកដីជនជាតិភាកតិចគួយ នៅព្រះវិហារ

ដោយៈ ព្រះវិហារ ថ្ងៃទី 07 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 09:00 នាទី ចំនួនអានៈ 1725

ប្រជាសហគមន៏ជនជាតិភាគតិចគួយ ប្រមាណ៧០គ្រួសារ នៅស្រុកត្បែងមានជ័យ ខេត្ដព្រះវិហារ ចោទក្រុមហ៊ុនចិនចំនួនពីរ ថាបានឈូសឆាយរំលោភយកដីស្រែចំការពួកគេ ដាំដើមអំពៅ និងដើមអាកាស្យា ។

លោក ផាន់ យ៉េន អះអាងថា ជាតំណាងអ្នកភូមិស្រែព្រាង ឃុំព្រះមេរ័ ស្រុកត្បែងមានជ័យ ប្រាប់អ្នកយកព័ត៌មានយើងថា ដីសហគម៏ជនជាតិភាគតិចគួយ ប្រមាណ៧០គ្រួសារ ដែលកំពុងគាស់កកាយធ្វើស្រែចំការ ត្រូវបានក្រុមហ៊ុនចិន ឈ្មោះរូយ ហ្វេង និងក្រុមហ៊ុន ឈ្មោះ ឡាន ហ្វេង បានឈូសឆាយរំលោភយកដាំដើមអាកាស្យា និងដើមអំពៅ ដោយមេការក្រុមហ៊ុនអះអាងថា មានច្បាប់អនុញ្ញាតិពីរដ្ឋាភិបាល។ តំណាងប្រជាពលរដ្ឋដ៏ដែលបន្ដថា  ដីពួកគាត់ ជាច្រើនហិតា នៅជាប់ព្រំប្រទល់ស្រុកត្បែងមានជ័យ និងស្រុកឆែប ខេត្ដព្រះវិហារ កំពុងប្រឈមនិងការបាត់បង់ បើសិនមិនមានការជួយទប់ស្កាត់ពីអាជ្ញាធរ ។

លោក ផាន់ សុខេន ជាជនជាតិភាគតិចគួយ នៅភូមិស្រែព្រាវ ឲ្យដឹងថា ក្រុមហ៊ុនហ៊ុនចិនទាំងពីរ កំពុងឈូសឆាយដីព្រៃពួកគេជារៀងរាល់ថ្ងៃ។ លោកបន្ដថា ពួកគេកំពុងព្រួយបារម្ភបាត់បង់ដីព្រៃដូនតា ពួកគេដែលធ្លាប់តែអាស្រ័យផល្លានុផលនៅតំបន់នោះ។ លោកថា កន្លងពួកគេមកធ្លាប់ប្ដឹងអភិបាលខេត្ដ និងអភិបាលស្រុកអោយជួយ រកដំណោះស្រាយដែរ ប៉ុន្ដែបានត្រឹមតែសន្យាប៉ុណ្ណោះ។

ទាក់ទងនិងបញ្ហានេះ អ្នកយកព័ត៌មានយើងមិនអាចទាក់ទងក្រុមហ៊ុនទាំងពីរ ដើម្បីបំភ្លឺពីការចោទប្រកាន់នេះបានទេ ។

អភិបាលស្រុកត្បែងមានជ័យលោកប៉ាង យាត មានប្រសាសន៏បដិសេធន៏ថា ក្រុមហ៊ុនមិនបានឈូសឆាយរំលោភយកដីប្រជាពលរដ្ឋទេ តែលោកបញ្ជាក់ថា ពលរដ្ឋធ្លាប់បានរារាំងក្រុមហ៊ុនដែរ ។

ដោយឡែកមេឃុំព្រះម័រ លោក ណែម ថាំង មានប្រសាសន៏ថា ពិតជាមានការឈូសឆាយដីពួកគាត់មែន ដោយសារ មេឃុំអាណាត់មុន បានចុះហត្ថលេខាឲ្យក្រុមហ៊ុនទាំងពីរនោះធ្វើចំការដាំអំពៅនិងដើមអាកាស្យ។ លោកអះអាងថា ក្រុមសហគមន៏ជនជាតិភាគតិចគួយទាំងនោះកំពុងសុំអន្ដរាគមន៏សុំដីសំរាប់ សហគមន៏របស់ពួកគេ មកអាជ្ញាធរឃុំ។

