ប្រធានស្តីទីបណ្តាញសហគមន៍សុខដុមរមនារងការចោទថា ដកលុយចាយស្ងាត់ៗ គ្មានការឯកភាព

ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 10 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 09:39 នាទី ចំនួនអានៈ 1738

បណ្តាញសហគមន៍សុខដុមរមនា(បសដរ)ដែលជា សហគមន៍កាត់មន្ថយភាពក្រីក្រក្រុងដែលហៅកាត់ថា CDFបានលេចធ្លាយរឿងអាស្រូវថា ប្រធានស្តីទីនៃសហគមន៍នេះ បានឃុបឃិតគ្នាដកលុយសហគមន៍យកទៅចំណាយដោយស្ងាត់ៗមិនឆ្លងកាត់ ការប្រជុំឯកភាព នឹងមិនបានឆ្លងកាត់ពីប្រធានគណនេយ្យត្រឹមត្រូវនោះទេ។

សហគមន៍សុខដុមរមនា (Community Development Fund) គឺជាសហគមមួយដែលបានបង្កើតឡើងកាលពីថ្ងៃទី០១ ខែ០៦ ឆ្នាំ២០០៤ ហើយសហគមន៍នេះមាននាទីផ្តល់ប្រាក់កំចីដល់សមាជិកក្រីក្រនៅក្នុង សហគមន៍ នឹងធ្វើលូ ផ្លូវថ្នល់ ដែលជា គំរោង AF ក្រោមការផ្តល់ឥណទានរបស់មូលនិធិពី ...ក-UPDF រាជធានីភ្នំពេញ ដែលជាជំនួយឥតសំណង។

បើតាមការលួចបង្ហើបពីក្រុមសមាជិកនៅក្នុងសហគមនេះបានអោយដឹង ថា នៅពេលប្រធានសហគមបានសុំច្បាប់ទៅស្រុកក្រៅមួយរយះ ប្រធានបានតែងតាំងលោក ពេជ្រ-គន្ធា ជាអនុប្រធានអោយឡើងជាប្រធានស្តីទីជំនួសនៅក្នុងសហគមខាងលើ។ ប្រភពបានបន្តថា កាលពីថ្ងៃទី១៤ខែសីហាឆ្នាំ២០១២UPDF បានវេលុយចូល CDF ចំនួន១០លានរៀល នឹងថ្ងៃទី២៤ ខែឆ្នាំដដែល UPDF បានវេលុយចូលកុង CDF ចំនួន៤លានរៀល បន្ថែមដែលនេះជាថវិការចុងក្រោយនៃគំរោងឧបត្ថមរបស់UPDFមកលើCDF។ ប្រភពបានបន្តទៀតថា លោកពេជ្រ-គន្ធាប្រធានស្តីទី និងប្រពន្ធឈ្មោះ សយ-តុលា មាននាទីជាប្រធានរដ្ឋបាលបានត្រូវរូវគ្នាចុះហត្ថលេខាដកប្រាក់ ពីកុងធនាគារស្ងាត់ៗ ដោយមិនបានឆ្លងកាត់ការប្រជុំ នឹងមិនបានឆ្លងកាត់ការព្រព្រៀងពីប្រធានគណនេយ្យនោះទេ ទាល់តែចំណាយលុយអស់ទើបកាន់វិក័យប័ត្រមកប្រគល់អោយខាគណនេយ្យចុះ បញ្ជី។ ប្រភពបន្ថែមថា លោកប្រធានស្តីទី និងលោកស្រីប្រធានរដ្ឋបាលធ្វើខុសគោលការណ៍ ដកលុយយកទៅចំណាយគ្មានគោលដៅច្បាស់លាស់ ហើយមិនឆ្លងកាត់ប្រធានគណនេយ្យបែបនេះ វាអាចមានការចន្លោះប្រហោងណាមួយដោយចេតនា ហើយគេសង្ស័យថាមានការកឹបកេងថវិការរបស់សហគមន៍ក៏អាចថាបាន ព្រោះនៅពេលប្រធានគណនេយ្យ និងសមាជិកសាកសួរលោកលោកស្រីខាងលើ យកលុយទៅធ្វើនេះធ្វើនោះមិនច្បាស់លាស់ទាល់តែសោះ ហើយថែមទាំងគំរាមអ្នកក្នុងសហគមន៍ថា បើអ្នកណាហ៊ានយករឿងខាងលើទៅនិយាយផ្តេសផ្តាសលោកប្រធានស្តីទី នឹងធ្វើការកោះប្រជុំដកក្បាលចោលជាមិនខាន។

កម្ពុជាសុវណ្ណភូមិ មិនទាន់អាចសុំការបំភ្លឺពីលោក ពេជ្រ-គន្ធា ប្រធានស្តីទី និងលោកស្រី សយ-តុលា ជាភរិយា មានទួនាទីជាប្រធានរដ្ឋបាលបានទេ តែអ្នកយកព័ត៌មានយើងនឹងព្យាយាមសុំការបំភ្លឺជុំវិញការចោទប្រ កាន់ខាងលើនេះ។

លោកស្រី ស្តើង-វណ្ណវីនីយុត្តិ ប្រធាន UPDF រាជធានីភ្នំពេញបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះថា លោកស្រីធ្លាប់បានតាមដានពីសកម្មភាពចំណាយរបស់ CDF ខេត្តសៀមរាបដែរកន្លងទៅ ហើយរាល់ការចំណាយរបស់សហគមន៍នេះ ត្រូវតែមានគំរោងច្បាស់លាស់ទើបខាង UPDF ឯកភាពបើធ្វើខុសគោលការណ៍ខាងលោកស្រីនឹងអោយសង់ប្រាប់ជំនួយនោះទៅ វិញ។ លោកស្រីបន្ថែមថា នឹងចុះត្រួតពិនិត្យជាបន្តទៅទៀតចំពោះរាល់ការចំណាយចុងក្រោយ នេះ។

យើងក៏ពុំទាន់អាចសុំការបំភ្លឺពីលោកស្រី តាន់-គន្ធា ប្រធានគណនេយ្យ CDF បានដែរព្រោះនៅព្រឹកនេះលោកស្រីកំពុងជាប់សិក្ខាសាលានៅឯរាជធានីភ្នំ ពេញ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពល​រដ្ឋ​​ខេត្ត​សៀមរាបក្លាយ​ជា​អ្នក​អត់ការងារ​ធ្វើ​​នាំ​គ្នា​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថ?...    អាន1622ដង លោក សម រង្ស៊ី ស្វែង​រក​​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ   អាន1873ដង ឈ្មួញដឹកឈើក្រញូងខុសច្បាប់បានដកកាំភ្លើងគំរាមបាញ់សំលាប់អ្នកកាសែត   អាន1668ដង លោក គង់ មង្គល ប្រធានសហគមបឹងពារាំងនិងបក្សពួកជិត២០នាក់បានវាយសម្លាប់អ្នកកាសែតម្នាក់មិនបា?...    អាន1987ដង លោក យ៉ាន់ស៊ីវ៉ាត់ និង រឹមស៊ុមអុន សប្បាយកើបលុយពីឈ្មួញដឹកឈើខុសច្បាប់ទាំងយប់ទាំងថ្ងៃ   អាន1849ដង គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្ត?...    អាន2265ដង ថ្នាក់ដឹកនាំប្រសួងព័ត៌មានគោរពវិញ្ញាណក្ខន្ធអ្នកកាសែតស្លាប់និងបាត់ខ្លួន   អាន515ដង អ្នក​ភូមិ​បឹងកក់​និង​អ្នក​បុរីកីឡា​ដាក់​បណ្ដាសា​មន្ត្រី​ពុករលូយ   អាន1666ដង ក្រឡាបញ្ជីសាលាដំបូងខេត្តសៀមរាបម្នាក់ត្រូវបានឃាត់ខ្លួន   អាន2181ដង កន្លែងស្តុកឈើក្រញូងដ៏មហិមាមួយត្រូវបានសមត្ថកិច្ចចុះទៅដល់ហើយបន្ទាប់ពីអ្នកកាសែតបានរាយក?...    អាន1745ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      468នាក់
ម្សិលមិញ    2053នាក់
សប្ដាហ៍នេះ    6629នាក់
ខែនេះ    6629នាក់
ឆ្នាំនេះ   289281នាក់
សរុប   57640677នាក់
ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 05:58