មន្ដ្រីពង្រឹងអំណាចសហគមន៏ នៃមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឈឹម សាវុធ មានប្រសាសន៏កត់សំគាល់ថា តាមច្បាប់ ដីកម្មសិទ្ធិជនជាតិដើមភាគតិចមុនរដ្ឋាភិបាលធ្វើវិសោធនកម្ម មិនអាចមានជនណាម្នាក់រំលោភបំពានបានទេ សូម្បីជនជាតិខ្លួនឯងក៏ពុំមានសិទ្ធិលក់ដូរដែរ ។

កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ដីព្រៃសប្បទានសេដ្ឋកិច្ច ដល់ក្រុមហ៊ុនឯកជនជាច្រើន ធ្វើការអភិវឌ្ឍន៏ ដើម្បីជួយកាត់បន្ថយភាពក្រីក្រ និងពលរដ្ឋចំណាកស្រុកទៅធ្វើការនៅប្រទេសក្រៅ។ ប៉ុន្ដែការផ្ដល់ដីសម្បទាននេះ ត្រូវបានសង្គមស៊ីវិល អះអាងថា ក្រុមហ៊ុនមួយចំនួននៅស្រុកខ្មែរ មិនបានធ្វើឲប្រជាពលរដ្ឋរីកចំរើននោះទេ មានតែធ្វើឲ្យពួកគេកាន់តែក្រីក្រ និងធ្វើជាកម្មករឲ្យជនបរទេសប៉ុណ្ណោះ។ មន្ដ្រីពង្រឹងអំណាចសហគមន៏នៃមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឈឹម សាវុធ មានប្រសាសន៏បន្ដថា  ការអភិវឌ្ឍន៏នៅតំបន់និមួយៗ ដ៏រាបណាមានការយល់ព្រមទាំងពីរភាគី មានន័យថា ទាំងប្រជាពលរដ្ឋនិងក្រុមហ៊ុនទើបឲ្យពលរដ្ឋមានការរីចំរើន៕ដោយ៖ ប៊ូសាវី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមាន?...    អាន2372ដង បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ   អាន2403ដង បាញ់ទៀតហើយនៅខេត្តសៀមរាប   អាន1704ដង លោក កឹមសុខា ត្រូវបានព្រះរាជអាជ្ញាជូនដំណឹងទៅរដ្ឋសភានៅព្រឹកមិញនេះពាក់ព័ន្ធរឿងកោះហៅ២លើកម...    អាន2752ដង ពលរដ្ឋរិះគន់ ផ្លូវក្រោយផ្សាលើធំថ្មីកកស្ទះដោយសាយកចំណីផ្លូវផ្ញើរម៉ូតូយកលុយ   អាន1685ដង លោ​កផ្កា​យ២​ វុធ​ផ​ល្លី ​កំ​ពុ​ង​ប្រ​ឆាំ​ងប​ទ​ប​ញ្ជា​លោក​នា​យ​ករ​ដ្ឋម​ន្ត្រី ​ហ៊ុន​ សែ?...    អាន1819ដង ត្រពាំងបុរាណឈ្មោះ(ត្រពាំងគ្រួស)កំពុងរងការ បំផ្លាញ តាមរយ:ជីកយកអាចម៍ដីលក់ ពីសំណាក់ក្រុមឈ្?...    អាន1539ដង ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ា?...    អាន2420ដង ពុលមើមដំឡូងមីមួយគ្រួសារស្លាប់ម្នាក់៩នាក់ធ្ងន់និងស្រាល   អាន1733ដង ព្រះបរមសពសម្តេចឪ ត្រូវបានដង្ហែ ចេញពីព្រលានយន្តហោះ   អាន1629ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5984នាក់
ម្សិលមិញ    11948នាក់
សប្ដាហ៍នេះ    17943នាក់
ខែនេះ    82956នាក់
ឆ្នាំនេះ   365608នាក់
សរុប   57717004នាក់
ថ្ងៃទី 30 ខែ 06 ឆ្នាំ 2026 ម៉ោង 02:42